ស៊ីហ្គេមលើកទី២៣


ស៊ីហ្គេមលើកទី២៣ ធ្វើឡើងនៅ​ប្រទសហ្វីលីពីន ពីថ្ងៃទី២៧ វិច្ឆិកា ដល់ថ្ងៃទី ៥ ធ្នូ ២០០៥។ នេះជាលើកទីមួយហើយនៅស៊ីហ្គេមដែលពិធីបើកនិងបិទការប្រកួត ធ្វើឡើងនៅទីវាល។ ថ្វីបើហ្វីលីពីនមានពហុកីឡាដ្ឋានច្រើនក៏ដោយ អ្នករៀបចំកម្មវិធីសំរេចចិត្តធ្វើនៅទីវាលបែបនេះ ដើម្បីអាចទទួលទស្សនិកជិនដ៏ច្រើនលើសលបបាន។ ជាលទ្ឋផល ស៊ីហ្គេមលើកទី២៣នេះ មានអ្នកទស្សនាច្រើនជាងគេបំផុតក្នុងប្រវត្តិស៊ីហ្គេម ដោយមានទស្សនិកជនជាង២សែននាក់ ចូលរួមពិធីបើកនិងបិទការប្រកួត។ នេះជាលើកទីបីហើយដែលហ្វីលីពីនបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ លើកទី១គឺនៅឆ្នាំ ១៩៨១ (ស៊ីហ្គេមលើកទី១១) និងលើកទី២នៅឆ្នាំ១៩៩១ (ស៊ីហ្គេមលើកទី១៦)។ ទាំង២លើកមុននេះភាគច្រើននៃព្រឹត្តិការណ៍កីឡាទាំងអស់ធ្វើឡើងនៅក្នុងនិងក្បែរ​រដ្ឋធានីម៉ានីល។ តែលើកនេះ គេសំរេចពង្រាយព្រឹត្តិការណ៍កីឡាទៅបណ្ដាទីក្រុងជាង១០នៅទូទាំងប្រទេស។ កត្តានេះធ្វើអោយប្រទេសចូលរួមមានការបារម្ភអំពីផលវិបាកនៃការធ្វើដំនើរនិងការហូបចុកស្នាក់នៅ។ ប៉ុន្តែគេមិនឃើញមានបញ្ហាអ្វីចោទទេនៅពេលដែលពួកគេបានទៅដល់នោះ។

ស៊ីហ្គេមលើកទី២៣
[[Image:|{{{Size}}}px|ស៊ីហ្គេមលើកទី២៣]]
ទីក្រុងនិងប្រទេសម្ចាស់ផ្ទះ ហ្វីលីពីន
ចំនួនប្រទេសដែលចូលរួម ១១
ចំនួនកីឡាករដែលចូលរួម ៥៣៣៦នាក់
ចំនួនព្រឹត្តិការណ៍កីឡា ៤០
ពិធីបើកការប្រកួត ២៧ វិច្ឆិកា ២០០៥
ពិធីបិទការប្រកួត ៥ ធ្នូ ២០០៥
បើកការប្រកួតជាផ្លូវការដោយ ហ្គ្លូរ៉ូយ៉ា ម៉ាកាប៉ាហ្គាល់ អាររ៉ូយ៉ូ
អាជ្ញាកណ្ដាលធ្វើសច្ចាប្រណិធាន កាអេសារ ម៉ាតេអូ
អ្នកអុជគុបភ្លើង ម៉ារី អេនត័នណិត រីវើរ៉ូ (តៃខ្វាន់ដូ)
កន្លែងបើកការប្រកួត សួនច្បាររីហ្សាល់


ចំនួនមេដាយ

កែប្រែ

(ប្រទេសម្ចាស់ផ្ទះត្រូវបានដាក់ពណ៌)

ចំណា ប្រទេស មាស ប្រាក់ សំរិទ្ធ សរុប
  ហ្វីលីពីន (PHI) ១១៣ ៨៤ ៩៤ ២៩១
  ថៃ (THA) ៨៧ ៧៨ ១១៨ ២៨៣
  វៀតណាម (VIE) ៧១ ៦៨ ៨៩ ២២៨
  ម៉ាឡេស៊ី (MAS) ៦១ ៥០ ៦៤ ១៧៥
  ឥណ្ឌូនេស៊ី ៤៩ ៧៩ ៨៩ ២១៧
  សិង្ហបុរី ៤២ ៣២ ៥៥ ១២៩
  មីយ៉ាន់ម៉ា ១៧ ៣៤ ៤៨ ៩៩
  ឡាវ ១២ ១៩
  ប្រ៊ុយណេ
១០   កម្ពុជា ១២
១១   ទីម័រខាងកើត

ព្រឹត្តិការណ៍កីឡា

កែប្រែ

ចំនាំ៖ បាល់បោះដែលជាកីឡាពេញនិយមនៅហ្វីលីពីន ត្រូវបានដកចេញពីស៊ីហ្គេមលើកទី២៣នេះ ដោយសារសហព័ន្ឋបាល់បោះអន្តរជាតិបានដាក់ទណ្ឌកម្ម​មិនអោយហ្វីលីពីនចូលរួមប្រកួតកីឡាបាល់បោះជាអន្តរជាតិឡើយ។

តំនភ្ជាប់ក្រៅ

កែប្រែ