ស្ថានបន្សុទ្ធ ជាគោលលទ្ធិមួយ នៃ ជំនឿ គ្រិស្តសាសនា តាម ព្រះសហគមន៍កាតូលិក

តាម ព្រះសហគមន៍កាតូលិក ពេល​យើង​ស្លាប់​ទៅ មាន​អ្នក​ខ្លះ​មិន​ទាន់​វិសុទ្ធ​ទេ ហើយ​គេ​នឹង​ទៅ​ឯស្ថានបន្សុទ្ធ។ នៅ​ឯស្ថានបន្សុទ្ធ​ពួកគេ​វេទនាណាស់ ដោយសារ​គ្នាន​ព្រះជាម្ចាស់​គង់​នៅ​ជាមួយ​គេ ហើយ​ពួកគេ​ក៏​ចង់​ទៅ​ជាមួយ​ព្រះជាម្ចាស់​ខ្លាំងណាស់ដែរ។ ប៉ុន្តែ គេ​មិន​មែន​នៅ​ស្ថានបន្សុទ្ធ​រហូត​ទេ។ កាលណា​ពួកគេ​បាន​ទទួល​ទណ្ឌកម្ម ហើយបន្សុទ្ធ​ស្អាត​រួចរាល់ហើយ គេ​នឹង​ទៅ​ឯស្ថានបរមសុខ។

ស្ថានបន្សុទ្ធ ក្នុង ព្រះគម្ពីរ កែប្រែ

ព្រះគម្ពីរសម្ពន្ធ​មេត្រីចាស់ បង្ហាញ​ថា ប្រជាជនហេប្រឺ​មាន​ទម្លាប់នេះ គឺ ថ្វាយ​យញ្ញ‌បូជា​សម្រាប់​មនុស្ស​ស្លាប់ ដូចមានថ្លែងក្នុង កណ្ឌគម្ពីរ ម៉ាកាបាយទី២ថា៖

លោក​យូដា​រៃ​ប្រាក់​ពី​កង‌ទ័ព​បាន​ប្រហែល​ពីរ‌ពាន់​កាក់ ហើយ​ផ្ញើ​កាក់​នេះ​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​គេ​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប។ លោក​ធ្វើ​ដូច្នេះ ជា​អំពើ​ដ៏​ល្អ​ប្រពៃ និង​ថ្លៃ​ថ្នូរ​ផង ដោយ​នឹក​គិត​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ជា​ពុំខាន។ ប្រសិន​បើ​លោក​មិន​សង្ឃឹម​ថា ពល‌ទាហាន​ដែល​បាត់​បង់​ជីវិត​មិន​រស់​ឡើង​វិញ​ទេ លោក​ក៏​មិន​ឆោត​ល្ងង់ ទូល​អង្វរ​ព្រះ‌ជាម្ចាស់ សម្រាប់​មនុស្ស​ស្លាប់​ដែរ។ ទោះបី​លោក​ទូល​អង្វរ​ព្រះ‌អង្គ​ដូច្នេះ ក៏​គ្មាន​ន័យ ហើយ​ក៏​ឥត​បាន​ការ​អ្វី​ឡើយ។ ប៉ុន្តែ លោក​នឹក​គិត​ថា ព្រះ‌ជាម្ចាស់​មុខ​ជា​ប្រទាន​រង្វាន់​ដ៏​ប្រសើរ​បំផុត ដល់​មនុស្ស​ស្លាប់​ទាំង​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ នេះ​ពិត​ជា​គំនិត​ដ៏‌វិសុទ្ធ​របស់​អ្នក ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ​មែន។ អាស្រ័យ​ហេតុនេះ​ហើយ បាន​ជា​លោក​សូម​ឲ្យ​គេ​ថ្វាយ​សក្ការ​បូជា​រំដោះ​បាប ដើម្បី​សូម​ព្រះ‌ជាម្ចាស់ លើក​លែង​ទោស​ឲ្យ​ពល‌ទាហាន ដែល​បាត់​បង់​ជីវិត។[១]

លើសពីនេះទៅទៀត ក្នុង ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី សាវកប៉ុល ផ្ញើលិខិតមួយទៅកាន់ពួកកូរិនថូស បានប្រកាសថា៖

បើ​ស្នាដៃ​នរណា​ម្នាក់​ត្រូវ​ឆេះ អ្នក​នោះ​ក៏​នឹង​បាត់​រង្វាន់​ដែរ ប៉ុន្តែ គេ​នឹង​រួច​ជីវិត​ដូច​ជា​ឆ្លង​កាត់​ភ្លើង។[២]

ពិធីបុណ្យគោរពមរណបុគ្គល កែប្រែ

ដោយសារ​គោលលទ្ធិ​ស្ថានបន្សុទ្ធ នៅ​ក្នុង​សាសនាកាតូលិក​ការអធិស្ឋាន​សម្រាប់​អ្នកស្លាប់​អាចជួយអ្នក​ជាទីស្រឡាញ់​ឡើងឋានៈ​នៃព្រះគុណ។ នៅពេលអ្នកស្លាប់ជាទីស្រឡាញ់ម្នាក់ប្រសិនបើ​មនុស្សម្នាក់នេះ​រស់នៅ​ក្នុងស្ថានភាពនៃព្រះគុណ នោះគោលលទ្ធិ​បង្រៀន​ឱ្យ​គេ​ចូល​ទៅ​ស្ថានសួគ៌។ ប្រសិនបើ​មនុស្សម្នាក់នេះ​មិន​មាន​ព្រះគុណទេ​តែរស់នៅ​ក្នុង​ជីវិតល្អ​និងធ្លាប់មានជំនឿលើព្រះ​នោះ​មនុស្សម្នាក់នោះទៅ​បួងសួង​នៅឯស្ថានបន្សុទ្ធ​ដែល​ដូចជា​ទីលានបណ្តោះអាសន្ន​សម្រាប់​អ្នក​ដែល​ត្រូវ​ការការបោសសំអាត​មុន​ពួកគេ​អាច​ចូល​ទៅ​ស្ថានសួគ៌។

ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា បាន​ទទួល​ការអនុញ្ញាត​ពី សន្តអសនៈ ក្នុងការប្រារព្ធ​ពិធីបុណ្យគោរពមរណបុគ្គលដែលត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ តាមប្រតិទិន​ព្រះសហគមន៍​កាតូលិក​សកល មកប្រារព្ធនៅថ្ងៃ បុណ្យភ្ជុំបិណ្ឌ ដែល​ជា​បុណ្យប្រពៃណី​ជាតិខ្មែរ​រួមជាមួយ​ប្រជាជនកម្ពុជា​ទាំងអស់។[៣]

វិចិត្រសាលរូបភាព កែប្រែ

ឯកសារយោង កែប្រែ