ស្ពានខាន់ម៉ុងក្យូ
ស្ពានខាន់ម៉ុងក្យូ (ជាភាសាអង់គ្លេស៖ Kanmonkyo Bridge , ជាភាសាជប៉ុន៖ 関門橋) ជាស្ពានយោលមួយដែលឆ្លងកាត់ច្រកខាន់ម៉ុង។ ស្ពាននេះតភ្ជាប់ ស៊ីម៉ុណុសិគី (សុងស្សឺ) និង ឃីតាឃ្យឺស្សឺ (ឃ្យឺស្សឺ)។ ស្ពាននេះត្រូវបានបើកអោយដំនើរការសំរាប់យានយន្តនានានៅថ្ងៃទី១៤ វិច្ឆិកា ១៩៧៣ និងតភ្ជាប់ទៅ ឃ្យឺស្សឺអិចស្ព្រេសវេយ នៅថ្ងៃទី ២៧ មិនា ១៩៨៤។ វាជាស្ពានយួរវែងជាងគេនៅលើពិភពលោកចំនាត់ថ្នាក់ទី៣៧ ដោយមានប្រវែងផ្នែកមេ(ប្រវែងពីប៉មមួយទៅប៉មមួយទៀត)ប្រវែង ៧១២ម និងប្រវែងសរុប ១០៦៨ម។
ស្ពានខាន់ម៉ុងក្យូ | |
ទីតាំង | ជប៉ុន |
---|---|
តភ្ជាប់ | ក្រុងឃីតាឃ្យឺស្សឺ - ក្រុងស៊ីម៉ុណុសិគី |
ឆ្លងកាត់ | ច្រកខាន់ម៉ុង |
កូអរដោនេ | 33°57′43″N 130°57′30″E / 33.96194°N 130.95833°E |
ប្រវែងសរុប | ១០៦៨ម |
ប្រវែងផ្នែកមេ | ៧១២ម |
ទទឹង | ទទឹងផ្លូវ ២៦ម |
កំពស់ | ១៤១ម ពីផ្ទៃសមុទ្រ (ប៉មមេ) |
ប្រភេទ | ស្ពានយួរ |
ស្ថាបនាពី | ដែកថែប |
សម្ពោធ | ១៩៨៤ |