ធម្មរាជាទី៣

(គ.ស ១៧០២-១៧០៣)
(ត្រូវបានបញ្ជូនបន្តពី ស្រីធម្មរាជ)

ធម្មរាជាទី៣ស្រីធម្មរាជ (អង់គ្លេស: Dhamma Reachea III) or (Srei Dhamma Reach) (ប្រ.ស|គ.ស ១៦៩០-១៧៤៧) រជ្ជកាលគ្រងរាជ (គ.ស ១៧០២-១៧០៣) ព្រះអង្គជាបុត្រ របស់ព្រះបាទ ជ័យជេស្ឋាទី៣ ព្រះអង្គត្រូវបាន ព្រះជ័យជេស្ឋាទី៣ បញ្ជូនឱ្យទៅសិក្សារៀនសូត្រនៅ រ៉យស្នោង ក្រុងអាយុធ្យា ហើយទ្រង់ត្រូវបាន ព្រះបិតារបស់ទ្រង់កោះហៅឱ្យត្រឡប់មកកម្ពុជាវិញ ដើម្បីទទួលរាជសម្បត្តិនៅកម្ពុជា ក្នុងឆ្នាំ ១៧០២ នៃគ.សករាជ ដោយទ្រង់គង់នៅរាជដំណាក់ ខេត្តពោធិ៍សាត់ ហើយទ្រង់ មិនទាន់ទទួលបានការរាជាភិសេកគ្រងរាជសម្បត្តិជាផ្លូវការណ៍នោះទេ ។[]

ធម្មរាជាទី៣

រជ្ជកាល ១៧០២-១៧០៣

រាជាណាចក្រកម្ពុជា

គ្រងរាជ
  • លើកទី១ ១៧០២
  • លើកទី២ ១៧០៦
  • លើកទី៣ ១៧៣៨
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ មិនទាន់មាន
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ជ័យជេស្ឋាទី៣
(រជ្ជកាលទី៤)
រាជបន្ត ជ័យជេស្ឋាទី៣
(រជ្ជកាលទី៥)
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦៩០
បុត្រ មិនទាន់មានកំណត់ត្រា
ចូលទីវង្គត់ ១៧៤៧
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

ការបះបោរ របស់ពួកសម្រែ

កែប្រែ

Samre Rebellion

ក្នុងអំឡុងឆ្នាំ ១៧០២ នៃគ.សករាជ ជនជាតិភាគតិចសម្រែមួយក្រុម ដែលមានមេដឹកនាំឈ្មោះ នាយចាយ ឬ តាត្រសក់ផ្អែម (Trasak Paem) បានតាំងខ្លួនជាស្ដេចត្រាញ់ ហើយធ្វើការបះបោរដោយវាយចូលរាជដំណាក់ ព្រះស្រីធម្មរាជ នៅ ខេត្តពោធិ៍សាត់ ព្រះស្រីធម្មរាជ បានភៀសខ្លួនមកដល់ ក្រុងឧដុង្គ វិញ ។ ព្រះបាទ ជ័យជេស្ឋាទី៣ ទ្រង់ខ្ញាល់យ៉ាងខ្លាំង បានបញ្ជារឱ្យចេញទ័ពតាមបង្ក្រាបពួកបះបោរទាំងអស់នេះ រហូតដល់បង្ក្រាបពួកបះបោរ របស់ពួកសម្រែបានទាំងស្រុង ដោយទ្រង់បញ្ជារឱ្យចាប់បញ្ជូនពួកជនជាតិភាគតិចសម្រែទាំងអស់នេះ ទៅថែរក្សាជួសជុលក្រុមប្រាសាទនៅតំបន់អង្គរ ខេត្តសៀមរាប រីឯនាយចាយ ឬ តាត្រសក់ផ្អែម ដែលរត់គេចខ្លួន ត្រូវបានក្រុមពលសេនា តាមធ្វើឃាតបានសម្រេចនៅតំបន់ចតុមុខ ។ ព្រះបាទ ជ័យជេស្ឋាទី៣ ដោយមើលឃើញថា បុត្ររបស់ខ្លួនមិនទាន់មានគំនិតចាស់ទុំដោះស្រាយព្រះរាជកិច្ចនគរបាន ព្រះបាទជ័យជេស្ឋាទី៣ បានឡើងសោយរាជជាលើកទី៥ ក្នុងឆ្នាំ ១៧០៣ នៃគ.សករាជ ។[]

ចំណារពន្យល់

កែប្រែ

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
ធម្មរាជាទី៣
(គ.ស ១៦៩០-១៧៤៧)
មុនដោយ
ជ័យជេស្ឋាទី៣ (រជ្ជកាលទី៤)
រាជាណាចក្រកម្ពុជា
១៧០២-១៧០៣
តដោយ
ជ័យជេស្ឋាទី៣ (រជ្ជកាលទី៥)

ឯកសារយោង

កែប្រែ
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands