ស្រុកកំពង់បាយ

ស្រុកកំពង់បាយ ខេត្តកំពត

ស្រុកកំពង់បាយ គឺជាស្រុកមួយដែលស្ថិតនៅ ក្នុងទីរួមខេត្តកំពត។ ភូមិនេះស្ថិតនៅភូមិភាគឥសាន្ដ នៃខេត្តកំពត ។​ ហើយមានប្រជាជនប្រម៉ាន 1430 នាក់ ។​​ ស្រីចំនួន ៧០០ នាក់។ ប្រុសចំនួន ៧៣០ នាក់។ ក្នុងនោះមានក្មេងចាប់ពីអាយុមួយខួប រហូតដល់​ ប្រាំខួប ចំនួន ១៥០ នាក់។ ក្មេងប្រុសចំនួន ៧០នាក់។ក្នុងនោះបានបែងចែកជា១២ក្រុម ហើយក្រុមនីមួយៗមានប្រជាជនជាច្រើនគ្រួសារ។ សេដ្ឋកិច្ចក្នុងភូមិនេះពឹងផ្អែកទៅលើវិស័យកសិកម្មរបស់ប្រជាជននៅស្រុកកំពង់បាយ ដែលមានផ្ទៃដីសរុបប្រមាណ ៣៥៣០០ហិចតា សំរាប់កសិកម្មដាំដុះ ចំណែកឯពានិជ្ជកម្មវិញ មានភាពជឿនលឿនគឺដោយសារ រដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ភូមិកោះខ្លូតនៅជិតផ្សារ ប្រសិនបើប្រជាជនចង់ទៅផ្សារដើម្បីទិញ ម្ហូប ឬ របស់របរផ្សេងៗត្រូវចំណាយរយះពេលយូរគឺដោយសារប្រជាជនខ្លះមានជីវភាពខ្សាយដូចេ្នះគឺមានតែកង់ទេដែលជាយន្តជំនេះ។ ហើយប្រជាជនក្នុងភូមិនោះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា និងទៅប្រទេសជិតខាង ។ នៅក្នុងភូមិនេះសំបូរទៅដោយ ការស្ថាបនានូវផ្លូវថ្មីមួយហើយភូមិរបស់ខ្ញុំសំបូរទៅដោយដំណាំច្រើនដូចជា ដំឡូងនិងបន្លែជាដើម។ ជាពិសេសនៅភូមិរបស់ខ្ញុំប្រកបមុខរបរកសិកម្ម ធ្វើអាជីកម្ម​​​​តាមផ្ទះ ហើយខ្លះទៀតទៅធ្វើការនៅប្រទេសគេព្រោះនៅប្រទេសគេអាចរកលុយបានច្រើនជាងនៅប្រទេសកម្ពុជាហើយខ្លះទៀតធ្វើការនៅតាមរោងចក្រ។​​​​​ ភូមិរបស់ខ្ញុំ​​ គឺមានសាលារៀនមួយនៅជិតផ្ទះហើយសាលារៀននោះមានឈ្មោះថា អនុវិទ្យាល័យហ៊ុនសែនសិស្សល្អ។ជាស្រុកមួយដែលស្ថិតនៅ​ទីរួមខេត្តកំពត[] )ស្រុកកំពុងបាយខេត្តកំពត[] [] ហើយបច្ចុប្បន្ននេះឃើញថា ស្រុកនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាពកន្លែងកំសាន្ត ជាពិសេសសំណង់ផ្ទះប្រជាជនគឺកំពុងតែផ្លាស់ប្ដូយ៉ាងជឿនលឿន គឺមានការរីកលូតលាស់ដូចផ្សិតពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ដើម្បីផ្លាស់ប្ដូរជីវភាពរបស់ពួកគេ ស្រុកកំពង់បាយជាស្រុកដែលស្ថិតនៅទីរួមខេត្ត ហើយមានឆ្នេរសមុទ្រ និងកំពត​ជា​ខេត្ត​លំដាប់​លេខ​បី​របស់​ប្រទេស​កម្ពុជា​ ដែល​មាន​ឆ្នេរ​សមុទ្រ​វែង​ជាង​គេ ដូច្នេះហើយនៅស្រុកនេះគឺមានការរីកចម្រើន មានប្រជាជនរស់នៅច្រើន។

ស្រុកនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៣០% ។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​ ធុរេន ក្រូច​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារកំពត ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។ប្រជាជនរស់នៅចំនួន 9,214នាក់ក្នុងឆ្នាំ 1998-03-03​និង ចំនួន 9,455នាក់ ក្នុងឆ្នាំ 2008-03-03។ ឃុំនេះ មានប្រជាជនរស់នៅចំនួន 5,540នាក់ ក្នុងឆ្នាំ1998-03-03 និង 5,749នាក់ ក្នុងឆ្នាំ 2008-03-03 ។ 

រដ្ឋបាលស្រុកកំពង់បាយ

កែប្រែ

ស្រុកកំពង់បាយ (អង់គ្លេស: Kampong Bay District) ស្ថិតនៅ ខេត្តកំពត បច្ចុប្បន្នបានប្ដូរឈ្មោះទៅជា ក្រុងកំពត អតីតកាលស្រុកនេះ មាន ០៥ឃុំ និង ១៥ភូមិ

ស្រុកកំពង់បាយ
លេខកូដសង្កាត់ ឈ្មោះសង្កាត់ជាអក្សរខ្មែរ ឈ្មោះសង្កាត់ជាអក្សរឡាតាំង ចំនួនសង្កាត់
០៧០៨០១ ឃុំកំពង់កណ្ដាល Kampong Kandal​​ Commune
០៧០៨០២ ឃុំក្រាំងអំពិល Krang Ampil Commune
០៧០៨០៣ ឃុំកំពង់បាយ Kampong Bay Commune
០៧០៨០៤ ឃុំអណ្ដូងខ្មែរ Andoung Khmer Commune
០៧០៨០៥ ឃុំត្រើយកោះ Traeuy Kaoh Commune
ចំនួនសង្កាត់សរុប ១៥

ព្រំប្រទល់នៃស្រុកកំពង់បាយ

ស្រុកកំពង់បាយ ទិស
ខាងកើត (E) ខាងលិច (W) ខាងត្បូង (S) ខាងជើង (N)

សេដ្ឋកិច្ចនៅស្រុកកំពង់បាយ

កែប្រែ

ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​ ម្រេច ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារកំពង់ត្រាច ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

ការអប់រំ

កែប្រែ

ចំពោះវិស័យអប់រំក្នុងស្រុកកំពង់បាយនេះមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។ ជំនាញក្នុងតំបន់បានអភិវឌ្ឍ ជាពិសេសនៅតំបន់ដែលទទួលបាន ទេសចរណ៍ច្រើនបំផុត ដោយភាសាអង់គ្លេសត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំង។ការចំណាយលើការអប់រំនៅបឋមសិក្សា ដែលជាចំណែកមួយនៃផ.ស.ស. បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ

វិស័យសុខាភិបាល

ចំពេោះវិស័យសុខាភិបាល ក្នុងស្រុកនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។

អនុវិទ្យាល័យ

កែប្រែ
  1. អនុវិទ្យាល័យព្រះរាជសម្ភារ
  2. អនុវិទ្យាល័យកំពតក្រុង
  3. អនុវិទ្យាល័យឩត្តមវិទ្យា

វិទ្យាល័យ

កែប្រែ
  1. វិទ្យាល័យព្រះរាជសម្ភារ
  2. វិទ្យាល័យឩត្តមវិទ្យា
  3. វិទ្យាល័យវឌ្ឃនវិជ្ជា

ទេសចរណ៍

កែប្រែ

ភ្នំ​បូកគោ​ ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ​បាន​កសាងឡើង​ដោយ​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូកគោ​គឺជា​កន្លែង​កម្សាន្ត​សម្រាប់​ពួក​អាណានិគម​បារាំង ដែល​ត្រូវ​ការផ្លាស់ប្តូរ​បរិយាកាស​ពី​តំបន់​វាលទំនាប​ទៅ​តំបន់​ភ្នំ​ក្បែរ​ មាត់សមុទ្រ​ មានភ្ញៀវទេសចរណ៏ទាំងជាតិអន្តរជាតិទៅកម្សាន្តនៅ រមណីយដ្ឋានឋានសួគ៏បូកគោ ដោយសារនៅទីនោះ​ តាមដងផ្លូវមានទេសភាពស្រស់ស្អាត ផ្លូវល្អស្អាត មានសុវត្ថិភាព មានសណ្ដាប់ធ្នាប់ល្អ កន្លែងកំសាន្តសម្បូរបែប។ ទឹកឈូរ​ កាត់​តាម​ដងស្ទឹង​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពត និង​បត់​ស្តាំ​តាម​ផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ លោក អ្នក នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្លូវទឹក​មួយ​គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ជាខ្លាំង​។ ទី​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​​រមណីយដ្ឋាន​ទឹកឈូ​។ រមណីយដ្ឋាន​ទឹកឈូ​នេះ មាន​ទឹក​ដ៏​ត្រជាក់​និង​ថ្លា​ដូច​កញ្ចក់​។ នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​ហាង​លក់​អាហារ​ច្រើន​កន្លែង ដោយ​មាន​លក់​ចាប់ពី​ផ្លែឈើ រហូត​ដល់​មាន់​ខ្វៃ​និង​ត្រី​អណ្តែង​អាំង​ ដែលមានតម្លៃសមរម្យ ទេសភាពស្រស់ស្អាតជាទីគាប់ចិត្ត​៕ រមណីយដ្ឋាន​ព្រែក​ត្នោត​វ រមណីយដ្ឋាន​ជីវចម្រុះ​ព្រែក​ត្នោត​មាន​ទីតាំង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ឧទ្យាន​ជាតិ​បូកគោ​។ រមណីយដ្ឋាន​នេះមាន​ការទាក់ទាញ​ចាប់អារម្មណ៍​ពី​ក្នុង​តំបន់​និង​ពិភពលោក ចំពោះ​ជីវចម្រុះ​ដូចជា​​ ​ព​ពួ​ក​​​​ សត្វ​​កម្រ​និង​ពពួកសត្វ​ជិត​ផុត​ពូជ​ជាដើម​។ រមណីយដ្ឋាន​ទេសចរណ៍​នេះ មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ប៉ែក​ខាងលិច​ក្រុង​កំពត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ និង​មាន​ចម្ងាយ​ប្រមាណ​៩០​​គី​ឡូ​ម៉ែត្រ​​ប៉ែក​ខាងកើត​ខេត្ត​ព្រះសីហនុ (​ផ្លូវជាតិ​លេខ​៤)​។ អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​(SCW) អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ឧទ្យាន​ជាតិ​បូកគោ បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​​តំបន់​ទេស​ចរណ៍​ជីវចម្រុះ​របស់​សហគម​ន៍​នេះ​។រមណីយដ្ឋាន​ទេសចរណ៍​នេះ បាន​បើក​ឲ្យ​ដំណើរការ​ដោយ​ប្រជាជន​មូលដ្ឋាន ហើយ​ចំណូល​ដែល​ទទួលបាន​មក​ពី​ភ្ញៀវ​ទេសចរណ៍អាច​ជួយ​​​លើក​​​​​​​កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ​៕[]

ផលិតផលកសិកម្មផ្សេង​[កែប្រែ]

ក្រៅពីម្រេច និងស្រូវ សំបូរទៅដោយដំណាំល្អៗ និងប្លែកៗ ដូចជា ទុរេន សាវម៉ាវ ដូង សណ្តែកសៀង សណ្តែកដី ពោត និងប៉េងប៉ោះជាដើម។ យើងទាំងអស់គ្នា ច្បាស់ជាបានស្គាល់ហើយនូវរសជាតិទុរេនកំពត។ ទុរេនកំពត ត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនស្រុកកំពង់បាយ ក៏ប្រសប់ណាស់ដែរ ក្នុងការចិញ្ចឹមសត្វសម្រាប់បម្រើវិស័យកសិកម្ម និងសម្រាប់ផលិតផលនៅលើទីផ្សានេះដែរ។ ក្នុងឆ្នាំ ២០០៨ មានគ្រួសារសរុប ១ ៤១៣ ចិញ្ចឹមត្រីដោយក្នុងនោះអ្នកស្រុកដងទង់ជាអ្នកចិញ្ចឹមច្រើនជាងគេ។ ប្រជាជនជាងពាក់កណ្តាល ៨ ម៉ឺនគ្រួសារចិញ្ចឹម[[ជ្រូក ជាង ១ សែនគ្រួសារចិញ្ចឹមមាន់ ៤៥ ០០០ គ្រួសារចិញ្ចឹមទា ១០៣ គ្រួសារចិញ្ចឹមពពែ និង ៩៣៤ គ្រួសារចិញ្ចឹមសេះ។ ជាមធ្យមគ្រួសារនីមួយៗមានគោឬក្របីសម្រាប់ជំនួយ កសិកម្មចំនួន ២,៥ ក្បាល។ ក្នុងឆ្នាំ២០០៨ គេប្រមូលផលពោតបាន ៣ ៤០០ តោន សណ្តែកដីបាន ៤៥៨ តោន ដំឡូងមី ៩៤៥ តោន និងប៉េងប៉ោះ ៩៥២ តោន។ ជារៀងរាល់ថ្ងៃ ស្រុកកំពង់បាយបាននាំចេញដូងយ៉ាងច្រើន ជាពិសេសមកកាន់ ទីក្រុងភ្នំពេញដោយសារទីនោះសំបូរដើមដូង ជាពិសេសដូងតុកកែ ដែលយើងស្គាល់គ្រប់ៗគ្នា។

ស្រុកកំពង់បាយរួមមាន ៥ ឃុំ ៖

តំណភ្ជាប់ក្រៅ

កែប្រែ

ឯកសារពិគ្រោះ

កែប្រែ

ឯកសារយោង

កែប្រែ
  1. National Institute of Statistics
  2. ខេត្តកំពត
  3. Kompong Bay (District)on​ www.citypopulation.de 03,11,2017
  4. "តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2017-03-22. {{cite web}}: zero width space character in |title= at position 18 (help)