ស្រុកកំពង់លែង
ស្រុកកំពង់លែង (អង់គ្លេស: Kampong Leaeng District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពង់ឆ្នាំង ដែលមាន ០៩ឃុំ និង ៤៤ភូមិ៖
ស្រុកកំពង់លែង | |||
---|---|---|---|
លេខកូដឃុំ | ឈ្មោះឃុំជាអក្សរខ្មែរ | ឈ្មោះឃុំជាអក្សរអង់គ្លេស | ចំនួនភូមិ |
០៤០៤០១ | ឃុំច្រណូក | Chranouk Commune | ០៤ |
០៤០៤០២ | ឃុំដារ | Dar Commune | ០៥ |
០៤០៤០៣ | ឃុំកំពង់ហៅ (ឃុំកំពង់ហាវ) | Kampong Hau Commune (Kampong Hav Commune) | ០៦ |
០៤០៤០៤ | ឃុំផ្លូវទូក | Phlov Tuk Commune | ០៣ |
០៤០៤០៥ | ឃុំពោធិ៍ | Pou Commune | ០៦ |
០៤០៤០៦ | ឃុំប្រឡាយមាស | Pralay Meas Commune | ០៦ |
០៤០៤០៧ | ឃុំសំរោងសែន | Samraong Saen Commune | ០២ |
០៤០៤០៨ | ឃុំស្វាយរំពារ | Svay Rumpear Commune | ០៥ |
០៤០៤០៩ | ឃុំត្រងិល | Commune | ០៧ |
ចំនួនភូមិសរុប | ៤៤ |
ព្រំប្រទល់នៃស្រុកកំពង់លែង
ស្រុកកំពង់លែង | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
ស្រុកកំពង់លែង គឺជាស្រុក១ ក្នុងចំណោមស្រុកទាំង៦ និងក្រុង១ របស់ខេត្តកំពង់ឆ្នាំង រួមមាន៖ ស្រុកបរិបូរណ៍ ស្រុកជលគិរី ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុស និងក្រុងកំពង់ឆ្នាំង។ ស្រុកកំពង់លែងមាន៩ឃុំ ដូចជា៖ ឃុំកំពង់ហាវ ឃុំច្រណូក ឃុំស្វាយរំពារ ឃុំដារ ឃុំពោធិ៍ ឃុំត្រងិល ឃុំសំរោងសែន ឃុំប្រឡាយមាស និងឃុំផ្លូវទូក។
ប្រវត្តិ និង និរុត្តិសាស្ត្រ
កែប្រែឯកសារមហាបុរសខ្មែរ ត្រង់ប្រវត្តិតេជោមាស តេជោយ៉ត ជំទាវស្រែន្យ ដូចការរៀបរាប់ដោយត្រួសៗ ខាងក្រោមនេះ។ ...បន្ទាប់បង្ក្រាបស្តេចសម្រែ បានមក អ្នកជំទាវទេវីនារីសោភ័ណ ស្រែន្យ បានទៅជួបស្វាមី ឧកញ៉ា តេជោបុរារាជមាស សុំឱ្យស្វាមីកោះអញ្ជើញចៅមឿង ខេត្តកំពង់ហៅ និងក្រមការខេត្តនេះ ដែលមានគុណបំណាច់ក្នុងការជួយធ្វើឧបាយកលបង្ក្រាបស្តេចសម្រែបាន ព្រមទាំងញាតិសាលោហិតក្រមការទាំងនោះ មកឱ្យរួចពន្ធរាជធានី៣ឆ្នាំ និងសូមឱ្យប្រែឈ្មោះខេត្តនោះ មកជា “ខេត្តកំពង់លែង”។ ហេតុនេះហើយបានជាជាប់ហៅខេត្តកំពង់លែង រៀងមក ព្រោះឧកញ៉ាតេជោ លើកលែងឱ្យរួចពន្ធ ៣ឆ្នាំនោះ។ឯកសារចារទុកទៀតថា បន្ទាប់ពីលើកលែងបណ្តារាស្ត្រឱ្យរួចពន្ធមក ឧកញ៉ាតេជោ បុរារាជ បានចាត់ឱ្យក្រុមជាងសាងរូបសំណាករបស់លោក១ រូបអ្នកឧកញ៉ារាមរាជ តេជោយ៉ត១ រូបអ្នកជំទាវ មហាទេវីនារីសោភ័ណ ស្រែន្យ១ តម្កល់ទុកនៅភ្នំទូកមាស (ក្នុងខេត្តកំពង់ឆ្នាំង)។ ដោយឡែក រូបសំណាក តេជោមាស ក៏ក្លាយជាអ្នកតាក្រហម.ក មានប្ញទ្ធិបារមីស័ក្តិសិទ្ធណាស់។ ឆ្លងតាមរយៈបទសម្ភាសន៍ និងឯកសារប្រវត្តិ- សាស្ត្រ យើងអាចសរុបបានថា ធម្មតាការតំណាលតៗ គ្នា មិនសូវពិតទេ តែងតែមានលើកដាក់បញ្ចេញ បញ្ចូលតាមពាក្យសម្តីថ្វីមាត់របស់អ្នកនិយាយ ប៉ុន្តែ អ្វីដែលចារឹកទុកក្នុងសិលាចារឹក គម្ពីរស្លឹករឹត ក្រាំងសាវតារ គឺជារឿងពិត។ ជាពិសេស ប្រវត្តិតេជោមាស តេជោយ៉ត អ្នកសិក្សាឱ្យតម្លៃខ្លាំងណាស់ សូម្បីរាជរដ្ឋាភិបាលក៏គោរពបូជាដល់វីរបុរសខ្មែរ ទាំង២ នេះដែរ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានចាត់ឱ្យសាង រូបសំណាកលោកទាំង២ តម្កល់ទុកនៅមុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ ហេតុនេះ គួរតែបងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់លែង ងាកមកជឿតាមឯកសារប្រវត្តិសាស្ត្រ វិញ គឺមកពីតេជោមាស ស្តេចត្រាញ់ខេត្តកំពង់ស្វាយ មិនឱ្យយកពន្ធពីបណ្តារាស្ត្រដ៏ក្រីក្រ ដែលជួយសហការបង្ក្រាបស្តេចសម្រែ បាន ទើបលោកឱ្យហៅឈ្មោះស្រុកនេះថា “កំពង់លែង” យ៉ាងនេះទៅ៕