ស្រុកដងទង់

ស្រុកដងទង់ ខេត្តកំពត

ប្រវត្តិស្រុកដងទង់

កែប្រែ

ស្រុកដងទង់ គឺជាស្រុកមួយដែលស្ថិតនៅខេត្តកំពត។ ស្រុកនេះ គឺជាស្រុកមួយក្នុងចំណោមស្រុកទាំងប្រាំបីនៃខេត្ដកំពត​ ។​ បើយើងធ្វើដំណើរទៅស្រុកដងទង់យើងធ្វើដំណើរ​តាមផ្លូវជាតិលេខ៣ ដល់ស្រុកឈូកបត់ទៅទិសខាងត្បូងខាងលិចវិទ្យាល័យឈូកហើយប្រហែល២០km យើងនិងដល់ស្រុកដងទង់ ហើយធ្វើដំំណើរពីស្រុកកំពង់ត្រាច មកស្រុកដងទង់ក៏បានដែរ។ស្រុកដងទង់មានផ្លូវបំបែកជាបួនគឺ​​ ទៅទិសខាងកើតទៅឈុំ ទទុង ត្រពាំងត្រាំញ់ ទិសខាងលិចទៅវត្ដក្រាំលាវ ខាងត្បូងទៅស្រុកកំពង់ត្រាច និងខាងជើងទៅស្រុកឈូក ។ស្រុកនេះមានវិទ្យាល័យជាច្រើន ដូចជា វិទ្យាល័យអង្គរមាស វិទ្យាល័យប៉ុនរ៉ានីហ៊ុនសែនដងទង់ ជាដើម ​​​​​ និងមានបឋមសិក្សាជាច្រើនទៀត និងមានផ្សារមួយឈ្មោះថា ផ្សារដងទង់ ​ដែលមានប្រជាជនជាច្រើន ។​

ស្រុកដងទង់ គឹជាស្រុកមួយដែលស្ថិតនៅតំបន់ដាច់ស្រយាល ពីទីរួមខេត្ដកំពត ។ ស្រុកដងទង់មានព្រំប្រទល់ខាងលិចជាប់ស្រុកទឺកឈូ​ ខាងត្បូងជាប់ស្រុកកំពង់ត្រាច ខាងកើតជាបស្រុកបន្ទាយមាស ខាងជើងជាប់ស្រុកឈូក។​

រដ្ឋបាលស្រុកដងទង់

កែប្រែ

ស្រុកដងទង់ (អង់គ្លេស: Dang Tong District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមាន ១០ឃុំ និង ៥៤ភូមិ÷

ស្រុកដងទង់
លេខកូដឃុំ ឈ្មោះឃុំជាអក្សរខ្មែរ ឈ្មោះឃុំជាអក្សរអង់គ្លេស ចំនួនភូមិ
០៧០៥០១ ឃុំដំណាក់សុក្រំ Damnak Sokram Commune
០៧០៥០២ ឃុំដងទង់ Dang Tong Commune ១១
០៧០៥០៣ ឃុំខ្ជាយខាងជើង Khcheay Khang Cheung Commune
០៧០៥០៤ ឃុំខ្ជាយខាងត្បូង Khcheay Khang Tboung Commune
០៧០៥០៥ ឃុំមានរិទ្ធិ Mean Ritth Commune
០៧០៥០៦ ឃុំស្រែជាខាងជើង Srae Chea Khang Cheung Commune
០៧០៥០៧ ឃុំស្រែជាខាងត្បូង Srae Chea Khang Tboung Commune
០៧០៥០៨ ឃុំទទុង Totung Commune
០៧០៥០៩ ឃុំអង្គ រមាស Angk Romeas Commune
០៧០៥១០ ឃុំល្អាង L'ang Commune
ចំនួនភូមិសរុប ៥៤

ព្រំប្រទល់នៃស្រុកដងទង់

ស្រុកដងទង់ ទិស
ខាងកើត (E) ខាងលិច (W) ខាងត្បូង (S) ខាងជើង (N)

ស្រុកដងទង់មានឃុំចំនួនដប់ គឺៈ

  • ឃុំខ្ជាយខាងជើង(កំពត)
  • ឃុំខ្ជាយខាងត្បូង(កំពត)
  • ឃុំមានរិទ្ធិ(កំពត)
  • ឃុំស្រែជាខាងជើង(កំពត)
  • ឃុំស្រែជាខាងត្បូង(កំពត)
  • អង្គរមាស(កំពត)
  • ឃុំល្អាង(កំពត)

រមណីដ្ឋាន

កែប្រែ

ស្រុក​ដងទង់​មាន​ភ្នំ​ចំនួន​១៥គឺ ​១-​ភ្នំ​តូច ២-​ភ្នំស្រូវ ៣-​ភ្នំ​ក្បាល​ទីង ៤-​ភ្នំ​តា​សាក់ ៥-​ភ្នំ​ប៉ា​ង​ ៦-​ភ្នំ​ទទឹងថ្ងៃ ៧-​ភ្នំ​តា​សៀម ៨-​ភ្នំ​ងោក​មាន​ថ្ម​ធ្យូង ៩-​ភ្នំ​ត្រពាំង​ចក ១០-​ភ្នំពេញ ១១-​ភ្នំ​ថ្ម​ដុប ១២-​ភ្នំ​ល្អាង​រោងចក្រ​សុ​ី​ម៉​ង់​ត៍ ១៣-​ភ្នំ​ត្រ​យឹ​ង ១៤-​ភ្នំ​ទឹ​ព្វ ១៥-​ភ្នំ​តូច​ស្រ​ងឹល

ប្រជាជន

កែប្រែ

ស្រុកដងទង់ ប្រជាជនភាគច្រើនប្រកបរបរ​ជាកសិករ ។​​ ស្រូវសំខាន់ណាស់សម្រាប់ពួកគាត់ពីព្រោះស្រូវជាមុខរបរសំខាន់បំផុត គាត់ពឹងផ្អែកដំណាំស្រូវទាំស្រុង ។ ប៉ុន្ដែក្រៅពីដំណាំស្រូវ

ពួកគេចូលចិត្ដដាំដំនាំជាច្រើនទៀតដូចជា ពោត សណ្ដែក ស្វាយចាន្ទី ដំលូង និងដំណាំរួមផ្សំជាច្រើនទៀត ដើម្បីបំពេញតំរូវការសម្រាប់គ្រួសារនិងដែលជូយសេដ្ធកិច្ចគ្រួសារមួយចំណែកទៀត

​ស្រុកនេះផ្ទៃក្រលា៣៤៥០០ហិចតា ចំពោះដំណាំស្រូវវិញដោយសារអាកាសធាតុអំណោយផល(២៦,២៧c) ភ្លៀងធ្លាក់ជាមធ្យម២១៤៨ម.ម​​ ក្នុងមួយឆ្នាំ និង មានការយកចិត្ដទុកដាក់រាជរដ្ជាភិបាលកម្ពុជា

ស្រុកដងទង់ មានសម្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ ដើម្បីបំពេញតំរូវការក្នុងស្រុកបាន។​​ ស្រុកដងទង់សំបូរស្រូវណាស់សម្រាប់ប្រជាកសិករនៅក្នុងស្រុក។ ប្រជាជនម្នាក់ៗធ្វើស្រែចំការ​

និងអ្នកខ្លះមានដីចំការនៅតាមជើងភ្នំភាគច្រើនដាំដំនាំជាច្រើនដូចជា ពោត សណ្ដែក ស្រូវ ស្វាយ សង្គមមានការអភិវឌ្ឍន៍ជាលំដាប់​។ នៅរដូវវស្សាមានស្រូវពេញវាលស្រែទាំងអស់ គ្មានចន្លោះឡើយ ។

អភិវឌ្ឍន៍

កែប្រែ

ស្រុកដងទង់ ចំពោះការអភិវឌ្ឈន៍វិញបើនិយាយពីផ្លូវថ្នល់វិញ មានផ្លូវខ្វាត់ខ្វែង ពាសពេញទាំងស្រុក ចំណែកឯមន្ទីរពេទ្យមានច្រើន ទាំងមណ្ឌលសុខភាពងាយស្រួលឲ្យប្រជាជនទៅពិគ្រោះសុខភាព ឯសាលារៀនមានច្រើនងាយស្រួលឲ្យសិស្សសិក្សា មានប្រព័ន្ធធារាសាស្រ្តដួជា ផ្លូវទឹក អណ្ដូង អណ្ដូងលូ ​​ និង មានអ្វីជាច្រើនទៀត

សំរាប់អោយប្រជាកសិករងាយស្រួលក្នុងការប្រើប្រាស់ទឹក ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​។

ម្យ៉ាងទៀតរាជរដ្ឋាភិបាលយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទុក្ខវេទនារបស់ប្រជាជន ។ ហេតុនេះហើយទើបប្រជាជនមានជីវភាពធូធារឡើងគួរឲ្យកត់សម្គាល់ ៕

តំណភ្ជាប់ក្រៅ

កែប្រែ

ឯកសារពិគ្រោះ

កែប្រែ

''អត្ថបទជាអក្សរទ្រេត'អត្ថបទជាអក្សរទ្រេត''អត្ថបទជាអក្សរទ្រេត[[ឯកសារ:--ច្រាន់រៀម ម៉ោង១៣:២២ ថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១១ (UTC)ឧទាហរណ៍.jpg--ច្រាន់រៀម ម៉ោង១៣:២២ ថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១១ (UTC)អត្ថបទតូចអត្ថបទតូចអត្ថបទតូច]]'