ស្រុកឧដុង្គ
ស្រុកឧដុង្គ (អង់គ្លេស: Odongk District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពង់ស្ពឺ ដែលមានរដ្ឋបាល១៥ឃុំ
ស្រុកឧដុង្គបានបំបែកជាពីរចេញជាក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
01. ក្រុងឧដុង្គម៉ែជ័យបំបែកចេញពីស្រុកឧដុង្គចំនួន០៥ឃុំគឺ ឃុំវាំងចាស់ ឃុំព្រះស្រែ ឃុំក្សេមក្សាន្ត ឃុំវាលពង់ និងឃុំត្រាចទង។ ក្រុងឧដុង្គម៉ែជ័យមាន០៥សង្កាត់គឺ សង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ សង្កាត់ក្សេមក្សាន្ត សង្កាត់វាលពង់ សង្កាត់ត្រាចទង។ សាលាក្រុងឧដុង្គម៉ែជ័យស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៤៤ ភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
02. ស្រុកសាមគ្គីមុនីជ័យបំបែកចេញពីស្រុកឧដុង្គចំនួន១០ឃុំ គឺឃុំចាន់សែន ឃុំដំណាក់រាំង ឃុំភ្នំតូច ឃុំជើងរាស់ ឃុំក្រាំងចេក ឃុំពាំងល្វា ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំជំពូព្រឹក្ស ឃុំមានជ័យ។
ស្រុកសាមគ្គីមុនីមាន១០ឃុំគឺ ឃុំចាន់សែន ឃុំដំណាក់រាំង ឃុំភ្នំតូច ឃុំជើងរាស់ ឃុំក្រាំងចេក ឃុំពាំងល្វា ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំជំពូព្រឹក្ស ឃុំមានជ័យ។ សាលាស្រុកសាមគ្គីមុនីជ័យស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១១៤០ ភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ស្រុកឧដុង្គ | ||
---|---|---|
លេខកូដឃុំ | ឈ្មោះឃុំជាអក្សរខ្មែរ | ឈ្មោះឃុំជាអក្សរអង់គ្លេស |
៥០៥០១ | ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ | Chan Saen Commune |
៥០៥០២ | ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ | Cheung Roas Commune |
៥០៥០៣ | ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ | Chumpu Proeks Commune |
៥០៥០៤ | សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ | Khsem Khsant Commune |
៥០៥០៥ | ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ | Krang Chek Commune |
៥០៥០៦ | ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ | Mean Chey Commune |
៥០៥០៧ | សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ | Preah Srae Commune |
៥០៥០៨ | ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ | Prey Krasang Commune |
៥០៥០៩ | សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ | Trach Tong Commune |
៥០៥១០ | សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ | Veal Pong Commune |
៥០៥១១ | សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ | Veang Chas Commune |
៥០៥១២ | ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ | Damnak Rang Commune |
៥០៥១៣ | ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ | Peang Lvea Commune |
៥០៥១៤ | ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ | Yut samaki Commune |
៥០៥១៥ | ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ | Phum Touch Commune |