ក្ឝត្រឧបរាជហរិទេវ (អានថា: ហាក់-រិ-ទេ-វៈ) រជ្ជកាល (?-១១៣៩) ទ្រង់ជាប្អូននៃមហេសីរបស់ព្រះបាទសូយ៌្យវម៌្មទី២ ក្រោយពីច្បាំងដណ្ដើមបាននគរចាម្ប៉ាទ្រង់បានតែងប្អូនថ្លៃជាឧបរាជរក្សានគរចាម។

ហរិទេវ
ក្ឝត្រ
រជ្ជកាល?-១១៣៩
រាជ្យមុនហរិវម៌នទី៤
រាជ្យបន្តជយឥន្ទ្រវម៌នទី៣
សន្តតិវង្សមហិធរបុរ

សិលាចារឹក​ចាម្ប៉ា​នៅ​ពោធិ៍នគរ បាន​ចារ​ទុក​មក​ជា​ប្រវត្តិសាស្ត្រ។ សិលាចារឹក​ចាម្ប៉ា​ដដែល​បាន​បញ្ជាក់​ទៀត​ថា ព្រះបាទ​សូយ៌្យវម៌្ម​ទី​២ បាន​តែងតាំង​ប្អូន​ថ្លៃ​ព្រះអង្គ​ព្រះនាម​ហរិទេវ ជា​ឧបរាជ​សោយរាជ្យ​នគរ​ចាម្ប៉ា។ ព្រឹត្តិការណ៍​ត្រង់​នេះ ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ជំនាន់​ដើម ក៏​បាន​កត់​សំគាល់​ថា ព្រះអង្គ​បាន​បញ្ចូល​នគរ​ចាម្ប៉ា​មក​ក្នុង​នគរ​កម្ពុជា​ធ្វើ​ជា​នគរ​តែ​មួយ​ដែរ។ កាល​ទៅ​វាយ​ប្រទេស​ចាម្ប៉ា ជា​ការ​សងសឹក​ចាម្ប៍ ដែល​មាន​គំនិត​ខូច បាន​លើក​ទ័ព​ជើង​ទឹក​មក​លុក​ក្រុង​ឝ្រី​យឝោធរបុរ ក្នុង​កាល​ចុង​រជ្ជកាល​ព្រះ​បាទ​ហឝ៌វម៌្មទី៤ ដែល​ក្នុង​ពេល​នោះ​ប្រទេស​កម្ពុជា​បាន​ទទួល​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ ដោយ​ត្រូវ​ទឹក​ធំ​លិច​យ៉ាង​ខ្លាំង ដូច​មាន​ពោល​ហើយ។ កងទ័ព​ខ្មែរ​វាយ​​លុក​ចូល​ដល់​ក្រុង​វិជយ ចាប់​ព្រះ​រាជា​ចាម្ប៍ ទ្រង់​ព្រះ​នាម​ឝ្រីជយឥន្ទ្រវម៌ន​បាន។ តែ​ក្នុង​ទី​ខ្លះ​ថា ព្រះ​រាជា​អង្គ​នេះ​រត់​ចោល​ព្រះ​នគរ​បាត់​ទៅ។ ប្រទេស​កម្ពុជា​ក្នុង​រជ្ជកាល​នេះ មាន​ព្រំប្រទល់​ដ៏​ធំ​ទូលាយ​យ៉ាង​អស្ចារ្យ​ម្ដង​ទៀត។ វាសនា​របស់​ខ្មែរ​បាន​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត។

ក្នុង​វេលា​នោះ ដែនដី​ដែល​ជា​ប្រទេស​លាវ ដូច​យ៉ាង​ហ្លួងព្រះបាំង​នឹងវាំងច័ន្ទន៍​ជាដើម ក៏​ជា​អាណាខែត្រ​របស់​ខ្មែរ​ដែរ។ នៅឆ្នាំគ.ស ១១២៨ ទ្រង់ត្រូវបានគេនិយាយថាបានដឹកនាំទាហាន ២០ ០០០ នាក់ទល់នឹងមហាវៀត ប៉ុន្តែកងទ័ពទាំងនោះត្រូវបានគេបង្ក្រាបបាន និង ត្រូវបានគេបណ្ដេញចេញពីមហាវៀត។ ឆ្នាំបន្ទាប់មកទ្រង់បានបញ្ជូនកងសំពៅមួយកងមាន ៧០០ សំពៅដើម្បីវាយប្រហារតាមឆ្នេររបស់មហាវៀត។ នៅឆ្នាំគ.ស ១១៣២ កងទ័ពចំរុះខ្មែរ-ចាមបានលុកលុយម្ដងទៀត មិនបានជោគជ័យឡើយ។ ក្រោយមក ស្ដេចចាមជយឥន្ទ្រវម៌នទី៣ បានធ្វើឱ្យមានសន្តិភាពជាមួយមហាវៀត និង បដិសេធនឹងជួយការវាយប្រហារតទៅទៀត។ នៅគ.ស ១១៤៥ សូយ៌្យវម៌្មបានលុកលុយចាម្ប៉ា បានកំរាបស្ដេចចាម និងបានបំផ្លិចបំផ្លាញរាជធានីវិជយ។ នៅលើរាជបល្លង្កចាម ទ្រង់បានដាក់ក្សត្រថ្មី ហរិទេវ ជាប្អូនប្រុសនៃមហេសីស្ដេចខ្មែរ។ ការប្រយុទ្ធជាបន្តបន្ទាប់ កងទ័ពចាមបានកាន់កាប់រាជធានីរបស់ខ្លួនជាថ្មីវិញ និងបានសំលាប់ហរិទេវ។

គោរម្យងារសំរាប់រាជ្យ
មុនដោយ
ហរិវម៌នទី៤
ក្ឝត្រនៃចាម្ប៉ា
?-១១៣៩
តដោយ
ជយឥន្ទ្រវម៌នទី៣