សូយ៌្យវម៌្មទី២
វ្រះបាទសូយ៌្យវម៌្មទី២ រជ្ជកាល (គ.ស ១១១៣-១១៥០) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីសូយ្យ៌វម៌្មទេវ (ធូលីព្រះបាទ ធូលីជើងព្រះគម្ដែង អញស្រីសូរ្យពម៌ទេព)។ បច្ឆាមរណនាម វ្រះបាទបរមវិឝ្ណុលោក។ ព្រះអង្គសោយរាជ្យនៅទីក្រុងយឝោធបុរ និងបានកសាងប្រាសាទអង្គរវត្ត បូជនីយដ្ឋានសាសនាធំបំផុតលើលោកដែលព្រះអង្គសង់ឧទ្ទិសដល់បរមទេវៈវិស្ណុ ប្រាសាទភ្នំព្រះវិហារ និងស្ថាបនាបង្ហើយនូវសំណង់ប្រាសាទភ្នំជីសូយ៌្យ។ ស្ថាបត្យកម្មបូជនីយដ្ឋាន យុទ្ធនាការយោធាជាច្រើន និងការស្ដាររាជការឱ្យខ្លាំងឡើងវិញក្នុងរជ្ជកាលរបស់ទ្រង់បាននាំឱ្យពួកប្រវត្តិវិទូចាត់ទុកសូយ៌្យវម៌្មជាស្ដេចមួយអង្គក្នុងចំណោមស្ដេចដ៏អស្ចារ្យបំផុតនៃចក្រភពនេះ។
សូយ៌្យវម៌្មទី២ | |||||||||
---|---|---|---|---|---|---|---|---|---|
ចក្រវរ្តិននៃកម្វុជទេឝ | |||||||||
រជ្ជកាល | ១១១៣-១១៤៥/១១៥០ | ||||||||
អង្គមុន | ធរណីន្ទ្រវម៌្មទី១ ន្ឫបតីន្ទ្រវម៌្មទី២ | ||||||||
អង្គក្រោយ | ធរណីន្ទ្រវម៌្មទី២ | ||||||||
ប្រសូត | គ.ស សតវត្សទី ១១ អង្គរ | ||||||||
សុគត | ១១៤៥/១១៥០ អង្គរ | ||||||||
រាជពន្ធភាព | បងស្រីនៃហរិទេវ | ||||||||
| |||||||||
វង្ស | កៅណ្ឌិន្យ, មហិធរបុរ | ||||||||
បិតា | ក្សិតេន្ទ្រាទិត្យ | ||||||||
មាតា | នរេន្ទ្រលក្ឝ្មី | ||||||||
សាសនា | វៃឝនិយម |
ប៉ុន្មានឆ្នាំដំបូង
កែប្រែវ្រះបាទសូយ៌្យវម៌្មទី២ ព្រះអង្គជាអនុវង្សមួយអង្គក្នុងរាជវង្សមហិធរបុរ។ ព្រះអង្គត្រូវជាព្រះនត្តាបិតុលារបស់វ្រះបាទជយវម៌្មទី៦។ បិតាព្រះអង្គព្រះនាម ក្សត្រេន្ទ្រាទិត្យ ត្រូវជាព្រះនត្តារបស់ព្រះហិរណ្យវម៌្ម និង មហេសីផ្សេងមួយទៀត។ មាតាព្រះអង្គព្រះនាម នរេន្ទ្រលក្ឝ្មី (បុត្រីនៃរាជបុត្រទី៣ នៃហិរណ្យវម៌្ម) ត្រូវជានត្តាក្សត្រីរបស់ព្រះហិរណ្យវម៌្ម និងព្រះនាងហិរណ្យលក្ឝ្មី និងត្រូវជាក្មួយបង្កើតរបស់វ្រះបាទជយវម៌្មទី៦ វ្រះបាទយុវរាជ និងវ្រះបាទធរណីន្ទ្រវម៌្មទី១។ ដូច្នេះអយ្យកោព្រះអង្គខាងបិតា និងអយ្យកាព្រះអង្គខាងមាតាសុទ្ធសឹងតែជាកូនរបស់ព្រះហិរណ្យវម៌្មទាំងអស់។
សូយ៌្យវម៌្មលេចឡើងដោយធំធាត់ក្នុងទឹកដីខេត្ត នៅពេលអំណាចកណ្ដាលកំពុងចុះខ្សោយនៅក្នុងចក្រភពខ្មែរ។ ជាព្រះអង្គម្ចាស់វ័យក្មេងមួយអង្គ ទ្រង់បានប្រើកលល្បិចដណ្ដើមអំណាច ដោយការប្រយុទ្ធតស៊ូរបស់ទ្រង់ ទ្រង់មានសិទ្ធិស្របច្បាប់ដើម្បីសោយរាជ្យ។ “នៅទីបញ្ចប់នៃការឈ្វេងយល់របស់ទ្រង់” ថ្លែងក្នុងសិលាចារឹកមួយផ្ទាំង “ទ្រង់បានជំរុញចិត្តដោយសារតែមានព្រះកិត្តិនាមនៃព្រះរាជវង្សរបស់ទ្រង់។” ទ្រង់បង្ហាញថាមានទំនាក់ទំនងជាមួយអភិមានិកខាងសត្រូវមកពីខាងខ្សែហឝ៌វម៌្មទី៣ ប្រហែលជាន្ឫបតីន្ទ្រវម៌្មទី២ ដែលមានឥទ្ធិពលនៅខាងត្បូង ក្រោយមកក៏បង្វែរទៅរកវ្រះបាទធរណីន្ទ្រវម៌្មទី១ដែលមានវ័យជរា និងមិនសូវមានឥទ្ធិពល ដែលជាអយ្យការបស់ទ្រង់។ “ដោយបន្សល់ទុកលើសមរភូមិនូវ មហាសាគរនៃកងទ័ពរបស់ទ្រង់ ទ្រង់បានបង្កើតឱ្យមានការប្រយុទ្ធយ៉ាងខ្លាំងក្លា” ថ្លែងក្នុងសិលាចារឹកមួយ។ “លោតឡើងលើក្បាលដំរីនៃរាជសត្រូវ ទ្រង់បានសំលាប់សត្រូវ ដូចជាគ្រុឌនៅជាយភ្នំអាចនឹងសំលាប់នាគរាជមួយក្បាល។”[១] ពួកអ្នកប្រាជ្ញមិនបានយល់ស្របថាតើសំដីទាំងនោះសំដៅលើអភិមានិកភាគខាងត្បូង រឺ វ្រះបាទធរណីន្ទ្រវម៌្មទី១ឡើយ។ សូយ៌្យវម៌្មទី២ ក៏បានបញ្ជូនគណៈប្រតិភូទៅកានរាជវង្សចោឡៈនៃឥណ្ឌាខាងត្បូង និង ថ្វាយថ្មមានតំលៃទៅកាន់ចក្រវរ្តិនចោឡៈ កុលោត្តុង្គចោឡៈទី១ នៅគ.ស ១១១៤។[២]
ក្រោយដែលវ្រះបាទធរណីន្ទ្រវម៌្មទី១ សោយទិវង្គតហើយ ប្រទេសកម្ពុជាបែកជា ២ ដោយមានព្រះរាជវង្ស ២ អង្គ ឬ ២ ពួកវិវាទដណ្ដើមរាជសម្បត្តិគ្នា តែមិនប្រាកដព្រះនាមដូចម្ដេច។ គ្រានោះ ព្រះសូយ៌្យវម៌្មទី២ទ្រង់នៅក្នុងបឋមវ័យ (កំលោះ) តែជាអ្នកមានព្រះប្រីជាឆ្លាតវាងវៃ ទ្រង់យល់ហេតុផលបានវែងឆ្ងាយ ទ្រង់ព្រះចិន្ដាថា បើនឹងបណ្ដោយឲ្យសង្គ្រាមកើតនៅក្នុងព្រះនគរដូច្នេះទៅ មិនយូរប៉ុន្មានទេមុខជានឹងមានប្រទេសដទៃ ដែលមានឥទ្ធិពលដូចយ៉ាងចាម្ប៍ជាដើម លើកទ័ពមកសង្គ្របវាយផ្ទួនទៀតជាមិនខាន ដូចដែលធ្លាប់ប្រាកដមានក្នុងប្រវត្តិសាស្ត្រមុនៗ នេះមកហើយ។
សូយ៌្យវម៌្មត្រូវបានអភិសេកនៅឆ្នាំគ.ស ១១១៣។ ឫសីព្រាហ្មណ៍ព្រឹទ្ធិនាម ទិវាករបណ្ឌិតបានរៀបពិធី នេះគឺជាលើកទីបីដែលព្រាហ្មណ៍រូបនេះបានធ្វើរាជាភិសេកដល់ស្ដេច។ សិលាចារឹកជាច្រើនកត់ត្រាថាក្សត្រថ្មីបានរៀនសូត្រក្បួនពិសិដ្ឋជាច្រើន បានប្រារព្ធពិធីបុណ្យបែបសាសនានិងបានព្រះរាជទានដល់ព្រាហ្មណ៍នោះដូចជា គ្រែស្នែង ផ្លិត ម្កុដ អាសនៈមូល និងចិញ្ចៀនកែវកង។ ព្រាហ្មណ៍រូបនេះបានធ្វើដំណើរវែងឆ្ងាយទៅកាន់ប្រាសាទនានាក្នុងចក្រភពនេះ រួមមានកំពូលភ្នំព្រះវិហារ ដែលលោកបានថ្វាយជារូបចំលាក់ព្រះសិវៈរាំធ្វើពីមាស។[៣] រាជាភិសេកផ្លូវការរបស់ព្រះមហាក្សត្របានប្រារព្ធធ្វើឡើងនៅឆ្នាំ គ.ស ១១១៩ ដែលមានទិវាករបណ្ឌិតបានប្រារព្ធពិធីតាមក្បួនម្ដងទៀត។
ព្រះរាជជីវភាព និង រជ្ជកាល
កែប្រែព្រះអង្គបានយក ជ័យជំនះលើកងយោធារបស់វ្រះបាទន្ឫបតីន្ទ្រវម៌្មទី២ ហើយដណ្ដើមយកបានមហានគរ។ វ្រះបាទន្ឫបតីន្ទ្រវម៌្មទី២ ដែលជាព្រះមហាក្សត្រខ្មែរត្រឹមត្រូវតាមច្បាប់ ព្រះអង្គបានអស់ព្រះជន្មក្នុងពេលធ្វើចំបាំងនោះ គឺនៅក្នុងគ.ស ១១១៣។
ការផែនដី វ្រះបាទសូយ៌្យវម៌្មទី២ក្រោយដែលទ្រង់បានឡើងគ្រងពិភពហើយក្នុងរវាង ៣-៤ ឆ្នាំនោះ ទ្រង់ក៏បានចាត់ការគ្រប់គ្រងផ្នែកមធ្យមរដ្ឋឲ្យបានរៀបរយតាមដើម នឹងទ្រង់ចាត់ការកសាងគ្រឿងអាវុធយុទ្ធភណ្ឌ នឹងបង្ហាត់សេនាទាហានទុកជាយ៉ាងច្រើនសំរាប់ការពារប្រទេសកុំឲ្យមានការណ៍បះបោរដូចក្នុងរជ្ជកាលមុនៗ នេះទៀត។ កំឡុងពេលប៉ុន្មានទសវត្សក្នុងអំណាច ព្រះអង្គបានបង្រួបបង្រួមចក្រភពនេះឡើងវិញ ផ្ទុយខុសពីនយោបាយមេត្តាករុណាជាច្រើននៃក្សត្រអង្គមុនព្រះអង្គ អ្នកប្រវត្តិវិទូមានជំនឿដូច្នោះ។ បាន ឡើងគ្រងរាជសម្បត្តិកាលណា វ្រះបាទសូយ៌្យវម៌្មទី២ ក៏រៀបចំចាត់ចែង ធ្វើសឹកសង្គ្រាមវាយប្រយុទ្ធបង្ក្រាបនគរចំណុះជិតឆ្ងាយ ដើម្បីបញ្ចូលទឹកដីនគរកម្ពុជាតូចធំទាំងប៉ុន្មានឲ្យមានឯកភាពរួម ចូលតែមួយវិញ។ នគរចំណុះជាច្រើនបាននាំសួយសារអាករថ្វាយទ្រង់។ នៅខាងលិចនិងខាងជើង ពួកទាហានទ្រង់បានពង្រីកព្រំសីមាដែលគ្របដណ្ដប់ប៉ែកថ្មីៗនៃប្រទេសថៃ លាវ និង ទៀបកោះម៉ាឡេស៊ីសម័យបច្ចុប្បន្ន។ ទ្រង់បានបង្កើតប្រតិបត្តិការយោធាដ៏ធំនៅភាគខាងកើតដូចគ្នា ប៉ុន្តែប្រតិបត្តិការទាំងនេះមិនបានជោគជ័យភាគច្រើនទេ យ៉ាងហោចណាស់ក៏តាមរយៈការរៀបរាប់របស់រាជសត្រូវនៃចក្រភពរបស់ព្រះអង្គ។ តាមធម្មតាក្នុងការកសាងប្រវត្តិសាស្ត្រខ្មែរឡើងវិញ មានបន្ទប់ជាច្រើនដើម្បីការពិភាក្សានូវព្រឹត្តិការណ៍ត្រឹមត្រូវនិងដោយឡែកៗអស់ទាំងនេះ។ សិលាចារឹកខ្មែរ ជាប្រភពព័ត៌មានដ៏សំខាន់ ប្រហែលបំផ្លើសនៅខាងចុងនៃចក្រភពខ្មែរ គ្រាដែលការរ៉ាយរ៉ាប់ពីរដ្ឋសត្រូវក៏អាចធ្វើបានដូចគ្នាជាមួយភាពខុសឆ្គងដូចគ្នា។
ព្រះមហាក្សត្រ នគរចាម្ប៉ាដែលសង្កេតឃើញប្រទេសកម្ពុជាកំពុងតែជាប់ដៃវាយប្រយុទ្ធ កាប់សំលាប់ផ្ទៃក្នុង បានឆ្លៀតឱកាសយ៉ាងល្អកម្ររកមាននេះ លើកកងទ័ពពលសេនាមកវាយប្រហារដណ្ដើមយកទឹកដីខ្មែរ។
វ្រះបាទសូយ៌្យវម៌្មទី២ ដោយមានទ័ពចាមនគរវិជ័យរួមកំលាំងផង បានលើកទ័ពទៅទប់ទល់ទ័ពចាម វាយប្រហារចូលលុកទៅដល់នគរចាម្ប៉ា ហើយដណ្ដើមយកបានរាជធានីវិជ័យ។ នេះជាសេចក្ដីដែលសិលាចារឹកចាម្ប៉ានៅពោធិ៍នគរ បានចារទុកមកជាប្រវត្តិសាស្ត្រ។ សិលាចារឹកចាម្ប៉ាដដែលបានបញ្ជាក់ទៀតថា វ្រះបាទសូយ៌្យវម៌្មទី២ បានតែងតាំងប្អូនថ្លៃព្រះអង្គព្រះនាមហរិទេវ ជាឧបរាជសោយរាជ្យនគរចាម្ប៉ា។ ព្រឹត្តិការណ៍ត្រង់នេះ ឯកសារប្រវត្តិសាស្ត្រចិនជំនាន់ដើម ក៏បានកត់សំគាល់ថា ព្រះអង្គបានបញ្ចូលនគរចាម្ប៉ាមកក្នុងនគរកម្ពុជាធ្វើជានគរតែមួយដែរ។ កាលទៅវាយប្រទេសចាម្ប៉ា ជាការសងសឹកចាម្ប៍ ដែលមានគំនិតខូច បានលើកទ័ពជើងទឹកមកលុកក្រុងឝ្រីយឝោធរបុរ ក្នុងកាលចុងរជ្ជកាលវ្រះបាទហឝ៌វម៌្មទី៣ ដែលក្នុងពេលនោះប្រទេសកម្ពុជាបានទទួលគ្រោះថ្នាក់យ៉ាងធ្ងន់ ដោយត្រូវទឹកធំលិចយ៉ាងខ្លាំង ដូចមានពោលហើយ។ កងទ័ពខ្មែរវាយលុកចូលដល់ក្រុងវិជ័យ ចាប់ព្រះរាជាចាម្ប៍ ទ្រង់ព្រះនាមឝ្រីជយឥន្ទ្រវម៌្មបាន។ តែក្នុងទីខ្លះថា ព្រះរាជាអង្គនេះរត់ចោលព្រះនគរបាត់ទៅ។ ប្រទេសកម្ពុជាក្នុងរជ្ជកាលនេះ មានព្រំប្រទល់ដ៏ធំទូលាយយ៉ាងអស្ចារ្យម្ដងទៀត។ វាសនារបស់ខ្មែរបានឡើងដល់កំរិតខ្ពស់បំផុត។
មេទ័ពចាម និងខ្មែរជាច្រើនដែលជាជនក្បត់ព្រះអង្គ ឬប្រឆាំងនឹងខ្មែរបាននាំគ្នារត់ទៅសុំស្ដេចយួនជ្រកកោនរស់នៅតុងកឹង។ ប្រទេសយួន ដែលបានអនុញ្ញាតឲ្យជនខុសច្បាប់ទាំងនេះជ្រកកោន យកធ្វើជាជំរំ ត្រូវបានវ្រះបាទសូយ៌្យវម៌្មទី២ វាយប្រហារបង្ក្រាបចាញ់បរាជ័យអស់គ្មានសល់។ ស្ដេចចិនដែលបានស្គាល់នូវថ្វីដៃធ្វើសឹកសង្គ្រាមយ៉ាងក្លាហាន អង់អាចអស្ចារ្យរបស់ព្រះអង្គ បានកោតសរសើរ និងផ្ដល់កិត្តិយសឧត្ដុង្គឧត្ដមដល់ព្រះអង្គ។ អគ្គរាជទូតប្រទេសទាំងពីរតែងតែចេញចូលទៅវិញទៅមកជាប្រក្រតី។
សិលាចារឹកមួយចំនួននៅក្នុងរដ្ឋឥណ្ឌូបនីយកម្មជិតខាងចាម្ប៉ា និងរឿងរ៉ាវបានបន្សល់ដោយស្មេរនៅមហាវៀត រដ្ឋមុនវៀតណាម និយាយថាសូយ៌្យវម៌្មបានធ្វើប្រតិបត្តិការសឹកសំខាន់បីលើកតែមិនបានជោគជ័យ វាយប្រហារទៅលើមហាវៀត ជួនកាលដោយមានជំនួយពីចាម្ប៉ា។ ក្នុងឆ្នាំ ព. ស. ១៦៦០ ក្រោយដែលទ្រង់សោយរាជ្យបាន ៤ ឆ្នាំបានស្ដេចតែងរាជទូត ឲ្យនាំរាជសារទៅសូមចងសម្ព័ន្ធមេត្រីភាពនឹងប្រទេសចិន ហើយនឹងប្រទេសចាម្ប៍ ដើម្បីជាប្រយោជន៍ក្នុងផ្លូវរដ្ឋបសាសនោបាយ។ ប្រទេសទាំងពីរនេះ ក៏ព្រមទទួលសម្ព័ន្ធមេត្រីភាពផងដោយរីករាយ ហើយតែងរាជទូតឲ្យនាំរាជសារមកវិញតាមសមគួរ។ ប្រទេសកម្ពុជាបានចងសម្ព័ន្ធមេត្រីភាពនឹងប្រទេសចិន រាប់ជាគ្រាទី ៧ ក្នុងរជ្ជកាលនេះ។ ស្ដេចចិនដែលបានស្គាល់នូវថ្វីដៃធ្វើសឹកសង្គ្រាមយ៉ាងក្លាហាន អង់អាចអស្ចារ្យរបស់ព្រះអង្គ បានកោតសរសើរ និងផ្ដល់កិត្តិយសឧត្ដុង្គឧត្ដមដល់ព្រះអង្គ។ អគ្គរាជទូតប្រទេសទាំងពីរតែងតែចេញចូលទៅវិញទៅមកជាប្រក្រតី។ ចំណែកឯប្រទេសចាម្ប៍ សូម្បីមានព្រំប្រទល់ជាប់គ្នានឹងប្រទេសកម្ពុជាយ៉ាងវែង តែក៏មិនបានជាមិត្រជិតដិតគ្នាប៉ុន្មាន ច្រើនតែជាអរិនឹងគ្នាតាំងអំពីដើមមក ទើបតែនឹងមកប្រាកដក្នុងរជ្ជកាលនេះថា បានចងមេត្រីភាពនឹងគ្នា តែនេះក៏ដោយកុសលោបាយរបស់វ្រះបាទសូយ៌្យវម៌្មដូចជានឹងមានប្រាកដទៅខាងក្រោយ។ កាលចងសម្ព័ន្ធមេត្រីភាពហើយ ទ្រង់បានលើកទ័ពហ្លួង សឹងមានសេនាដំរីជាយ៉ាងច្រើន ទៅវាយប្រទេសកាវជី (ចិន:ជាំវជឺ) ដែលចេះតែរុករានទន្ទ្រានយកជាយព្រះរាជអាណាខែត្រខ្មែរ ប៉ែកខាងលើជាញឹកញយ។ កាលកងទ័ពខ្មែរលើកទៅដល់ ទ័ពយួនក៏លើកចេញមកច្បាំងតទល់ តែទប់ឥទ្ធិពលកងទ័ពខ្មែរពុំបាន កងទ័ពខ្មែរបានវាយលុករហូតទៅដល់ស្រុកង៉ែអាន ទើបលើកទ័ពត្រឡប់មកព្រះនគរវិញ។ កន្លងមក ៤ ឆ្នាំ ទ្រង់លើកទ័ពទៅវាយម្ដងទៀត ដោយហេតុកាវជីមិនរៀងចាល។ សង្គ្រាមគ្រានេះទ្រង់វាយរហូតដល់ស្រុកតាន់ហួ ទ្រង់ប្រកាសឲ្យស្រុកដែលវាយបានទាំងប៉ុន្មាន ជាចំណុះកម្វុជទេឝ ហើយស្ដេចលើកទ័ពត្រឡប់មកព្រះនគរវិញ។ ក្នុងវេលានោះ ដែនដីដែលជាប្រទេសលាវ ដូចយ៉ាងហ្លួងព្រះបាំងនឹងវាំងច័ន្ទន៍ជាដើម ក៏ជាអាណាខែត្ររបស់ខ្មែរដែរ។ នៅឆ្នាំគ.ស ១១២៨ ទ្រង់ត្រូវបានគេនិយាយថាបានដឹកនាំទាហាន ២០ ០០០ នាក់ទល់នឹងមហាវៀត ប៉ុន្តែកងទ័ពទាំងនោះត្រូវបានគេបង្ក្រាបបាន និង ត្រូវបានគេបណ្ដេញចេញពីមហាវៀត។ ឆ្នាំបន្ទាប់មកទ្រង់បានបញ្ជូនកងសំពៅមួយកងមាន ៧០០ សំពៅដើម្បីវាយប្រហារតាមឆ្នេររបស់មហាវៀត។ នៅឆ្នាំគ.ស ១១៣២ កងទ័ពចំរុះខ្មែរ-ចាមបានលុកលុយម្ដងទៀត មិនបានជោគជ័យឡើយ។ ក្រោយមក ស្ដេចចាមជយឥន្ទ្រវម៌្មទី៣ បានធ្វើឱ្យមានសន្តិភាពជាមួយមហាវៀត និង បដិសេធនឹងជួយការវាយប្រហារតទៅទៀត។ នៅគ.ស ១១៤៥ សូយ៌្យវម៌្មបានលុកលុយចាម្ប៉ា បានកម្រាបស្ដេចចាម និងបានបំផ្លិចបំផ្លាញរាជធានីវិជយ។ នៅលើរាជបល្លង្កចាម ទ្រង់បានដាក់ក្សត្រថ្មី ហរិទេវ ជាប្អូនប្រុសនៃមហេសីស្ដេចខ្មែរ។ ការប្រយុទ្ធជាបន្តបន្ទាប់ កងទ័ពចាមបានកាន់កាប់រាជធានីរបស់ខ្លួនជាថ្មីវិញ និងបានសម្លាប់ហរិទេវ។[៤]
និយាយពីពួកសៀមដែលមានព្រះព្រហ្មរាជជាប្រមុខនោះ មកក្នុងឆ្នាំ ព.ស. ១៦៦០ ប្រហែលជាគិតថា វ្រះបាទសូយ៌្យវម៌្មទី២ ដែលទើបសោយរាជ្យថ្មី គង់ទន់ខ្សោយបែបយ៉ាងវ្រះបាទធរណីន្ទ្រវម៌្មទី១ ទើបរួបរួមទ័ពបានប្រហែល ៨០០០០ នាក់ លើកចុះមកសង្កត់សង្កិនពួករាស្ត្រខ្មែនៅតាមជាយព្រះរាជអាណាចក្រភាគខាងលិច ហើយលុកចូលមកដល់នគរកំពែងពេជ្រ ដែលមានមហាឧបរាជខ្មែរព្រះនាម "ព្រះរាមរាជ" ឈរគ្រប់គ្រងនៅទីនោះ ដោយព្រះរាមរាជមិនដឹងខ្លួនជាមុន។ កាលលើកទ័ពទៅដល់ជាយក្រុងកំពែងពេជ្រ ព្រះព្រហ្មរាជ ក៏ចូលទៅជួបនឹងព្រះរាមរាជ ទទួលក្រឡេកទៅឃើញព្រះកែវមរកតនៅក្នុងព្រះវិហារក្នុងក្រុងនោះក៏ទូលសុំយកទៅ ព្រះរាមរាជទើបទាល់ ក៏លើកឲ្យទៅតាំងមិនស្ម័គ្រ។ ព្រះព្រហ្មរាជកាលបានព្រះកែវមរកតទៅហើយ ក៏គិតព្រួយបារម្ភក្រែងខ្មែរលើកទ័ពទៅដណ្ដើមយកមកវិញ ទើបគិតធ្វើឧបាយក្រឡៃព្រះកែវមរកតបំបាត់ដានកុំឲ្យខ្មែររកឃើញ គឺយកបាយអមកបូកស្រោបព្រះកែវមរកត ឲ្យមើលឃើញហាក់ដូចជាព្រះពុទ្ធរូបធម្មតា ហើយយកទៅលាក់ទុកយ៉ាងគត់មត់។ រឿងសៀមតាំងឥស្សរភាពនៅក្នុងខែត្រខណ្ឌនៃព្រះរាជអាណាចក្រនោះ មិនបានផុតទៅអំពីព្រះការណ៍របស់វ្រះបាទសូយ៌្យវម៌្មទេ កាលទ្រង់ជ្រាបហើយ ក៏ត្រាស់ឲ្យកងទ័ពលើកទៅកម្រាប់ពួកសៀមនោះ ឲ្យត្រឡប់នៅក្រោមម្លប់ព្រះបរមពោធិសម្ភារដូចដើមវិញ។ សៀមតោងនៅក្រោមអារក្ខាខ្មែរតមកទៀត ដរាបដល់សតវត្សទី ១៤ ទើបអាចតាំងឥស្សរភាពបាន ដូចជានឹងមានពោលក្នុងរយៈតទៅ។ ឯព្រះកែវមរកតមិនបានត្រឡប់មកនគរវិញ នៅកប់បាត់ក្នុងស្រុកយោនកជៀងសែនតរៀងមក។ ការដែលមិនបានត្រឡប់មកវិញ ប្រហែលជាដោយហេតុវ្រះបាទសូយ៌្យវម៌្មទី២ ទ្រង់និយមរាប់អានលទ្ធិវៃឝ្ណវ។ រឿងព្រះកែវមរកត ទើបមិនបានមកជំពាក់ក្នុងព្រះរាជហឫទ័យប៉ុន្មានមុខ គួរឲ្យស្ដាយ។
ក្រៅពីការធ្វើសឹក សូយ៌្យវម៌្មបានអនុវត្តនយោបាយការទូត ដោយការបន្តទំនាក់ទំនងផ្លូវការជាមួយចិននៅគ.ស ១១១៦។ ការរៀបរាប់របស់ចិននៅសតវត្សទី១៣ បាននិយាយថាគណៈរាជទូតខ្មែរមាន ១៤ នាក់ ដែលបន្ទាប់ពីមកដល់ដីចិនត្រូវបានព្រះរាជទានជាសំពត់ព្រែក្នុងព្រះរាជវាំងជាពិសេស។ “ដោយក្ដីកំរណាស់ ដែលយើងខ្ញុំបានមកដល់ព្រោះយើងខ្ញុំបានមើលឃើញនូវកិត្តិសព្ទរបស់ព្រះអង្គច្រើនជាងយើងខ្ញុំត្រូវបានទទួលផលប្រយោជន៍ពីព្រះអង្គ” ម្នាក់ក្នុងចំណោមរាជទូតបានពោលប្រាប់ទៅកាន់អធិរាជចិន។ គណៈរាជទូតបានត្រឡប់ទៅស្រុកវិញនៅឆ្នាំបន្តបន្ទាប់។ គណៈរាជទូតផ្សេងមួយទៀតបានទៅទស្សនកិច្ចនៅឆ្នាំគ.ស ១១២០ នៅគ.ស ១១២៨ អធិរាជដដែលបានប្រៀបធៀបព្រះកិត្តិយសដ៏ខ្ពស់ខ្ពស់ចំពោះព្រះមហាក្សត្រខ្មែរ ដោយចាត់ទុកថា “មហាប្រទេសរាជនៃចក្រភពព្រះអង្គ។” បញ្ហាជាច្រើនផ្ដោតលើពាណិជ្ជកម្មរវាងរដ្ឋទាំងពីរត្រូវបានគេពិនិត្យនិងរៀបចំឡើងវិញ។[៥]
រជ្ជកាលរបស់ស្ដេចអង្គនេះបានមើលឃើញនូវនវានុវត្តន៍ជាច្រើនខាងសិល្បៈនិងស្ថាបត្យកម្ម។ ទ្រង់បានធ្វើជាធិបតីលើសំណង់នៃអង្គរវត្ត ប្រាសាទធំបំផុតដែលបានសាងសង់នៅក្នុងរាជធានី និងនៅក្នុងគំនិតសម័យទំនើបជាច្រើនថាជា ស្នាដៃនៃស្ថាបត្យកម្មចុងក្រោយបង្អស់។ ប្រាង្គកណ្ដាលទាំងប្រាំរបស់ប្រាសាទរំលឹកដល់កំពូលភ្នំព្រះសុមេរុ លំនៅនៃទេវបែបព្រហ្មញ្ញសាសនា។ វាបានលំអដោយអប្សរាឆ្លាក់ច្រើនជាង ១៨៦០ អង្គ រឺ បវរកញ្ញានៅស្ថានសួគ៌ និងរាប់រយមាត្រនៃចំលាក់លៀនរាក់យ៉ាងល្អវិចិត្រដែលរៀបរាប់ពីទេវកថាហិណ្ឌូ និងទស្សនីយភាពពីជីវភាពសហសម័យ។ ប្រាសាទផ្សេងជាច្រើនទៀតដែលកំណត់កាលត្រូវនឹងរជ្ជកាលរបស់ព្រះអង្គរួមមាន បន្ទាយសំរែ ធម្មនន្ទ ចៅសាយទេវតា និង នៅខាងកើតរាជធានី សំណង់អគារបឹងមាលា។
សូយ៌្យវម៌្មបានរៀបអភិសេក ប៉ុន្តែគ្មានកំណត់ត្រាណាមួយសេសសល់រំលឹកដល់ព្រះនាមមហេសីរបស់ទ្រង់មួយអង្គណាឡើយ។ សូយ៌្យវម៌្មទី២ជាធម្មតាក្នុងចំណោមក្សត្រខ្មែរជាច្រើនអង្គ ទ្រង់ជាក្សត្រកាន់សាសនាវិស្ណុ ខុសពីព្រះរាជាផ្សេងកាន់សាសនព្រះសិវៈ ដោយផ្ដោតលើជីវភាពសាសនាក្នុងរាជវាំងរបស់ព្រះអង្គ។ ហេតុផលជាច្រើនចំពោះការកាន់បែបនេះមិនត្រូវបានគេដឹងឡើយ។ ពួកអ្នកប្រាជ្ញបានពិភាក្សាតទល់គ្នាថាតើការកាន់របស់ព្រះអង្គជាមួយសាសនាវិស្ណុជួយពន្យល់ថាតើហេតុអ្វីអង្គរវត្តបែរមុខទៅទិសខាងលិច ទិសភាគនៃព្រះវិស្ណុត្រូវបានគេប្រកាន់យក ខុសពីទិសធម្មតារបស់ប្រាសាទខ្មែរដែលបែរទៅទិសខាងកើត។
សូយ៌្យវម៌្មទី២គឺក្សត្រខ្មែរទីមួយដែលត្រូវបានគេពិពណ៌នាក្នុងសិល្បៈ។ ចំលាក់លៀនរាក់នៅថែវខាងត្បូងនៃអង្គរវត្តបង្ហាញរូបទ្រង់គង់លើព្រះទែនធ្វើពីឈើយ៉ាងល្អវិចិត្រ ដែលវ្រះបាទទាំងពីរនិងរបាំងព្រះទែនរបស់ព្រះអង្គត្រូវបានគេឆ្លាក់ជារូបនាគរាជ។ នៅលើព្រះសិរសារបស់ទ្រង់គឺជាក្បាំងស្រួច និង ព្រះសោតាទាំងគូមានរយ៉ាសងខាង។ ទ្រង់ពាក់កងជើង កងដើមដៃ និង កងកដៃ។ ព្រះហស្ថស្ដាំកាន់ អ្វីម្យ៉ាងដូចជាពស់ងាប់មួយក្បាលតូចអត្ថន័យនៅតែមិនដឹង។ ដងព្រះកាយរបស់ទ្រង់ឆ្លាក់យ៉ាងសមសួន វ្រះបាទរបស់ព្រះអង្គបត់ខាងក្រោមព្រះកាយទ្រង់។ រូបភាពជាទូទៅឆ្លុះបញ្ចាំងនូវភាពស្ងប់ស្ងៀម និងភាពសុខក្សេមក្សាន្តស្រួលបួលជាមួយអំណាច និងតួនាទី។
ព្រះឆាយាលក្ខ័ណរបស់ទ្រង់គឺផ្នែកនៃគំនូរលំអិតអំពីជីវភាពក្នុងរាជវាំងនៅសម័យអង្គរ។ បរិយាកាសទស្សនីយភាពនេះបង្ហាញថានៅខាងក្រៅ កណ្ដាលព្រៃមួយ។ បរិវារលុតជង្គង់កាន់ផ្លិត អំបក់រុយ និងក្លស់តំណាងអោយឋានៈជាច្រើនពីលើព្រះករុណារបស់ពួកគេ។ ព្រះនាងជាច្រើនត្រូវបានគេលើកដាក់លើស្នែងឆ្លាក់យ៉ាងល្អល្អះ។ ព្រាហ្មណ៍ដែលមានពុកចង្កាឈរមើល ភាគខ្លះនៃអ្នកទាំងនោះកំពុងរៀបចំគ្រឿងប្រដាប់សំរាប់ធ្វើពិធីជាក់ប្រាកដមួយ។ នៅខាងស្ដាំព្រះករុណា អ្នកបំរើក្នុងវាំងលុតជង្គង់ បង្ហាញអការៈអ្វីម្យ៉ាង។ ទីប្រឹក្សាជាច្រើនអង្គុយមើល ដោយលុតជង្គង់ ខ្លះទៀតមានដៃដាក់លើទ្រូងក្នុងកាយវិការអោនលំទោន។ ទៅខាងស្ដាំយើងឃើញមានក្រុមសិល្បៈមួយ ជាមួយអ្នកហែហមប្រគំស័ង្ខ ស្គរ និង គង។ ហិបមួយបំពក់ព្រះភ្លើង សញ្ញានៃឫទ្ធានុភាព ត្រូវបានគេលើកដាក់លើស្មា។
បន្ថែមពីនោះក្នុងថែវគឺជាការបង្ហាញនូវអនុភាពយោធារបស់សូយ៌្យវម៌្ម។ ពួកមេបញ្ជាការដែលមានអាវក្រោះ និងសាស្ត្រាវុធឈរលើដំរីសង្គ្រាមដ៏កាចសាហាវ ដែលមានទាហានថ្មើរជើងជាច្រើនជួរនៅខាងក្រោម ទាហាននីមួួយៗកាន់លំពែងនិងខែល។ ម្នាក់ក្នុងចំណោមមេបញ្ជាការទាំងនោះគឺជាព្រះមហាក្សត្រអង្គឯងតែម្ដងមើលពីលើស្មាស្ដាំរបស់ទ្រង់ ព្រះកាយរបស់ទ្រង់បំពាក់ដោយអាវក្រោះ អាវុធមុតស្រួចក្នុងព្រហស្ថស្ដាំ។
ផ្នែកគ្រប់គ្រង: វ្រះបាទសូយ៌្យវម៌្មទី២ ទ្រង់ចាត់តាំងព្រះមហាឧបរាជឲ្យទៅគ្រប់គ្រងបច្ចន្តរដ្ឋ ដូចក្នុងរជ្ជកាលមុនៗ តែក្នុងរជ្ជកាលនេះ ព្រះមហាឧបរាជមានដល់ទៅ ៧ អង្គ គឺនៅឝ្រីធម៌នគរ ១ អង្គ នៅកំពែងពេជ្រ ឬ កោសម្ពី ១ អង្គ, នៅលវបុរ ឬ ឝ្រីអយុធ្យា ១ អង្គ, ហរិបុញ្ជយ ១ អង្គ, នៅនគរវ្នំ ភាគខាងលើ ១ អង្គ, នៅឃ្លាំងក្នុងដែនកម្ពុជាក្រោម ក្នុងបច្ចុប្បន្ននេះ ១ អង្គ, នៅវិជ័យ ក្នុងចាម្ប៉ារដ្ឋ ១ អង្គ។ សង្គ្រាម មិនមែនមានតែជាមួយនឹងនគរចាម្ប៉ាមួយប៉ុណ្ណោះទេ។ វ្រះបាទសូយ៌្យវម៌្មទី២ ព្រះអង្គបានធ្វើចំបាំងរហូតទៅដល់នគរមននៃរដ្ឋហរិបុញ្ជយ និងនគរសៀម ដែលស្ថិតនៅខាងជើងទន្លេមេទឹកជិតជាប់នឹងប្រទេសចិន។
ក្នុងរជ្ជកាលព្រះអង្គ ទឹកដីខ្មែរមានទំហំធំទូលំទូលាយណាស់។ ខាងជើង ព្រំដែនដីខ្មែរជាប់នឹងប្រទេសចិន។ ខាងត្បូងទឹកដីខ្មែរលាតសន្ធឹងទៅដល់សមុទ្រ ជាប់ជិតជាមួយនគរជ្វា នៅទិសខាងលិច ជាមួយនឹងប្រទេសភូមា ហើយនិងខាងកើត ជាមួយប្រទេសចាម។
វ្រះបាទសូយ៌្យវម៌្មទី២ ព្រះអង្គមិនមែនពូកែតែខាងធ្វើសឹកសង្គ្រាមប៉ុណ្ណោះទេ ព្រះអង្គក៏ពូកែឈ្លាសវៃក្នុងការរៀបចំកសាងនគរឲ្យបានសុខសន្តិភាព និងចម្រើនលូតលាស់ដែរ។ ព្រះអង្គខំរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបំបាត់កុំឲ្យមានការប៉ះទង្គិចគ្នាដែលបណ្ដាលឲ្យមាន ប្រេះឆា បែកសាមគ្គីភាពក្នុងសង្គមជាតិ។ ដូច្នេះហើយ ទោះបីជាព្រះអង្គនិយមចូលចិត្តគោរពបូជាព្រះវិស្ណុ ឬព្រះនរាយណ៍ក៏ដោយ ក៏ព្រះអង្គអនុញ្ញាតឲ្យសាសនាទាំងបី ព្រះពុទ្ធសាសនា ព្រះសិវៈ និងព្រះវិស្ណុ មានសិទ្ធិសេរីភាពស្មើដូចគ្នា។ ព្រះអង្គគោរពបូជា នឹងការពារថែរក្សាទំនុកបំរុងសាសនាទាំងបី។ ព្រះអង្គបានបរិច្ចាគផ្ដល់នូវព្រះរាជទ្រព្យ និងកសាងផ្គត់ផ្គង់កន្លែងសក្ការៈបូជាជាច្រើន។
នគរវត្ត ជាស្នាដៃដ៏ធំចំបងអស្ចារ្យរបស់វ្រះបាទសូយ៌្យវម៌្មទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្តក៏ជារូបភាពតំណាងប្រទេសជាតិខ្មែរដែរ។ នគរវត្តមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រហែល ១៦ គ.ម។ ចំណែកកសិណពិតប្រាកដរបស់ប្រាសាទមានបណ្ដោយប្រវែង ១៥០០ ម x ១៣០០ ម និងទទឹងប្រវែងជា ២០០ ម។ ផ្លូវធំចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្ដាលមានប្រវែង ២៥០ ម។ ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្តមានកំពស់ ៦៥ ម។ នេះយើងមិនរាប់រៀបអំពីរូបចំលាក់យ៉ាងញឹកស្អេកដែលមានលើផ្ទាំង ជញ្ជាំងថ្មផង។ល។
វ្រះបាទសូយ៌្យវម៌្មទី២ បានកសាងប្រាសាទនគរវត្តដើម្បីថ្វាយបូជាដល់ព្រះវិស្ណុ។ ព្រះអង្គក៏បានទុកស្លាកស្នាម ព្រះភក្ត្ររូបរាងកាយព្រះអង្គជាភស្តុតាងដែរនៅលើផ្ទាំងសិលានគរវត្ត។ អ្នកស្រាវជ្រាវបរទេសខ្លះមានជំនឿថា បដិមាព្រះវិស្ណុនៅចំកណ្ដាលកំពូលធំនគរវត្ត ជារូបព្រះសូយ៌្យវម៌្មទី២។ ហើយព្រះមហាក្សត្រគង់លើរាជបល្លង្កអមទៅដោយបរិវារ និងនាម៉ឺនមុខមន្ត្រី ដែលសិល្បករខ្មែរបានឆ្លាក់ជាប់លើជញ្ជាំងថែវខាងត្បូងជាន់ទី២ ក៏ជាវ្រះបាទសូយ៌្យវម៌្មទី២ដែរ។
ប្រាសាទបឹងមាលា ក៏ជាស្នាដៃព្រះអង្គដែរ។ ប្រាសាទបឹងមាលាដែលមានលំនាំប្រហាក់ប្រហែលនឹងនគរវត្ត ស្ថិតនៅប្រមាណជា ៤០ គ.ម ខាងកើតនគរធំ ឬមហានគរ។ មានទំហំប្រវែង ១៨១ ម x ១៥២ ម។ ប៉ុន្តែប្រាសាទនេះគ្មានលក្ខណៈខ្ពស់លេចចេញត្រដែតដូចនគរវត្តទេ។ បន្ទាយសំរែ ត្រូវបានកសាងនៅក្នុងរជ្ជកាលព្រះអង្គដែរ។ ទោះបីជាមិនសូវល្បីល្បាញដូចប្រាង្គប្រាសាទឯទៀត ហើយមានទំហំមិនអស្ចារ្យក៏ដោយ ក៏គេអាចចាត់ទុកជាស្នាដៃមួយយ៉ាងល្អប្រណិតដែរ។
ប្រាសាទព្រះវិហារ នៅលើជួរភ្នំដងរែក ដែលចាប់ផ្ដើមកសាងតាំងតែពីររជ្ជកាលព្រះមហាក្សត្រខ្មែរវ្រះបាទយឝោវម៌្មទី១ ត្រូវបានព្រះអង្គសង់បន្តរហូតដល់ហើយជាស្ថាពរ។ វ្រះបាទសូយ៌្យវម៌្មទី២ បានទុកជាកេរ្តិ៍មរតកនូវទឹកដីធំទូលំទូលាយនូវប្រាង្គប្រាសាទ នគរវត្តដ៏ល្អប្រណិតគ្មានពីរ និងកិត្យានុភាពខ្មែរជាមហាអំណាចក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ព្រះអង្គបានចូលទិវង្គតក្នុង គ.ស ១១៥០។[៦]
ពង្សាវលី
កែប្រែ- ព្រះអយ្យកាបិតា ព្រះនាមធរណីន្ទ្រវម៌្មទី១ និងព្រះអយ្យកោបុត្រនៃព្រះបាទហិរណ្យវម៌្ម និងមហេសីមួយទៀត, ព្រះអយ្យកាមាតា រាជបុត្រទី៣ នៃព្រះបាទហិរណ្យវម៌្ម
- ព្រះបិតាព្រះនាម ក្សត្រេន្ទ្រាទិត្យ និងមាតាព្រះនាម នរេន្ទ្រលក្ឝ្មី
- ព្រះបិតុលា ព្រះនាម មហិធរាទិត្យ
- មហេសីត្រូវជាបងនៃព្រះបាទហរិទេវ
- ប្អូនថ្លៃព្រះនាម ហរិទេវ
- ព្រះភាតាអយ្យកាមួយ ព្រះនាម ធរណីន្ទ្រវម៌្មទី១
- ព្រះនត្តាបិតុលាព្រះនាម ជយវម៌្មទី៧
- មហេសីត្រូវជាបងនៃព្រះបាទហរិទេវ
ការសោយទិវង្គត និង ការស្នងរាជ្យបន្ត
កែប្រែភស្តុតាងសិលាចារឹកលើកឡើងថាសូយ៌្យវម៌្មទី២បានសោយទិវង្គតនៅចន្លោះ គ.ស ១១៤៥ និង ១១៥០ ប្រហែលកំឡុងយុទ្ធនាការយោធាតទល់នឹងចាម្ប៉ា។ ទ្រង់ត្រូវបានសោយរាជ្យបន្តដោយធរណីន្ទ្រវម៌្មទី២ ព្រះភាតាអយ្យកាមួយ រាជបុត្រនៃព្រះភាតា?នៃព្រះមាតារបស់ទ្រង់។ សម័យកាលនៃការគ្រប់គ្រងទន់ខ្សោយនិងជំលោះបានចាប់ផ្ដើម។
សូយ៌្យវម៌្មត្រូវបានគេថ្វាយបច្ឆាមរណនាមថា វ្រះបាទបរមវិឝ្ណុលោក ទ្រង់បានយាងទៅកាន់ស្ថាននៃព្រះវិឝ្ណុ។ អង្គរវត្តបានបញ្ចប់បង្ហើយលុះត្រាទាល់តែទ្រង់សោយទិវង្គតសិន។ រូបចំលាក់ទំនើបដែលយកលំនាំតាមព្រះឆាយាលក្ខ័ណ៍ក្នុងរាជវាំងរបស់ទ្រង់ជាចំលាក់លៀនរាក់ៗ អង្គរវត្តនាពេលសព្វថ្ងៃនេះ ស្វាគមន៍ចំពោះភ្ញៀវទេសចរណ៍ជាច្រើននៅឯព្រលានយន្តហោះសៀមរាប។ ក្លស់ជាច្រើនបានបាំងព្រះឆាយាលក្ខ័ណនៃព្រះមហាក្សត្រអង្គនេះ ពេលនោះពួកគេបានធ្វើតាមរូបពិតសូយ៌្យវម៌្មអស់ជិតជាងប្រាំបួនសតវត្សកន្លងមកហើយ។
វប្បធម៌សម័យនិយម
កែប្រែសូយ៌្យវម៌្មទី២គឺជាមេដឹកនាំអារ្យធម៌ក្នុងល្បែងកំសាន្តគណនូបករណ៍ ២០០៧ PC Civilization IV: Beyond the Sword។ ក្នុងល្បែងនេះ សូយ៌្យវម៌្មគឺជាមេដឹកនាំចក្រភពខ្មែរនិងមានលក្ខណៈដឹកនាំ "បង្កើត" និង "វាតទី" (លក្ខណៈទាំងនេះត្រូវបានប្រើពីមុនដោយគូរុសនៃពែរ្សនៅក្នុងល្បែង Civilization IV ដើម)។
កំណត់
កែប្រែ- ↑ Briggs, "The Ancient Khmer Empire," p. 187.
- ↑ A History of India Hermann Kulke, Dietmar Rothermund: p.125
- ↑ Higham, "The Civilization of Angkor," p. 113.
- ↑ Briggs, "The Ancient Khmer Empire," p. 192.
- ↑ Briggs, "The Ancient Khmer Empire," p. 189.
- ↑ http://choukhmer.com/history-of-cambodia/khmer-history-by-ros-chantrabot/inscriptions-and-chinese-sources-3-angkor-period-ngor/[តំណភ្ជាប់ខូច]
ឯកសារយោង
កែប្រែ- Briggs, Lawrence Palmer. The Ancient Khmer Empire. Transactions of the American Philosophical Society, Volume 41, Part 1. 1951
- Higham, Charles. The Civilization of Angkor. University of California Press. 2001
- Vickery, Michael, The Reign of Suryavarman I and Royal Factionalism at Angkor. Journal of Southeast Asian Studies, 16 (1985) 2: 226-244.
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ធរណីន្ទ្រវម៌្មទី២, ន្ឫបតីន្ទ្រវម៌្មទី២ |
ចក្រវរ្តិននៃកម្វុជទេឝ ១១១៣–១១៤៥ រឺ ១១៥០ |
តដោយ ធរណីន្ទ្រវម៌្មទី៣ |