ហួត តាត
សម្ដេចព្រះសុមេធាធិបតី ហួត តាត សម្ដេចព្រះសង្ឃរាជ នៃគណៈមហានិកាយ (ប្រសូតថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៤៣៥/គ.ស.១៨៩២ សុគត ឆ្នាំថោះ ព.ស.២៥១៩/គ.ស.១៩៧៥) ជាសម្ដេចព្រះសង្ឃរាជអង្គទី៥ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៥១៣ ដល់ ព.ស.២៥១៩ ក្នុងសម័យសាធារណរដ្ឋខ្មែរ។
ព្រះរាជជីវប្រវត្តិ
កែប្រែជាតិបរិច្ឆេទ (កំណត់អំពីជាតិ)
កែប្រែសម្ដេចព្រះសង្ឃរាជ ទ្រង់ប្រសូត នៅថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៤៣៥ គ.ស.១៨៩២ នៅភូមិផ្សារឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។ បិតានាម ហុក សេង ហៅ ហួត មាតានាម ង៉ែត។
ការសាងព្រះផ្នួស
កែប្រែ- ព្រះជន្មាយុបាន៧ឆ្នាំ បានទៅរៀនអក្សរសាស្ត្រ លេខនពន្ត ក្នុងសំណាក់ ព្រះធម្មឃោសាចារ្យ មាស។
- ព្រះជន្មាយុបាន១៣ឆ្នាំ បួសជាសាមណេរ នៅក្នុងសំណាក់ព្រះធម្មឃោសាចារ្យ។ ព្រះអង្គបានសិក្សា ព្រះបរិយត្តិធម៌ ក្នុងសំណាក់ព្រះធម្មលិខិត ស៊ូ។
- ព្រះជន្មាយុបាន២១វស្សា នៅឆ្នាំជូត ព.ស.២៤៥៦ គ.ស.១៩១២ បានឧបសម្បទាក្នុងពុទ្ធសីមាវត្តឧណ្ណាលោម ក្នុងសំណាក់សម្ដេចព្រះសង្ឃរាជ និល ទៀង ជាព្រះឧបជ្ឈាយ៍។
ព្រះសមណស័ក្ដិ
កែប្រែ- ព្រះជន្មាយុបាន៥៧វស្សា នៅឆ្នាំ ជូត ព.ស.២៤៩២ គ.ស.១៩៤៨ ព្រះអង្គបានទទួលសមណស័ក្ដិជា ព្រះពោធិវ័ង្ស។
- ព្រះជន្មាយុបាន៧៣វស្សា នៅឆ្នាំរោង ព.ស.២៥០៨ គ.ស.១៩៦៤ ព្រះអង្គបានទទួលសមណស័ក្ដិជា សម្ដេចព្រះពោធិវ័ង្ស តាមព្រះរាជក្រឹត្យលេខ ២៤ រ.វ. ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៦៤។
- ព្រះជន្មាយុបាន៧៨វស្សា នៅឆ្នាំរកា ព.ស.២៥១៣ គ.ស.១៩៦៩ ព្រះអង្គបានឡើងសមណស័ក្ដិជា សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃនាយក គណៈមហានិកាយ។
- ព្រះជន្មាយុបាន៧៩វស្សា នៅឆ្នាំច ព.ស.២៥១៤ គ.ស.១៩៧០ ព្រះអង្គបានទទួលសមណស័ក្ដិជា សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ ពីឯកឧត្ដម ចេង ហេង ប្រធានសភាជាតិ។
ស្នាព្រះហស្តនិពន្ធ
កែប្រែ- ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាសង្ខេប (គ.ស. ????)
- ការសិក្សាខាងព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ក្នុងសម័យបុរាណនឹងសម័យបច្ចុប្បន្ន(ចុះផ្សាយក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រលេខ២ ថ្ងៃទី១ ខែមេសា គ.ស.១៩៦១)
- អំពីប្រាសាទខ្លះនៅទីអង្គរ (១៩២៨)
- ស្នាព្រះហស្តនិពន្ធជាច្រើន(រាប់ឈ្មោះនៅក្នុងអត្ថបទ"ជីវប្រវត្តិសម្ដេចព្រះពោធិវ័ង្ស ហ. តាត" ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយាឆ្នាំទី៣៨ ខែមិថុនា គ.ស.១៩៦៦)
ទស្សនៈ
កែប្រែក្នុងពេលរស់នៅត្រូវខំប្រឹងធ្វើការដែលមានប្រយោជន៍កុំសំចៃកម្លាំងទុកឡើយ ព្រោះកម្លាំងនោះបើឲ្យនៅស្ងៀមគង់តែត្រូវរិលរេចថយចុះរាល់ពេលដោយអំណាចជរា។ សម្តេច ហួត តាត
ព្រះទិវង្គត
កែប្រែក្នុងឆ្នាំថោះ ព.ស.២៥១៩ គ.ស.១៩៧៥ ព្រះអង្គបានចូលទិវង្គត ក្នុងព្រះជន្មាយុ៨៣វស្សា។ ឯកសារពីរបានបញ្ជាក់មូលហេតុនៃការចូលទីវង្គតរបស់ព្រះអង្គ មួយបានបញ្ជាក់ថា ព្រះអង្គត្រូវបានពួកទមិឡឥតសាសនាធ្វើឃាតនៅក្រោយក្រសួងឃោសនាការ ក្រោយពេលដែលព្រះអង្គផ្សាយសម្លេងទាក់ទងនឹងការផ្សះផ្សារជាតិក្រោយសង្គ្រាមបញ្ចប់។ ឯកសារមួយផ្សេងទៀតបានបញ្ជាក់ថា ព្រះអង្គត្រូវបានជន្លៀសជាមួយបណ្តាជនផ្សេងទៀតទៅកាន់ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ឯកសារយោង
កែប្រែ- [[១]]
- សៀវភៅរបស់ភិក្ខុបញ្ញាវិមលោ លឹម វាសនា ចៅអធិការវត្តស្ដីទី អង្គប្រិយសិរីមានជ័យ
- សម្តេចព្រះមហាសុមេធាធិបតី សង្ឃរាជ ហួត តាត មហាបុរសទី២
- http://www.unpeudetout.info/BibliothecaKhmerica/book.php?id=236
| valign="top" style="padding:1em; border:1px solid #A3B1BF; background-color:#ffffff" |
ហួត តាត | ||
---|---|---|
ព័ត៌មានមួយចំនួន | ||
ព្រះនាម | ហួត តាត | |
ព្រះនាមពេញ | សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ ហួត តាត | |
ឋានៈ | សម្ដេចព្រះសង្ឃរាជ | |
ប្រសូត | គ.ស.១៨៩២ | |
សុគត | គ.ស.១៩៧៥ | |
បន្តពី | ជួន ណាត | |
បន្តដោយ | ទេព វង្ស |
|}