ទេព វង្ស (អង់គ្លេស: Tep Vong) ប្រសូតនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ ទ្រង់គឺជា សម្ដេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា "Great Supreme Patriarch of the Kingdom of Cambodia" ដែលត្រូវបានចាត់តាំងដោយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ដែលបានតែងតាំងទ្រង់ ជាសម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០០៦ ។ សម្ដេចព្រះសង្ឃរាជ ទេពវង្ស ទ្រង់បានបួសអស់រយៈពេល ៤៥ឆ្នាំ ដែលគិតចាប់ពីឆ្នាំ ១៩៧៩ រហូតដល់ទ្រង់ធ្វើមរណៈកាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅឯ វត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងជន្មាយុ ៩២ ព្រះវស្សា ។[]

សម្ដេចព្រះសង្ឃរាជ ទេពវង្ស

សម្ដេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា
បាវចនា ទង់ពុទ្ធសាសនា
ព្រះនាម ទេព វង្ស
គោរម្យងារ ​សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត
ឋានៈសង្ឃ ព្រះសង្ឃជាន់ខ្ពស់ នៃ​​ ព្រះរាជាណាចក្រកម្ពុជា
ឋានៈចាត់តាំង សម្ដេចព្រះមហាសង្ឃរាជ
សង្ឃរាជាគណៈ ថ្នាក់ មហានិកាយ
រយៈពេលបួស ៤៥ ឆ្នាំ
(១៩៧៩-២០២៤)
ប្រសូត ​ ១២ មករា ១៩៣២
ចូលទិវង្គត ២៦ កុម្ភៈ ២០២៤
ជន្មាយុ ៩២ វស្សា
វេលាសុគត ម៉ោង ៥:៤០ នាទី ល្ងាច
ទីកន្លែងសុគត វត្តឧណ្ណាលោម ក្រុងភ្នំពេញ

ជីវប្រវត្តិ

កែប្រែ

Biography

 
Venerable Hing Moa with venerable Tep Vong at Reachbo pagoda Siem Reap province 1957.

សម្ដេចព្រះសង្ឃរាជ ទេពវង្ស ទ្រង់ប្រសូតនៅថ្ងៃទី១២ ខែមករា ឆ្នាំ ១៩៣២ ត្រូវនិង ឆ្នាំវក ព.សករាជ ២៤៧៦ នៅឯភូមិត្រពាំងឈូក ឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្នុងវ័យ ១៥ឆ្នាំ ត្រូវនិង ឆ្នាំកុរ នព្វស័ក ព.ស ២៤៩១ គ.សករាជ ១៩៤៧ លោកបានបួសជាសាមណេរក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះសមុហ៍គណ: ហ៊ីង ម៉ៅ និង ជាព្រះចៅអធិការ វត្តរាជបូព៌ ខេត្តសៀមរាប ។ ការបួសជាសាមណេរនេះ បានត្រឹមតែ ៩ ខែប៉ុនណោះ លោកក៏សូមលាចាកសិក្ខាបទមករកស៊ីចិញ្ចឹមឪពុកម្ដាយវិញ ដែលឪពុកលោកមានឈ្មោះថា "ទេព ឈិត" និងម្ដាយនាម "ប៉ិច អាត់" ។ ក្នុងវ័យ ២១ឆ្នាំ ត្រូវនិង ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវ នឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៥២ លោកបានបំពេញឧបសម្បទាជាភិក្ខុក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះសមុហ៍គណៈ ហ៊ីង ម៉ៅ នាម្បញ្ញត្តិពុទ្ធសរក្នុងព័ទ្ធសីមា វត្តរាជបូព៌ ដោយមានព្រះគ្រូសូត្រស្ដាំ តន់ លុយ ពុទ្ធត្ថេរ ជាកម្មវាចា និង លោកគ្រូសូត្រឆ្វេង ថាត់ បិត ឥន្ទជាតិ ជាអនុសុវណ្ណាចារ្យ និង ឧបសម្បទាកម្មជាតិភិក្ខុភាវៈ ខេត្តសៀមរាប ។ ព្រះជន្ម​បាន ២៥ឆ្នាំ នៅ​ឆ្នាំវក ព​.​ស​.២៥០១ គ​.​ស​.១៩៥៧ ព្រះគ្រូ​សមុហ៍​គណៈ ហ៊ីង ម៉ៅ បានតែងតាំង​ភិក្ខុ ទេព វង្ស ឱ្យធ្វើជា​គ្រូសូត្រ​ជំនួយការ ។ ​ចាប់ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ នៅ​ក្នុងសម័យ​ខ្មែរក្រហម លោក​ត្រូវបាន​គេ​បង្ខំ​ឱ្យសឹក និង ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ដូច​ ប្រជាជន​ស្លូតត្រង់​ខ្មែរ​ដទៃទៀត​ដែរ ។ ក្នុងឆ្នាំ ១៩៧៩ ក្រោយពេលដួលរលំរបបខ្មែរក្រហម លោកបានមកបួសម្ដងទៀត ដែលត្រូវនិង​ថ្ងៃ ​១៣​រោច ខែ​ភទ្របទ ឆ្នាំមមែ ឯកស័ក ព​.​ស ២៥២៣ ត្រូវ​និង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​១៩៧៩ ក្នុងជន្មាយុ ៤៧ឆ្នាំ លោក​បាន​បំពេញ​ឧបសម្បទា​ឡើងវិញ​ជា​លើក​ទី​ពីរ ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍​ព្រះនាម ឋិត សី​លោ ដែលជាព្រះសង្ឃមកកម្ពុជាក្រោម ដែលលោកបានស្នាក់នៅក្នុង​ពុទ្ធ​សីមា វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ ។ នៅពេល​បួស​រួច ព្រះ​ឧបជ្ឈាយ៍បាន ប្រកាស​នៅក្នុង​ជំនុំ​សង្ឃ​ថាភិក្ខុ ទេព វង្ស ឱ្យឡើង​ឋា​នៈនុ​ក្រម មាន​ឋានន្តរស័ក្ដិ​ជា​ព្រះគ្រូ​វិន័យធរ ​។ក្នុងពេលនោះហើយ ដែលសម្ដេច ទេព វង្ស ក្លាយជាព្រះវិន័យធរ នៅវត្តឧណ្ណាលោម និងជាព្រះឧបជ្ឈាហ៍ទូទាំងប្រទេស ដែលទ្រង់ជាព្រះឧបជ្ឈាហ៍ធំជាងគេដែលបានបំបួសរាល់ព្រះថេរចាស់ៗសម័យមុន និងចាប់ផ្ដើមប្រមូល កសាងធនធានព្រះសង្ឃនៅកម្ពុជាឡើងវិញ ។[] []

បុព្វហេតុជាតិ

កែប្រែ

National cause

  • ក្រោយពេលដួលរលំរបបខ្មែរក្រហម ក្នុងឆ្នាំ ១៩៧៩ ព្រះសង្ឃនៅទូទាំងប្រទេសកម្ពុជា មានចំនួនតែ ៦អង្គ ប៉ុនណោះ ដោយកិច្ចខិតខំប្រឹងប្រែង របស់ព្រះឧបជ្ឈាហ៍ទេពវង្ស ក្នុងការចាប់ផ្ដើមប្រមូល កសាងធនធានព្រះសង្ឃនៅកម្ពុជាឡើងវិញ លោកបានធ្វើកិច្ចបំបួសព្រះភិក្ខុសង្ឃជាបន្តបន្ទាប់ ដែលធ្វើឱ្យចំនួនព្រះសង្ឃនៅកម្ពុជាកើនឡើងដល់ ២៨អង្គ ក្នុងឆ្នាំ ១៩៨០ និង កើនដល់ ១៧០អង្គ នៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៨១ ។ លោកក៏ត្រូវ​បាន​ជ្រើសតាំង​ជា​ព្រះសង្ឃ​ទីមួយ​នៃ​គណៈសង្ឃ​បង្រួបបង្រួមជាតិ​កម្ពុជា​ ដោយ​បាន​លុបចោល​ការ​បែងចែក​ជា​ផ្លូវការណ៍​រវាង​ព្រះពុទ្ធធម្មយុត្តិកនិកាយ និង ព្រះពុទ្ធមហានិកាយ ក្នុងសង្គមពុទ្ធសាសនានៅកម្ពុជា ។[]
  • ក្នុងឆ្នាំ ១៩៨១ ព្រះតេជគុណ ទេពវង្ស បានធ្វើការស្នើសុំនូវវិភាគទាន និង ការបរិច្ចាក ពីអង្គការសប្បុរសធម៌ផ្សេងៗ សម្រាប់ការជួសជុលវត្តអារាមនៅកម្ពុជា ដែលទទួលរងនូវការបំផ្លិចបំផ្លាញ ក្នុងរបបខ្មែរក្រហម វត្តចំនួន ៧០០ នៅទូទាំងប្រទេសកម្ពុជាត្រូវបានជួសជុលឡើងវិញ ក្រោមការជ្រោមជ្រែងរបស់ទ្រង់ ហើយចំនួនព្រះសង្ឃបានកើនឡើង ដល់ ២,៣១១ អង្គផងដែរ នៅចុងឆ្នាំ ១៩៨១ ។[]
  • នៅក្នុងឆ្នាំ ១៩៨២ ព្រះឧបជ្ឈាហ៍ ទេពវង្ស បានធ្វើដំណើរទៅទីក្រុងវៀងច័ន្ទ (Vientiane) ប្រទេសឡាវ អំឡុងខែវិច្ឆិកា ដែលជាដំណើរទស្សនៈកិច្ចផ្លូវធម៌រវាងកម្ពុជា-ឡាវ ។ ព្រះឧបជ្ឈាហ៍ ទេពវង្ស បានទៅជួប សមាគមពុទ្ធសាសនាឡាវ (Lao Buddhist Association) ដែលមាន ព្រះតេជគុណ ថង ខុន អានន្ទសួនថន "Thongkhoun Anantasounthorn" ជាប្រធានដឹកនាំនៃ សមាគមពុទ្ធសាសនាឡាវ ដើម្បីស្នើសុំគម្ពីពុទ្ធសាសនាមួយចំនួនដែលសរសេរជាភាសាបាលី យកមកលើកកម្ពស់ពុទ្ធសាសនានៅកម្ពុជាផងដែរ ។[]
  • នៅក្នុងឆ្នាំ ១៩៨៥ ព្រះតេជគុណ ទេពវង្ស ត្រូវបានថ្នាក់ដឹកនាំនៃ រដ្ឋកម្ពុជា តែងតាំងជា គណៈកម្មាធិការ​ការពារ​សន្តិភាព​កម្ពុជា "Kampuchean committee for the defence of peace" និង ជាថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលពុទ្ធសាសនានៅកម្ពុជា ដែលមានតួនាទីជាក្រុមប្រឹក្សាព្រះពុទ្ធសាសនាអាស៊ីនៃសន្តិភាព "Kampuchean center of the Asian buddhist's council of peace" ដែលសម្រេចបានូវការស្ដារឡើងវិញនៃវិស័យពុទ្ធសាសនានៅកម្ពុជា ។[]
  • នៅក្នុងឆ្នាំ ១៩៨៧ ព្រះតេជគុណ ទេពវង្ស ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​អនុប្រធាន​រដ្ឋសភា​ខ្មែរ និង ជា​អនុប្រធាន​គណៈកម្មាធិការ​កណ្តាល​រណសិរ្ស​រួបរួម​ខ្មែរ​កសាង ​និង ​ការពារ​ជាតិ "Khmer United Front for National Construction and Defense (KUFNCD) ព្រះតេជគុណ ទេពវង្ស បានបង្កើតឱ្យមានក្រុមជំនុំសង្ឃ និង រៀបចំឱ្យមានព្រះសង្ឃរាជាគណៈ ថ្នាក់មន្ត្រីសង្ឃ ដើម្បីគាំទ្រដល់កម្រិតយល់ដឹងរបស់ព្រះសង្ឃ ក្នុងសង្គមពុទ្ធសាសនានៅកម្ពុជា ។[]
  • ក្នុងឆ្នាំ ១៩៨៩ ព្រះតេជគុណ ទេពវង្ស ត្រូវបានតែងតាំងជាព្រះសង្ឃជាន់ខ្ពស់ថ្នាក់ទី១ នៃ ព្រះសង្ឃរាជាគណៈថ្នាក់មហានិកាយ នៅកម្ពុជា ។ ព្រះតេជគុណ ទេពវង្ស ទ្រង់បានផ្ដល់បទសម្ភាសន៍ទៅកាន់ក្រុមកាសែតអន្តរជាតិ ទាក់ទងនិងពុទ្ធសាសនានៅកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ ប៉ុលពត ការចាប់ផ្សឹកព្រះសង្ឃទូទាំងប្រទេស ការសម្លាប់រង្គាលនៃប្រជាជនកម្ពុជា ហើយទ្រង់បានប្រដូចលោក អៀង សារី ទៅនឹងតួអង្គ អង្គុលីមារ ដែលជាក្រុមឃាតករ ដែលបំផ្លាញពុទ្ធសាសនានៅកម្ពុជា ។[]

ព្រះអច្ឆរិយ

កែប្រែ

• ព្រះអង្គ​ទ្រង់​បាន​សិក្សា​អក្សរសាស្ត្រ និង​គណិតវិទ្យា​

•​    ​ព្រះអង្គ​បានបញ្ចប់​ការសិក្សា​ធម្ម​វិន័យ​ទាំងបី​កម្រិត គឺ​ថ្នាក់​ត្រី​ទោ​ឯក​

•​    ​ព្រះអង្គ​ចេះ​សូធ្យ​វិន័យ​បាដិមោក្ខ​យ៉ាង​ស្ទាត់ជំនាញ​

•​    ​ព្រះអង្គ​មាន​ជំនាញ​ខាង​បង្ហាត់​វិបស្សនាធុរៈ និនិងសមថកម្មដ្ឋាន

តួនាទី

កែប្រែ

•​    ​នៅ​ឆ្នាំ​១៩៥៧ ព្រះអង្គ​ត្រូវបានតែងតាំង​ជា​គ្រូសូត្រឆ្វេង​នៅ​វត្ត​រាជ​បូព៌ ខេត្តសៀមរាប​

•​    ​នៅ​ឆ្នាំ​១៩៧៩ បន្ទាប់ពី​ព្រះអង្គ​ឧបសម្បទា​ជាថ្មី សម្ដេច​ត្រូវបានតែងតាំង​ជា​ព្រះប្រធាន​សង្ឃ​កម្ពុជា ធ្វើជា​ព្រះ​ឧបជ្ឈាយ៍ និង​ជា​ព្រះ​វិន័យធរ ក្នុង​រដ្ឋ​កម្ពុជា​

•​   ​នៅពេល​ទ្រង់មាន​ព្រះជន្ម​បាន​៦០​វស្សា នៅ​ថ្ងៃ​សុក្រ ២​កើត ខែ​ក​ក្ដិ​ក ឆ្នាំមមែ ត្រី​ស័ក ព​.​ស​.២៥៣៥ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ ១៩៩១ សម្ដេច​ត្រូវបាន​ថ្វាយ​ងារ​ជា ព្រះមហា​សុមេធាធិបតី និង​ជា​សង្ឃនាយក ដោយ​សម្ដេច ជា ស៊ីម ប្រធាន​ក្រុមប្រឹក្សារដ្ឋ​កម្ពុជា​

•​   ​នៅក្នុង​ព្រះ​ជន្មាយុ​៦០​វស្សា​នេះ​ដដែល នៅ​ថ្ងៃ​សុក្រ ៩​កើត ខែ​ក​ត្ដិក ឆ្នាំមមែ ត្រី​ស័ក ព​.​ស​.២៥៣៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ព្រះមហា​សុមេធាធិបតី ទេព វង្ស ត្រូវបានតែងតាំង​ជា​សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ​នៃ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ជា​ព្រះប្រមុខរដ្ឋ និង​ជា​ព្រះប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​

•​    ​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០០៦ សម្ដេច​ត្រូវបានតែងតាំង​ជា សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្ដេច​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី និង​បានទទួល​ព្រះ​រាជានុញ្ញាត​ពី​សំណាក់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហមុនី ឲ្យ​ប្រើ​រាជ​ស័ព្ទ និង​ផ្លិត​យស​ពិសេស

ឯកសារយោង

កែប្រែ
  1. Human Rights Watch (Organization) (2009) On the Margins: Rights Abuses of Ethnic Khmer in Vietnam's Mekong Delta, Publisher: Human Rights Watch p.109 ISBN: 1564324265, 9781564324269
  2. Economist Intelligence Unit (Great Britain) (1992) Country Report: Indochina, Vietnam, Laos, Cambodia, Publisher: The Unit, Original from the University of California
  3. Ian Charles Harris (2007) Buddhism Under Pol Pot, Publisher: Documentation Centre of Cambodia, Original from the University of Michigan p.304 ISBN: 9995060140, 9789995060145
  4. Institute of Southeast Asian Studies (1982) Southeast Asian Affairs, Publisher: Institute of Southeast Asian Studies., Original from the University of California p.181
  5. Institut de recherche bouddhique Linh-Son, Pali Buddhist Union (2001) Buddhist Studies Review, Volumes 18-19, Publisher: The Review, Original from the University of Michigan p.107
  6. V.T. Sambandan (1983) Asian Almanac: Weekly Abstract of Asian Affairs, Volume 21, Publisher: V.T. Sambandan., Original from the University of Michigan
  7. Richard Felix Staar (1990) 1990 Yearbook on International Communist Affairs, Contributors: Milorad M. Drachkovitch, Lewis H. Gann, Hoover Institution on War, Revolution, and Peace, Publisher: Hoover Institution Press p.766 ISBN: 0817989412, 9780817989415
  8. Ian Harris (2001) Buddhism and Politics in Twentieth Century Asia, Publisher: A&C Black, Bloomsbury Academic p.300 ISBN: 0826451780, 9780826451781
  9. Ian Harris (2008) Cambodian Buddhism History and Practice, Publisher: University of Hawaii Press p.368 ISBN: 0824861760, 9780824861766