ហេង សំរិន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ឧសភា ១៩៣៥ សព្វថ្ងៃជា ប្រធានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០០៦ដល់សព្វថ្ងៃ។ សម្តេចក៏ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម គណបក្សប្រជាជនកម្ពុជា។ សម្តេចមានគ្រួសារ និងកូនចំនួន៤នាក់។
ហេង សំរិន | |
---|---|
President of the National Assembly | |
ក្នុងការិយាល័យ 21 March 2006 | |
ព្រះមហាក្សត្រ | Norodom Sihamoni |
នាយករដ្ឋមន្ត្រី | ហ៊ុន សែន |
អនុប្រធាន | Nguon Nhel (2006–2021) Cheam Yeab (2021-present) Khuon Sodary (2012–present) Say Chhum (2006–2012) |
មុន | សម្តេចក្រុមព្រះនរោត្ដម រណឫទ្ធិ |
First Vice President of the National Assembly | |
ក្នុងការិយាល័យ 1998 – 21 March 2006 | |
ប្រធានាធិបតី | សម្តេចក្រុមព្រះនរោត្ដម រណឫទ្ធិ |
នាយករដ្ឋមន្ត្រី | ហ៊ុន សែន |
រង | Nguon Nhel (as Second Vice President) |
បន្ទាប់ | Nguon Nhel |
Member of Parliament for Kampong Cham Phnom Penh (1981–1993) | |
ក្នុងការិយាល័យ 27 June 1981 | |
Chairman of the People's Revolutionary Council | |
ក្នុងការិយាល័យ 7 January 1979 – 27 June 1981 | |
នាយករដ្ឋមន្ត្រី | |
មុន | Khieu Samphan |
បន្ទាប់ | Himself, as Chair of the Council of State |
Chairman of the Council of State | |
ក្នុងការិយាល័យ 27 June 1981 – 6 April 1992 | |
មុន | Himself |
បន្ទាប់ | Norodom Sihanouk |
General Secretary of the Kampuchean People's Revolutionary Party | |
ក្នុងការិយាល័យ 5 December 1981 – 17 October 1991 | |
មុន | Pen Sovan |
បន្ទាប់ | Chea Sim, as President of the Cambodian People's Party |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | Ponhea Kreak, Kampong Cham, Cambodia | 25 ឧសភា 1934
គណបក្សនយោបាយ | គណបក្សប្រជាជនកម្ពុជា |
ពន្ធភាព | លោកជំទាវ សៅ ទី |
កូន | 4 |
ប្រវត្តិ
កែប្រែលោក ហេង សំរិន បានចូលរួមជាមួយចលនាកុម្មុយនីស្តខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត នាឆ្នាំ១៩៧៥ និងបានផ្ដាច់ខ្លួននាឆ្នាំ១៩៧៨ ហើយភៀសខ្លួនទៅកាន់ប្រទេសវៀតណាម។ នៅចុងឆ្នាំនេះដដែល លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ និងដឹកនាំចលនាប្រឆាំងខ្មែរក្រហម ដែលទទួលបានការគាំទ្រពីប្រទេសវៀតណាម និងសហភាពសូវៀត។
នៅពេលរបបខ្មែរក្រហមដួលរលំនាឆ្នាំ១៩៧៩ លោក ហេង សំរិន បានក្លាយជាប្រធានក្រុមប្រឹក្សាបដិវត្តប្រជាជន នាឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៨១ លោក បានក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្ត។
នៅក្រោយការចរចាសន្តិភាពទីក្រុងប៉ារីស និងក្រោយការបោះឆ្នោតជាសាកល សម្តេច ហេង សំរិន បានកាន់តំណែងជាអនុប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦ និងធ្វើជាប្រធានរដ្ឋសភាពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ។[១]
ការសិក្សា
កែប្រែ
ប្រវត្តិការងារ
កែប្រែ- ២០០៦-បច្ចុប្បន្ន ប្រធានរដ្ឋសភា
- ១៩៩៨-២០០៦ អនុប្រធានរដ្ឋសភា
- ១៩៩០-១៩៩៣ ប្រធានក្រុមប្រឹក្សារដ្ឋ នៃរដ្ឋកម្ពុជា
- ១៩៨១-១៩៨៩ ប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណៈដ្ឋប្រជាមានិតកម្ពុជា
គ្រឿងឥស្សារិយស និង គោរម្យងារ
កែប្រែ- គ្រឿងឥស្សារិយស ជាតូបការ (Royal Order of Cambodia)
- ងារជា “សម្ដេច” ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ កាលពីឆ្នាំ១៩៩៣
- ងារជា “សម្ដេចអគ្គមហាពញាចក្រី” ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧
* ឋានន្តរស័ក្ដិផ្កាយ៥ ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩
- គោរមងារជា «កិត្តិព្រឹទ្ធបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៣០ មីនា ២០១១ [២]