ហាយហ្វង
(ត្រូវបានបញ្ជូនបន្តពី ហៃហ្វុង)
ហៃហ្វុង គឺជាទីក្រុងកំពង់ផែដ៏សំខាន់ និងជាមជ្ឈមណ្ឌលនៃឧស្សាហកម្ម កំពង់ផែសមុទ្រ ក៏ដូចជាមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ វេជ្ជសាស្ត្រ អប់រំវិទ្យាសាស្ត្រ ពាណិជ្ជកម្មនិងបច្ចេកវិទ្យានៃឆ្នេរសមុទ្រភាគខាងជើងនៃប្រទេស វៀតណាម ហៃហ្វុងជាទីក្រុងមួយក្នុងចំណោម ទីក្រុងទាំងប្រាំ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្ដាល នៅវៀតណាម ទីក្រុងមួយនេះត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ ១៨៨៨ នៅពេលដែលវាត្រូវបានបំំែកចេញពីអនុតំបន់ឆ្នេរមួយនៃ ខេត្តក្វាងនិញ ហៃហ្វុងមានចម្ងាយពីទីក្រុង ហាណូយ ប្រមាណ ១០៦ km តាមបណ្តោយផ្លូវជាតិលេខប្រាំ[១] ទីក្រុងមួយនេះមានផ្ទៃដី ១ ៥២៧.៤ Km2 និងមានប្រជាជនរស់នៅប្រមាណជា ២ ០២៨ ៥១៤ នាក់ និង ដង់ស៊ីតេ ១ ២៧៤ នាក់ / km2 ។[២]