អង់រី បិកកឺរ៉ែល
Henri Becquerel | |
អង់រី បិកកឺរ៉ែល | |
កើតនៅ | ថ្ងៃទី ១៥ ធ្នូ ១៨៥២ ប៉ារីស, បារាំង |
មរណភាព | ថ្ងៃទី ២៥ សីហា ១៩០៨ Le Croisic, បារាំង |
សញ្ជាតិ | បារាំង |
ស្នាដៃសំខាន់ៗ | របកគំហើញវិទ្យុសកម្ម |
រង្វាន់ | រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩០៣) |
ហត្ថលេខា |
អង់ត័ន អង់រី បិកកឺរ៉ែល (១៥ ធ្នូ ១៨៥២ – ២៥ សីហា ១៩០៨) ជារូបវិទូជាតិបារាំង ដែលបានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យា ដោយបានរកឃើញវិទ្យុសកម្ម ជាមួយ ម៉ារី គុយរី និង ព្យែរ គុយរី នៅឆ្នាំ១៩០៣។
ជីវប្រវត្តិ
កែប្រែជីវិតផ្ទាល់ខ្លួន
កែប្រែបិកកឺរ៉ែល ចាប់កំណើតនៅប៉ារីស ក្នុងគ្រួសារអ្នកវិទ្យាសាស្ត្រមួយ (៤ជំនាន់បើគិតទាំងកូនប្រុសរបស់គាត់ផ្ទាល់ឈ្មោះ ហ្សង់។ គាត់សិក្សាផ្នែកវិទ្យាសាស្ត្រនៅសាលាពហុបច្ចេកទេស (École Polytechnique) និង ផ្នែកវិស្វកម្មនៅសាលាជាតិផ្នែកស្ពាននិងថ្នល់ (École Nationale des Ponts et Chaussées)។ នៅឆ្នាំ ១៨៩០ គាត់បានរៀបការជាមួយនាង ល្វីសិ៍ ដេស៊ីរ៉េ ឡូរីយ៉ឺ (Louise Désirée Lorieux) ។
អាជីព
កែប្រែក្នុងឆ្នាំ ១៨៩២, គាត់បានក្លាយជាអ្នកទីបីក្នុងក្រុមគ្រួសារ ដែលបានកាន់កាប់តំណែងរូបវិទ្យា នៅសារមន្ទីរជាតិនៃសត្តវិទ្យាសាស្ត្រ (Musée National d'Histoire Naturelle) ។ ក្នុងឆ្នាំ ១៨៩៤, គាត់ក្លាយជាប្រធានវិស្វករនៅការិយាល័យស្ពានថ្នល់។ ក្នុងអំលុងពាក់កណ្ដាលចុងក្រោយនៃអាជីពរបស់គាត់, បិកកឺរ៉ែល បានស្នាក់នៅគ្លិហ្វតុន នាជាទីក្រុងប្រ៊ិស្តុល (Clifton, Bristol) ដែលក្នុងពេលនោះ គាត់ស្រាវជ្រាវលើពន្លឺផូស្វរ (phosphorescence) នៃអ៊ុយរ៉ាញ៉ូម ដែលជារបកគំហើញមួយដ៏ល្បីបំផុតរបស់គាត់។
ក្នុងឆ្នាំ ១៨៩៦ នៅពេលដែលកំពុងតែស្រាវជ្រាវពីពន្លឺផូស្វរនៃអំបិលអ៊ុយរ៉ាញ៉ូម, បិកកឺរ៉ែល បានរកឃើញវិទ្យុសកម្មដោយចៃដន់។ ដោយស្រាវជ្រាវលើកិច្ចការរបស់លោក វិល្ហេម ខន់រ៉ាដ រើនត៍ហ្គេន (Wilhelm Conrad Röntgen), បិកកឺរ៉ែល បានខ្ចប់សារធាតុភ្លុយអរ (fluorescent) គឺ ប៉ូតាស្យូមអ៊ុយរ៉ានីលស៊ុលផាត (potassium uranyl sulfate), ទៅក្នុងបន្ទះថតរូប (photographic plate) និង សំភារៈខ្មៅ ដើម្បីរៀបចំការពិសោធមួយដែលត្រូវការពន្លឺព្រះអាទិត្យខ្លាំង។ ប៉ុន្តែ មុននឹងការពិសោធនោះបានចាប់ផ្ដើម, បិកកឺរ៉ែល បានរកឃើញថា បន្ទះថតរូប នោះ បានចាប់យករូបភាពរួចជាស្រេចទៅហើយ ដោយវាបង្ហាញពីរូបភាពនៃសារធាតុ fluorescent នោះ។ របកគំហើញនេះ បាននាំឱ្យ បិកកឺរ៉ែល ធ្វើការស្រាវជ្រាវលើការបញ្ចេញពន្លឺនៃរំភាយនុយក្លេអ៊ែរ (nuclear radiation)។
គាត់បានរៀបរាប់វិធីរបស់គាត់ទៅកាន់បណ្ឌិត្យសភាវិទ្យាសាស្ត្របារាំង ក្នុងថ្ងៃទី ២៤ មករា ឆ្នាំ ១៨៩៦ ថា ៖
បើគេខ្ចប់បន្ទះថតរូប ជាមួយអេមុលស្យុងប្រូម (bromide emulsion) ក្នុងសន្លឹកក្រដាសខ្មៅក្រាស់ពីរ ដែលយ៉ាងណាឱ្យបន្ទះនោះមិនស្រអាប់នៅពេលប៉ះនឹងពន្លឺព្រះអាទិត្យនៅពេលថ្ងៃ។ គេដាក់នៅលើសន្លឹកក្រដាស នៅផ្នែកខាងក្រៅ នូវបន្ទះសារធាតុពន្លឺផូស្វរមួយ ហើយ គេដាក់ទាំងអស់នេះ ឱ្យប៉ះពន្លឺថ្ងៃរាប់ម៉ោង។ នៅពេលគេយកបន្ទះថតរូបនោះទៅផ្ដិត គេនឹងឃើញថា ស្រមោលនៃសារធាតុពន្លឺផូស្វរនោះ លេចចេញជាពណ៌ខ្មៅនៅលើហ្វ៊ីល។ If one places between the phosphorescent substance and the paper a piece of money or a metal screen pierced with a cut-out design, one sees the image of these objects appear on the negative. … One must conclude from these experiments that the phosphorescent substance in question emits rays which pass through the opaque paper and reduces silver salts.[១][២]
ក្នុងឆ្នាំ ១៩០៣ គាត់ទទួលបានរង្វាន់ណូបែលរូបវិទ្យារួមគ្នា ជាមួយ ព្យែរ គុយរី និង ម៉ារី គុយរី ចំពោះស្នាដៃរបស់គាត់ក្នុងរបកគំហើញនៃវិទ្យុសកម្ម។
ការផ្ដល់កិត្តិយស និង រង្វាន់
កែប្រែ។
ក្នុងឆ្នាំ ១៩០៨, ឆ្នាំដែលគាត់ទទួលមរណភាព, បិកកឺរ៉ែល ត្រូវបានបោះឆ្នោតជាលេខាអចិន្ត្រៃយ៍របស់នៃបណ្ឌិតសភាវិទ្យាសាស្ត្រ (Académie des Sciences) ។ គាត់ស្លាប់នៅអាយុ ៥៥ ឆ្នាំ នៅទីក្រុងឡឺគ្រ័រស៊ិក (Le Croisic) ។
ឯកតា SI សម្រាប់វិទ្យុសកម្ម ដែលហៅថា បិកកឺរ៉ែល តាងដោយ Bq គឺដាក់តាមឈ្មោះរបស់គាត់។ នៅលើព្រះចន្ទមានមាត់ភ្នំភ្លើងមួយ មានឈ្មោះថា បិកកឺរ៉ែល ហើយនៅលើភពព្រះអង្គារ ក៏មានមាត់នំភ្លើងមួយមានឈ្មោះថា បិកកឺរ៉ែល ដែរ ។
ក្រៅពីទទួលបានរង្វាន់ណូបែល ក្នុងឆ្នាំ ១៩០៣ គាត់ បានទទួលរង្វាន់កិត្តិយសនានាដូចតទៅនេះ ៖ មេដាយរុំហ្វ៊័ដ៌ (*Rumford Medal) នៅឆ្នាំ ១៩០០, មេដាយហែល្មហុល្សិ៍ (*Helmholtz Medal) នៅឆ្នាំ ១៩០១, មេដាយបារណារដ៍ (*Barnard Medal) នៅឆ្នាំ ១៩០៥ ។
សូមអានផងដែរ
កែប្រែ- Antoine César Becquerel (ជីតារបស់គាត់)
- A. E. Becquerel (ឪពុករបស់គាត់)
- Jean Becquerel (កូនប្រុសគាត់)
ឯកសារយោង
កែប្រែ- ↑ Henri Becquerel (1896). "Sur les radiations émises par phosphorescence". Comptes Rendus 122: 420–421.
- ↑ Comptes Rendus 122, 420 (1896), translated by Carmen Giunta. Accessed 10 September 2006.
តំណភ្ជាប់ខាងក្រៅ
កែប្រែ- អង់រី បិកកឺរ៉ែល - ប្រវត្តិរូប
- ប្រវត្តិរូបសង្ខេប បិកកឺរ៉ែល និង ការប្រើប្រាស់ឈ្មោះរបស់គាត់ជាឯកតារង្វាស់ក្នុងប្រព័ន្ធ SI
- Annotated bibliography for Henri Becquerel from the Alsos Digital Library for Nuclear Issues Archived 2017-05-04 at the វេយប៊ែខ ម៉ាស៊ីន.
- Henri Becquerel, SI-derived unit of radioactivity[តំណភ្ជាប់ខូច]