តាមភស្ថុតាងសិលាចារឹកពាក្យ អង្គ (ទួលអង្គ)មានប្រភេពមកពីពាក្យសំស្រ្កឹតថា​ អង្គណ ឬអង្គន។ នៅក្នុងសិលាចារឹកព្រះគុហាហ្លួង ខេត្តកំពតសិលាចារឹកលេខ K.៤៤ នៅក្នុងឃ្លា កំលុង អង្គណ វ្រះ កម្រ តាង អញ មានន័យថា កំឡុងធ្លាប្រាសាទ។ នៅក្នុងសិលាចារឹកវត្តស្រះក្រាំងបន្ទាយ ខេត្តតាកែវសិលាចារឹកលេខ K.១៤១២ ក្នុងឃ្លាថា អាយកលុងអង្គន មានន័យថា ឯកំឡុងធ្លាប្រាសាទ។ នៅក្នុងសិលាចារឹកទួលគុហា ខេត្តកណ្តាល សិលាចារឹកលេខ K.១១៧៦ ក្នុងឃ្លា អនក អង្គណ មានន័យថាអ្នកបម្រើក្នុងធ្លាប្រាសាទ គឺសំដៅដល់អ្នកបម្រើក្នុងបរិវណប្រាសាទនៅទួលគុហានេះតែម្តង[]។ អង្គគឺជាទួលធំមានស្រះ ឬត្រពាំងស្ថិតនៅជិត។ តួយ៉ាងដូចជា អង្គតាសោម អង្គស្នួល អង្គតារាជ អង្គប្រិ អង្គខ្នុរ អង្គរកា អង្គមេត្រី អង្គសេរី។ល។ ភាគច្រើនភូមិ ដែលមានពាក្យអង្គច្រើនស្ថិតនៅក្នុងខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពត និងខេត្តកំពង់ស្ពឺ[]

ឯកសារយោង

កែប្រែ
  1. អត្តបទដើម លោក ហ៊ុន ឈុនតែង
  2. សទ្ទានុក្រម ស្ថាននាមខ្មែរ រៀបរៀងដោយ គេន រង្សី ឆ្នាំ២០១៧ ទំព័រទី១៦