បរមរាជាទី៦

(ត្រូវបានបញ្ជូនបន្តពី អង្គសូរទី១)

បរមរាជាទី៦អង្គសូរ (អង់គ្លេស: Borom Reachea VI) or (Ang Sour) (ប្រ.ស|គ.ស ១៦៣២-១៦៧២) រជ្ជកាលគ្រងរាជ (គ.ស ១៦៥៨-១៦៧២) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២០២ ត្រូវនិង គ.សករាជ ១៦៥៨ ត្រូវនិង មហាសករាជ ១៥៨១ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះបរមរាជាធិរាជ រាមារធិបតី" ព្រះអង្គជាបុត្រាទី៣ នៃ សម្ដេចព្រះឧទ័យ ដែលបានធ្វើរដ្ឋប្រហារយោធារ ដណ្ដើមយកព្រះរាជបល្ល័ងពី ព្រះបរមរាជាទី៥ ក្នុងឆ្នាំ ១៦៥៨ នៃគ.សករាជ នៅក្នុងរាជរបស់ព្រះអង្គ ព្រះអង្គបានប្ដូរសាសនារបស់រដ្ឋ ដោយត្រឡប់មកជឿលើ ព្រះពុទ្ធសាសនា វិញផងដែរ ។[]

បរមរាជាទី៦

រជ្ជកាល ១៦៥៨-១៦៧២

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៦៥៨
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះបរមរាជាធិរាជ រាមារធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន បរមរាជាទី៥
រាជបន្ត បទុមរាជាទី២
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦៣២
បុត្រ
ចូលទីវង្គត់ ១៦៧២
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)

ទំនាស់ខ្មែរ-អណ្ណាម

កែប្រែ

Khmer-Annamites conflict

ក្រោយពេលព្រះអង្គសូរ ធ្វើរដ្ឋប្រហារយោធារទម្លាក់ ព្រះបរមរាជាទី៥ ដើម្បើដណ្ដើមយករាជបល្ល័ងដោយមានការជ្រោមជ្រែងពីពួកអណ្ណាមក្នុងពេលនោះ នៅឆ្នាំ ១៦៥៨នៃគ.សករាជ ដដែល ព្រះចៅក្រុងអណ្ណាមបានស្នើសុំកាន់កាប់លើក្រសួងគយរបស់កម្ពុជា ក្នុងដែនដីចំនួនពីររបស់កម្ពុជា ដែលព្រះចៅអណ្ណាមបានខ្ចីក្នុងរាជព្រះបាទ ជ័យជេស្ឋាទី២ ដោយអណ្ណាមសុំសិទ្ធទារពន្ធលើជនជាតិរបស់ខ្លួនដែលចាប់មករស់នៅតំបន់ទាំងពីរនេះកាន់តែច្រើនឡើងៗ ដើម្បីប្រមូលទ្រព្យធនទប់ទល់និងការឈ្លានពាន របស់ពួកយួនតុងកឹង ភាគខាងជើង ដែលបានបង្កើនការវាយលុកលើពួកអណ្ណាមជាបន្តបន្ទាប់ ដោយការជំពាក់គុណអណ្ណាម ក្នុងការជួយជ្រោមជ្រែងទ្រង់ដើម្បីដណ្ដើមរាជ្យកន្លងមក ព្រះអង្គសូរបានយល់ព្រមនៅសំណើរនេះ ។ ក្រោយមកមិនយូរប៉ុន្មាន នៅចុងឆ្នាំ ១៦៥៨ នៃគ.សករាជ អណ្ណាម បានគូរបន្ទាត់ព្រំដែនជាឯកតោភាគី ដោយរំលោភយកទឹកដីកម្ពុជា ត្រង់ចំនុច ខេត្តអូរកាប់ នៃស្រុកបារៀ (បច្ចុប្បន្ន: Ba Ria - Vung Tau) ដែលសំអាងថាមានប្រជាជនរបស់ខ្លួនជាច្រើនបានរស់នៅទីនោះជាយូរមកហើយ រីឯភាគីកម្ពុជាពេលនោះមិនយល់ស្របនោះទេ បានបើកការវាយប្រហារនិងបានដុតបំផ្លាញផ្ទះប្រជាជនអណ្ណាមអស់ ២០០០ (២ពាន់ខ្នង) នៅបារៀ ដូចនេះ កម្ពុជា និង អណ្ណាម បានប្រកាសផ្ដាច់ទំនាក់ទំនងនិងគ្នាចាប់ពីពេលនោះមក ។[]

សង្គ្រាមកម្ពុជា-អណ្ណាម

កែប្រែ

Cambodia-Annam War

គ.សករាជ ១៦៥៩ ស្ដេចថ្មីអណ្ណាមនាម "ង្វៀងតុង" បានបញ្ជារឱ្យលើកទ័ពជើងទឹក ៣០,០០០ (៣មុឺននាក់) វាយចូលកម្ពុជា កងទ័ពជើងទឹកអណ្ណាមបានឡើងគោកតាមដងទន្លេសាប មានបំណងចង់ឡោមព័ទ្ធក្រុងឧដុង្គ ពេលនោះ ព្រះបរមរាជាទី៦ នៃអង្គសូរ បានតែងតាំងព្រះ ស្រីជ័យជេដ្ឋ ដែលជាបុត្ររបស់ ព្រះបរមរាជាទី៥ ឱ្យដឹកនាំទ័ពចំនួន ២០,០០០ (២មុឺននាក់) ទៅទប់ទល់និងកងទ័ពអណ្ណាមក្នុងពេលនោះ ព្រះស្រីជ័យជេដ្ឋ បានបង្កប់ទ័ពជា ២កងពល កងពលទី១ ចូលច្បាំងនិងកងទ័ពអណ្ណាមត្រូវធ្វើចាញ់ដកថយ រហូតមកដល់ជំរុំទ័ពជិតក្រុងឧដុង្គ ហើយឱ្យពលសេនាត្រៀមថ្នាំបំពុលដាក់ចូលម្ហូបហារ ដែលត្រៀមធ្វើជាបាក់ទ័ពរត់ចោលជំរុំ ដូចការគ្រោងទុក កងទ័ពអណ្ណាមវាយចូលមកដល់ជំរុំទ័ពនៅពេលល្ងាច អស់កម្លាំងក៏យកបាយទឹកទាំងនោះចែកគ្នាហូប ក៏បណ្ដាលឱ្យកងទ័ពពុលស្លាប់អស់ជាច្រើន ព្រះស្រីជ័យជេដ្ឋ យល់សេចក្ដីដូចនេះក៏ប្រកាសឱ្យកងទ័ពទាំងពីរកងចូលកាប់សម្លាប់កងទ័ពអណ្ណាម ស្លាប់ស្ទើរគ្មានសល់ ដោយទទួលបានជ័យជំនះនេះ ព្រះបរមរាជាទី៦ នៃអង្គសូរ បានផ្សំផ្គុំបុត្ររបស់ទ្រង់អង្គធីតា ជាមួយនិង ព្រះស្រីជ័យជេដ្ឋ ដោយតែងតាំងក្នុងឋានៈជាព្រះរាជសុនិសា (កូនប្រសារ) របស់អង្គព្រះមហាក្សត្រ ។[]

ការស្ដារទំនាក់ទំនង កម្ពុជា-ហូឡង់

កែប្រែ

Restoration of Cambodia-Dutch relations

នៅក្នុងឆ្នាំ ១៦៦៧ នៃគ.សករាជ ដើម្បីស្ដារទំនាក់ទំនងការទូតរវាង កម្ពុជា និង ហូឡង់ ឡើងវិញ ព្រះបរមរាជាទី៦ បានរាជានុញាតឱ្យពួកឈ្មួញហូឡង់ បើកគ្រឹះស្ថានជំនួញរបស់ខ្លួនឡើងវិញនៅកម្ពុជា ក្រុមឈ្មួញរបស់ហូឡង់បានបើកធ្វើសកម្មភាពនៃជំនួញរបស់ខ្លួនឡើងវិញ នៅកំពង់ហ្លួង ដែលស្ថិតនៅ ស្រុកពញាឮ ខេត្តកណ្ដាល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ លោក "ហ្សោហាន់នេស បេសេលម៉ែន" (Johannes Besselman) យ៉ាងណាគ្រឹះស្ថានជំនួញរបស់ហូឡង់ តែងមានការប៉ះទង្គិចគ្នាជាមួយនិងពួកឈ្មួញចិនជាញឹកញាប់ផងដែរ ។ ក្នុងគ្រានោះដែរ មានជនម្នាក់ឈ្មោះ បារ៉ែន បានតាំងខ្លួនឯងជាស្ដេចត្រាញ់ និងមានគម្រោងចង់ដណ្ដើមរាជ្យសម្បត្តិពី ព្រះបរមរាជាទី៦ នៃអង្គសូរ, ដូចនេះ ទ្រង់បានបញ្ជាឱ្យលើកទ័ពទៅបង្ក្រាប ហើយចាប់បានជននោះមកប្រហារជីវិត, បន្ទាប់មកទ្រង់ បានតែងតាំង ព្រះអង្គតន់ ដែលជាព្រះអនុជ ជាឧភយោរាជ ។ នៅក្នុងគ.ស ១៦៧២ ព្រះអង្គទ្រង់សព្វព្រះទ័យ ផ្សំផ្គុំបុត្រី អង្គស្រីធីតា និង ក្មួយនាម ព្រះស្រីជ័យជេដ្ឋ ជាបុត្រារបស់ព្រះ អង្គនន់, ប៉ុន្តែមិនយូរប៉ុន្មាន ក្នុងប៉ុន្មានខែក្រោយមក ព្រះស្រីជ័យជេដ្ឋ ដែលជាបុត្រប្រសារ បានបញ្ជូនបក្សពួកឱ្យចូលមកក្នុងព្រះបរមរាជវាំង លួចធ្វើគុតព្រះអង្គសូរ ដែលជាព្រះបិតាថ្លៃសុគត់ទៅ ចំណែកឯព្រះឧភយោរាជ អង្គតន់ ច្បាំងចាញ់ ក៏ភៀសព្រះអង្គទៅស្រុកអណ្ណាម ជាមួយក្មួយព្រះអង្គនាម អង្គនន់ទី២ ដែលជាបុត្ររបស់ ព្រះអង្គអ៊ឹម ហើយព្រះស្រីជ័យជេដ្ឋ ក៏ឡើងសោយរាជដោយមានព្រះនាម ក្នុងរាជថាព្រះ បទុមរាជាទី២[]

ចំណារពន្យល់

កែប្រែ

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
បរមរាជាទី៦
(គ.ស ១៦៣២-១៦៧២)
មុនដោយ
បទុមរាជាទី១
រាជាណាចក្រកម្ពុជា
១៦៥៨-១៦៧២
តដោយ
បទុមរាជាទី២

ឯកសារយោង

កែប្រែ
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands
  3. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  4. Bernard Philippe Groslier (2006) Angkor and Cambodia in the Sixteenth Century: According to Portuguese and Spanish Sources, Translated: by Michael Smithies, Publisher: Orchid Press, Original from the University of Michigan p.186 ISBN: 9745240532, 9789745240537