អាកាសយានដ្ឋានកំពង់ឆ្នាំង

អាកាសយានដ្ឋានកំពង់ឆ្នាំង គឺជាអាកាសយានដ្ឋានដែលគេបោះបង់ចោល នៅជិតក្រុងកំពង់ឆ្នាំង ដែលជាទីរួមខេត្តនៃខេត្តកំពង់ឆ្នាំង ក្នុងប្រទេសកម្ពុជា ។ ដែល​មាន​ទីតាំងចម្ងាយ​ប្រហែល៦០ គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ។ អាកាសយានដ្ឋានត្រូវបានសាងសង់ និងបោះបង់ចោលក្នុងរបបប្រល័យពូជសាសន៍កម្ពុជា។

អាកាសយានដ្ឋានកំពង់ឆ្នាំង
Summary
ប្រភេទអាកាសយានដ្ឋានសាធារណៈ
ប្រតិបត្តិកររដ្ឋាភិបាល
បម្រើការទីរួមខេត្តកំពង់ឆ្នាំង, កម្ពុជា
កម្ពស់ AMSL៥៦ ft / ១៧ m
កូអរដោនេ12°15′18″N 104°33′49″E / 12.25500°N 104.56361°E / 12.25500; 104.56361Coordinates: 12°15′18″N 104°33′49″E / 12.25500°N 104.56361°E / 12.25500; 104.56361
Map
Kampong is located in កម្ពុជា<div style="position: absolute; z-index: 2; top: Expression error: Missing operand for *.%; left: -1793%; height: 0; width: 0; margin: 0; padding: 0;">
Kampong
Location of airport in Cambodia
ផ្លូវរត់
ទំព័រគំរូ:Infobox airport/datatable
Statistics (?)
Passenger movements?

ប្រវត្តិសាស្ត្រ

កែប្រែ

ផែនការសាងសង់អាកាសយានដ្ឋានបានចាប់ផ្តើមនៅឆ្នាំ១៩៧៥ ដែលរៀបចំដោយខ្មែរក្រហម ដោយមានជំនួយយ៉ាងច្រើនពីទីប្រឹក្សាចិន។ ការសាងសង់បានចាប់ផ្តើមនៅដើមឆ្នាំ១៩៧៦ ជាមួយនឹងកម្លាំងពលកម្មដោយបង្ខំ ស្រដៀងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលផ្តួចផ្តើមដោយខ្មែរក្រហម។ ចំនួន​កម្មករ​សរុប​ដំបូង​មាន​រាប់​រយ​នាក់ ហើយ​នៅ​ឆ្នាំ១៩៧៧ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ជាង ១ម៉ឺន​នាក់។ កម្មករ​បាន​ស្លាប់​ក្នុង​ចំនួន​ច្រើន​ដោយសារ​កង្វះ​អាហារូបត្ថម្ភ ការ​ប៉ះពាល់​ជំងឺ និង​ការ​ប្រហារជីវិត ហើយ​ត្រូវ​បាន​គេ​បញ្ចុះ​ក្នុង​ផ្នូរ​ដ៏ធំ​នៅ​កន្លែង​នោះ។ គេមិនដឹងថា តើមានមនុស្សប៉ុន្មាននាក់បានស្លាប់ក្នុងអំឡុងការសាងសង់នោះទេ ប៉ុន្តែអ្នកភូមិក្នុងតំបន់បាននិយាយថា ក្លិនស្អុយនៃសាកសពដែលរលួយបាននៅតែមានអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីទីតាំងនេះត្រូវបានបោះបង់ចោល។ មិនមានផ្លាកសញ្ញា ឬវត្ថុអនុស្សាវរីយ៍នៅកន្លែងនោះទេ។ []

គ្រឿងបរិក្ខារ

កែប្រែ

អាកាសយានដ្ឋានស្ថិតនៅកម្ពស់ 60 feet (18 m) ខាងលើកម្រិតទឹកសមុទ្រមធ្យម ។ ដែលមានផ្លូវរត់មួយដែលបានរចនា ១៨/៣៦ ជាមួយនឹងផ្ទៃបេតុង ទំហំ 2,400 by 50 ម៉ែត្រs (7,874 ft × 164 ft) ។ អាកាសយានដ្ឋានត្រូវបានបោះបង់ចោលតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៧០។

ឯកសារយោង

កែប្រែ

តំណ​ភ្ជាប់​ខាងក្រៅ

កែប្រែ
  1. ទំព័រគំរូ:Usurped from defunct resource of DAFIF (archived 6 June 2011)
  2. ទំព័រគំរូ:GCM
  3. Tyner, James A. (2012). "Memory and the everyday landscape of violence in post-genocide Cambodia". Social & Cultural Geography 13 (8): 853-871. DOI:10.1080/14649365.2012.734847.