សម្ដេចព្រះអធិរាជ អាគីហ៊ីតុ (ជប៉ុន: 明仁, Akihito, ព្រះរាជសម្ភព 23 ធ្នូ 1933) ឬ ចូកូ (ជប៉ុន: 上皇, Jōkō) ជាអធិរាជជប៉ុនព្រះអង្គទី 125 ចាប់ពីថ្ងៃទី 7 ខែមករា ឆ្នាំ 1989 រហូតដាក់រាជ្យនៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2019 រាប់ជាអធិរាជជប៉ុនព្រះអង្គដំបូងដែលទ្រង់ដាក់រាជ្យក្នុងប្រហែលពីរសតវត្សរ៍

អាគីហ៊ីតុ
ដៃចូតិនណូ
អធិរាជជប៉ុន
រជ្ជកាល7 មករា 1989 – 30 មេសា 2019
រាជាភិសេក12 វិច្ឆិកា 1989
អង្គមុនអធិរាជស្យូវ៉ា
អង្គក្រោយអធិរាជណារ៉ុហ៊ីតូ
នាយករដ្ឋមន្ត្រី
ដៃចូតិនណូ
រជ្ជកាល1 ឧសភា 2019 – ​បច្ចុប្បន្ន
ប្រសូត (1933-12-23) 23 ធ្នូ 1933 (អាយុ 90)
ព្រះបរមរាជវាំងជប៉ុន តូក្យូ ប្រទេសជប៉ុន (​បច្ចុប្បន្នគឺ ខេត្តឈីយ៉ូដា តូក្យូ ប្រទេសជប៉ុន)[]
មហេសីអធិរាជិនីមីឈីកុ
រាជបច្ឆាញាតិ
ឈ្មោះសម័យ និងកាលបរិច្ឆេទ
ហេសេ: 8 មករា 1989 – 30 មេសា 2019
វង្សរាជវង្សជប៉ុន
បិតាអធិរាជស្យូវ៉ា
មាតាព្រះនាងកូជុង
សាសនាស៊ីនតូ
ព្រះហត្ថលេខាអាគីហ៊ីតុ's signature

ព្រះនាម

កែប្រែ

ក្នុងរជ្ជកាលរបស់អាគីហ៊ីតុ ក្នុងជប៉ុនគ្មានហៅព្រះនាមរបស់ព្រះអង្គដោយ​ផ្ទាល់ ប៉ុន្តែនឹងត្រូវបានហៅថា "សម្ដេចព្រះអធិរាជ" (ជប៉ុន: 天皇陛下, Tennō Heika) កាត់ថា "ហេកា" (ជប៉ុន: 陛下, Heika) ឬ "អធិរាជអង្គ​បច្ចុប្បន្ន" (ជប៉ុន: 今上天皇, Kinjō Tennō) រជ្ជកាលសម័យរបស់អាគីហ៊ីតុ គឺយុគសម័យហេសេ (ជប៉ុន: 平成, Heisei) ដោយតាមប្រពៃណីអនុវត្តបន្ទាប់ពីសុគត គណៈរដ្ឋមន្ត្រីជប៉ុននឹងការផ្តល់ជូនព្រះនាមថ្មីជា "អធិរាជហេសេ" (ជប៉ុន: 平成天皇, Heisei Tennō)

ពេលអធិរាជអាគីហ៊ីតុដាក់រាជ្យ ទ្រង់អភិរក្សកិត្តិយសថ្មីជា "ចូកូ" (ជប៉ុន: 上皇, Jōkō) ពាក្យកាត់របស់ "ដៃចូតិនណូ" (ជប៉ុន: 太上天皇, Daijō Tennō) ឬភាសាអង់គ្លេស់បានហៅថា "Emperor Emeritus"[][][]

ព្រះរាជប្រវត្តិ

កែប្រែ

អធិរាជអាគីហ៊ីតុ ទ្រង់ព្រះរាជកំណើតនៅថ្ងៃទី 23 ខែធ្នូ ឆ្នាំសម័យស្យូវ៉ាទី 8 (ឆ្នាំ 1933) នៅព្រះបរមរាជវាំងជប៉ុន ទីក្រុងតូក្យូ ប្រទេសជប៉ុន ព្រះអង្គជាព្រះរាជបុត្រលេខ 5 ក្នុងចំណោម 7 ព្រះអង្គក្នុងអធិរាជស្យូវ៉ានិងអធិរាជនាងកូជុង ប៉ុន្តែគឺជាឱរសព្រះអង្គធំ នៅពេលដំបូងប្រសូតទ្រង់ព្រះយសនិងរាជនាមជា ព្រះអង្គម្ចាស់ត្ស៊ឹហ្គុ (ជប៉ុន: 継宮, Tsugu no miya) ព្រះអង្គក៏ជាសាច់ញាតិរបស់ព្រះនាងផាំងចា មកុដរាជកុមារីអង្គចុងក្រោយរបស់រាជវង្សកូរ៉េ

រៀងគ្នាទទួលថ្វាយរាជសម្បត្ដិរបស់ជប៉ុន ព្រះអង្គទ្រង់ជាអ្នកស្នងមរតកគឺលេខ 1 របស់រាជបល្ល័ង្កចាប់តាំងពីប្រសូត ហើយទ្រង់ចូលព្រះរាជពិធីបង្កើតជាម្កុដរាជកុមារ (ជប៉ុន: 立太子の礼, Rittaishinorei) នៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 1951

នៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 1959 ព្រះបុត្រាម្កុដរាជអាគីហ៊ីតុបានរៀបការជាមួយនាងកញ្ញា មីឈីកុ ស្យូដា អាពាហ៍ពិពាហ៍នេះបង្កើតប្រវត្តិសាស្ត្រថ្មីអោយជប៉ុន ដោយ​សារ​តែ​ការជារៀបការរបស់ស្ត្រីធម្មតាដំបូងជាមួយរាជវង្សជប៉ុន ធ្វើឱ្យនាងកញ្ញាស្យូដាបានក្លាយជាម្កុដរាជកុមារីមីឈីកុ

នៅពេលដែលអធិរាជស្យូវ៉ាបានសុគតក្នុងឆ្នាំ 1989 មកុដរាជកុមារអាគីហ៊ីតុបានគ្រងរាជ្យជាអធិរាជអង្គទី 125 របស់ជប៉ុនបន្តភ្លាម តាមបុរាណរាជប្រពៃណី ហើយមានការផ្ញើបន្តគ្រឿងរាជលក្ខណសញ្ញាព្រះរាជាទាំងបី ក្រោយមកនៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 1989 ទ្រង់បានទទួលរាជាភិសេក ជាសម្តេចព្រះអធិរាជនៃជប៉ុនជាផ្លូវការ ហើយទ្រង់ ស្ថាបនាមកុដរាជកុមារីមីឈីកុឡើងជាសម្តេជព្រះអធិរាជិនីមីឈីកុ

នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី 2 ព្រះអង្គនិងព្រះអនុជា ព្រះអង្គម្ចាស់ម៉ាសាហ៊ីតុត្រូវគេចពីការបំផ្ទុះគ្រាប់បែកដោយសហរដ្ឋទៅនៅចេញពីទីក្រុងតូក្យូ ហើយពេលសហរដ្ឋចូលកាន់កាប់ប្រទេសជប៉ុន ព្រះអង្គបានទទួលការបង្រៀនភាសាអង់គ្លេសនិងប្រពៃណីលោកខាងលិចដោយអ្នកគ្រូជនជាតិអាមេរិក អេលីសាបិត ហ្គ្រេយ៍ វិននិង លើស​ពី​នេះ​ទៀត នៅតែទ្រង់ចូលរួមសិក្សាខ្លីនៅមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យហ្គាគុស៊្យូអ៊ីន ប៉ុន្តែមិនទ្រង់ទទួលបានសញ្ញាបត្រ

ការដាក់រាជ្យ

កែប្រែ

ព្រះអង្គមានបញ្ជាដល់សាធារណៈជននៅថ្ងៃទី 8 សីហា ឆ្នាំ 2016 ដែល​មានអត្ថន័យគឺការដាក់រាជ្យបល្ល័ង្គអោយដល់មកុដរាជណារុហ៊ីតុ ព្រះរាជឱរសអង្គធំ[][] ហើយនៅករណីពេលអធិរាជអាគីហ៊ីតុបានដាក្យរាជ ក៏នឹងត្រូវមានការវកែសម្រួលវិសោធនកម្មច្បាប់ព្រះរាជក្រឹត្យ គណៈរដ្ឋមន្ត្រីជប៉ុនទាយថា នឹងអាចនិយាយអញ្ជើញព្រះអង្គម្ចាស់ណារុហ៊ីតុឡើងសោយរាជបល្លង្កបាននៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2018[] ដោយអធិរាជជប៉ុនអង្គថ្មីបំផុតដែលដាក់រាជ្យ គឺអធិរាជខូកាកុ នៅឆ្នាំ 1817[][]

នៅថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2016 ស្ថានីយ៍វិទ្យុជាតិ NHK មានរាយការណ៍ថា អធិរាជត្រៀមដាក់រាជ្យ ដើម្បីផលប្រយោជន៍ព្រះរាជបុត្រព្រះអង្គធំគឺព្រះអង្គម្ចាស់ណារុហ៊ីតុ មកុដរាជកុមារនៃជប៉ុន ក្នុងរយៈពេលពីរបីឆ្នាំ ដោយទ្រង់យោងទៅអាយុរបស់អង្គមកុដរាជកុមារ ការដាក់រាជ្យក្នុងរាជវង្សជប៉ុន មិនលេចឡើងទេចាប់តាំងពីក្នុងរជ្ជកាលសម័យរបស់អធិរាជខូកាកុ នៅឆ្នាំ 1817 ទោះយ៉ាងណា មន្រ្តីជាន់ខ្ពស់របស់ការិយាល័យព្រះបរមរាជវាំង បានចេញមកបដិសេធចំពោះព័ត៌មាននោះ មិនមានផែនការផ្លូវការណាមួយសម្រាប់សម្តេចព្រះអធិរាជដាក់រាជ្យឡើយ ការដាក់រាជ្យដែលមានអាចកើតឡើងសម្រាប់ព្រះអធិរាជ នឹងច្បាប់រាជវង្សត្រូវតែធ្វើវិសោធនកម្ម បច្ចុប្បន្ននេះមិនមានតម្រូវការសម្រាប់សកម្មភាពនោះទេ[១០][១១] នៅថ្ងៃទី 8 ខែសីហា ឆ្នាំ 2016 អធិរាជមានសុន្ទរកថារាជផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ដែលជាព្រឹត្តិការណ៍ដ៏កម្រ ដោយនិយាយឡើងវិញដល់អាយុដែលច្រើនទៀតនិងសុខភាពដែលអន់[១២] ការមានដែលសុន្ទរកថារាជតាមរយៈទូរទស្សន៍ពេលនេះដូច្នេះបកស្រាយថាជា ព្រះអង្គមានព្រះរាជបំណងដែលនឹងដាក់រាជ្យ[១៣] នេះបើយោងតាមព័ត៌មានរដ្ឋាភិបាលជប៉ុនថា ដើម្បីជៀសវាងអន្តរាគមន៍ច្បាប់រាជវង្សនិងច្បាប់រាជសន្តតិវង្ស ដូច្នេះករណីលើកលែងត្រូវបានចាត់ទុកថាជាករណីពិសេសតែម្តង ដែលអនុញ្ញាតឱ្យទ្រង់ដាក់រាជ្យបាន ដែលទ្រង់ត្រូវបានគេរំពឹងថានឹងដាក់រាជ្យនៅថ្ងៃទី 31 ខែធ្នូឆ្នាំ 2018[១៤]

នៅថ្ងៃទី 26 ខែមករាឆ្នាំ 2017 កាសែត ម៉ៃនីជីស្ស៊ីមប៊ុង បានបោះពុម្ពផ្សាយពាក្យឲ្យសម្ភាសន៍របស់បុគ្គលិកព្រះបរមរាជវាំងម្នាក់មួយថាពេលអធិរាជអាគីហ៊ីតុដាក់រាជ្យឲ្យដល់ព្រះអង្គម្ចាស់ណារុហ៊ីតុ ហើយនឹងស្តេចរើនៅវាំងអាកាសាកា ដែល​ជាអាស័យដ្ឋានរបស់ម្ចាស់អាគីស្ស៊ីណុ ដូចជាសម្រាប់ម្ចាស់អាគីស្ស៊ីណុនិងថ្វាយរាជសម្បត្ដិនឹងរើនៅវាំងតូហ៊្គូជំនួសវិញ[១៥] ដល់សភាតំណាងរាស្រ្តនឹងសភាតំណាងរាស្រ្តក៏បានអនុម័តសេចក្តីព្រាងច្បាប់នេះ

ថ្ងៃទី 19 ខែឧសភាឆ្នាំ 2017 រដ្ឋាភិបាលជប៉ុនបានស្នើសេចក្តីព្រាងច្បាប់ដាក់រាជ្យដែលមានឥទ្ធិពលជាក់លាក់អធិរាជអាគីហ៊ីតុប៉ុណ្ណោះនៅថ្ងៃទី 8 ខែមិថុនាឆ្នាំ 2017

ពេលទ្រង់ដាក់រាជ្យ មកុដរាជកុមារណារុហ៊ីតុក៏នឹងឡើងស្នងរាជបល្ល័ង្កបន្តភ្លាមៗ រួមជាមួយព្រះនាមរបស់ព្រះអង្គដែលនឹងផ្លាស់ប្តូរជា "សម្តេចព្រះអធិរាជណារុហ៊ីតុ" ជាមួយគ្នា រដ្ឋាភិបាលជប៉ុនក៏នឹងបានផ្តល់ជូននាមសម័យថ្មីដើម្បីប្រើជំនួសសម័យហេសេដែលចុះបញ្ចប់ក្នុងថ្ងៃដដែល លើស​ពី​នេះ​ទៀតលំដាប់សិទ្ធនៅក្នុងថ្វាយរាជសម្បត្ដិរបស់ជប៉ុនក៏នឹងមានផ្លាស់ប្តូរគឺ ព្រះអង្គម្ចាស់ហ្វ៊ុមិហ៊ីតុ​ អាគីស្ស៊ីណុមីយ៉ា ព្រះជេដ្ឋាក៏ផ្លាស់ទីឡើងជាអ្នកស្នងមរតកទី 1 ខណៈពេលព្រះអង្គម្ចាស់ហ៊ីសាហ៊ីតុនៃអាគីស្ស៊ីណុ នត្តាប្រុសនឹងឡើងទៅជាអ្នកស្នងមរតកទី 2 នឹងព្រះអង្គម្ចាស់ម៉ាសាហ៊ីតុ ហ៊ីតាឈីណុមីយ៉ា ព្រះបិតុលា (ពូ) នឹងឡើងទៅជាអ្នកស្នងមរតកទី 3

នៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2019 បានមានប្រកាសបោះផ្សាយនាមសម័យថ្មីរបស់សម្តេចព្រះអធិរាជព្រះអង្គថ្មីចេញ​មកគឺ រេវ៉ា ដែលបានចាប់ផ្តើមប្រើនៅថ្ងៃទី 1 ខែឧសភា ឆ្នាំ 2019

ព្រះរាជឱរសនិងព្រះរាជធីតា

កែប្រែ

អធិរាជអាគីហ៊ីតុ និងអធិរាជិនីមីឈីកុ មានព្រះរាជឱរសនិងព្រះរាជធីតារួមទាំង 3 ព្រះអង្គគឺ

ព្រះនាម កើត ស្លាប់ ប្តីប្រពន្ធ កូន
សម្តេចព្រះអធិរាជណារុហ៊ីតុ 23 កុម្ភៈ 1960 ម៉ាសាកុ អូវ៉ាដា 1 ព្រះអង្គ
ព្រះអង្គម្ចាស់ហ្វ៊ុមិហ៊ីតុ​ អាគីស្ស៊ីណុមីយ៉ា 30 វិច្ឆិកា 1965 គីកុ កាវ៉ាស្ស៊ីម៉ា 3 ព្រះអង្គ
អតីតព្រះនាងសាយ៉ាកុ 18 មេសា 1969 យ៉ូស្ស៊ីគី គុរ៉ូដា

ព្រះរាជឥស្សរិយយស

កែប្រែ
  • 23 ធ្នូ 1933 – 10 វិច្ឆិកា 1952: ព្រះអង្គម្ចាស់អាគីហ៊ីតុ ម្ចាស់ត្ស៊ឹហ្គុ
  • 10 វិច្ឆិកា 1952 – 7 មករា 1989: ព្រះអង្គម្ចាស់អាគីហ៊ីតុ មកុដរាជកុមារ
  • 7 មករា 1989 – 30 មេសា 2019: សម្តេចព្រះអធិរាជ
  • 1 ឧសភា 2019 – បច្ចុប្បន្ន: ដៃចូតិនណូ

គ្រឿង​ឥស្សរិយាភរណ៍

កែប្រែ

គ្រឿង​ឥស្សរិយាភរណ៍ជប៉ុន

កែប្រែ

អធិរាជអាគីហ៊ីតុ ទ្រង់ជាប្រធានរបស់គ្រឿងឥស្សរិយាភរណ៍ជប៉ុន ដូចតទៅ

  •   គ្រឿង​រាជឥស្សរិយាភរណ៍ខ្ពស់ច្រើនផ្កាគ្រីសាន
  •   គ្រឿង​រាជឥស្សរិយាភរណ៍ផ្កាប៉ូឡូនី

គ្រឿង​ឥស្សរិយាភរណ៍នៅបរទេស

កែប្រែ
  •   គ្រឿង​ឥស្សរិយាភរណ៍ Légion d'honneur ថ្នាក់កំពូល Grand Cross ពីប្រទេសបារាំង
  •   គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ពីប្រទេសកម្ពុជា
  • ឆ្នាំ 1964 –   The Most Illustrious Order of the Royal House of Chakri ពីប្រទេសថៃ (ខាងមុខ)
  • ឆ្នាំ 1991 –   គ្រឿង​ឥស្សរិយាភរណ៍ជាមង្គលច្រើនរាជមិត្រាភរណ៍ ពីប្រទេសថៃ[១៦]
  • ឆ្នាំ 1998 –  គ្រឿងរាជ​ឥស្សរិយាភរណ៍ Garter ថ្នាក់កំពូល ពីសហរាជាណាចក្រ

ឯកសារយោង

កែប្រែ
  1. Kunaicho | Their Majesties the Emperor and Empress สำนักพระราชวังหลวง
  2. "Emperor Akihito to Be Called Emperor Emeritus after Abdication". nippon.com. 25 February 2019. Archived from the original on 21 មីនា 2019. Retrieved 30 April 2019.
  3. "Government panel outlines proposals on Emperor's abdication, titles". The Japan Times Online. 14 April 2017. Retrieved 9 June 2017.
  4. "Japan may announce new Imperial era name in summer 2018". The Japan Times. 19 May 2017. http://www.japantimes.co.jp/news/2017/05/19/national/politics-diplomacy/japan-may-announce-new-imperial-era-name-summer-2018/. 
  5. "Message from His Majesty The Emperor". The Imperial Household Agency. 8 August 2016. Retrieved 8 August 2016.
  6. "Japan's Emperor Akihito hints at wish to abdicate". BBC News. 8 August 2016. http://www.bbc.com/news/world-asia-37007106. 
  7. "Emperor Akihito: Japan considers moves to allow 2018 abdication - reports" (ជាen-GB). BBC News. 2017-01-11. http://www.bbc.co.uk/news/world-asia-38579555. 
  8. "天皇陛下 「生前退位」の意向示される ("His Majesty The Emperor Indicates His Intention to 'Abdicate'")" (ជាja). NHK. 13 July 2016. https://web.archive.org/web/20160713100512/http://www3.nhk.or.jp/news/html/20160713/k10010594271000.html. 
  9. "Japanese Emperor Akihito 'wishes to abdicate'". BBC News. 13 July 2016. http://www.bbc.com/news/world-asia-36784045. 
  10. "天皇陛下 「生前退位」の意向示される ("His Majesty The Emperor Indicates His Intention to 'Abdicate'")" (ជាja). NHK. 13 July 2016. https://web.archive.org/web/20160713100512/http://www3.nhk.or.jp/news/html/20160713/k10010594271000.html. 
  11. "Japanese Emperor Akihito 'wishes to abdicate'". BBC News. 13 July 2016. http://www.bbc.com/news/world-asia-36784045. 
  12. "Message from His Majesty The Emperor". The Imperial Household Agency. 8 August 2016. Retrieved 8 August 2016.
  13. "Japan's Emperor Akihito hints at wish to abdicate". BBC News. 8 August 2016. http://www.bbc.com/news/world-asia-37007106. 
  14. "Emperor Akihito: Japan considers moves to allow 2018 abdication - reports" (ជាen-GB). BBC News. 2017-01-11. http://www.bbc.co.uk/news/world-asia-38579555. 
  15. Emperor could move to Akasaka Estate in Tokyo after abdication หนังสือพิมพ์ไมนิชิชิมบุน วันที่ 26 มกราคม 2560
  16. ราชกิจจานุเบกษา, ประกาศสำนักนายกรัฐมนตรี เรื่อง พระราชทานเครื่องราชอิสริยาภรณ์ (แด่ สมเด็จพระจักรพรรดิแห่งญี่ปุ่นราชมิตราภรณ์)[តំណភ្ជាប់ខូច], เล่ม ๑๐๘, ตอน ๑๗๔ ง, ๓ ตุลาคม ค.ศ. ๒๕๓๔, หน้า ๙๗๒๔