អាជ្ញាធរអគ្គិសនីកម្ពុជា
អាជ្ញាធរអគ្គិសនីកម្ពុជា ជានីតិបុគ្គលសាធារណៈដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលនិងមានស្វ័យភាព ក្នុងការត្រួតពិនិត្យលើការធ្វើសេវាកម្មអគ្គិសនី និងការគ្រប់គ្រងលើទំនាក់ទំនងរវាងការផ្តល់ ការទទួល និងការប្រើប្រាស់សេវាអគ្គិសនី។ អាជ្ញាធរអគ្គិសនីកម្ពុជាបង្កើតឡើងដោយច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា។
សមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងវិស័យអគ្គិសនី
កែប្រែក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលជាអ្នកទទួលខុសត្រូវគ្រប់គ្រងវិស័យអគ្គិសនីទាំងមូល។ ក្រសួង មានសមត្ថកិច្ចរៀបចំនិងគ្រប់គ្រងគោលនយោបាយ យុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងស្តង់ដារបច្ចេកទេស សុវត្ថិភាព និងបរិស្ថាន នៃវិស័យអគ្គិសនី។
អាជ្ញាធរអគ្គិសនីកម្ពុជា ជាអ្នកទទួលខុសត្រូវគ្រប់គ្រងសកម្មភាពនៃការធ្វើសេវាកម្ម និងការប្រើប្រាស់អគ្គិសនី។ អាជ្ញាធរ មានសមត្ថកិច្ចចេញ ដកហូត ឬព្យួរអាជ្ញាប័ណ្ណសម្រាប់ការធ្វើសេវាកម្ម អគ្គិសនី ព្រមទាំងជាអ្នកកំណត់ថ្លៃសេវា ចេញបញ្ញតិ ធ្វើការត្រួតពិនិត្យ ដាក់ពិន័យ និងដោះស្រាយ វិវាទពាក់ព័ន្ធនឹងការផ្តល់សេវានិងការប្រើប្រាស់អគ្គិសនី។
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល | អាជ្ញាធរអគ្គិសនីកម្ពុជា |
---|---|
គោលនយោបាយថាមពល | ដាក់បញ្ញតិនិងចេញអាជ្ញាប័ណ្ណឲ្យធ្វើសេវាកម្ម អគ្គិសនី |
យុទ្ធសាស្ត្រវិស័យអគ្គិសនី | កំណត់ថ្លៃលក់អគ្គិសនី ពិនិត្យថ្លៃដើម |
ផែនការអភិវឌ្ឍន៍វិស័យអគ្គិសនី | សម្របសម្រួលដោះស្រាយវិវាទ |
ស្តង់ដារបច្ចេកទេស សុវត្ថិភាព និងបរិស្ថានក្នុងវិស័យអគ្គិសនី | ត្រួតពិនិត្យ ដាក់ពិន័យអ្នកធ្វើសេវាកម្មនិងអ្នកប្រើប្រាស់ |
ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា
កែប្រែច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រម លេខ នស/រកម/០២០១/០៣ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០១ ។ ច្បាប់នេះមានគោលដៅ៖
- ធានាការពារសិទ្ធិអ្នកប្រើប្រាស់ ដើម្បីទទួលបាននូវការផ្គត់ផ្គង់សេវាកម្មអគ្គិសនីមួយ ដែលមាន ស្ថេរភាព និងគ្រប់គ្រាន់ តាមតម្លៃសមរម្យ។
- បង្កើនកម្មសិទ្ធិឯកជនលើមធ្យោបាយសម្រាប់ការផ្តល់សេវាកម្មអគ្គិសនី។
- បង្កើនការប្រកួតប្រជែងនៅទីណាដែលអាចធ្វើទៅបានក្នុងផ្នែកអគ្គិសនី។
- បង្កើតអាជ្ញាធរអគ្គិសនីសម្រាប់បញ្ញតិចំពោះការផ្តល់សេវាកម្មអគ្គិសនីសម្រាប់ផ្តល់សិទ្ធិ និង កាតព្វកិច្ច ព្រមទាំងពិន័យ ចំពោះអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់អគ្គិសនីទាក់ទង ទៅនឹងមធ្យោ បាយផលិតកម្ម និងផ្គត់ផ្គង់អគ្គិសនី។
- ល័ក្ខខ័ណ្ឌសមស្របក្នុងការវិនិយោគ និងក្នុងកិច្ចប្រតិបត្តិការពាណិជ្ជកម្មនៃវិស័យអគ្គិសនី។
អាជ្ញាធរអគ្គិសនីកម្ពុជាជាស្ថាប័នស្វ័យ័តមួយ ដែលបង្កើតឡើងសម្រាប់បញ្ញតិ្តនិងត្រួតពិនិត្យចំពោះការផ្តល់សេវាកម្មអគ្គិសនីទូទាំងប្រទេស។អាជ្ញាធរអគ្គិសនីកម្ពុជាមានភារកិច្ចចេញអាជ្ញាប័ណ្ណ ធ្វើសេវាកម្ម អនុម័តនិងដាក់ឲអនុវត្តស្តង់ដារប្រតិបត្តិសម្រាប់អ្នកកាន់អាជ្ញាប័ណ្ណ ដើម្បធានានូវគុណ ភាពនៃការផ្គត់ផ្គង់ និងផ្តល់សេវាកម្មឲ្យអ្នកប្រើប្រាស់ និងកំណត់ថ្លៃលក់អត្រា និងបន្ទុកសេវាអគ្គិសនី ដើម្បីឲយុត្តិធម៌សម្រាប់អ្នកប្រើប្រាស់ និងអ្នកកាន់អាជ្ញាប័ណ្ណ។
អ្នកកាន់អាជ្ញាប័ណ្ណ ឬអ្នកប្រើប្រាស់ អាចបញ្ជូនវិវាទលើថ្លៃលក់ ឬវិវាទកិច្ចសន្យាទាក់ទងទៅ នឹងសេវាកម្មអគ្គិសនី មកអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីដោះស្រាយ។
អាជ្ញាធរអគ្គិសនីកម្ពុជានៅទីនេះ សម្រាប់ជួយសម្រួលឲអ្នកទទួលបាននូវសេវាអគ្គិសនីមួយ កាន់តែប្រសើរឡើង តាមអត្រាថ្លៃលក់មួយសមរម្យ សម្រាប់លំនៅដ្ឋាន សហគ្រាស និងអង្គភាព ជំនួញរបស់លោកអ្នក។
សិទ្ធិអំណាចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា
កែប្រែមាត្រា៧ នៃច្បាប់ស្តីពីអគ្គិសនី បានផ្តល់សិទ្ធិអំណាចសំខាន់ៗចំនួន ១៥ ចំណុច ឲអាជ្ញាធរ អគ្គិសនីកម្ពុជា ដូចខាងក្រោម៖
- ចេញ កែសម្រួល ព្យួរ ដកហូត ឬបដិសេធ អាជ្ញាប័ណ្ណសម្រាប់ការផ្គត់ផ្គង់សេវាកម្មអគ្គិសនី
- អនុម័តថ្លៃនិងបន្ទុកចំណាយផ្សេងៗព្រមទាំងល័ក្ខខ័ណ្ឌនៃសេវាកម្មអគ្គិសនីរបស់អ្នកកាន់អ.ប
- កំណត់ឲ្យអនុវត្តបញ្ញតិ្ត បែបបទនិងស្តង់ដារសម្រាប់កម្មវិធីវិនិយោគរបស់អ្នកកាន់អាជ្ញាប័ណ្ណ
- ពិនិត្យឡើងវិញលើសកម្មភាពហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធសហគ្រាសរបស់អ្នកកាន់អាជ្ញាប័ណ្ណ
- អនុម័តនិងដាក់ឲអនុវត្តស្តង់ដារប្រតិបត្តិសម្រាប់អ្នកកាន់អាជ្ញាប័ណ្ណ
- វាយតម្លៃនិងសម្រុះសម្រួលបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់ និងវិវាទកិច្ចសន្យាដែលពាក់ព័ន្ធ នឹងអ្នកកាន់អាជ្ញាប័ណ្ណ
- អនុម័តនិងដាក់ឲប្រតិបត្តិនូវប្រព័ន្ធគណនីឯកភាពសម្រាប់អ្នកកាន់អាជ្ញាប័ណ្ណទាំងអស់
- រៀបចំនិងផ្សព្វផ្សាយរបាយការណ៍លើវិស័យអគ្គិសនី និងព័ត៌មានពាក់ព័ន្ធនានា
- កំណត់កម្រៃនានា ដែលត្រូវអនុវត្តលើអ្នកកាន់អាជ្ញាប័ណ្ណ
- កំណត់បែបបទផ្តល់ព័ត៌មានដល់សាធារណជន អំពីកិច្ចការក្នុងសមត្ថកិច្ចរបស់ខ្លួនដើម្បីធានា តម្លាភាព
- ចេញបញ្ញត្តិនិងបទបញ្ជាសមស្រប ព្រមទាំងបញ្ជាផ្អាកជាបណ្តោះអាសន្នឬាស្ថាពរចំពោះ សេវាកម្មអគ្គិសនី
- ពិន័យជាប្រាក់ ផ្អាកការប្រើប្រាស់អគ្គិសនី ព្យួរឬដកហូតអាជ្ញាប័ណ្ណ ចំពោះករណីរំលោភលើ ច្បាប់នេះនិងលិខិតបទដ្ឋាននានា ព្រមទាំងបញ្ញត្តិផ្សេងៗទៀតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា
- តម្រូវឲអ្នកធ្វើសេវាកម្មនិងអ្នកប្រើប្រាស់អគ្គិសនី គោរពប្រតិបត្តិនូវរាល់វិធានដែលទាក់ទង នឹងសន្តិសុខ ថាមពល សេដ្ឋកិច្ច បរិស្ថាន របស់ប្រទេសជាតិ ព្រមទាំងគោលនយោបាយ ដ៏ទៃទៀតរបស់រាជរដ្ឋាភិបាល
- ចាត់វិធានការផ្សេងទៀតចំពោះបញ្ហាបន្ទាប់បន្សំ ឬដែលជាផលវិបាកស្តែងចេញពីមុខងារ ដូចបានរៀបរាប់ខាងលើនេះ
- បង្កើតល័ក្ខខ័ណ្ឌជ្រើសរើស និងប្រើប្រាស់មន្ត្រី-បុគ្គលិកអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំង ជំនាញការ ឬទីប្រឹក្សា
រចនាសម្ព័ន្ធរបស់អាជ្ញាធរអគ្គិសនីកម្ពុជា
កែប្រែអាជ្ញាធរអគ្គិសនីកម្ពុជាសម្រេចនិងអនុម័តបញ្ហាគន្លឹះសំខាន់ៗ តាមរយៈការពិនិត្យ និងការបោះ ឆ្នោតនៅក្នុងសម័យប្រជុំ។ ដូច្នេះសម័យប្រជុំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា គឺជាអង្គការសម្រេចការ ងារខ្ពស់បំផុតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។ មាត្រា២១ នៃច្បាប់ស្តីពីអគ្គិសនីបានកំណត់ថា សមាជិកទាំងអស់របស់អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវមានសំឡេងក្នុងការបោះឆ្នោតលើរាល់បញ្ហាដែល តម្រូវឲ្យមានការអនុម័តពីអាជ្ញាធរអគ្គិសនីកម្ពុជា ការអនុម័តនេះ ត្រូវផ្អែកលើសំឡេងភាគច្រើន។
អាជ្ញាធរអគ្គិសនីកម្ពុជាមានសមាជិកទាំងអស់៣រូប ដែលក្នុងនោះមាន១រូប ជាប្រធាន។ ប្រធាន និងសមាជិក អាជ្ញាធរអគ្គិសនីកម្ពុជា តែងតាំងដោយព្រះរាជក្រឹត្យតាមសំណើរបស់ នាយករដ្ឋមន្ត្រី។ សមាជិកនិមួយៗមានអាណត្តិ៣ឆ្នាំ ហើយត្រូវបញ្ចប់ក្នុងពេលខុសៗគ្នា លើកលែងតែក្នុងអាណត្តិ ដំបូង។ ប្រធានមានឋានៈស្មើរដ្ឋលេខាធិការ សមាជិកដ៏ទៃទៀតមានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ។ សមាជិកអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវចូលនិវត្តន៍នៅពេលអាយុ៦០ឆ្នាំ។
ថវិការសម្រាប់ប្រតិបត្តិការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា
កែប្រែអាជ្ញាធរអគ្គិសនីកម្ពុជាមានថវិការស្វ័យ័តមួយសម្រាប់កិច្ចការប្រតិបត្តិរបស់ខ្លួន។ ថវិការនេះគឺ ជាកម្រៃដែលអ្នកសុំអាជ្ញាប័ណ្ណ និងអ្នកកាន់អាជ្ញាប័ណ្ណត្រូវបង់តាមការកំណត់របស់អាជ្ញាធរអគ្គិសនី កម្ពុជា។ កម្រៃនេះហៅថា កម្រៃអាជ្ញាប័ណ្ណ។ កំរិតអតិបរមានៃកម្រៃអាជ្ញាប័ណ្ណកំណត់ដោយរាជរដ្ឋា ភិបាល។
ថវិការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវដាក់ដំកល់ក្នុងគណនីមួយនៅធនាគាររដ្ឋនៃព្រះរាជាណា ចក្រកម្ពុជា។ មានតែអាជ្ញាធរអគ្គិសនីកម្ពុជាទេ ដែលមានសិទ្ធិប្រើប្រាស់ថវិការនេះ។
អាជ្ញាធរត្រូវរៀបចំគម្រោងថវិការសម្រាប់ឆ្នាំការិយបរិច្ឆេទនិមួយៗ ដែលមានកំណត់ចំណូល និងចំណាយរបស់អាជ្ញាធរ។ គម្រោងនេះត្រូវកំណត់ច្បាស់លាស់នូវកម្រៃអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ ការិយបរិច្ឆេទនិមួយៗ រួមទាំងវិធីគណនាកម្រៃអាជ្ញាប័ណ្ណ ព្រមទាំងបៀវត្សរ៍និងប្រាក់ បំណាច់ផ្សេងៗ ទៀត ដែលត្រូវទូទាត់ជូនសមាជិក និងមន្ត្រីជាន់ខ្ពស់របស់អាជ្ញាធរ។ គម្រោងថវិការនេះត្រូវដាក់ជូន រាជរដ្ឋាភិបាលពិនិត្យសម្រេច។
បេសកកម្មរបស់អាជ្ញាធរអគ្គិសនីកម្ពុជា
កែប្រែអាជ្ញាធរអគ្គិសនីកម្ពុជា មានបេសកកម្មដូចខាងក្រោម៖
- បង្កើតបរិយាកាសដ៏សមស្របនិងគតិយុត្តិមួយក្នុងវិស័យអគ្គិសនីនៅកម្ពុជា សម្រាប់ជំរុញឲមាន ការប្រកួតប្រជែងដោយយុត្តិធម៌ ក្នុងការធ្វើអាជីវកម្មអគ្គិសនី ជំរុញឲ្យមានការវិនិយោគដែលមាន ចរិកយូរអង្វែងមានប្រសិទ្ធិភាព និងមានគុណភាព ព្រមទាំងជំរុញនិងលើកកំពស់ផ្នែកឯកជន ឲ្យដើរតួនាទីជាកំលាំងចលករនៃកំណើនសេដ្ឋកិច្ច។
- ការពារសិទ្ធិអ្នកប្រើប្រាស់ ដើម្បីទទួលបាននូវការផ្គត់ផ្គង់សេវាកម្មអគ្គិសនីដែលមានស្ថេរភាព គុណភាព និងគ្រប់គ្រាន់តាមតម្លៃសមរម្យ។
- បង្កើតឲមានការប្រកួតប្រជែងនៅទីណាដែលអាចធ្វើទៅបាន ក្នុងវិស័យអគ្គិសនី។
- បង្កើតល័ក្ខខ័ណ្ឌដើម្បីឲមានការផ្គត់ផ្គង់អគ្គិសនី និងការប្រើប្រាស់អគ្គិសនីប្រព្រឹត្រទៅដោយ ប្រសិទ្ធិភាព គុណភាព ចីរភាព និង តម្លាភាព៕
ឯកសារយោង
កែប្រែ- អាជ្ញាធរអគ្គិសនីកម្ពុជា Archived 2009-08-22 at the វេយប៊ែខ ម៉ាស៊ីន.