អាជ្ញាធរអប្សរា
អាជ្ញាធរអប្សរា (អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និង រៀងចំតំបន់អង្គរ) បង្កើតឡើងជាផ្លូវការ នាខែកុម្ភៈ ឆ្នាំ ១៩៩៥ ។ សមត្ថកិច្ចនៃអាជ្ញាធរអប្សរា លាតសន្ធឹងលើផៃ្ទដីមួយម៉ឺនគីឡូម៉ែត្រក្រឡានៃខេត្តសៀមរាបទាំងមូល ពោលគឺ ខេត្តដែលសម្បូរទៅដោយបេតិកភណ្ឌដ៏សន្ធឹកសន្ធាប់ ដែលមានបរិស្ថានច្រើនបែបយ៉ាង ព្រមទាំងប្រកបដោយភោគផលចិញ្ចឹមជីវិត ឥតខ្វះ ដោយសារវាលទំនាបប៉ែកខាងត្បូង និងទនេ្លសាប មានអំណោយផល ។ អាជ្ញាធរអប្សរា ជាគ្រឹះស្ថានសាធារណៈមួយ ប្រកបដោយបុគ្គលិកភាពគតិយុត្តិ មានស្វ័យភាពរដ្ឋបាល និងហិរញ្ញវត្ថុ ។ អាជ្ញាធរអប្សរាមានបេសកកម្មគិតគូរ ដឹកនាំការងាររៀបចំ និងអភិវឌ្ឍទេសចរណ៍នៃតំបន់ចំនួនប្រាំ ដែលកំណត់ក្នុងព្រះរាជក្រឹត្យលេខ ០០១ នស ចុះថៃ្ងទី ២៨ ខែឧសភា ឆ្នាំ ១៩៩៤ ស្តីពីការកំណត់ និង ចាត់ចែងតំបន់សៀមរាប-អង្គរ ។ ព្រះរាជក្រឹត្យចេញនៅខែមករា ឆ្នាំ ១៩៩៩ បានបនែ្ថមអំណាចទៅឲ្យប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរអប្សរា ដែលជាមួយគ្នានោះ ក៏ជាប្រធានអគ្គនាយកដែរ ។ សមត្ថកិច្ចរបស់អាជ្ញាធរទូទៅ បានត្រូវពង្រឹងបនែ្ថមគួរឲ្យកត់ម្គាល់ ជាពិសេសលើការគ្រប់គ្រងទាំងស្រុងលើវិស័យអភិវឌ្ឍន៍នៅអង្គរ ។ អាជ្ញាធរអប្សរាបង្កើតឡើងជាអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ។
ទំនាក់ទំនងអន្តរជាតិ
កែប្រែអាជ្ញាធរអប្សរាប្រាស្រ័យទាក់ទងការងារជាមួយសហគមន៍អន្តរជាតិ តាមរយៈយន្តកម្មមួយដែលទាំងអស់គ្នាបានបង្កើតឡើង។ គម្រោងការងារទាំងអម្បាលមាណ ត្រូវដាក់ឲ្យគណៈកម្មការអន្តរជាតិសម្របសម្រួលមួយ ហៅថា ICC ត្រួតពិនិត្យ។ ICC បញ្ជូនទៅឲ្យគណៈកម្មការបចេ្ចកទេស (Technical Committee) របស់ខ្លួនពិនិត្យតាម ទស្សនៈបចេ្ចកទេស។ គណៈកម្មការទាំងពីរនេះ មានប្រទេសជប៉ុន និងបារាំងជាសហប្រធានព្រមទាំងយូណេស្កូ ជាលេខាធិការដ្ឋានក្នុងក្របខណ្ឌនេះ កម្ពុជាដែលជាម្ចាស់ផ្ទះ ធ្វើកិច្ចប្រជុំជាប្រក្រតីជាមួយភាគីអន្តរជាតិ របស់ខ្លួននៅសៀមរាប ឬនៅភ្នំពេញ។ វិធីប្រាស្រ័យគ្នានេះ ញាំងឲ្យភាគីជាតិពង្រឹងសមត្ថភាពរបស់ខ្លួន បន្តិច ម្តងៗទៅបាន។
បេសកកម្ម និងភារកិច្ច
កែប្រែរចនាសម្ព័ន្ធ
កែប្រែអគ្គនាយដ្ឋាននៃអាជ្ញាធរអប្សរា ជាគ្រឹះស្ថានសាធារណៈរដ្ឋុបាល មានរចនាសម្ព័ន្ធដូចតទៅ ៖
- ១. នាយកដ្ឋានរដ្ឋុបាល បុគ្គលិក ហិរញ្ញកិច្ច និងទំនាក់ទំនងសាធារណៈ
- ២. នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យាទី ១
- ៣. នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យាទី ២
- ៤. នាយកដ្ឋានអភិវឌ្ឌន៍វប្បធម៌ សារមន្ទីរនិង បទដ្ឋានបេតិកភ័ណ្ឌអន្តរជាតិ
- ៥. នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ
- ៦. នាយកដ្ឋាននគរូបនីយកម្ម និងអភិវឌ្ឍតំបន់សៀមរាប-អង្គរ
- ៧. នាយកដ្ឋានប្រជាសាស្រ្ត និងការអភិវឌ្ឍ
- ៨. នាយកដ្ឋានទឹក និងព្រៃឈើ
- ៩. នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ