អានិសង្សសីល

ប្រវត្តិវត្តកេសរារាម ហៅវត្ត(ធម្មយុត្តិ)

អានិសង្សសីលដទៃទៀត

កែប្រែ

អានិសង្សរបស់សីល៥ប្រការផ្សេងទៀតគឺៈ

ភោគសម្បត្តិច្រើន

កែប្រែ
១- សីលវា សីលសម្បន្នោ អប្បមាទាធិករណំ មហន្តំ ភោគក្ខន្ធំ អធិគច្ឆតិ
"បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងបាននូវគំនរភោគសម្បត្តិដ៏ច្រើន ដែលមានសេចក្តីមិនប្រមាទជាហេតុ" ។

កល្យាណកិត្តិស័ព្ទ

កែប្រែ
២- សីលវតោ សីលសម្បន្នស្ស កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ

"កិត្តិសព្ទដ៏ពីរោះរបស់បុគ្គលមានសីល បរិបូណ៌ដោយសីល តែងផ្សាយទៅសព្វទិស" ។

ក្លៀវក្លាមិនអៀនអន់

កែប្រែ
៣- សីលវា សីលសម្បន្នោ យំ យទេវ បរិសំ ឧបសង្កមតិ យទិ ខត្តិយបរិសំ យទិ ព្រាហ្មណបរិសំ យទិ គហបតិបរិសំ យទិ សមណបរិសំ វិសារទោ ឧបសង្កមតិ អមង្កុភូតោ

"បុគ្គល​មាន​សីល បរិបូណ៌​ដោយ​សីល ចូល​ទៅ​រក​បរិស័ទ​ណា ៗ ទោះ​បី​ជា​ខត្តិយបរិស័ទ​ក្តី ព្រាហ្មណ៍​បរិស័ទ​ក្តី គហបតី​បរិស័ទ​ក្តី សមណ​បរិស័ទ​ក្តី រមែង​ក្លៀវក្លា មិន​មាន​មុខ​ឱនចុះ"​ ។

មិនវង្វេងធ្វើកាលកិរិយា

កែប្រែ
៤- សីលវា សីលសម្បន្នោ អសម្មុឡ្ហោ កាលំ ករោតិ

"...បុគ្គល​មាន​សីល បរិបូណ៌​ដោយ​សីល រមែង​មិន​វង្វេង [ពេល] ​ធ្វើ​មរណកាល..." ។

សុគតិសួគ៌ទេវលោក

កែប្រែ
៥- សីលវា សីលសម្បន្នោ កាយស្ស ភេទា បរំ មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ

"...បុគ្គល​មាន​សីល បរិបូណ៌​ដោយ​សីល លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ តែង​បាន​ទៅកើត​ក្នុង​សុគតិ​សួគ៌​ទេវលោក ..."

ឯកសារយោង

កែប្រែ