អារម្មណ៍ត្រូវការបង
ផលិតកម្ម ទីក្រុង ភាពយន្ត (Town Production) បានចេញផ្សាយអាល់ប៊ុមបទចម្រៀងថ្មីស្នាដៃថ្មីសុទ្ធសាធរបស់ខ្លួន Town CD Vol 47 ដែលមានចំណងជើងថា អារម្មណ៍ត្រូវការបង ដែលមានកញ្ញា មាស សុខសោភា និងលោក សុគន្ធ ថេរ៉ាយុ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៤នេះ។
អារម្មណ៍ត្រូវការបង | |
---|---|
ឯកសារ:Cover-town-cd-vol-47.jpg | |
by មាស សុខសោភា & សុគន្ធ ថេរ៉ាយុ | |
ចេញផ្សាយ | ១៤ មករា ២០១៤ |
ផលិតកម្ម | ផលិតកម្ម ទីក្រុងភាពយន្ត (Town Production) |
បទ អារម្មណ៍ត្រូវការបង នេះ ជាស្នាដៃថ្មីរបស់អ្នកនិពន្ធបទភ្លេង អ្នកនិពន្ធទំនុកច្រៀង និងដឹកនាំសម្ដែងរបស់ផលិតកម្ម ទីក្រុង ភាពយន្ត គឺលោក Noly។
តារាចម្រៀង
កែប្រែ- កញ្ញា មាស សុខសោភា
- លោក សុគន្ធ ថេរ៉ាយុ
អ្នកនិពន្ធទំនុកច្រៀង
កែប្រែ- លោក យឹម តាស្រង់
- លោក សោម ដូរ៉េ
- លោក Noly
អ្នកនិពន្ធបទភ្លេង
កែប្រែចំណងជើងបទចម្រៀង
កែប្រែ- ថ្ងៃស៊ីជម្ពូ | ច្រៀង៖ មាស សុខសោភា, ទំនុកច្រៀង៖ Noly (Chorus melody from Lip ICE), បទភ្លេង៖ Noly
- លើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំជាងគេ | ច្រៀង៖ មាស សុខសោភា, ទំនុកច្រៀង៖ សោម ដូរ៉េ, បទភ្លេង៖ Noly
- ស្រឡាញ់រកតែស្អាតរួចមកពិបាកចិត្ត | ច្រៀង៖ សុគន្ធ ថេរ៉ាយុ, ទំនុកច្រៀង៖ យឹម តាស្រង់, បទភ្លេង៖ ដា
- សង្សារថ្មីអូនមុខអ៊ីកអ៊ាក់ | ច្រៀង៖ សុគន្ធ ថេរ៉ាយុ, ទំនុកច្រៀង៖ សោម ដូរ៉េ, បទភ្លេង៖ ដា
- អារម្មណ៍ត្រូវការបង | ច្រៀង៖ មាស សុខសោភា, ទំនុកច្រៀង៖ Noly, បទភ្លេង៖ Noly
- អូនញ៉ាំអីម្ដេចចិត្តដាច់ម្លេះ? | ច្រៀង៖ សុគន្ធ ថេរ៉ាយុ, ទំនុកច្រៀង៖ យឹម តាស្រង់, បទភ្លេង៖ ដា
- I Can't Let You Go | ច្រៀង៖ មាស សុខសោភា, ទំនុកច្រៀង៖ Noly, បទភ្លេង៖ Noly
- ស៊ែរេបេះដូងឱ្យត្រូវគ្នា | ច្រៀង៖ សុគន្ធ ថេរ៉ាយុ, ទំនុកច្រៀង៖ សោម ដូរ៉េ, បទភ្លេង៖ ដា
- Love you forever | ច្រៀង៖ មាស សុខសោភា, ទំនុកច្រៀង៖ Noly, បទភ្លេង៖ Noly
- មិនខ្វះស្រី ហេតុអ្វីបងស្រឡាញ់អូន | ច្រៀង៖ សុគន្ធ ថេរ៉ាយុ, ទំនុកច្រៀង៖ យឹម តាស្រង់, បទភ្លេង៖ សម ប៉ឺទី
អត្តបទចម្រៀង
កែប្រែ១. បេះដូងនិងចិត្ត គិតដល់បង មានអារម្មណ៍ថាអូនស្នេហ៍ថ្លៃ ពេលបានបងនៅជិត អារម្មណ៍ហាក់ភ័យ ចិត្តចង់បានប្រុសថ្លៃនៅក្បែរ
២. ពេលនៅម្នាក់ឯង ចិត្តឯកា អារម្មណ៍ប្រាប់ថា ត្រូវការស្នេហ៍ ចង់ឱ្យបងបានយល់ពីចិត្តអូនដែរ ដែលចង់ក្បែរចង់ថែប្រុសថ្លៃ
៣. កែវភ្នែកបងបានសម្លឹងអូន បានបញ្ជាក់ប្រាប់ពីអត្ថន័យ ថាចិត្តថ្លៃក៏មានអូនខ្លាំងដែរមែនទេ ទោះវាមិនមែនជាការពិត ក៏អស់ចិត្តដែរ សុំត្រឹមលួចស្នេហ៍ថ្នមថែក្នុងក្ដីស្រមៃ
៤. សួរត្រង់ពេលនេះតើមានគេទេ? អារម្មណ៍មាសមេគិតអូនខ្លះទេថ្លៃ ឯអូនវិញលង់ស្នេហ៍បងរវើរវាយរាល់តែថ្ងៃ ចិត្តស្រមើស្រមៃម្នាក់ឯង
៥. បើសិនពេលនេះ បងជាសង្សារអូន អូននឹងថ្នាក់ថ្នមឱ្យអស់ពីចិន្ដា ដៃបងមិនឱ្យអ្នកណាប៉ះ ហាមមើលគេក្រៅពីអូនណា សង្ឃឹមថាក្លាយជាការពិត...