ខេត្តអូសាកា
ក្រុងអូសាកា (ភាសាជប៉ុន:大阪府) ជាទីក្រុងសេដ្ឋកិច្ចធំទី២ បន្ទាប់ពីទីក្រុងតូក្យូ របស់ប្រទេសជប៉ុន ស្ថិតនៅលើកោះហុងស្យឺ ក្នុងតំបន់ឃីនគិ។
ប្រវត្តិ
កែប្រែក្រុងអូសាកាត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៨ កាលចាប់ផ្តើមនៃសម័យម៉េជិ។ នៅខែកញ្ញាឆ្នាំ១៩៥៦ អូសាកាត្រូវបានតំឡើងជាទីក្រុងដែលត្រូវបានជ្រើសតាំងដោយបញ្ញតិ្តរបស់រដ្ឋាភិបាល។ ក្នុងឆ្នាំ២០០០ អូតា ហ្វឹសាអិ (ភាសាអង់គ្លេស:Fusae Ota, ភាសាជប៉ុន: 太田 房江) ត្រូវបានជ្រើសតាំងជាអភិបាលក្រុងដែលជាអភិបាលក្រុងស្រ្តីជាលើកដំដូងក្នុងប្រទេសជប៉ុន ជំនួសដោយលោក យ៉ុហ្គុហាម៉ា ណុគគឹ (ភាសាជប៉ុន: 横山ノック , ភាសាអង់គ្លេស: Knock Yokoyama) បន្ទាប់ពីបានសុំលាលែងពីមុខតំណែង ដោយលោកត្រូវបានតុលាការនាំទៅវិនិច្ឆ័យពីបទពាក់ព័ន្ធនឹងរឿងអាសអាភាស។ នៅឆ្នាំ២០០៨ លោក ហាស៊ីម៉ុតុ តុរឹ (ភាសាជប៉ុន: 橋下 徹 , ភាសាអង់គ្លេស: Toru Hashimoto) ដែលជាទីប្រឹក្សាកម្មវិធីទូរទស្សន៍ បានជាប់ឆ្នោតជាអភិបាលដែលជាអភិបាលក្រុងវ័យក្មេងជាងគេក្នុងប្រទេសជប៉ុន (អាយុ ៣៨ឆ្នាំ)។
ទីតាំងភូមិសាស្រ្ត
កែប្រែក្រុង
កែប្រែអូសាកាមានក្រុងចំនួន ៣៣៖
អាកាសធាតុ
កែប្រែសីតុណ្ហភាព និងកំរិតទឹកភ្លៀង នៅទីក្រុង អូសាកា បង្ហាញដូចតារាងខាងក្រោម៖
ខែ | មករា | កុម្ភៈ | មិនា | មេសា | ឧសភា | មិថុនា | កក្កដា | សីហា | កញ្ញា | តុលា | វិច្ឆិកា | ធ្នូ | ប្រចាំឆ្នាំ |
---|---|---|---|---|---|---|---|---|---|---|---|---|---|
សីតុណ្ហភាពអតិបរមាដាច់ខាត (℃) | ១៩,០ | ២៣,៧ | ២៤,២ | ៣០,៧ | ៣២,៧ | ៣៤,៩ | ៣៨,០ | ៣៩,១ | ៣៥,៩ | ៣២,៩ | ២៧,២ | ២៣,៦ | ៣៩,១ |
សីតុណ្ហភាពមធ្យមអតិបរមា (°C) | ៩,៣ | ៩,៦ | ១៣,៣ | ១៩,៦ | ២៤,២ | ២៧,៤ | ៣១,៤ | ៣៣,០ | ២៨,៧ | ២៣,០ | ១៧,៣ | ១២,០ | ២០,៧ |
សីតុណ្ហភាពមធ្យមអប្បបរមា (°C) | ២,៥ | ២,៥ | ៥,២ | ១០,៥ | ១៥,២ | ១៩,៨ | ២៤,០ | ២៥,១ | ២២,១ | ១៥,០ | ៩,៥ | ៤,៧ | ១២,៩ |
សីតុណ្ហភាពអប្បបរមាដាច់ខាត(℃) | -៧,៥ | -៦,៥ | -៥,២ | -១,៤ | ៣,៥ | ៩,៨ | ១៤,៨ | ១៥,៩ | ១០,៨ | ៣,៤ | -២,២ | -៤,៥ | -៧,៥ |
កំរិតទឹកភ្លៀង (មីលីម៉ែត្រ) | ៤៣,៧ | ៥៨,៧ | ៩៩,៥ | ១២១,១ | ១៣៩,៦ | ២0១,០ | ១៥៥,៤ | ៩៩,០ | ១៧៤,៩ | ១០៩,៣ | ៦៦,៣ | ៣៧,៧ | ១៣០៦,១ |
សូមមើលផងដែរ
កែប្រែ34°40′N 135°32′E / 34.667°N 135.533°E