ខេត្តអូសាកា

(ត្រូវបានបញ្ជូនបន្តពី អូសាកា(ខេត្ត))

ក្រុងអូសាកា (ភាសាជប៉ុន:大阪府) ជាទីក្រុងសេដ្ឋកិច្ចធំទី២ បន្ទាប់ពីទីក្រុងតូក្យូ របស់ប្រទេសជប៉ុន ស្ថិតនៅលើកោះហុងស្យឺ ក្នុងតំបន់ឃីនគិ។

ប្រវត្តិ

កែប្រែ

ក្រុងអូសាកាត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៨ កាលចាប់ផ្តើមនៃសម័យម៉េជិ។ នៅខែកញ្ញាឆ្នាំ១៩៥៦ អូសាកាត្រូវបានតំឡើងជាទីក្រុងដែលត្រូវបានជ្រើសតាំងដោយបញ្ញតិ្តរបស់រដ្ឋាភិបាល។ ក្នុងឆ្នាំ២០០០ អូតា ហ្វឹសាអិ (ភាសាអង់គ្លេស:Fusae Ota, ភាសាជប៉ុន: 太田 房江) ត្រូវបានជ្រើសតាំងជាអភិបាលក្រុងដែលជាអភិបាលក្រុងស្រ្តីជាលើកដំដូងក្នុងប្រទេសជប៉ុន ជំនួសដោយលោក យ៉ុហ្គុហាម៉ា ណុគគឹ (ភាសាជប៉ុន: 横山ノック , ភាសាអង់គ្លេស: Knock Yokoyama) បន្ទាប់ពីបានសុំលាលែងពីមុខតំណែង ដោយលោកត្រូវបានតុលាការនាំទៅវិនិច្ឆ័យពីបទពាក់ព័ន្ធនឹងរឿងអាសអាភាស។ នៅឆ្នាំ២០០៨ លោក ហាស៊ីម៉ុតុ តុរឹ (ភាសាជប៉ុន: 橋下 徹 , ភាសាអង់គ្លេស: Toru Hashimoto) ដែលជាទីប្រឹក្សាកម្មវិធីទូរទស្សន៍ បានជាប់ឆ្នោតជាអភិបាលដែលជាអភិបាលក្រុងវ័យក្មេងជាងគេក្នុងប្រទេសជប៉ុន (អាយុ ៣៨ឆ្នាំ)។

ទីតាំងភូមិសាស្រ្ត

កែប្រែ

ក្រុង

កែប្រែ
 
ផែនទីក្រុងអូសាកា

អូសាកាមានក្រុងចំនួន ៣៣៖

អាកាសធាតុ

កែប្រែ

សីតុណ្ហភាព និងកំរិតទឹកភ្លៀង នៅទីក្រុង អូសាកា​ បង្ហាញដូចតារាងខាងក្រោម៖

ខែ មករា កុម្ភៈ មិនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ប្រចាំឆ្នាំ
សីតុណ្ហភាពអតិបរមាដាច់ខាត (℃) ១៩,០ ២៣,៧ ២៤,២ ៣០,៧ ៣២,៧ ៣៤,៩ ៣៨,០ ៣៩,១ ៣៥,៩ ៣២,៩ ២៧,២ ២៣,៦ ៣៩,១
សីតុណ្ហភាពមធ្យមអតិបរមា (°C) ៩,៣ ៩,៦ ១៣,៣ ១៩,៦ ២៤,២ ២៧,៤ ៣១,៤ ៣៣,០ ២៨,៧ ២៣,០ ១៧,៣ ១២,០ ២០,៧
សីតុណ្ហភាពមធ្យមអប្បបរមា (°C) ២,៥ ២,៥ ៥,២ ១០,៥ ១៥,២ ១៩,៨ ២៤,០ ២៥,១ ២២,១ ១៥,០ ៩,៥ ៤,៧ ១២,៩
សីតុណ្ហភាពអប្បបរមាដាច់ខាត(℃) -៧,៥ -៦,៥ -៥,២ -១,៤ ៣,៥ ៩,៨ ១៤,៨ ១៥,៩ ១០,៨ ៣,៤ -២,២ -៤,៥ -៧,៥
កំរិតទឹកភ្លៀង (មីលីម៉ែត្រ) ៤៣,៧ ៥៨,៧ ៩៩,៥ ១២១,១ ១៣៩,៦ ២0១,០ ១៥៥,៤ ៩៩,០ ១៧៤,៩ ១០៩,៣ ៦៦,៣ ៣៧,៧ ១៣០៦,១

សូមមើលផងដែរ

កែប្រែ

34°40′N 135°32′E / 34.667°N 135.533°E / 34.667; 135.533

 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង: