អ៊ីប៉ូតេនុស
អ៊ីប៉ូតេនុសជាជ្រុងដែលមានរង្វាស់វែងជាងគេ និង ជាជ្រុងដែលឈមនឹងមុំកែង នៃត្រីកោណកែង។ គេអាចរកប្រវែងអ៊ីប៉ូតេនុសដោយអនុវត្តទ្រឹស្តីបទពីតាករ ដែលពោលថា ការ៉េនៃរង្វាស់អ៊ីប៉ូតេនុសស្មើនឹងផលបូកការ៉េនៃរង្វាស់ជ្រុងពីរទៀត។ រង្វាស់អ៊ីប៉ូតេតែងតែវែងជាងប្រវែងនៃជ្រុងពីរទៀតជានិច្ច ហើយវាក៏ជាអង្កត់ផ្ចិតនៃរង្វង់ចារឹកក្រៅត្រីកោណ ABC ដែរ។