អ៊ីសាក់ ញូតុន
អ៊ីសាក់ ញូតុន ឬ អាយស្សាក់ ញូតុន (Isaac Newton)(គិតតាមប្រតិទិនជូល្យុស៖ ២៥ ធ្នូ ១៦៤២ – ២០ មិនា ១៧២៧) (គិតតាមប្រតិទិនហ្គ្រេហ្គោរាន៖ ៤ មករា ១៩៦៣ – ៣១ មិនា ១៧២៧) គឺជារូបវិទូ គណិតវិទូ តារាវិទូ ទស្សនវិទូធម្មជាតិ អាល់គីមីវិទូ សញ្ញាតិអង់គ្លេស។ គាត់ត្រូវបានគេចាត់ទុកថាជា«អ្នកវិទ្យាសាស្ត្រដ៏អស្ខារ្យនិងមានឥទ្ធិពលបំផុត ដែលមិនធ្លាប់មានពីមុនមក»។ សៀវភៅរបស់គាត់ដែលមានចំណងជើងថា Philosophiæ Naturalis Principia Mathematica (គោលការណ៍គណិតវិទ្យាស្ដីអំពីទស្សនវិជ្ជាធម្មជាតិ) ដែលបោះពុម្ភផ្សាយនៅឆ្នាំ១៦៨៧ បានក្លាយជាគោលគ្រឺះរបស់មេកានិចក្លាស់សិច។ ក្នុងសៀវភៅនេះ ញូតុនបានបកស្រាយអំពី កំលាំងទំនាញសាកល និង ច្បាប់ចលនាទាំង៣ ដែលច្បាប់ទាំងអស់នេះគ្រោបដណ្ដប់លើទស្សនវិស័យបែបវិទ្យាសាស្ត្រដែលយើងមើលលើសាកលរូបវិទ្យា នារយៈពេល៣សតវត្សរ៍។ ញូតុនបានបង្ហាញថារាល់ចលនារបស់អង្គធាតុទាំងអស់នៅលើផែនដី ក៏ដូចជាអង្គធាតុអណ្ដែតក្នុងលំហអវកាសទាំងអស់ ត្រូវគ្រប់គ្រងដោយចង្កោមច្បាប់ធម្មជាតិដូចគ្នា ដោយបានស្រាយបញ្ជាក់ថាច្បាប់ចលនាភពរបស់កេព្លែត្រូវគ្នានឹងច្បា់ទំនាញសាកលរបស់គាត់។ ជាលទ្ធផល គេបានស្រាយចំងល់អំពីទ្រឹស្ដីអេល្យូសង់ទ្រិច (ទ្រឹស្ដីដែលចែងថាផែនដីនិងភពដទៃទៀតវិលជុំវិញព្រះអាទិត្យ) អោយបានជំរុញចូលទៅក្នុងសម័យកាលនៃការបដិវត្ដន៍វិទ្យាសាស្ត។
រូបគំនូរ លោក អ៊ីសាក់ ញូតុន គូរដោយលោក ហ្កតហ្វ្រ៊ី ណេលលើ នៅឆ្នាំ១៦៨៩ | |
កាលបរិច្ឆេទនិងទីកន្លែង កំណើត | ៤ មករា ១៦៤៣ នៅ វូលស្ថប-បាយ-ខូលស្ទើវស, លីនខូនសៀ, អង់គ្លេស |
---|---|
កាលបរិច្ឆេទនិងទីកន្លែង មរណភាព | ៣១ មីនា ១៧២៧ (អាយុ ៨៤ឆ្នាំ) នៅ ខេនស៊ីងតុន, មីដដលសេក្ស, ចក្រភព អង់គ្លេស |
កន្លែងសម្រាកចុងក្រោយ | យេស្ទមីនស្ទើ អាបប៊ី |
ការអប់រំ | មហាវិទ្យាល័យ ទ្រីនីធី, ខេមប្រ៊ីជ (M.A., 1668)[១] |
ត្រូវបានគេស្គាល់ដោយសារ | |
ពានរង្វាន់ |
|
អាជីពផ្នែកវិទ្យាសាស្ត្រ | |
ផ្នែក | |
ស្ថាប័ន | |
ព័ត៌មានផ្ទាល់ខ្លួន | |
ហត្ថលេខា | |
សៀវភៅ Principia នេះត្រូវបានគេអោយតំលៃជាទូទៅថាជាសៀវភៅវិទ្យាសាស្ត្រដ៏សំខាន់បំផុតមួយដែលមិនធ្លាប់មាននរណាសរសេរពីមុនមក ដោយសារតែវាបរិយាយយ៉ាងជោគជ័យនូវច្បាប់រូបវិទ្យាបានច្បាស់លាស់ ប្រកបដោយបែបផែនត្រឹមត្រូវ ដែលបានក្លាយជាស្តង់ដារសំរាប់ឯកសារវិទ្យាសាស្ត្រនានារហូតមកដល់ពេលបច្ចុប្បន្ន។ ញូតុនជាអ្នកធ្វើតេលេទស្សន៍ចំនាំងផ្លាតបានជោគជ័យដំបូងគេ និងបានចងក្រងទ្រឹស្ដីអំពីពណ៌ពន្លឺ នៅពេលដែលគាត់សង្កេតឃើញព្រីសបំបែកពន្លឺពណ៌សជាពណ៌ជាច្រើន ក្នុងទំរង់ជាស៊្បិចមើលឃើញ។ ញូតុនក៏បានសរសេររូបមន្តស្ដីពីអង្គធាតុចុះត្រជាក់(ក្នុងទែរម៉ូឌីណាមិច) និងសិក្សាអំពីល្បឿនសំលេងផងដែរ។ ក្នុងគណិតវិទ្យា ញូតុនរួមស្នាដៃជាមួយ ឡៃបនីហ ក្នុងការអភិវឌ្ឍន៍គណិតវិទ្យាវិភាគផ្នែកឌីផេរ៉ង់ស្យែលនិងអាំងតេក្រាល។ គាត់ក៏បានស្រាយបញ្ជាក់ទ្រឹស្ដីទ្វេធាទូទៅ បង្កើតវិធីញូតុនក្នុងការគណនាឫសអនុគមន៍ និងចូលរួមចំនែកស្រាវជ្រាវពីស៊េរីស្វ័យគុណ។
ឯកសារយោង
កែប្រែ- ↑ Kevin C. Knox, Richard Noakes (eds.), From Newton to Hawking: A History of Cambridge University's Lucasian Professors of Mathematics, Cambridge University Press, 2003, p. 61.
- ↑ "Fellows of the Royal Society". London: Royal Society. Archived from the original on 16 March 2015.