សូមស្វាគមន៍ការមកកាន់ទំព័ររបស់នាងខ្ញុំ សូមស្វាគមន៍!នាងខ្ញុំឈ្មោះកែវ សុខនី ភេទស្រី ជាសិស្សនៃសាលាដុន បូស្កូ ខេត្តព្រះសីហនុ ជំនាន់ទី៥ ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១ ជំនាន់ទី៥។ នាងខ្ញុំកើតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩២ មានស្រុកកំណើតនៅ ភូមិតាកោ ឃុំតាកោ ស្រុកកំពង់លាវ ខេត្តព្រៃវែង។

Welcome to my Wikipedia!!!! Welcome! my name's Keo Sokny.I'm a student of Social Communication and Journalism at Don Bosco Vocation Training Center Kep Social Communication and Journalism. My birth day is October,22,1992. I was born at Takor village Takor commune Kompong Leav district Prey Veng Province.

ស្រុកកំពង់លាវ​​​​​​​​​​​​​​​​​​​​​​​​​​​ ជាស្រុកមួយនៅខេត្តព្រៃវែងមានព្រុំប្រទល់ជាប់និងស្រុកព្រៃវែង ស្រុកពាមរក៍ ស្រុកពារាំង និងស្រុកមាសាង ដែលមានមនុស្សប្រកបរបរ និង រស់នៅច្រើន។ ស្រុកកំពង់លាវមានតំបន់ទេសចរណ៍​៖

១.តំបន់មាត់ទន្លេ(ចុងប៉ម)ដែលមានទីតាំងនៅក្បែរទីរួមខេត្ត ចម្ងាយប្រហែល៥០ម៉ែត្រពីផ្សារព្រៃវែង។ជាតំបន់មួយដែលប្រជាពលរដ្ឋ មន្រ្តីរាជការ អាជិវករ សិស្សានុសិស្ស...ភាគច្រើនតែងនិយមទៅកំសាន្តដូចជា៖ អង្គុយលេងជជែកកំសាន្តតាមកៅអី ពិភាក្សាការងារ ញុំាចំនីអាហារ លេងទឹក ស្ទួចត្រី ហើយអាចស្រូបខ្យល់ឪកាសដ៏បរិសុទ្ធគ្រប់ពេលវេលា។ ជាពិសេសរៀងរាល់ឆ្នាំ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តែងតែមានការប្រណាំងទូកងលេងកំសាន្តនៅពេលថ្ងៃ និងបណ្ដែតប្រទីបនៅពេលយប់។ រីឯថ្ងៃចេញព្រះវស្សាក៏មានការប្រណាំងទូកងដែរ ប៉ុន្តែជាការប្រណាំងលក្ខណៈការកំសាន្តផង និងលក្ខណៈដណ្ដើមយកជ័យលេភីលេខមួយ លេខពីរ លេខបីដើម្បីទៅប្រណាំងនៅទីក្រុងភ្នំពេញ នាថ្ងៃបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ។​

២.សួនកំសាន្ត(ស្តួក)មានទីតាំងនៅចំកណ្ដាលទីរូមខេត្ត ជាកន្លែងដែលប្រជាជន (ពិសេសយុវវយ័) តែងទៅកំសាន្ត ក្រោយពេល សម្រាកពីការងារ ការសិក្សា ឬ អាជីវកម្មផ្សេងៗ នៅពេលល្ងាចៗ ព្រោះពេលល្ងាចជាវេលាដែលត្រជាក់ ខ្យល់បរិសុទ្ធ និងមានភ្លើងចំរុះពណ៍ស្រស់ស្អាត គួរឲ្យចង់គយគន់ ជាពិសេសគឺសម្បូរទៅ ដោយចំនីអាហារ ភេសជ្ជៈ បង្អែម.....ជាច្រើន

៣.វាលខ្សាច់ជើងទឹក ជាតំបន់ដែលមានវាលខ្សាច់សក្បុសយ៉ាងធំនៅជាប់មាត់ប្រាំងទន្លេ សម្រាប់ភ្ញៀវទេសចរណ៍ សិស្សានុសិស្ស យុវវ័យ តែងតែទៅកំសាន្ត ដោយអង្គុយក្រោយដើមឈើ ញុំាចំនីអាហារ លេងកីឡាដូចជាបាល់ទាត់ បាល់ទះ វាយសី ទាត់សី ឬ លេងល្បែងផ្សេងៗ.....។តំបន់ឆ្នេខ្សាច់នៅទីនោះគឺមិនខុសពីតំបន់មាត់ទន្លេប៉ុន្មានទេ តែទីនោះពុំសូវមានកន្លែងស្អាត និង ត្រជាក់តែពេលថ្ងៃ


  1. រួមមាន ៨ ឃុំ ៖
  • ឃុំបារាយណ៍
  • ឃុំជើងទឹក
  • ឃុំកំពង់លាវ
  • ឃុំពោធិរៀង
  • ឃុំព្រែកអន្ទះ
  • ឃុំព្រែកជ្រៃ
  • ឃុំព្រៃកន្លោង
  • ឃុំតាកោ

អង្គកាអាស្ពេកា