ខន វាសនា
សូមស្វាគមន៍ មកកាន់ ខេត្តព្រះសីហនុ
ខ្ញុំបាទឈ្មោះ ខន វាសនា ភេទ ប្រុស កើតនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ១៩៩៣ ឥឡូវខ្ញុំជាសិស្ស ផ្នែកទំនាក់ទំនងសង្កម និង សារព័ត៌មាន ឆ្នាំទី១ ជំនាន់ទី៨ នៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ។ ថ្ងៃនេះខ្ញុំកំពុងរៀន វិគីមីឌា ជាថ្ងៃដំបូងដូច្នេះប្រសិនបើមានកំហុសសូមជួយកែប្រែផង។ សូមអគុណ......!!!
ទំព័រ ឬផ្នែកនេះ ត្រូវបានណែនាំឲ្យដាក់បញ្ចូលគ្នាជាមួយសេដ្ឋកិច្ចកម្ពុជាដែលមានរួចស្រាប់ហើយ។ (ពិភាក្សា) |
"សេដ្ឋកិច្ចកម្ពុជា"
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក ។ ក្នុងឆ្នាំ ១៩៩៩ ផលិតផលសរុបក្នុងស្រុក របស់កម្ពុជា គឺ ៣១០០ លានដុល្លា ដែលគិតក្នុងមនុស្សម្នាក់ ២៧០ ដុល្លារពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។ មុនពេលធ្លាក់ចូលក្នុងជំលោះស៊ីវិលនាឆ្នាំ១៩៧០ កម្ពុជាខ្វះខាតនូវការអភិវឌ្ឍន៍ឧស្សាហកម្មដោយកំលាំងពលកម្ម ភាគច្រើនស្ថិតក្នុងផ្នែកកសិកម្ម។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងបាននូវម្ហូបអាហារ និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង។ ទោះជាទិន្នផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។ សង្គ្រាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខ្មែរក្រហមពីឆ្នាំ ១៩៧៥- ១៩៧៩ និងសង្គ្រាមកម្ពុជា-វៀតណាមពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ នៅអំឡុងឆ្នាំ ១៩៧៤ នៃពេលសង្គ្រាម អង្ករត្រូវបាននាំចូលពី ខាងក្រៅ ផលិតផលធញ្ញជាតិរបស់កម្ពុជាដែលពីមុនអំណោយផលដល់ការនាំចេញ ផលិតផលកៅស៊ូបានធ្លាក់ចុះយ៉ាងគំហុក។ ភាពវឹកវរផ្ទៃក្នុងបានធ្វើអោយប៉ះពាល់ដល់ឧស្សាហកម្មកែឆ្នៃរបស់ កម្ពុជាដែលនៅក្មេងខ្ចីនៅឡើយ និងបានបំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោគ និងផ្លូវដែក។ ក្នុងឆ្នាំ ១៩៧៥ របបថ្មីខ្មែរក្រហមបានធ្វើជាតូនីយកម្មនូវរាល់មធ្យោបាយផលិត ក្នុងប្រទេសកម្ពុជា។ លុយ និងកម្មសិទ្ធិ ឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើសហករូបនីយកម្ម កម្មសិទ្ធផ្ទាល់ខ្លួនត្រូវបានបម្លែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ។ ផែនការ ៤ ឆ្នាំរបស់ខ្មែរក្រហមដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យ ដែលបានព្រាងក្នុងឆ្នាំ ១៩៧៦ បានឆ្លុះបញ្ចាំងពីការធ្វើស្រូវច្រើនរដូវ និងការពង្រីកឲ្យបានធំទូលាយនូវប្រព័ន្ធធារាសាស្ត្រ។ គម្រោងផែនការនេះមានបំណងបង្កើនចំណូលដែលបានមកពីការនាំចេញអង្ករ និងផលិតផលផ្សេងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគ្រឿងចក្រដែលប្រើប្រាស់សម្រាប់បម្រើដល់វិស័យ ឧស្សាហូបនីយកម្មនៅក្នុងប្រទេស។ គម្រោងផែនការ៤ឆ្នាំ នេះ ត្រូវបានបង្កើតឡើងដោយពុំបានពិចារណាអោយបានស៊ីជំរៅ និងត្រូវបានបង្ខំអោយអនុវត្តដោយឃោឃៅ និងពុំ ទទួលបានជោគជ័យឡើយ។ ផលិតស្រូវកើនឡើងតិចតួច តែមានមនុស្សរាប់រយពាន់នាក់បានស្លាប់រវាងឆ្នាំ១៩៧៦-១៩៧៨ ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកំលាំង និងជំងឺដង្កាត់ដែលពុំបានយកចិត្តទុកដាក់ព្យាបាល និងពិនិត្យរោគសញ្ញា ខុស។ ពួកខ្មែរក្រហមបានប្រហារជីវិតមនុស្សរាប់រយពាន់នាក់ដោយចោទពួកគេ ថាជាសត្វ្រុវរបស់អង្គការ។ អំពើឃោឃៅ របស់របបខ្មែរ ក្រហមបានសំលាប់រង្គាលកំលាំងពលកម្មកម្ពុជាយ៉ាងច្រើន។ បន្ទាប់ពីរបបរខ្មែរក្រហមត្រូវដួលរលំក្នុងដើមឆ្នាំ ១៩៧៩ មក រដ្ឋាភិបាលបានបើកទូលាយលើវិស័យកសិកម្ម ប្រជាជន កម្ពុជារាប់លាននាក់បានប្រកបការងារជាកសិករបែបគ្រួសារ។ ក្នុងអំឡុងពាក់កណ្តាលាទសវត្ស ៩០ ទើបកម្ពុជាអាចមាន ផលិតផលអង្ករគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ខ្លួនឯងបាន និងចាប់ផ្តើមនាំចេញបានបន្តិចបន្តួច។ ហេថារចនាសម្ព័ន្ធប្រទេសបាន កែលំអបន្តិចម្តងៗក្នុងឆ្នាំ ៩០ ដោយមួយភាគធំផ្អែកលើជំនួយបរទេស។ តែវិស័យផ្សេងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បាន រីកចំរើននៅឡើយទេ។ ក្នុងឆ្នាំ១៩៩៥សេដ្ឋកិច្ចប្រទេសទាំងមូលមានកំរិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះបើ ប្រៀបធៀប ទៅនឹងមុនឆ្នាំ ១៩៧០សម្រាប់អ្នកមកទស្សនានៅប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីកចំរើនដែលគេ មើលឃើញនៅភ្នំពេញ។ពន្ធលើតំលៃបន្ថែមទិដ្ឋភាពទូទៅពន្ធលើតំលៃបន្ថៃម VAT ត្រូវបានអនុវត្តសម្រាប់ របបពិតនៃអ្នកបង់ពន្ធចាប់ពីថ្ងៃទី ១ មករា ១៩៩៩ មក។ ក្រោមប្រព័ន្ធ VAT ពន្ធលើទិន្នផល "Output TAX" ត្រូវប្រមូលពីអតិថិជនដោយបន្ថែម VAT ទៅលើចំនួនដែលគេបានចំណាយ។ ទោះបីជាយ៉ាងណាក៏ដោយក៏អាជីវករត្រូវបង់ផង ដែរនូវពន្ធលើធនធានដើម "Input TAX" ទៅអ្នកផ្គត់ផ្គង់លើតំលៃដែល ខ្លួនបានជាវ។ អាជីវករត្រូវបង់ Output TAXបន្ទាប់ពីដករំលួស Input TAX ដែលបង់អោយអ្នកផ្គត់ផ្គង់រួច។ តាមទ្រឹស្តី អាជីវករបង់ពន្ធលើតំលៃដែលបន្ថែមទៅក្នុងចង្វាក់ផ្គត់ផ្គង់។ ពន្ធនេះកើតឡើងដោយអ្នកទិញ រឺអាជីវករដែលត្រូវ លើកលែងពីពន្ធពេលដែលអ្នកទិញ រឺអាជីវករមិនអាចទារ Input TAX ដែលបង់បាន។
ដែនអនុវត្តប្រព័ន្ធ VAT របស់កម្ពុជាបច្ចុប្បន្នកំណត់ត្រឹមសកម្មភាពអាជីវកម្មនៃអ្នកបង់ពន្ធ របបពិត ដែលផលិតនូវរបស់ផ្គត់ផ្គង់ ដែលត្រូវបង់ពន្ធហើយរួមទាំងអ្នកនាំចូលខ្លះ។ សូមមើលខាងក្រោមៈ អ្នកបង់ពន្ធរបបពិតរួមមានអ្នកបង់ពន្ធ Incorperated និង Large ដែលទាក់ទងដល់ផលិតកម្មពាណិជ្ជកម្ម និង សេវាកម្ម។ ក្នុងករណីនីមួយៗអាជីវករត្រូវបង់ VAT លើតំលៃនៃទំនិញ រឺសេវាដែលត្រូវផ្គត់ផ្គង់។ ការបង់ពន្ធលើ របបមិនពិតអាចនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធ VAT នាពេលក្រោយ។ VAT ក៏អនុវត្តផងដែរលើតំលៃនៃអាករលើទំនិញដែលនាំចូលដោយរួមមាន សម្បទាន ទោះបីសម្រាប់អ្នកនាំចេញក៏ដោយ ទំនិញដែលលើកលែងពន្ធខ្លះមានបារី គ្រឿងស្រវឹង ផលិតផលគ្រឿងយន្តដែលនាំចូលសម្រាប់គាំទ្រដល់ការកែឆ្នៃនាំចេញ។ ទំនិញដែលនាំចូលអាចចាត់ទុកជាសេវាភ្ជាប់រួម។ អ្នកនាំចូលត្រូវបង់ VAT ដល់គយនៅក្នុងពេលដែលអ្នកនាំចូលនោះ បង់ពន្ធនាំចូល។ VAT អាចត្រូវបង់នៅពេលទំនិញណាមួយត្រូវគេចាត់ទុកថាសម្រាប់ ប្រើប្រាស់ជាបុគ្គលរឺក៏ជាអំណោយ។
ទំនិញ និងសេវារួចពន្ធ VAT មិនត្រូវបានរាប់បញ្ចូលអោយបង់ទេ នូវសកម្មភាពដែលរួមមានការផ្គត់ផ្គង់នូវៈ • សេវាប្រៃសនីយ៍សាធារណៈ • សេវាថ្មាំពេទ្យ និងពេទ្យ, និងរាល់ទំនិញដែលបម្រើអោយសកម្មភាពនេះ • សកម្មភាពដឹកជញ្ជូនសាធារណៈដែលប្រតិបត្តិការដោយអ្នកផ្គត់ផ្គង់ខ្លួនឯង • ជំនួញផ្នែកធានារ៉ាប់រង • សេវាហិរញ្ញវត្ថុមួយចំនួន • ការនាំចូលនូវទំនិញផ្ទាល់ខ្លួនមួយចំនួន • សកម្មភាពមួយចំនួនដែលមិនគិតពីប្រាក់ចំណេញពោលគឺ ក្នុងគោលដៅប្រយោជន៍សាធារណៈ ដូចដែលមានចែងក្នុង ច្បាប់។ បើសិនជាអាជីវករលក់នូវទំនិញ រឺសេវាដែលរួចពន្ធ គេមិនអាចទារពន្ធ Input TAX ដែលបង់លើការជាវនេះបានទេ។ ប្រការនេះផ្ទុយពីអាត្រាសូន្យ ដែលអ្នកលក់ត្រូវរាប់បញ្ចូលទៅក្នុងប្រព័ន្ធ VAT និងដែលអាចត្រូវបង់ Input TAX។ បើ សិនជាអាជីវករលក់ទាំងរបស់ដែលត្រូវបង់ និងរួចពន្ធនោះ គេអាចត្រឹមតែទាមទារអោយបង់ពន្ធលើរបស់ដែលជាប់ជំពាក់ និង សកម្មភាពដែលត្រូវបង់ពន្ធប៉ុណ្ណោះ។
អាត្រាពន្ធ មានអាត្រាពន្ធ VAT ចំនួនពីរដូចខាងក្រោមៈ • ០%- អាត្រានេះអនុវត្តសម្រាប់តែទំនិញដែលនាំចេញពីកម្ពុជា និងសេវាដែលធ្វើនៅក្រៅកម្ពុជា ការនាំចេញត្រូវកំណត់ថា រាប់បញ្ចូលទៅក្នុងការដឹកជញ្ជូនអន្តរជាតិសម្រាប់អ្នកដំណើររឺ ទំនិញនិងសេវាដែលទាក់ទងទៅនឹងការដឹកជញ្ជូនអន្តរជាតិ។ • ១០%- នេះជាអាត្រាស្តង់ដារអនុវត្តចំពោះរាល់ការផ្គត់ផ្គង់ដែលមិនបង់ពន្ធដ៏ទៃទៀត។
មូលដ្ឋានប្រមូលពន្ធ Output TAX ជាទូទៅត្រូវគិតតាមការគុណតំលៃបង់ពន្ធ ពន្ធ VAT សុទ្ធដែលយកពីតំលៃវិក័យ ប័ត្រដោយអាត្រា VAT ដែលអនុវត្ត។ ជាមួយមុខទំនិញកំណត់មួយចំនួន VAT ត្រូវបានគណនាដោយផ្អែកលើ ជីធ នៃតំលៃនាំចូលបូកនឹងពន្ធគយ នាំចូលបូកនឹងពន្ធពិសេសលើសេវា និងទំនិញមួយចំនួន។ សម្រាប់ទំនិញដែលលក់ឈរលើគោលការណ៍ទិញ-ជួល 9រិះេ-ផុរចហាសបេ និងកិច្ចសន្យាជួលហរិញ្ញវត្ថុ 9ធិនានចិលា-លសោបេ VAT ត្រូវបានគណនាលើតំលៃសរុបនៅពេលផ្គត់ផ្គង់ ដែលខុសពីប្រាក់បង់បន្តិចម្តងៗដែលទទួលបាន។ សម្រាប់ទំនិញដែលស្ថិតក្រោមការជួល រឺទិញដោយបង់តាមរយៈពេល ទំនិញត្រូវបានចាត់ទុកថាត្រូវបានផ្តង់ផ្គង់ជាបន្តបន្ទាប់។ Input Credit ក៏ត្រូវបង់ពន្ធ VAT ដែរលើការកំសាន្តរួមមានផលិតផលប្រេង និងការទិញយានយន្តរបស់អ្នក ដំណើរខ្លះ។
ការចុះបញ្ជី អ្នកបង់ពន្ធលើរបបពិតទាំងអស់ដែលផ្គត់ផ្គង់នូវរាល់ទំនិញ និងសេវាបង់ពន្ធនៅកម្ពុជាត្រូវចុះបញ្ជីសម្រាប់ VAT។ ការចុះបញ្ជីដោយស្ម័គ្រចិត្តសម្រាប់អ្នកដែលមិនបង់របបពិតនិង អង្គភាពដែលទទួលអាជ្ញាប័ត្រពី ជឌជ ក្នុងដំណាក់កាល មុនពេលប្រតិបត្តិការក៏អាចធ្វើបានដែរ។
បែបបទរដ្ឋបាល សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក អ្នកបង់ពន្ធទាមទារអោយបិទបញ្ជី VAT និងធ្វើសេចក្តីប្រកាស និងការទូទាត់ផ្អែកលើ មូលដ្ឋានប្រចាំខែនៅថ្ងៃទី២០នៃខែបន្ទាប់។ សម្រាប់ការនាំចូល VAT អាចបង់ទៅគយនៅពេលនាំចូល។ នៅពេលដែល Input VAT របស់អ្នកបង់ពន្ធលើសពី Output VAT អាជីវករត្រូវប្រកាសពីការលើសនេះក្នុងរយៈពេលបីខែបន្ទាប់។ អាជីវករអាចស្នើសុំអោយអាជ្ញាធរគយបង់អោយខ្លួនវិញនូវអ្វីដែលលើស ។ បទដ្ឋានពិសេសនៃការបង់ជូនវិញសម្រាប់អ្នក នាំចេញ និងអង្គភាពដែលទទួលអាជ្ញាប័ត្រពី CDC ក្នុងដំណាក់កាលមុនពេលប្រតិបត្តិការ។ បទដ្ឋានលំអិតរួមមាន កាតព្វកិច្ចក្នុងការថែរក្សាតួលេខ និងការធ្វើវិក័យប័ត្រពិសេស។ វិក័យបត្រប្រែប្រួលដោយផ្អែកលើការចុះបញ្ជី រឺមិនចុះបញ្ជី VAT របស់អ្នកដែលកំពុងធ្វើវិក័យបត្រ។ ២.ពន្ធលើផលរបរទិដ្ឋភាពទូទៅ៣១ ធ្នូ ១៩៩៨ ពន្ធលើផលរបរត្រូវអនុវត្តលើរាល់បុគ្គល រឺអង្គភាពទោះបីបុគ្គលរឺក្រុមហ៊ុនក្នុងស្រុក រឺក៏បរទេសដែល ដាក់ទុនក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការចាប់ផ្តើមអនុវត្តVATពីថ្ងៃទី១មករា១៩៩៩មក ពន្ធលើផលរបរលែងត្រូវបាន គេអនុវត្តទៀតហើយលើអ្នកបង់ពន្ធរបបពិត។ ពន្ធ៤%នៃការប្រើប្រាស់ពីមុន ក៏ត្រូវបានដកចេញផងដែរពីរាល់អ្នកនាំចូល ទោះបីជា VAT នៅអនុវត្តក៏ដោយ។ ពន្ធលើផលរបរបន្តអនុវត្តចំពោះអ្នកបង់ពន្ធមិនមែនរបបពិតក្នុងអា ត្រាទាប២%។ សម្រាប់ពន្ធលើផលរបរគឺរួមមានប្រាក់ ចំណូលពីការផ្គត់ផ្គង់ទំនិញ និងសេវាទោះបីជាអ្នកនាំចេញភាគច្រើនត្រូវលើកលែង។ ផលរបរដែលមិនទាក់ទងនឹងពន្ធលើ ផលរបរត្រូវបានកំណត់ក្នុងក្របខ័ណ្ឌដូចខាងក្រោមៈ • ការលក់ផលិតផលកសិកម្មដែលមិនកែឆ្នៃ ដែលការលក់នេះធ្វើដោយអ្នកផលិត • សកម្មភាពអាជីវកម្មតូចៗ • ការនាំចេញភាគច្រើន មូលដ្ឋានបង់ពន្ធពន្ធលើផលរបរគឺជាពន្ធលើប្រាក់ដែលប្រកបរបរដែលរកបាន ហើយវាមិនមែនជា VAT ទេ។ ជាទូទៅគេគណនាវាដោយតំលៃសរុបដែលមានក្នុងវិក័យប័ត្រដោយអាត្រាអនុវត្តកំណត់មួយ។ វាជាការសាមញ្ញែដលពន្ធនេះត្រូវបានទារលើភាគីធ្វើ វិក័យប័ត្រ។ករណីនេះពន្ធលើផលរបរដែលប្រមូលបានជាទូទៅចាត់ទុកថា ជាបំណុលនៃពន្ធលើផលរបរទាំងមូលឧទាហរណ៍ដូចជាគ្មានការហូតពន្ធដែរ។
អាត្រាពន្ធ ចាប់ពីថ្ងៃទី ១ មករា ១៩៩៩ មក ពន្ធលើផលរបរត្រូវបានក្នុងអាត្រា ២%។ បែបបទរដ្ឋបាលចំពោះទំនិញក្នុងស្រុក អ្នកបង់ពន្ធត្រូវធ្វើសេចក្តីប្រកាស និងបង់ពន្ធពិសេសនេះលើគោលការណ៏ប្រចាំខែដោយមិនអោយ ហួសពីថ្ងៃទី ១០ នៃខែបន្ទាប់។ សម្រាប់ទំនិញនាំចូលពន្ធពិសេសត្រូវបង់ទៅអោយគយក្នុងពេលនាំចូល ។ បទដ្ឋានលំអិត មានចែងពីកាតព្វកិច្ចក្នុងការថែរក្សាទិន្នន័យ និងការធ្វើវិក័យប័ត្រ។
២.១. ពន្ធពិសេសលើសេវា និងទំនិញកំណត់ ទិដ្ឋភាពទូទៅ ពន្ធពិសេសលើសេវា និងទំនិញកំណត់គឹជាទំរង់មួយនៃពន្ធអាករដែលអនុវត្តចំពោះការនាំ ចូល រឹផលិតផលក្នុងស្រុក និង ការផ្គត់ផ្គង់សេវា និងទំនិញកំណត់។ អត្រាពន្ធទំនិញ សេវា និងអត្រានៃពន្ធមានដូចខាងក្រោមៈ • រថយន្តមួយចំនួន និងគ្រឿងបន្លាស់ ដែលមានកំលាំងខ្លាំងជាង ២០០០ សេសេ ៖ ៣០% • រថយន្តមួយចំនួន និងគ្រឿងបន្លាស់ ដែលមានកំលាំងខ្លាំងជាង ២០០១ សេសេ ៖ ២០% • រថយន្តទំហំធំមួយចំនួនធំ ឧ. (ឡានដឹកអ្នកដំណើរ ឡានដឹកទំនិញ ) ៖ ១០% • ម៉ូតូ និងគ្រឿងបន្លាស់ដែលមានកំលាំងខ្លាំងជាង ១២៤ សេសេ ៖ ១០% • ផលិតផលប្រេងមួយចំនួន ២០% • ភេសជ្ជៈដែលមិនស្រវឹង និងមានសារធាតុកាបូណាតខ្លាត ៖ ២០% • ស្រាបៀ ស្រា និងគ្រឿងផឹកស្រវឹង ៖ ១០% • បារី និងស៊ីហ្គា ៖ ១០% • សណ្ឋាគារ និងកន្លែងកំសាន្ត ៖ ១០% • សំបុត្រយន្តហោះអន្តរជាតិ ដែលក្នុងកម្ពុជា ៖ ២% • សកម្មភាពទូរគមនាគមន៏អន្តរជាតិខ្លះ ៖ ២% ចូរកំណត់ចំណាំថា ការអនុវត្តន៏ពន្ធពិសេសលើការជួលបន្ទប់សណ្ឋាគារត្រូវបានផ្អាករហូតដល់មានសេចក្តីណែនាំថ្មី។មូលដ្ឋានទារពន្ធ សម្រាប់ទំនិញដែលផលិតក្នុងស្រុក ពន្ធពិសេសគឺជាទូទៅគិតលើតំលៃលក់ក្រោយចេញពីរោងចក្រ។ សម្រាប់ទំនិញដែល នាំចូលវិញពន្ធនេះគិតលើតំលៃ ជីធ រួមជាមួយពន្ធគយ។ សម្រាប់សំបុត្រយន្តហោះ សណ្ឋាគារ និងសេវាទូរគមនាគមន៍ពន្ធ នេះជាទូទៅបង់លើតំលៃដែលមានក្នុងវិក័យប័ត្រដោយចំពោះសំបុត្រ យន្តហោះ ត្រូវកំណត់ត្រឹមសំបុត្រដែលចេញក្នុង ប្រទេសកម្ពុជា។
បែបបទរដ្ឋបាលចំពោះទំនិញក្នុងស្រុក អ្នកបង់ពន្ធត្រូវធ្វើសេចក្តីប្រកាស និងបង់ពន្ធពិសេសនេះលើគោលការណ៏ប្រចាំខែដោយមិនអោយ ហួសពីថ្ងៃទី ១០ នៃខែបន្ទាប់។ សម្រាប់ទំនិញនាំចូលពន្ធពិសេសត្រូវបង់ទៅអោយគយក្នុងពេលនាំចូល ។ បទដ្ឋានលំអិតមាន ចែងពីកាតព្វកិច្ចក្នុងការថ្ងែរក្សាទិន្នន័យ និងការធ្វើវិក័យប័ត្រ។
៣. ពន្ធគយនាំចេញ នាំចូល ពន្ធនាំចូល ពន្ធនាំចូលគ្របដណ្តប់លើទំនិញជាច្រើនប្រភេទ។ ជាទូទៅអាត្រាមានពី ៧% ១៥% ២០% ៣៥% រឺ ៥០%។ ការលើកទឹកចិត្តចំពោះវិនិយោគ ការលើកលែងពន្ធនាំចូលអាចផ្តល់ជូនដោយ ជឌជ ដោយចាត់ទុកថាជាការលើកទឹកចិត្តចំពោះការវិនិយោគ។ ការលើក លែងនេះអនុវត្តចំពោះ ៖ • សំភារៈសំណង់ • គ្រឿងម៉ាស៊ីន និងសំភារៈ និងគ្រឿងបន្លាស់ ដែលត្រូវប្រើសម្រាប់ផលិតកម្ម • សំភារៈឆៅ និងទំនិញពាក់កណ្តាលកែឆ្នៃ ដែលប្រើក្នុងផលិតកម្ម • គម្រោងវិនិយោគ ដែលមានទំនាក់ទំនង និងការលើកទឹកចិត្តផ្នែកពន្ធនាំចុលរួមមានៈ • គម្រោងដែលមានទិសដៅនាំចេញ យ៉ាងតិច៨០% • គម្រោងដែលស្ថិតក្នុងតំបន់លើកទឹកចិត្តពិសេស • គម្រោងក្នុងផ្នែកឧស្សាហកម្មទេសចរណ៏ • គម្រោងផលិតកម្មការងារបំពាក់បំពន • គម្រោងផ្នែកហេថារចនាសម្ពន្ធ័ និងថាមពល ពន្ធនាំចេញ ពន្ធនាំចេញគ្របដណ្តប់លើមុខទំនិញមួយចំនួនមានកំណត់តែប៉ុណ្ណោះ ដូចជាឈើនិងផលិតផលចេញអំពីសត្វមួយចំនួន ភាគច្រើនរួមមានអាហារសមុទ្រ។
៤. ពន្ធលើបៀវត្ស ទិដ្ឋភាពទូទៅ បទបញ្ញាត្តិស្តីពីពន្ធលើបៀវត្សរបស់កម្ពុជាកំណត់តាមគោលការ ណ៏ប្រភព និងការស្នាក់នៅផ្តល់អោយជាលក្ខណៈ អន្តរជាតិ។ ប្រាក់បៀវត្សបរទេសសម្រាប់ជនដែលស្នាក់នៅកម្ពុជា ស្ថិតក្រោមពន្ធលើបៀវត្សរបស់កម្ពុជាចំពោះអ្នកដែលមិន ស្នាក់នៅកម្ពុជា តែប្រាក់បៀវត្សមានប្រភពពីកម្ពុជាក៏ស្ថិតក្រោមពន្ធលើប្រាក់បៀវត្ស នេះដែរ។ ទីកន្លែងនៃការបើក បៀវត្សមិនទាក់ទងដល់ការកំណត់ប្រភពវាឡើយ។ កម្ពុជាធ្វើការបែងចែកខុសពីគ្នារវាងប្រាក់បៀវត្សសុទ្ធ និងប្រាក់ចំណេញបន្ទាប់បន្សំ។ ប្រាក់បៀវត្សសុទ្ធត្រូវទារពី និយោជិតក្នុងពេលដែលពន្ធលើបៀវត្សលើប្រាក់ចំណេញបន្ទាប់បន្សំត្រូវ បង់ដោយនិយោជក។ ពន្ធលើបៀវត្សគ្របដណ្តប់លើ ប្រាក់ខែដែលទាក់ទងនឹងការបំពេញការងារតែប៉ុណ្ណោះ ដែលខុសពីចំណូលបុគ្គលទូទៅ។ ចំណូលសុទ្ធមិនត្រូវបានរាប់ បញ្ចូលផងដែរ ដោយចំណូលរបៀបនេះត្រូវស្ថិតក្រោមប្រភេទពន្ធលើប្រាក់ចំណេញ។ បទដ្ឋានទាំងនេះអាចអោយអាជ្ញាធរ គិតថាអ្នកពិគ្រោះយោបល់ខ្លះជានិយោជិត។
ការស្នាក់នៅ អ្នកដែលស្នាក់នៅកម្ពុជា ដែលកំណត់ថាជានិយោជិត អ្នកបង់ពន្ធរឺមនុស្សម្នាក់គឺអ្នកដែល ៖ • ស្នាក់នៅកម្ពុជា រឺ • មានទីកន្លែងជាគោលនៅកម្ពុជា រឺ • ដែលមានវត្តមាននៅកម្ពុជាលើសពី ១៨២ថ្ងៃ ក្នុងមួយឆ្នាំនៃប្រតិទិន។
ប្រាក់បៀវត្សដែលត្រូវបង់ពន្ធ ការបែងចែកខុសគ្នាត្រូវធ្វើចំពោះបៀវត្សសុទ្ធ និងប្រាក់ចំណេញបន្ទាប់បន្សំ។ កំរិតនៃការបង់ពន្ធខុសគ្នាត្រូវយកមក អនុវត្តលើបៀវត្សសុទ្ធ។ បៀវត្សសុទ្ធរួមមាន ប្រាក់ខែ ប្រាក់កំលាំងពលកម្ម ប្រាក់រង្វាន់ ប្រាក់លើសម៉ោង ការទូទាត់កំចី និងប្រាក់បើកមុនដែល ផ្តល់ដោយនិយោជក។
ផលចំណេញបន្ទាប់បន្សំ ផលចំណេញបន្ទាប់បន្សំរួមមានៈ • ការប្រើប្រាស់យានយន្ត • ប្រដាប់ប្រដាដែលប្រើប្រាស់សម្រាប់តុបតែងទីកន្លែងស្នាក់នៅ រួមមានគ្រឿងសង្ហារឹម និងប្រដាប់ប្រដាខាងក្នុងផ្សេង ទៀតផង។ • កំចីអត្រាការប្រាក់ទាប និងការលក់បញ្ចុះតំលៃ • ជំនួយផ្នែកអប់រំ ឧទាហរណ៏ដូចជា ការបណ្តុះបណ្តាល • ការគាំទ្រផ្នែកធានារ៉ាប់រងមួយចំនួន • ប្រាក់ហោប៉ៅបន្ទាប់បន្សំ រឺលើស និងនិរភ័យសង្គម និងវិភាគទានប្រាក់សោធនិវត្ត។ • ប្រាក់ចំណាយលើការកំសាន្ត និងលំហែកាយ ដែលមិនដកពីអ្នកផ្តល់សម្រាប់គោលដៅលើប្រាក់ចំណេញឡើយ
បៀវត្សដែលមិនបង់ពន្ធ • ការទូទាត់លើសមួយចំនួន • ការទូទាត់សងនៃចំណាយដែលទាក់ទងនឹងការងារ • ប្រាក់សម្រាប់ធ្វើដំណើរខ្លះ • ប្រាក់បៀវត្សរបស់និយោជិកនៃអង្គការជំនួយ រឺការទូត និងអន្តរជាតិដែលទទួលស្គាល់ • ប្រាក់បៀវត្សនៃជនដែលមិនស្នាក់នៅកម្ពុជា ហើយដែលប្រាក់នេះមិនបើកនៅកម្ពុជា ។
ការកាត់រំលោះ ការកាត់រំលោះគឺត្រូវបានគេកំរិតចំពោះចំនួនទឹកប្រាក់ដែលបាន កំណត់ដោយច្បាប់ដែលមាន ចំនួនតិចតួចសម្រាប់កូននៅ ក្នុងបន្ទុករបស់និយោជិក និងសម្រាប់ការសងវិញនៃប្រាក់កម្ចីនិយោជកឬប្រាក់ផ្តល់អោយមុន ប្រាក់ Avances។
អត្រាពន្ធលើប្រាក់បៀវត្ស ប្រាក់ខែសុទ្ធ-ការស្នាក់នៅក្នុងប្រទេសកម្ពុជា អត្រាពន្ធលើប្រាក់បៀវត្សប្រចាំខែគិតជាប្រាក់រៀល • ០-៥០០,០០០៛ គិត ០% • ៥០០,០០១៛-១,២៥០,០០០៛ គិត ៥% • ១,២៥០,០០១៛-៨,៥០០,០០០៛ គិត ១០% • ៨,៥០០,០០១៛-១២,៥០០,០០០៛ គិត ១៥% • ១២,៥០០,០០១៛ ឡើទៅគិត ២០% អត្រាពន្ធនេះសម្រាប់ការមិនស្នាក់នៅក្នុងប្រទេសកម្ពុជាគឺយ៉ាងទាប១៥%។ ពន្ធនេះបង្កើតបានជាពន្ធចុងក្រោយផងដែរ។ ប្រាក់ចំណេញបន្ទាប់បន្សំ ប្រាក់ចំណេញបន្ទាប់បន្សំគឺអាចដាក់ពន្ធបានលើនិយោជក(មិនមែនលើ និយោជិក) ចំពោះកំរិតអត្រាយ៉ាងទាប២០%នៃ តំលៃទីផ្សារនៃប្រាក់ចំណេញ។ កំរិតអត្រាពន្ធគឺត្រូវបានកំណត់ជាប្រាក់រៀលកម្ពុជាចំណូលជារូបិយ បណ្ណ័បរទេសត្រូវ បង្វែរទៅជាប្រាក់រៀល។ អត្រាប្តូរប្រាក់ជាផ្លូវការគឺត្រូវបានផ្តល់អោយចំពោះគោលបំណងនេះ ។ ការគ្រប់គ្រងនិយោជិកទាំងឡាយត្រូវតែធ្វើសេចក្តីប្រកាស និងការបង់ពន្ធលើប្រាក់បៀវត្សប្រចាំខែមិនត្រូវយឺតជាងថ្ងៃទី១៥នៃ ខែ បន្ទាប់ៗ។ មិនមានការបង់ត្រឡប់ប្រចាំឆ្នាំវិញឡើយ។
ទំព័រ ឬផ្នែកនេះ ត្រូវបានណែនាំឲ្យដាក់បញ្ចូលគ្នាជាមួយអាពាហ៍ពិពាហ៍ខ្មែរដែលមានរួចស្រាប់ហើយ។ (ពិភាក្សា) |
អាពាហ៍ពិពាហ៍ខ្មែរ
ក្នុងពិធីមង្គលការខ្មែរវាមានច្រើននៃពិធីប្រារព្ធឡើងនៅក្នុងការបញ្ជាទិញកាលប្បវត្តិមួយ។ ពួកគេបានបង្ហាញពីការចាក់ឬសជាប្រវត្តិសាស្រ្តដែលទាក់ទងទៅនឹងរយៈពេលរបស់ព្រះពុទ្ធដែលមានអាយុពីមុន។ នេះបើយោងតាមសៀវភៅ "ច្បាប់អាពាហ៍ពិពាហ៍ខ្មែរ" របស់ឧកញ៉ាវិច្ឆិកាវាបានដាក់ថានៅក្នុងច្បាប់អាពាហ៍ពិពាហ៍បុរាណខ្មែរ, មនុស្សអនុវត្តបទចម្រៀងមួយដែលអធិប្បាយអំពីព្រះជា Vesandor បរម Pothisat រៀបចំអាពាហ៍ពិពាហ៍រវាងកុមាររបស់គាត់ - Chealy និង Kroesna ។ និងបទចម្រៀងមួយចំនួនផ្សេងទៀតគឺអំពីការរៀបចំអាពាហ៍ពិពាហ៍របស់ព្រះរាមនិងសេដា។ ឧកញ៉ាវិច្ឆិកាបានសរសេរថាការរៀបចំអាពាហ៍ពិពាហ៍នាពេលបច្ចុប្បន្នត្រូវបានរៀបចំតាមវិធានដែលបានគូរឡើងដោយព្រះបាទជ័យ Chesda Thebdey ។
នេះបើយោងតាមសៀវភៅរបស់ស្តេចនេះវាបានដាក់ថាពិធីទាំងអស់នៅក្នុងពិធីមង្គលការខ្មែរដែលត្រូវបានទាក់ទងទៅនឹងរឿងទេវកថាដូចជារឿង "សោមស្លាកន្សែង»មួយ។ វាត្រូវបានប្រាប់ថាមានបុរសពីរនាក់ដែលបានទៅចិញ្ចឹមក្របីរបស់ខ្លួននៅក្នុងវាលនេះចង់ធ្វើឱ្យមិត្តភក្តិនឹងគ្នានិងចង់ឱ្យមានទំនាក់ទំនងដោយការអាពាហ៍ពិពាហ៍ជាមួយគ្នាដោយសារតែមួយមានកូនប្រុសមួយផ្សេងទៀតដែលមានកូនស្រីម្នាក់។ ក្នុងគោលបំណងដើម្បីបង្ហាញពីពាក្យរបស់ពួកគេដែលពួកគេបានស្នើសុំគ្រាប់ម្លូដាក់ក្នុងក្រមាពីគ្នាទៅវិញទៅមកដើម្បីបង្ហាញពីការសន្យារបស់ខ្លួនដែលថាកូនរបស់ពួកគេនឹងរៀបការជាមួយគ្នា។ រឿងមួយទៀតគឺ "ផ្កាម្លូទាំងបី" ។ វាពណ៌នាថាមានចំនួនបួននាក់ដែលមានជំនាញផ្សេងគ្នា - ហែលទឹកការបាញ់ប្រហារ, ការទស្សន៍ទាយនិងការវេទមន្ត។ បន្ទាប់ពីបានបញ្ចប់ការសិក្សារបស់ពួកគេដែលពួកគេបានវិលត្រឡប់មកផ្ទះវិញ។ នៅតាមផ្លូវត្រឡប់មកវិញនៅក្បែរអូរមួយ, គ្រូទាយបាននិយាយថាថ្ងៃដែលពួកគេត្រូវបានចូលទៅជួបនារីម្នាក់និងបានក្លាយជាប្រពន្ធរបស់គេ។ បន្ទាប់មកបក្សីធំ swooped ចុះនៅលើក្មេងស្រីម្នាក់ Khemry ដែលត្រូវបានគេមានការងូតទឹកមួយ។ ភ្លាមបុរសម្នាក់ថតបានក្បាលរបស់គាត់និងបាញ់បក្សីធ្លាក់ចុះត្រឡប់ទៅស្ទ្រីម។ ហែលទឹកបន្ទាប់មកហែលទឹកដើម្បីនាំយកនាងទៅដីប៉ុន្តែនាងបានស្លាប់គ្រាន់តែ។ បន្ទាប់មកបុរសវេទមន្តជួយនាងរស់ម្តងទៀត។ បួននាក់បុរសទាំងអស់មានអារម្មណ៍ថាស្រឡាញ់ក្មេងនោះដូច្នេះពួកគេត្រូវបានវិនិច្ឆ័យដោយព្រះពុទ្ធថានាងនឹងក្លាយទៅជាប្រពន្ធរបស់អ្នកណាម្នាក់ដែលបានហែលទឹកជួយនាងបានទេព្រោះគាត់អាចប៉ះរាងកាយរបស់នាងជាលើកដំបូងមួយ។ និងគ្រូទាយបុរសម្នាក់វេទមន្តនិងបុរសម្នាក់បាញ់ប្រហារនេះនឹងក្លាយជាឪពុកម្តាយនិងបងប្រុសរៀងគ្នា។ ចាប់តាំងពីពេលនោះមកនៅក្នុងពិធីមង្គលការទាំងអស់ដែលកូនក្រមុំនិងកូនកំលោះត្រូវតែមានផ្កាម្លូបីនៅក្នុងគោលបំណងដើម្បីបង្ហាញពីការដឹងគុណឆ្ពោះទៅរកឪពុកម្តាយនិងបងប្អូន / បងប្អូនស្រីរបស់ពួកគេ។
ពិធីនេះ-ការកំណត់កាលបរិច្ឆេទនិងកូនកំលោះកាន់កន្សែងនោះត្រូវបានគេប្រាប់ថាព្រះអង្គម្ចាស់ថោងបានរៀបការជាមួយព្រះនាង Tevtey កូនស្រីរបស់ស្ដេចនាគសមុទ្រ។ បន្ទាប់ពីការកំណត់កាលបរិច្ឆេទរួចទៅហើយ Tevtey បាននាំគាត់ទៅឪពុករបស់នាងនៅក្នុងពិភពនាគដូច្នេះកូនស្រីនាគសមុទ្របានសួរថាសម្ដេចកាន់កន្សែងរបស់នាងក្នុងគោលបំណងដើម្បីជ្រមុជទឹកចូលទៅក្នុងពិភពនាគ។ នៅខណៈនោះផងដែរដែលជាស្ដេចនាគបានបញ្ជានរណាម្នាក់របស់លោកក្នុងការសម្លាប់មេដឹកនាំនៅច្រកទ្វារនេះក្នុងគោលបំណងដើម្បីសាកល្បងនូវសមត្ថភាពរបស់សម្ដេច។ ក៏ប៉ុន្តែកូនស្រីបានគេស្គាល់ថានេះ ហេតុនេះនាងបានក្លែងខ្លួនឯងថាជាព្រះអង្គម្ចាស់ដោយការផ្លាស់ប្តូសំពត់របស់នាងហើយវាត្រូវបានគេដាក់នៅលើសម្ដេចជំនួសវិញដូច្នេះឃាតករនោះគឺពុំអាចសម្លាប់ព្រះអង្គ។ នោះហើយជាមូលហេតុដែលនៅក្នុងមង្គលការខ្មែរនាពេលបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថាមានការផ្លាស់ប្តូរសម្លៀកបំពាក់រវាងកូនកំលោះនិងកូនក្រមុំនិងកូនកំលោះកាន់កន្សែងកូនក្រមុំទៅក្នុងបន្ទប់អមដោយបទចម្រៀង "ផាតយនិងនាងនាគ", ល
ពិធីហៅថា«ជ័យ Haong Sousdey Haong បុរស Haong "នៅក្នុងពិធីអាពាហ៍ពិពាហ៍បានអនុវត្តរហូតដល់ឥឡូវនេះត្រូវបានបន្តដោយរឿងបុរាណបានកត់ត្រាទុកនៅក្នុង" ច្បាប់នៃអាពាហ៍ពិពាហ៍»សៀវភៅ។ វាបានពិពណ៌នាថាពេលដែលនៅលើពេលវេលាមួយដែលមានការបងប្អូនប្រុសពីរនាក់ - ជ័យនិង Sousdey ។ នៅពេលនោះមានស្ដេចដើម្បីបន្តបន្ទាប់ពីស្តេចមុនបានស្លាប់នៅក្នុងប្រទេសកម្ពុជានោះទេដូច្នេះមន្ត្រីក្នុងវាំងពឹងផ្អែកលើដំរីដ៏វិសុទ្ធនិងសេះដើម្បីស្វែងរកបុរសម្នាក់ដែលជាស្ដេចរបស់ពួកគេ។ បន្ទាប់មកសត្វចូលទៅជិតផ្ទះរបស់បងប្អូន។ ដូច្នេះពួកគេបានដឹងថាបងប្អូនជាមនុស្សសមរម្យដែលត្រូវបានគ្រងរាជ្យ។ ជ័យបានក្លាយជាព្រះមហាក្សត្រនិង Sousdey ក្លាយជាជំនួយការរបស់គាត់នៅក្នុងពេលដូចគ្នានេះ។ នៅពេលដែលគ្រងរាជ្យប្រជាជន whooped ដើម្បីប្រទានពរដល់ស្តេច។ ពួកគេបាននិយាយថា: «ជ័យ Haong Sousdey Haong បុរស Haong "ក្នុងពេលដំណាលគ្នា។ ការប្រសិទ្ធពរនេះត្រូវបានប្រែប្រួលទៅប្រើក្នុងពិធីមង្គលការនោះរហូតដល់ឥឡូវនេះ។ ពិធី "Bongvil កំពង់ពពិល" នៅក្នុងអាពាហ៍ពិពាហ៍ខ្មែរត្រូវបានសរសេរផងដែរនៅក្នុង«រឿងព្រេងខ្មែររួម "សៀវភៅទំហំ 9 បើយោងតាមរឿងព្រេងដែលវាត្រូវបានគេប្រាប់ថានៅពេលដែលទៅលើពេលវេលាមួយ, មានបុរសម្នាក់ឈ្មោះជ័យសូរិយាដែលបានបញ្ចប់ការបណ្តុះបណ្តាវេទមន្តគឺ រួចទៅហើយពី Eyso របស់ព្រះដូច្នេះលោកបានស្នើសុំព្រះជាម្ចាស់សម្រាប់កេរ្តិ៍ដំណែលដ៏ពិសិដ្ឋជាឧបករណ៍ពរសម្រាប់អាពាហ៍ពិពាហ៍របស់មនុស្សនោះ។ បន្ទាប់មកព្រះជាម្ចាស់បានប្រទានបុរសម្នាក់នេះធ្វើសិលាចម្លងមួយនៃលិង្គរបស់គាត់និងចម្លងនៃទ្វារមាសប្រពន្ធរបស់គាត់ដែលជាឧបករណ៍ពររាលដាលកេរ្តិ៍ឈ្មោះរបស់ខ្លួននៅក្នុងពិភពលោក។ Eyso ព្រះបានយកខ្សាច់ពេជ្រពីសកលដើម្បីធ្វើឱ្យស្លឹកពោធិមាសដែលតំណាងឱ្យទ្វារមាសប្រពន្ធរបស់គាត់ហើយបានយកដុំថ្មពេជ្រមួយមកពីភ្នំហិមាល័យដើម្បីធ្វើឱ្យទៀនតំណាងឱ្យលិង្គរបស់គាត់ហើយបានសន្មត់ថាពួកគេមាន "ពីរពរជ័យ" ។ បន្ទាប់មកគាត់បានប្រាប់បុរសម្នាក់ឱ្យយកទៀនរុំនៅក្នុងស្លឹកពោធិគូសចំនួនបីដងនៅជុំវិញកូនកំលោះនិងកូនក្រមុំដើម្បីស្រូបផ្សែងធ្វើឱ្យពួកគេមានអំណាចនោះទេ។ "កំពង់ពពិល" ពិធីនេះត្រូវបានគេជឿថានាំមកនូវភាពសុខដុមនិងអំណរចំពោះគូស្វាមីភរិយាថ្មីដែលធ្វើឱ្យពួកគេទទួលបានជោគជ័យក្នុងឧបសគ្គទាំងអស់។ ចាប់តាំងពីប្រជាជនខ្មែរយ៉ាងរឹងមាំដោយស្មោះនិងជឿនៅក្នុង "កំពង់ពពិល" វាត្រូវបានអនុវត្តមិនត្រឹមតែនៅក្នុងពិធីមង្គលការនោះទេប៉ុន្តែក៏មាននៅក្នុងពិធីបុណ្យផ្សេងទៀតដូចជា housewarming, ថ្ងៃកំណើត, ល
"កាន់មួយដាវ" ប្រពៃណីក្នុងការរីកចំរើនអាពាហ៍ពិពាហ៍នេះក៏បានប្រាប់ថានៅពេលដែលទៅលើពេលវេលាមួយដែលមានការជិះសេះចំណាត់ថ្នាក់ខ្ពស់មួយនៅក្នុង Peareansey វិមានដែលបានធ្លាក់ចុះនៅក្នុងការមានស្នេហាជាមួយកូនស្រីរបស់អ្នកភូមិនិងដាក់ដុំមាសដែលជាថ្លៃបណ្ណាការនិងបានសន្យាថានឹង រៀបការក្នុងពេលបីខែ។ បីឆ្នាំបានទៅដូច្នេះគាត់បានរៀបការជាមួយអ្នកភូមិជិតខាងរបស់នាងប៉ុន្តែនៅថ្ងៃអាពាហ៍ពិពាហ៍, ជិះសេះនេះបានលេចមកហើយបានយកដាវរបស់គាត់និងបានសម្លាប់បុរសម្នាក់ដែលជាកូនកំលោះនោះ។ បន្ទាប់មកប្រធានបព្វជិតបានអធិស្ឋានដើម្បីច្រានចោលរឿងអាក្រក់ទាំងអស់នៅកន្លែងនេះ។ បព្វជិតបានវិភាគលើអំណាចនៃដាវនេះ។ នោះហើយជាមូលហេតុដែលមនុស្សប្រើដាវក្នុងពិធីមង្គលការនៅពេលដែលកូនក្រមុំនិងកូនកំលោះគឺនៅក្នុងគូសម្រាប់ពរជ័យ។
ប្រពៃណីខ្មែរអាពាហ៍ពិពាហ៍នៅលើរដូវ
ពិធីអាពាហ៍ពិពាហ៍នេះគឺមានអត្ថន័យខ្លាំងណាស់សម្រាប់គ្នានៃជីវិតរបស់បុគ្គលដែលបានធ្វើតាមប្រពៃណីនិងច្បាប់នៃប្រទេសរបស់ខ្លួន។ នោះហើយជាមូលហេតុដែលពិធីនេះត្រូវបានដោះស្រាយដោយប្រុងប្រយ័ត្នជាមួយនឹងទាក់ទងទៅនឹងការជ្រើសរើសកាលបរិច្ឆេទដែលត្រូវបានគេជឿថានាំមកនូវសំណាងនិងភាពសុខដុមរមនាសម្រាប់ជីវិតរបស់ប្រជាជននិងការចាប់ផ្តើមជាមួយក្រុមគ្រួសារថ្មី។ គ្រួសារខ្លះមិនអនុញ្ញាតឱ្យកូនរបស់ពួកគេរៀបការជាមួយនៅក្នុងរដូវភ្លៀងនិងខ្លះពន្យាពេលវាពីរឆ្នាំបន្ទាប់ពីការចូលរួមក្នុងពិធីដោយសារតែការទស្សន៍ទាយនេះ។
យោងតាមលោកញានភឿនអ្នកស្រាវជ្រាវនិងជាចាងហ្វាងការផ្សាយនៃប្រពៃណីខ្មែរនៃគណៈកម្មាធិពិធីបុណ្យជាតិនិងអន្តរជាតិលោកបានឱ្យដឹងថាប្រពៃណីខ្មែរអនុញ្ញាតឱ្យមនុស្សដែលរៀបការបានតែក្នុងរយៈពេលប្រាំមួយខែក្នុងមួយឆ្នាំប៉ុន្តែមិនបានប្រាំមួយផ្សេងទៀត។ អាពាហ៍ពិពាហ៍អាចត្រូវបានអនុវត្តតែនៅក្នុងខែ 30 ថ្ងៃ។ អ្នកទាំងនោះអាចនឹងមានរយៈពេលប្រាំមួយខែក្នុងខែឧសភាដើមខែកក្កដាខែតុលាខែមករានិងខែមីនា។ ប៉ុន្តែសម្រាប់ពិធីការចូលរួមនិងការផ្គូផ្គងនឹងការគីមីវិទ្យាធម្មជាតិរវាងកូនប្រុសនិងកូនស្រីរបស់ពួកគេអាចត្រូវបានអនុវត្តនៅក្នុងខែណាមួយឡើយ។
លោកបានបន្តទៀតថាសម្រាប់រយៈពេលប៉ុន្មានខែខាងលើនេះមានតែ 7 ថ្ងៃក្នុងមួយខែដែលជាថ្ងៃដ៏ល្អ។ នេះបើយោងតាមប្រពៃណីខ្មែរ, ពួកគេមិនគួរធ្វើការនៅលើថ្ងៃកំណើតរបស់ខ្លួនថ្ងៃសាសនាតាមច័ន្ទគតិឬសូរ្យគ្រាស, និងក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីរបស់ខ្មែរ។
ជាការពិតណាស់មូលហេតុដែលមនុស្សមិនរៀបការក្នុងរដូវភ្លៀងនេះគឺថាមានភ្លៀងធ្លាក់ជាច្រើនដែលធ្វើឱ្យវាមានការលំបាកសម្រាប់ការទទួលស្វាគមន៍អាពាហ៍ពិពាហ៍,, ដំណើរការនិងពិធីបុណ្យផ្សេងទៀត។ វាជាការលំបាកសម្រាប់ភ្ញៀវធ្វើដំណើរទៅកាន់ពិធីអាពាហ៍ពិពាហ៍ផងដែរហើយវាគឺជាពេលដែលកសិកររវល់ជាមួយវាលរបស់ពួកគេ។
ទំព័រ ឬផ្នែកនេះ ត្រូវបានណែនាំឲ្យដាក់បញ្ចូលគ្នាជាមួយប្រវត្តិ ប្រាសាទព្រះវិហារដែលមានរួចស្រាប់ហើយ។ (ពិភាក្សា) |
ប្រវត្តិ ប្រាសាទព្រះវិហារ
ឈ្មោះ: ប្រាសាទព្រះវិហារ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: សតវត្សរ៏ទី១១-១២
ឧទ្ទិសថ្វាយ: ព្រះឥសូរ
ស្ថាបត្យកម្ម: រចនាប័ទ្មបន្ទាយស្រី ទីតាំង: ខ្នងភ្នំដងរែក ខេត្តព្រះវិហារ ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ វិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។
សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិ ក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។[១] កាលបរិច្ឆេទសំខាន់ៗ
ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ : ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្ដី រវាងវិវាទកម្ពុជា-ថៃលើប្រាសាទព្រះវិហារ។ ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨: អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា។
ប្រវត្តិនៃប្រាសាទព្រះវិហារ
តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ(ឯកសារបារាំង)រឺ៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។
ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នកដែលសរសេរសិលាចារឹកហ្នឹង ឈ្មោះហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជិន្រ្ទវរ័ន្ម គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ គេសរសេរជាភាសាសំស្រ្កឹតនិងជាភាសាខ្មែរ ។ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះៗគឺប្រាសាទព្រះវិហារនេះឯង ។ គេសរសេរថា ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។ ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ
អំពីជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់ពេលដែលលោកចាស់ទៅ លោកទៅរៀនធម៌ តាំងសីលនៅលិង្គបូ ៗ គឺជាវត្តភូ នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយ លោកបានកសាងលិង្គមួយ យកថ្មនោះជាបំណែកនៃលិង្គធំមួយ ។ លិង្គនោះឈ្មោះថា ស្រីសិខៈ រិ ស្វារៈ លោកយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ ។ ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈ នេះ ពេលក្រោយឆ្នាំក្រោយ មកទៀត គេតែងតែហៅសម្រាប់ឈ្មោះលិង្គផង និងឈ្មោះទីប្រាសាទវិហារនេះផង ដូច្នេះអ្នកដែលមកប្រតិស្ឋស្ថាន [[ស្រីសិខៈ រិស្វារៈ:: ថ្មហ្នឹងគឺជាបំណែកមួយ ដែលនៅនឹងលិង្គបូ នោះ នៅវត្តភូនោះ គឺយកមកទុកនៅប្រាសាទព្រះវិហារនោះ គឺព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ពេលនោះ អ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនោះ គេសន្មត់ថា ទីនោះប្រហែលជាទីតាំងទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃនេះទេ ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះជាទីកន្លែងសម្រាប់ស្នាក់នៅនៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។ ព្រាហ្មណ៍តៈបៈស្វិន្រ្ទបណ្ឌិត
បើតាមអត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១ ដែលសរសេរជាភាសាខ្មែរផងនិងសំស្រ្កឹតផង បានឲ្យដឹងបន្ថែមថា មានព្រាហ្មណ៍ម្នាក់ឈ្មោះ តៈបៈស្វិន្រ្ទបណ្ឌិត ជាមនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទព្រះវិហារ ។ តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមមួយ នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារនោះ ។ នៅរវាងឆ្នាំ១០២៤ គឺលោកបានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន ពីព្រះបាទសុរិយវរ្ម័នទី១ ព្រោះតែព្រះអង្គដឹងគុណដល់លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។
ព្រះបាទ សុរិយវរ្ម័នទី១ លោកជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាម ស្រីសិខៈ រិស្វារៈ ដែលធ្វើរួចហើយពីវត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារ លិង្គនេះឯង តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារឲ្យលោកឃើញ ។ លោកគ្មានពេលនឹងទៅធ្វើពិធីគោរពបូជាដល់លិង្គហ្នឹង មានតែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះទេ គាត់ធ្វើ ហើយលោកសុំឲ្យខំធ្វើនោះតទៅទៀត ដើម្បីឲ្យបានបុណ្យបានផលហ្នឹងដល់លោកនិងប្រទេសកម្ពុជា ។ សេចក្តីក្នុងសិលាចារឹកនោះ បញ្ជាក់ហើយបញ្ជាក់ទៀត ព្រះអង្គម្ចាស់ខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា អ្នកដែលនៅបម្រើនៅក្នុងប្រាសាទព្រះវិហារ នៅដើមសតវត្សរ៍ទី១ នៃរជ្ជកាលរបស់ព្រះបាទ សុរិយវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះ ជាពល ជាអ្នកស្រុកនៃភូមិដែលនៅជិតៗហ្នឹង គេមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះយើងអត់ដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា ។ អ៊ីចឹង ព្រះបាទ សុរិយវរ្ម័នទី១ លោកសុំឲ្យយកអ្នកទាំងអស់គ្នានេះ ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្ត អត់ទេ ។
សម្បថនោះមានអីខ្លះទៅ? គឺថា សម្បថនោះមាន បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ អ្នកនៅបម្រើទាំងអស់ហ្នឹង សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ហ្នឹង សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុកអស់នោះ ។ ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឲ្យធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសម្រេចថា យើងនៅបម្រើអាទិទេព សិខៈ រិស្វារៈ នៅនឹងភ្នំព្រះវិហារនេះ» ។
ស្រីសុកៈរាមា
នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះមានបុរសម្នាក់ឈ្មោះ ស្រីសុកៈរាមា ជាមនុស្សសំខាន់ ។ ស្រីសុកៈរាមានេះ មានក្រុមគ្រួសាររបស់គាត់ ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះរាជាកម្ពុជា រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្តផ្សេងៗ តាំងពីសម័យមុនអង្គរគឺព្រះបាទស្រីប្បវរ័្មន រហូតមកដល់ព្រះបាទ ស្រី សុរិយវរ័្មន នេះ មានទាំងអស់ គេសរសេរទុក ខ្ញុំមើលនៅស្លឹកហ្នឹង គឺស្លឹករឹតហើយ ។ ទុកនៅនឹងប្រាសាទព្រះវិហារផង និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះ នៅនឹងប្រាសាទខាងជើងភ្នំដងរែក ។ គេយកគាត់មកនិយាយនេះ គឺគាត់ជាអ្នកគោរពត្រឹមត្រូវ ជួយធ្វើការបោសសំអាត រៀបចំគោរព ស្រី សិខារិស្វារៈ ។ ព្រះបាទសុរិយវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនា ថេរវាទ ។ លោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាចរបស់លោកបណ្តោះអាសន្ន លោកឲ្យគេធ្វើលិង្គ៤ ដែលលិង្គនីមួយៗឈ្មោះដដែលគឺ សុរិយ វ៉ារមិស្វារៈ គឺឥសូរដែលមានឈ្មោះហៅថា សុរិយវរ្ម័ននេះឯង ។
លិង្គមួយត្រូវបានយកទៅទុក នៅក្នុងខេត្តបាត់ដំបង គឺវត្តឯក គឺឈ្មោះថា ជ័យក្សេត្រ នៅព្រំប្រទល់ខាងលិច ។ នៅព្រំប្រទល់ខាងជើង គឺយកលិង្គមួយ ផ្សេងទៀតដែលព្រះនាមដដែលនោះ យកមកទុកនៅព្រះវិហារ កំណត់បណ្តោះអាសន្នព្រំប្រទល់អំណាចរបស់លោកនៅផ្នែខាងជើង ។ មានមួយទៀតយកទៅទុកនៅលើភ្នំ សូរិយាទ្រិ គឺភ្នំព្រះឥសូរ ភ្នំឥសូរយើងនៅខេត្តតាកែវសព្វថ្ងៃនេះ ហ្នឹងគឺផ្នែកទិសខាងត្បូង ។ ហើយមានមួយទៀត លិង្គឈ្មោះដដែលហ្នឹង គឺទុកនៅឥសាន តិរថៈ ប្រហែលជានៅតាមដងទន្លេមេគង្គ ប្រហែលជានៅខាងក្រចេះស្ទឹងត្រែង ។
លិង្គទាំងបួននេះ គេយកទៅប្រតិស្ឋនៅទិសទាំងបួនហ្នឹង នៅនឹងគ.ស. ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទ សុរិយវរ្ម័នទី១ លោកបានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ ។ ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក
សិលាចារឹកនៅនឹងភ្នំសន្តក កាលេខ ១៩៤ នៅភ្នំព្រះវិហារនេះ កាលេខ ៣៨៣ និយាយច្រើនណាស់ តែអំពីព្រាហ្មណ៍ម្នាក់ ឈ្មោះ ទិវាក ឬ ទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍នេះ បម្រើស្តេចខ្មែរតាំងតែពីនៅវ័យក្មេង តាំងតែពីជំនាន់រជ្ជកាលព្រះបាទ ឧទ័យៈទិត្យវរ័្មន ទី២ ដែលលោកកសាងប្រាសាទ បាពួន ហើយរហូតមកដល់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី២ ។ លោកបានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ជាទីប្រឹក្សាផ្ទាល់របស់ព្រះបាទ សុរិយវរ្ម័នទី២ ហើយ លោកតែងតាំងជាព្រាហ្មណ៍ធំ សម្រាប់ធ្វើរាជាភិសេកទាំងអស់ស្តេចទាំងប៉ុន្មាន ។ សេចក្តីសំខាន់នៃសិលាចារឹកដែលទាក់ទងនឹងព្រះវិហារ គឺលោកជាអ្នកចាត់ចែងតបញ្ជាពីព្រះបាទ សុរិយវរ្ម័នទី២ មក ទ្រព្យសម្បត្តិទាំងប៉ុន្មានសម្រាប់ប្រាសាទទាំងអស់ នៅក្នុងស្រុកខ្មែរហ្នឹង គឺលោកចាត់ចែង ។ ទ្រព្យសម្បត្តិភាគច្រើនដែលព្រាហ្មណ៍ទិវាក បានទទួលជាព្រះរាជទានពីព្រះមហាក្សត្រ រួមមានគ្រឿងអលង្ការជាមាស ជាពេជ្រដ៏មានតម្លៃ និងជាវត្ថុមានតម្លៃជាមធ្យមក្តី គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។ ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមានអាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោកមានកិច្ចការសម្រាប់ប្រាសាទព្រះវិហារ។
ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឲ្យដីភូមិ លោកទៅបោះព្រំប្រទល់ លោកឲ្យពលសម្រាប់ភូមិណា ដែលត្រូវការសម្រាប់ធ្វើម៉េចឲ្យអាចបានធ្វើការ យកស្រូវ យកអង្ករហ្នឹង យកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុងប្រាសាទព្រះវិហារនេះ ។ ហើយមួយពេលនោះ លោកទទួលបានបុស្បុកមាសជារង្វាន់ពីព្រះបាទសុរិយវរ្ម័នទី២ លោកយកទៅថ្វាយអាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង គឺលោកយកសំរឹទ្ធទៅក្រាលនៅកណ្តាលប្រាសាទ ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះ ហើយយកចានធ្វើអំពីមាស ពីប្រាក់ យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឲ្យជាសត្វពាហនៈ មានឲ្យជាខ្ញុំបម្រើ ។ បន្ទាប់មកទៀត លោកធ្វើការជួសជុលសំណង់ផ្សេងៗ លោកជាអ្នកទទួលព្រះករុណាយាងទៅណា លោកទៅតាមដើម្បីនឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា ក្នុងព្រះរាជាណាចក្រ ។ អ៊ីចឹងផ្នែកខាងបូជា ផ្នែកខាងរក្សាប្រាសាទ ព្រះបាទ សុរិយវរ្ម័នទី២ លោកផ្ទុកផ្ដាក់ទៅលើព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះឯង។ គោលបំណងនៃការកសាងប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើងដើម្បីរំឭកគុណព្រះវិស្នុរ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ ។ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសុរិយវរ្ម័នទី១ ជាពិសេសព្រះបាទ សុរិយវរ្ម័នទី២ ក៏អ៊ីចឹងដែរ លោកនៅតែគាំទ្រគំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ខាត ។ ទីតាំងប្រាសាទភ្នំព្រះវិហារនេះ
ទីមួយ គឺគេទុកអាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាលគេសរសេរ ខរៈ ស្វារៈ ជួនកាលគេសរសេរ សិខៈ រិស្វារៈ ប៉ុន្តែគឺជាឈ្មោះតែមួយទេ ។ គឺជាកន្លែងដែលគេរក្សាទុក ពីព្រោះអាទិទេពនេះ ដែលមានលិង្គជាតំណាង មានមហិទ្ធិឫទ្ធិធំណាស់ ។ គេជឿថា នាំភោគផល នាំសេចក្តីសុខមកដល់ប្រទេសខ្មែរ ។ ទី២ ប្រាសាទភ្នំព្រះវិហារ ទីកន្លែងនេះមិនមែនជាទីកន្លែងសម្រាប់ព្រះរាជាគង់នៅទេ ។ មិនមែនមានទីភូមិសម្រាប់ប្រជាពលរដ្ឋទេ ។ គឺមានតែកន្លែងសម្រាប់អ្នកបួស ឲ្យចូលមកតាំងសីល ហើយនិងដើម្បីនឹងជួយបន្តពិធីគោរពបូជានេះ តទៅទៀត ។ បើបានអញ្ជើញទៅ គឺត្រូវពិនិត្យមើលនៅប្រាសាទ ដែលជាប់នឹងខ្លោងទ្វារទី៣ រាប់ពីក្រោមទៅ នៅខ្លោងទ្វារទី៣ ហ្នឹងមានសិលាចារឹកកាលេខ ៣៨១ នោះ គេសង្ស័យថា នៅត្រង់កន្លែងហ្នឹង គឺជាកន្លែងដែលគេបំបួសឲ្យទៅជាព្រាហ្មណ៍ ដើម្បីនឹងបន្តកិច្ចការគោរពនិងថែរក្សាអាទិទេព ស្រីសិខៈ រិស្វារៈ នោះតទៅទៀត ។
ដូច្នេះប្រាសាទភ្នំព្រះវិហារ ខុសពីប្រាសាទឯទៀតៗ។ ដំណាក់កាលនៃការសាងសង់
ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាលធំៗ
ដែលក្រុមអ្នកប្រវត្តិវិទូគិតសង្ស័យថា កាលពីជំនាន់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺអាស្រមប្រហែលធ្វើអំពីឈើ តែមកដល់រជ្ជកាល ព្រះបាទ សុរិយវរ្ម័នទី១ គឺគេឈូសភ្នំយកថ្មភ្នំ ធ្វើជាកាំជណ្តើរធ្វើផ្លូវឡើងទៅលើភ្នំនិងយកថ្មភ្នំ ទៅកសាងជាទីតាំងប្រាសាទផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារ ។ បន្ទាប់មក គឺក្នុងរជ្ជកាលព្រះបាទ សុរិយវរ្ម័នទី២ ពេលនោះហើយដែលគេគិតថា ប្រាសាទភ្នំព្រះវិហារ គឺបានស្ថាបនាឲ្យកាន់តែល្អឡើង នៅពាក់កណ្តាលសតវត្សរ៍ទី១២ ។ ព្រះបាទ សុរិយវរ្ម័នទី២ នោះហើយ ដែលព្រះអង្គបានសាងប្រាង្គប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុងខេត្តសៀមរាប សព្វថ្ងៃនេះ ។
លក្ខណៈសំណង់ប្រាសាទព្រះវិហារ
បើគិតចាប់ពីដីទំនាប ពីផ្លូវឡើងទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គឺគេត្រូវដើរឡើងតាមជណ្តើរជាច្រើនកាំ ដែលមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ។មុននឹងឡើងពីដីទំនាប ទៅដល់ប្រាង្គប្រាសាទលើកំពូលភ្នំ គេត្រូវឆ្លងកាត់ខ្លោងទ្វារ ៥ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេ មានកម្ពស់ ៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។
ទីមួយ ពីដីយើងធម្មតាហ្នឹង ពីដីគឺជើងភ្នំរបស់ភ្នំដងរែកហ្នឹង យើងឡើងមកហ្នឹង គឺចម្ងាយ ៥៤ម៉ែត្រគេធ្វើជាជណ្តើរៗ ទាំងអស់មាន ១៥៩កាំ ។ យើងឡើងជណ្តើរហ្នឹងមកហើយ បានគេធ្វើរាងជម្រាលបន្តិចចម្ងាយ ២៥ម៉ែត្រ ហ្នឹង ចូលមកខ្លោងទ្វារទី១ ។
សំគាល់១៖ បើសិនណាអស់លោកមានសៀវភៅ គេសរសេរជាភាសាបារាំង ជាអង់គ្លេស គេរាប់បញ្ច្រាស គេរាប់ពីទីមួយ ប្រាសាទធំបំផុត មកឯខាងដើម ។
បន្ទាប់ពីខ្លោងទ្វារទី១ហ្នឹង ត្រូវធ្វើដំណើរតាមកាំជណ្តើរនោះ ឡើងមកទៀត ចម្ងាយ ២៤៤ម៉ែត្រ ។ ជណ្តើរនេះ គេមានបោះគោលតាមសងខាងផ្លូវ ដើរមកបានចូលខ្លោងទ្វារទី២ ។ នៅខ្លោងទ្វារទី២ នោះមាន ហោជាង គេធ្វើរូបរឿងកូរសមុទ្រទឹកដោះ គឺការដែលបង្កើតលោក ។ នៅពេលដែលឡើងមកហ្នឹង នៅខាងឆ្វេងដៃ មានស្រះមួយ ។ ស្រះនេះគឺមានន័យសំខាន់ណាស់ ព្រោះថា កាលពីពេលដែលព្រះមហាក្សត្រថៃ សព្វថ្ងៃគឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើងគ្រងរាជ្យនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ថៃបានមកយកទឹកពីស្រះនេះទៅ ដើម្បីបំពេញពិធីអភិសេកព្រះមហាក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃ ។
ឡើងមកទៀត ហើយចម្ងាយ ១៥០ម៉ែត្រ មានបោះគោលតាមផ្លូវហ្នឹងរហូត ។ នៅខាងឆ្វេងដៃដដែលហ្នឹង មានតួប្រាសាទតូចៗ ឡើងមកទៀតអ៊ីចឹងមក ១៥០ម៉ែត្រហ្នឹង បានមកដល់ខ្លោងទ្វារទី៣ៗ ហ្នឹងមានសិលាចារឹក ដែលនិយាយអំពីការកសាងប្រាសាទ គឺនៅក្នុងជំនាន់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី១ ប្រហែលជាទីកន្លែងអ្នកចូលទៅបួស គេឲ្យតាំងសីល គេឲ្យរៀនធម៌ នៅហ្នឹងចូលផុតពីខ្លោងទ្វារទីបីមកនេះ ។
នៅចន្លោះពីខ្លោងទ្វារទីបីនិងខ្លោងទ្វារទីបួន មានផ្លូវដើរ ប្រហែល ៤០ម៉ែត្រ ។ ផ្លូវដើរ ៤០ម៉ែត្រនេះឯង ដែលមានធ្វើជាខ្លួននាគ ដូចជាបង្កាន់ដៃ ហើយនិងបោះគោលតាមផ្លូវនេះឯង ។ យើងដើរតាមផ្លូវនាគហ្នឹងមក បានមកដល់ខ្លោងទ្វារទី៤ ។ មកដល់ខ្លោងទ្វារទី៤ ប្រាសាទហ្នឹងបែរមុខទៅទិសខាងជើង ។ នៅទិសខាងលិចឬក៏នៅស្តាំដៃហ្នឹង មានអគារមួយ នៅខាងឆ្វេងដៃអត់មានទេ ។អគារនេះឯងប្រហែលគេទុកឲ្យសម្រាប់ឥសីធំៗសំណាក់ឬក៏តាំងសីល នៅត្រង់កន្លែងហ្នឹង» ។
ចម្ងាយពីខ្លោងទ្វារទី៤ ទៅដល់ខ្លោងទ្វារទី៥នោះ មានប្រមាណពី៤០ ទៅ៥០ម៉ែត្រ ។ គេត្រូវដើរឆ្លងខ្លោងទ្វារទី៥នេះ ទើបទៅដល់ប្រាង្គប្រាសាទចុងក្រោយបង្អស់ ដែលស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងគេ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ មានកំពស់ ៥២៥ម៉ែត្រ ។ កន្លែងនេះឯង គឺជាកន្លែងដែលប្រហែលគេដាក់លិង្គ ដែលគេថា ជាអាទិទេពប្រចាំប្រាសាទព្រះវិហារ បើយើងគិតតែតួប្រាសាទធំចុងក្រោយនេះ គឺមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ តែប៉ុណ្ណោះ ហើយបើយើងដើរទៅខាងក្រោយប្រាសាទហ្នឹង ប្រយ័ត្នព្រោះហ្នឹងដល់ចុងភ្នំហើយ គឺកន្លែងដែលចោទហើយ ផុតត្រឹមប៉ុណ្ណឹង ។ ដូច្នេះចុងខាងក្រោយនេះឯង ប្រហែលជាគេទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។ មកដល់ឆ្នាំ២០០៨ នេះ មានបាត់បង់ក៏ច្រើន បាក់បែកក៏ច្រើន អ្វីដែលនៅឃើញសល់សព្វថ្ងៃនេះ យើងមើលទៅតាំងពីក្បាច់ចម្លាក់ គួរឲ្យស្រលាញ់ជាទីបំផុត ពីព្រោះស្អាតណាស់ ធ្វើហ្នឹង ធ្វើល្អខ្លាំងណាស់» ។
ហេតុអ្វីបានជាប្រាសាទព្រះវិហារមានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ?
លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដី ព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃ នៅឡើយទេ ។
ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀមទាល់តែចុងសតវត្សរ៍ទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។