ឃានសុវណ្ណារ៉ា
ប្រវត្តិរូបសង្ខេប កែប្រែ
ខ្ញុំបាទឈ្មោះឃានសុវណ្ណារ៉ា ជាសិស្សផ្នែកទំនាក់ទំនងសង្គមនឹងសាពត័មាន សាលាបច្ចេកទេសដុនបូស្កូ កែប ហើយខ្ញុំមានស្រុកកំណើតនៅខេត្តតាកែវ ស្រុកទ្រាំង ឃំុរនាម ភូមិត្រពាំងខ្នុរ
ធនធានធាម្មជាតិកម្ពុជា កែប្រែ
ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិមហាសាល។ ធនធានធម្មជាតិមានទាំងនៅបាតសមុទ្រ ក្រោមដី និងលើដី។ ប៉ុន្តែប្រទេសមួយនេះនៅតែក្រីក្រ។ តើនេះបណ្តាលមកពីបញ្ហាអ្វី ?
នៅក្នុងផ្នត់គំនិតខ្មែរកាលពីជំនាន់មុន ប្រទេសកម្ពុជា គឺជាដែនដីសុវណ្ណភូមិ។ គេចាត់ទុកប្រទេសកម្ពុជាថាជាដែនដីសុវណ្ណភូមិពីព្រោះប្រទេសមួយនេះសម្បូរទៅដោយធម្មជាតិរ៉ែមាស-រ៉ែត្បូង និងសម្បូរទៅដោយធនធានធម្មជាតិមហាសាលច្រើនផ្សេងទៀត។ ធនធានមហាសាលទាំងនោះមានវត្តមាននៅគ្រប់ទិសទីនៃប្រទេសកម្ពុជា មានទាំងនៅក្រោមដី បាតសមុទ្រ ក្នុងសមុទ្រ ក្នុងទន្លេ និងនៅលើដីក៏មានច្រើនរាប់ស្ទើមិនអស់ដែរ។ ជាក់ស្តែង នៅក្នុងខេត្តបាត់ដំបង ប៉ៃលិន រតនៈគីរី កំពង់ធំ ព្រះវិហារ មណ្ឌលគីរី ប្រទេសកម្ពុជាធ្លាប់សម្បូរទៅដោយរ៉ែមាស រ៉ែត្បូង រ៉ែដែក និងធនធានរ៉ែមួយចំនួនផ្សេងទៀត។ នៅក្នុងសមុទ្រ និងក្នុងទន្លេ កម្ពុជាត្រូវបានគេវាយតម្លៃថាសម្បូរទៅដោយមច្ឆាជាតិទឹកប្រៃ និងទឹកសាប។ កាលពីពេលមុន ប្រជាជនខ្មែរនាំគ្នានិយាយថា ទីណាមានទឹក ទីនោះមានត្រី។ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ ស្ថានភាពជាក់ស្តែងបានបង្ហាញផ្ទុយពីនេះទៅវិញ។ នៅក្នុងបាតសមុទ្រ បាតទន្លេ ប្រទេសកម្ពុជាមានធនធានប្រេង និងឧស្ម័ន។ រីឯនៅលើដីវិញ កម្ពុជាធ្លាប់សម្បូរទៅដោយព្រៃឈើ និងភ្នំ។ ទាំងអស់នេះគេនៅមិនទាន់រាប់បញ្ចូលធនធានធម្មជាតិកសិកម្មមួយចំនួនផ្សេងទៀតផង។ បើផ្អែកលើទឡ្ហីករណ៍ខាងលើនេះ គេពិតជាអាចនិយាយបានថា ប្រទេសកម្ពុជាសម្បូរធនធានធម្មជាតិមែន។
ប៉ុន្តែចុះហេតុអ្វីបានជាប្រទេសមួយនេះនៅតែក្រីក្រ ? កែប្រែ
មូលហេតុទីមួយដែលគេតែងតែទម្លាក់កំហុសដាក់នោះ គឺបញ្ហាសង្រ្គាមស៊ីវិលរវាងខ្មែរ និងខ្មែរគ្នាឯង។ ជាក់ស្តែង ដោយសារតែកងកម្លាំងរដ្ឋាភិបាលក្រុងភ្នំពេញ និងកងកម្លាំងតស៊ូក្នុងព្រៃដឹកនាំដោយក្រុមប៉ុលពតក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០ប្រយុទ្ធគ្នាយ៉ាងសាហាវនោះ ត្បូងពេជ្រនៅតំបន់ប៉ៃលិនត្រូវបានកងទ័ពព្រៃលក់ទៅអោយឈ្មួញថៃដើម្បីបានប្រាក់ធ្វើសង្គ្រាមប្រឆាំងនឹងកងកម្លាំងក្រុងភ្នំពេញ។ ត្រង់ចំណុចនេះ ធនធានធម្មជាតិមិនត្រូវបានគេចាត់ទុកថា ជាកាដូជូនពរទេ ប៉ុន្តែវាជាការដាក់បណ្តាសារទៅវិញ ពីព្រោះកងកម្លាំងយោធាបានប្រើប្រាស់ប្រាក់ចំណូលបានពីធនធានធម្មជាតិយកទៅធ្វើសង្រ្គាមច្បាំងគ្នាឯង។
បញ្ហាទីពីរដែលធ្វើអោយប្រទេសកម្ពុជានៅតែក្រដដែលនោះ គឺដោយសារការគ្រប់គ្រងធនធានធម្មជាតិមិនល្អ។ ព្រៃឈើ មច្ឆាជាតិ ធនធានខ្សាច់ ធនធានរ៉ែត្រូវបានគេធ្វើអាជីវកម្មច្រើនមហិមាប៉ុន្តែប្រាក់ចំណូលបានពីធនធានទាំងនេះសម្រាប់កញ្ចប់ថវិកាជាតិអាចធ្លុះធ្លាយទៅវិញខ្លះដោយសារតែការគ្រប់គ្រងនៅមានចន្លោះប្រហោង។ ក្រៅពីការគ្រប់គ្រង នៅមានបញ្ហាអំពើពុករលួយនៅតែជាបញ្ហាចម្បងនៅក្នុងសង្គមខ្មែរ។ របាយការណ៍ថ្មីៗរបស់អង្គការតម្លាភាពអន្តរជាតិនៅតែបញ្ជាក់ថា អំពើពុករលួយនៅក្នុងប្រទេសក្រីក្រកម្ពុជានៅតែមានកម្រិតខ្ពស់នៅឡើយ។
បញ្ហាទីបី គឺដោយសារការអប់រំនៅកម្ពុជានៅមានកម្រិតទាបក្នុងជំនាញជាន់ខ្ពស់មួយចំនួន ដូចជាជំនាញរុករកប្រេង ឧស្ម័ន និងរ៉ែ។ ប្រទេសកម្ពុជាមិនអាចទាញផលបានច្រើនពីធនធានធម្មជាតិរបស់ខ្លួនទេ ប្រសិនបើប្រទេសក្រីក្រមួយនេះនៅបន្តប្រើប្រាស់កម្មករជនជាតិបរទេសសម្រាប់ការធ្វើអាជីវកម្មធនធានធម្មជាតិរបស់ខ្លួននោះ។
ងាកមកធើ្វការប្រៀបធៀបជាមួយប្រទេសសិង្ហបុរីវិញ ប្រទេសមួយនេះគ្មានធនធានធម្មជាតិច្រើនដូចប្រទេសកម្ពុជាទេ ប៉ុន្តែដោយសារតែការគ្រប់គ្រងប្រកបដោយភាពវៃឆ្លាត កម្លាំងពលកម្មមានជំនាញខ្ពស់ ការគ្រប់គ្រងមានតម្លាភាព គណនេយ្យភាព ប្រទេសដ៏តូចមួយរបស់ទ្វីបអាស៊ីនេះបានក្លាយទៅជាប្រទេសមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង។
សរុបសេចក្តីមកវិញ ដើម្បីកុំអោយធនធានធម្មជាតិរបស់ខ្មែរក្លាយទៅជាការដាក់បណ្តាសារ ហើយកុំអោយប្រទេសជាតិនៅតែក្រីក្រដដែលនោះ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់ គឺជារឿងចាំបាច់បំផុត។ ប្រសិនបើគេអាចធ្វើយ៉ាងដូច្នេះបាន ពេលនោះ ធនធានធម្មជាតិខ្មែរពិតជាប្រែក្លាយពីការដាក់បណ្តាសារទៅជាការជូនពរទៅវិញ៕
ធនធានដែលមិនកកើតឡើងវិញ កែប្រែ
គឺជាប្រភពធនធានធម្មជាតិ ដែលត្រូវបានប្រើប្រាស់យ៉ាងលឿនជាជាងការបង្កើតឡើងវិញរបស់ធម្មជាតិ។ វាមិនអាចត្រូវបានផលិតឬបង្កើតឡើងនៅលើមាត្រដ្ឋានមួយដែលអាចទ្រទ្រង់បាននូវរបៀបដែលមនុស្សប្រើប្រាស់វាយ៉ាងឆាប់រហ័សដូចនេះទេ។ នៅពេលដែលវាត្រូវបានប្រើអស់ ពេលនោះតម្រូវការនាពេលអនាគតនឹងត្រូវបានកាត់ផ្ដាច់។ យើងក៍ត្រូវពិចារណាផងដែរថា ធនធានដែលមិនកកើតឡើងវិញគឺជាធនធានដែលត្រូវបានគេប្រើប្រាស់លឿនជាងធម្មជាតិអាចបង្កើតទៅទៀត។ ឥន្ធនៈហ្វូស៊ីល (ដូចជា ធ្យូងថ្ម, ប្រេង និងឧស្ម័នធម្មជាតិ), ប្រភេទនៃថាមពលនុយក្លេអ៊ែរ ( អ៊ុយរ៉ាញ៉ូម) និងសិលាដែលជ្រាបទឹកបាន គឺជាឧទាហរណ៍នៃធនធានដែលមិនកកើតឡើងវិញ។ ធនធានដូចជា ឈើហុប (នៅពេលប្រមូលផលប្រកបដោយនិរន្តភាព) ឬ លោហៈ (ត្រូវដែលអាចកែច្នៃបាន) ត្រូវបានចាត់ទុកជា ធនធានដែលកកើតឡើងវិញ។