ណែម រុំ
បានចូលរួមនៅ ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥
សូមស្វាគមន៏ មកកាន់ ការទស្សនាខេត្តកំពត
ម្រេចខេត្តកំពត
ប្រមាណជាបីបួនឆ្នាំមកនេះប្រជាជន ឬក៏ ក្រុមហ៊ុនមួយចំនួន នៅខេត្តកំពត បានដាំម្រេច ជាច្រើន ព្រោះទីផ្សារ ម្រេចកំពត ត្រូវបាន ឡើងថ្លៃ។ ហើយប្រជាជនមួយចំនួន មានការសប្បាយចិត្តរីករាយណាស់ ដោយ សារទីផ្សារម្រេចបានឡើងថ្លៃ និងធ្វើអោយប្រជាជន គ្រប់ៗគ្នាមានការងារធ្វើ។ម្រេចកំពត ប្រមូលផលក្នុងមួយ ឆ្នាំមួយដងហើយ ប្រមូលផលជាមធ្យម នៅខែ មេសា ម្រេចកំពតមានបែងចែកជា៣ប្រភេទ ម្រេចខ្មៅ ម្រេច ក្រហមនិងម្រេចស។ក្នុងចំណាមម្រេចទាំង៣ខាងលើនេះគឺម្រេចក្រហមដែលមានតំលៃថ្លៃជាងគេ។ហើយខ្ញុំសង្ឃឹមថានៅឆ្នាំខាងមុខនិងមានតំលៃកាន់តែខ្ពស់ជាងនេះទៀត។
ខ្ញុំបាទឈ្មោះ ណែម រុំ ជាសិស្សនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្ត ព្រះសីហានុ ផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន ឆ្នាំទី១ ជំនន់ទី៨ ទីកន្លែងកំណើត ភូមិ អង្គរជ័យទី១ ឃុំ ដំណាក់កន្ទួតខាងត្បូង ស្រុក កំពង់ត្រាច ខេត្ត កំពត។