សូមស្វាគមន៍ មកកាន់ ខេត្តព្រះសីហនុ

ខ្ញុំបាទឈ្មោះជាវ វណ្ឌី ភេទប្រុស មានបងប្អូន៦នាក់ ខ្ញុំជាកូនទី២ បច្ចុប្បន្នជាសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មានឆ្នាំទីមួយជំនាន់ទីប្រាំបីនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ។ ហើយខ្ញុំកំពុងតែរៀនវីគីភីឌា សូមជួយកែប្រែកំហុសខ្ញុំផង ព្រោះនេះជាការៀនជាលើកដំបូងរបស់ខ្ញុំ។ សូមអរគុណ...!!!

 
វណ្ឌី

​​​​ ប្រវត្តិសាស្ត្រ

ប្រាសាទព្រះវិហារស្ថិតក្នុងភុមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក មានប្រវែង(៨០០គុណនីង៤០០ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។

ដើមត្នោត ដើមត្នោតជារុក្ខជាតិមួយប្រភេទដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា។ ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ដែលមានកម្ពស់អាចរហូតដល់ ១០ ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។ រុក្ខជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្ស យកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និង ថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។ ខេត្តដែលសំបូរដើមត្នោតជាងគេគឺខេត្តកំពង់ស្ពឺហើយមនុស្សបាន ទទួលយក សារៈប្រយោជន៍ជាច្រើនពីដើមត្នោតដូចជា ៖ ផ្លែត្នោតខ្ចីគេអាចបរិភោគសាច់របស់វាដោយមានរសជាតិ ផ្អែមពិសារនិងថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានទៀតផងដែរ។ មិនតែប៉ុណ្ណោះផ្លែត្នោតខ្ចីគេអាចយកទៅធ្វើជាមុខម្ហូបជាច្រើនមុខទៀត។ ចំណែកឯផ្លែទុំវិញគេអាច យកវាទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់បានផងដែរ។ ហើយចំពោះស្លឹកត្នោតវិញ គេអាចយកទៅត្បាញធ្វើជាសំភារៈមួយចំនួនមាន ៖ មួក កន្ដ្រក កន្ទេល និងថែមទាំងអាចយកទៅធ្វើជា វត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើននិងយកទៅវេចខ្ចប់ធ្វើនំផងដែរ។ យ៉ាងណាមិញនៅប្រទេសឥណ្ឌូនេស៊ីនិងប្រទេសឥណ្ឌាបុរាណស្លឹកត្នោតគេប្រើសម្រាប់ធ្វើជាក្រដាស់សរសេរដែលជាប្រភេទមូយនៃpappy បន្ទាប់មកពូកគេយកទៅបម្រុងទុកនៅកន្លែងក្តៅហើយដាក់ក្នុងទឹកអំបិលជាមួយនិងម្សៅរមៀត នៅពេលនោះស្លឹកស្ងូតគ្រប់គ្រាន់ត្រូវបានគេយកទៅដុះខាត់ជាមួយ pumice ថ្ម បន្ទាប់មកទៀតបានកាត់ទំហំជាក្រោយឲ្យល្មមសមរម្យដែលពួកគេអាចយកទៅសរសេរបាន។

ហ្វេសប៊ុក ត្រូបានបង្កើតឡើងនៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០០៤ដោយលោក ម៉ាកហ្សុកឃឺបឺក(Markzuckerberg)និងមិត្តភក្តិរបស់លោក អាដាមឌីអែងជីឡូ(Adam D'Angelo) និង ខលធីច(caltech)ដែលជាមិត្តភក្តិដ៏ល្អបំផុតរបស់លោក។ ដើម្បីបំពេញនូវអ្វីទាំងអស់នេះ លោក ម៉ាកហ្សុកឃឺបឺក(Markzuckerberg)បានព្យាយាមធ្វើការយ៉ាងខ្លាំងដើម្បីការពារប្រព័ន្ធកុំព្យូទ័ររបស់ ហាវីត(Harvard)និងធ្វើការCopyរាល់អាសយដ្ឋានផ្ទាល់ខ្លួន ដូចជាដូចជាលេខរៀងរបស់រូបភាពជាដើម។ ហារីត(Harvard)នៅពេលនោះមិនទាន់មានសិស្សនៅឡើយ។ទំព័រមុខនៃវ៉ែបសាយ ហ្វេសប៊ុកបានទាក់ទាញអ្នកទស្សនាបានចំនួន 450នាក់ ហើយនឹងមានរូបភាពចំនួន ២២០០០រូបភាពដែលវាជាលើកទី១ នៃការបើកអោយដំណើរការរយះពេលបួនម៉ោងប៉ុណ្ណោះ។ គេហះទំព័រនេះត្រូវបានមានការរីកចំរើននយ៉ាងឆាប់រហ័ស នៅក្នុងចំនោមគេហះទំព័របី បួនដ៏ទៃទៀតនៅក្នុងប្រព័ន្ធអ៊ីនធើណែត ប៉ុន្តែវាត្រូវបានបិទនៅក្នុងរយះពេលពីរ បីថ្ងៃបន្ទាប់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ហារីត(Harvard)។ហ្សុកឃឺបឺកត្រូវបានចោទប្រកាន់ នៅក្នុងវិវាទផ្ទៃក្នុង។ការប្រព្រឹត្តិបទល្មើស ត្រូវបានរក្សាសិទ្ធ ហើយនឹងសិទ្ធឯកជនរបស់ជនល្មើសនៃការប្រព្រឹត្តិបទល្មើស ហើយបានប្រឈមមុខនឹងការបណ្តេញចេញ។ជាចុងក្រោយទោះបីជាយ៉ាងណាក៏ដោយការចោទប្រកាន់ត្រូវបានបញ្ឈប់។ ហ្សុកឃឺបឺកបានពង្រីកបំនងប្រាថ្នារបស់គាត់បានសំរេចដោយវិសមធម៌ ដែលនៅក្នុងឆមាសនោះដោយបានបង្កើតឧបករណ៍ងាយស្រួលសំរាប់សិក្សានៅក្នុងសង្គមនៃប្រវិត្តិចុងក្រោយនៃសិល្បះ ដោយបានបញ្ជូលរូបភាពរបស់ប្រទេសអាកានីស្ថានជាង៥០០រូបភាពចូលទៅក្នុងគេហះទំព័រនេះជាមួយនឹងរូបភាពមួយនៅក្នុងទំព័រមួយហើយ មានការចូលរួមផ្តល់មតិយ៉ាងច្រើន។គាត់បានបើកគេហៈទំព័ររបស់គាត់អោយមិត្តភក្តិរបស់គាត់ ហើយមនុស្សជាច្រើនបានធ្វើការចែករំលែកនូវអ្វីដែលគេចាប់អារម្មណ៍អោយទៅអ្នកដ៏ទៃទៀតបានដឹង។ បន្ទាប់ពីឆមាសនោះ ហ្សុកឃឺបឺកបានសសេរកូដសំរាប់គេហៈទំព័រថ្មីមួយនៅក្នុងខែមករា ឆ្នាំ២០០៤ គាត់បានពេញចិត្តយ៉ាងខ្លាំង ហើយគាត់បាននិយាយថាដោយបទពិចារណកថានៅក្នុងការគ្រប់គ្រងពីមុនរបស់ ហាវីត (Harvard)ដែលនិយាយអំពីការប៉ះពាល់នៃក្របមុខនៃគេហៈទំព័រ។ នៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០០៤ លោក ហ្សុកឃឺបឺកបានកែប្រែគេហៈទំព័រហ្វេសប៊ុក អោយមានសភាពប្លែកគួរអោយចាប់អារម្មណ៍ជាខ្លាំង។ ៦ថ្ងៃក្រោយមក គេហៈទំព័នេះមានសភាពរីកចំរើន ហើយរៀមច្បងរបស់ហារីត(Harvard)បីនាក់គឺ ខែមរូន វីនលេវវូស(Cameron Winklevoss), ធីលឺ វីនលេវវូស (Tyler Winklevoss) និង ឌីវយ៉ា ណារិនដ្រា(Divya Narendra) បានចោទប្រកាន់ ហ្សុកឃឺបឺកថា ហ្សុកឃឺបឺកមានចេតនាបោកបញ្ឆោតពួកគេអោយជួយធ្ចើគេហៈទំព័រ ទំនាក់ទំនងសង្គមមួយដែលមានឈ្មោះថា HarvardConnection.com ដែលគាត់បានបោកប្រាស់គេអោយធ្វើគេហៈទំព័រនេះសំរាប់ការប្រកួតប្រជែង។មានការរិះគន់បីចំពោះការគ្រប់គ្រងរបស់ ហាវឺត(Harvard Crimson) ហើយអ្នកកាសែតបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។ ហ្វេសប៊ុកបានបញ្ចូលទៅក្នុងសហគ្រិន សៀន ផាកឃឺ (Sean Parker)នៅក្នុងរដូវក្តៅក្នុងឆ្នាំ២០០៤ ដែលស្ថិតនៅក្រោមជាធម្មតារបស់ ហ្សុកឃឺបឺក រហូតក្លាយទៅជាប្រធានគ្រប់គ្រងក្រុមហ៊ុន។នៅក្នុងខែមិថុនា ឆ្នាំ២០០៤ ហ្វេសប៊ុកបានផ្លាស់ប្តូរទីតាំងទៅ ផាលូ អាល់តូ (Palo Alto) រដ្ឋកាលីហ្វកញ៉ា (California) ហើយវាបានទទួលដើមទុនគ្រាដំបូងនៅក្នុងខែនោះតាមរយះ ផាយ ផាល (Pay pal)ដែលបានដួលរលំ។ ក្រុមហ៊ុននោះបានបោះបង់ឈ្មោះគេហៈទំព័រនោះចោល ហើយបានទិញឈ្មោះផ្សេងមួយទៀតឈ្មោះ facebook.comនៅក្នុងឆ្នាំ២០០៥ ដែលមានតំលៃ ២០០០០០ដុល្លា។ គេហៈទំព័រហ្វេសប៊ុកបានធ្វើការកែប្រែថ្មីបានទៅជាកម្រិតមធ្យម នៅក្នុងខែកញ្ញា ឆ្នាំ២០០៥ ដែលលោកហ្សុកឃឺបឺកបានហៅថា ជំហានបន្ទាប់នៃការកែប្រែសមរម្យ។នៅខណៈពេលនោះកំរិតបណ្តាញទំនាក់ទំនងនោះត្រូវការ ការចូលរួមពីអ្នកប្រើប្រាស់។ហ្វេសប៊ុកបានជ្រើសតាំងសមាជិកបន្ថែម នៃបុគ្គលិកតាមបណ្តាក្រុមហ៊ុនផ្សេងៗ ដោយមាន ក្រុមហ៊ុន Apple Inc. និង Microsoft។ហ្វេសប៊ុកត្រូវបានបើកម្ដងទៀត នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០០៦ សំរាប់អ្នកប្រើប្រាស់ដែលមានអាយុ ១៣ឆ្នាំ រឺចាស់ជាងនេះជាមួយនឹងអាសយដ្ឋានអ៊ីម៉ែល។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ ក្រុមហ៊ុន Microsoft បានប្រកាសថា គេបានទិញ១,៦%នៃ គេហៈទំព័រហ្វេសប៊ុកក្នុងតំលៃ២៤០លានដុល្លា ហើយបានកំណត់តំលៃសរុបអោយ ហ្វេសប៊ុកក្នុងតំលៃ១៥លានដុល្លា។នៅក្នុងខែតុលា ឆ្នាំ២០០៨ ហ្វេសប៊ុកបានប្រកាសថា គេនឹងតំឡើង ប្រព័ន្ធបញ្ជាអន្តរជាតិមួយនៅក្នុងទីក្រុង ឌុប្លិន(Dublin)ក្នុងប្រទេស អ៊ារីលែន(Ireland)។នៅក្នុងខែកញ្ញា ឆ្នាំ២០០៩ ហ្វេសប៊ុកបាននិយាយថាគេនឹងបង្វិលលុយដែលហូរនៅគ្រាដំបូង។ បន្ទាប់ពីឆ្នាំ២០០៩ ការធ្វើពាណិជ្ជកម្មលើហ្វេសប៊ុកមានការកើនឡើងជាលំដាប់។ហើយមនុស្សភាគច្រើនបានចូលទស្សនាគេហៈទំព័រហ្វេសប៊ុកជាង ហ្គូកហ្គល(Google)នៅចុងខែមិនា ថ្ងៃទី១៣ ឆ្នាំ២០១០។