សួន សុភ័ក្ត្រា​ (ឈ្មោះ​នៅ​វីគីភីឌីភាសាខ្មែរ សុភ័ក្រ្តា) កើត​នៅ​ឆ្នាំ​ ១៩៨៩។ សព្វ​ថ្ងៃ​ជា​និសិ្សត​នៅ​សកល​វិទ្យា​ល័យ​រដ្ឋ​មួយ ហើយ​មិន​មាន​​ប្រកប​ការងារ​ទេ។ វេប​សាយ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​គឺ ខ្ញុំចែករំលែក

ទំនាក់​ទំនងខ្ញុំ

កែប្រែ

Yahoo! , Facebook , Gmail

កុមារភាព

កែប្រែ

ខ្ញុំ​បាន​​កើត​នៅ​ខេត្ត​កំពង់ចាមដោយ​មាន​ឪពុក​ជាគ្រូ​បង្រៀន​ និង​ម្តាយ​ជា​គិលានុប្បថាយិកា​មធ្យម។ កាលពី​នៅ​ក្មេង​ ខ្ញុំ​បាន​ទៅ​រស់​នៅ​ជាមួយ​ជីដូន​ពី​អាយុ​៣ដល់៤ឆ្នាំ​នៅ​ឯស្រុកកោះសូទិន ហើយ​ក៏​បាន​ចូល​​រៀន​ថ្នាក់​ទី១​នៅទី​នោះ​ ដោយ​សារ​ជីដូន​ជា​គ្រូ​បង្រៀន​ស្រាប់។

ការសិក្សា

កែប្រែ

ខ្ញុំ​បានចូល​សិក្សា​​ថ្នាក់​មតេយ្យ​កម្រិត​ទាប​នៅ​សាលា​បថម​សិក្សា​វាលវង់នៅអាយុ​៤ឆ្នាំ ហើយនៅ​អាយុ​៥​ឆ្នាំ​ក៏​បន្ត​រទៅ​មតេយ្យ​កម្រិត​ខ្ពស់ទៀត។ ពេល​មាន​​អាយុ​​គ្រប់​៦​ឆ្នាំ ក៏​បាន​ផ្លោះ​ថ្នាក់​ទី១​ចូល​រៀន​ថ្នាក់​ទី​២​តែ​ម្តង។ ខ្ញុំ​​បាន​បន្តរ​ទៅ​សិក្សា​នៅ​វិទ្យាល័យ​តែ​មួយ​គត់​នៅ​ទីរួម​ខេត្ត​គឺ វិទ្យា​ល័យ​ព្រះ​សីហនុ​នៅ​ឆ្នាំ​២០០១ ហើយ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០០៧ ដោយ​ទទួល​បាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ។ សព្វថ្ងៃ​បានខ្ញុំ​កំពុង​​បន្តរ​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​រដ្ឋ​មួយ​នៅ​រាជធានី​ភ្នំពេញ

ការរួម​ចំណែក​ក្នុង​សង្គម

កែប្រែ

ខ្ញុំ​បាន​ចូល​រួម​ចំណែក​ធ្វើ​ការ​តិចតួច​ដើម្បី​សង្គម​ ក្នុង​ក្តី​សង្ឈឹម​ថា​សង្គម​ខ្មែរ​និង​មាន​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​គុណ​ធម៌ យុត្តិធម៌ និង​តម្លារ​ភាព។

អត្ថបទ

កែប្រែ

ខាង​ក្រោម​នេះ​គឹ​ជា​អត្ថបទ​នានា​ដែល​ខ្ញុំ​បាន​បកប្រែ៖

  1. អាប្រាហាម លីនខូន
  2. ផ្សោតក្បាលត្រឡោក
  3. គោព្រៃ
  4. ទន្សោង
  5. នរោត្ដម