ស៊ីវ សុភារ័ត្ន
ស៊ីវ សុភារ័ត្ន | ||
---|---|---|
ស៊ីវ សុភារ័ត្ន | ||
ព័ត៌មានផ្ទាល់ខ្លួន | ||
គោតនាម | ស៊ីវ | |
នាម | សុភារ័ត្ន | |
តួនាទី | Cameraman | |
ថ្ងៃកំណើត | ៣០ ខែធ្នូ ធ្នាំ១៨៨៣ |
លោក ស៊ីវ សុភារ័ត្ន (Siv Sophearat) កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៨៣ នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
ឳពុកឈ្មោះ សៀម ស៊ីវ អាយុ 78 ជាកសិករ
ម្តាយឈ្មោះ សេង សារ៉ន មុខរបរ បុគ្គលិកក្រុមហ៊ុនចំការកៅស៊ូចំការអណ្តូង
កាលពីកុមារភាព រស់នៅជាមួយលោកឳពុកប្រកបរបរធ្វើស្រែចំការ រហូតដល់អាយុ ១២ ឆ្នាំទើបបានទៅរស់នៅជាមួយម្តាយហើយបានចូលរៀនថ្នាក់ទី ១ នៅសាលាភូមិលេខ ២ ជាមួយនិងអ្នកម្តាយរបស់រំដួល និង លោកគ្រូអ៊ុន ឳពុករបស់ លោក ច័ន្ទ បូរ៉ា។ ក្រោយមកម្តាយរបស់លោកបានបញ្ជូនលោកមករៀននៅសាលាបឋមសិក្សា បាក់ទូក រហូតដល់ថ្នាក់ទី៦ ដោយសារតែឈឺពេក ទើបម្តាយរបស់លោកសំរេចចិត្តបញ្ជូនលោកទៅស្រុកកំណើតវិញ ហើយអោយចូលរៀននៅសាលា វិទ្យាល័យហ៊ុនសែនចំការលើ។ លោកបានប្រលងជាប់បាក់ឌុបនៅឆ្នាំ ២០០០ នៅទីរួមខេត្តកំពង់ចាម វិទ្យាល័យ សម្តេចឳ។ បន្ទាប់ពីជាប់បាក់ឌុប លោកគ្មានគំនិតបន្តការសិក្សាទៅមុខទៀតនោះទេ តែដោយសារតែមានការជួយជំរុញពីម្តាយរបស់លោកៗក៏សំរេចមកបន្តការសិក្សានៅទីក្រុងភ្នំពេញបន្តទៀត
មានបងប្អូនចំនួន ៦នាក់ មានរាយនាមដូចខាងក្រោម៖
១. ញឹម សុភារិទ្ធ ហៅប្រុស
២. ញឹម សុភារី ហៅមុំ
៣. ស៊ីវ សុភារិន ហៅភ័ក្រ
៤. ស៊ីវ សុភារ៉ែន ហៅភ័ស្ត
៥. ស៊ីវ សុណារី ហៅទូច ស្លាប់នៅឆ្នាំ ១៩៩៣ នៅក្នុងទីក្រុងភ្នំពេញ ដោយសារគ្រាប់កាំភ្លើងខ្ទាត់ត្រូវចំបេះដូង។
លោករៀបការនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០០៧ ជាមួយអ្នកស្រី គឹម រ៉ាមី។
ប្រវត្តិគ្រួសារ
កែប្រែនៅថ្ងៃទី២ ខែសីហា គាត់ប្រសូត្របានកូនប្រុសម្នាក់ឈ្មោះ ស៊ីវ ច័ន្ទឫទ្វិស័ក្តិ ហៅ ដានីអែល កើតនៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០០៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ (អ្នកគ្រូពេទ្យ សត្យា អ្នកបង្កើតអោយ) ហើយក្រោយមកមានប្រុសម្នាក់ទៀតឈ្មោះ ស៊ីវ ច័ន្ទឫទ្វិយ៉ា ហៅ ភីលីប កើតនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៧លោកប្រសូត្របានកូនប្រុសម្នាក់ទៀតឈ្មោះ ស៊ីវ ច័ន្ទឫទ្ធិពង្ស ហៅ ម៉ាថាយ កើតនៅថ្ងៃទី ២៧ ខែតុល ឆ្នាំ២០១៧ មុនដំបូងថាទៅកើតនៅពេទ្យកាល់ម៉ែត្រតែដោយសារតែដោយសារតែនៅមន្ទីរពេទ្យពេញអស់គ្មានកន្លែងដេក គាត់ក៏សម្រេចចិត្តយកភរិយាទៅសម្រាលទៅពេទ្យចន្ទ្រាវុធ ស្ទឹងមានជ័យវិញ។