អឿ ស៊ីណា

កែប្រែ
 
* អឿ ស៊ីណា * កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩២ * ស្រុកកំណើត ខេត្ដកំពង់ឆ្នាំង * បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ * មានកូន២នាក់​​ * ប្រពន្ធឈ្មោះ ឈុំ រំផា * ឪពុកឈ្មោះ អែល សំអុល * ម្ដាយឈ្មោះ ទេស វន្នី

លោក អឿ ស៊ីណា[] ​ធ្លាប់ជាអ្នកសារព័ត៌មាន ជាកវីអ្នកនិពន្ធ []និងជាផលិតករមួយរូបផងដែរ។ លោកមានស្រុកកំណើតនៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

ជីវប្រវត្ដិ

កែប្រែ

ជីវិតដំបូង និងការអប់រំ

កែប្រែ

លោក អឿ ស៊ីណា[] ចាប់កំណើតថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៩២ ជាកូនច្បងក្នុងចំណោមបងប្អូន៦នាក់​ និងមានឪពុកឈ្មោះ អែល សំអុល ម្ដាយឈ្មោះ ទេស វន្នី មានមុខរបរនេសាទត្រី និងធ្វើស្រែចំការ។

នៅឆ្នាំ២០១១ លោក អឿ ស៊ីណា ​ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រៃគ្រី។ នៅឆ្នាំ២០១៥​ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរពីមហាវិទ្យាល័យសង្គមសាស្រ្ដ-មនុស្សសាស្រ្ដនៃសាកល​វិទ្យា​ល័យ​​ភូមិន្ទភ្នំពេញ។ លុះក្រោយមកទៀត នៅឆ្នាំ២០២១ ​លោកបានបញ្ចប់​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញអក្សរ​សិល្ប៍​​​ដោយជោគជ័យពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ[]

ជីវិតឯកជន

កែប្រែ

លោក អឿ ស៊ីណា []បាន​រៀប​ការ​ជាមួយ​កញ្ញា ឈុំ រំផា ក្នុងឆ្នាំ ២០១៦ មាន​កូន​២នាក់ ប្រុស​ម្នាក់ ស្រីម្នាក់។ សមាជិកក្នុងគ្រួសាររបស់លោកទាំងអស់ គឺជាបានលើកទឹកចិត្ដ​ និងជំរុញឱ្យរូបលោកក្លាយជាអ្នកនិពន្ធមួយរូបនៅក្នុងស្រុកខ្មែរ។

អាជីព

កែប្រែ

នៅឆ្នាំ២០១២ ដល់ ឆ្នាំ២០១៣ លោកអឿ ស៊ីណា ជាអ្នក​រត់​​តុក្នុងភោជនីយដ្នានមួយកន្លែង​ ចាប់ខែមករាដល់​ខែកក្កដា​ឆ្នាំ២០១៥ លោកបានធ្វើការងារ ជាអ្នកស្ម័គ្រចិត្ដ​ផ្នែក​ខាង​សារ​ព៌ត៌មាន​​នៅស្ថាន​ទូរទស្សន៍​CTV8HD លុះមកដល់ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០១៥ លោក​បាន​ធ្វើ​ការងារ​​នៅក្នុង​ក្រុមហ៊ុន  ម៉េងលី ជេ. គួច អេឌ្យូខេសិន[]។ ដោយតួនាទីរបស់​លោក​នៅ​ក្នុង​ស្ថាប័នមួយនេះ មាន​ការប្រែប្រួល​​ច្រើន​ទៅតាមដំណាក់កាលនីមួយៗ នៅពេលដែលលោក​បម្រើការងារលើកដំបូងក្នុងឆ្នាំ​២០១៥ លោក​មានតួនាទីជាអ្នកវាយអត្ថបទឱ្យ​អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី[] ដោយឃើញពីភាព​ប៉ុន​ប្រសប់​របស់​លោក អ្នកឧកញ៉ា​សម្រេចដំឡើង​តួនាទី​ថ្មី ជា​អ្នកនិពន្ធ​ឆ្នាំ២០១៧ លុះឃើញពីភាពលេចធ្លោក្នុងវិស័យ តែង​និពន្ធ​និង​មានស្នាដៃនិពន្ធ []និងស្នាដៃ​រៀបរៀងល្អៗ លោក អឿ ស៊ីណា ក៏​​ឡើងតួនាទី​មួយទៀត​​គឺ ជាអ្នកនិពន្ធជាន់​ខ្ពស់​កម្រិត១​ ​ចាប់ពី២០១៨ដល់ឆ្នាំ ២០២១  នៅគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច។[]  មក​ដល់ ឆ្នាំ២០២២ លោកបានប្រែក្លាយអាជីពរបស់ខ្លួនទៅជាអ្នកសារព៌ត៌មាន​នៅក្នុងគេហទំព័រ ឌិ អ៊ីនធ័រខន​រ៉ូស្ទ័រ​។[១០] លុះ​មក​ដល់ចុងឆ្នាំ​២០២២ លោកក៏ត្រូវបានប្ដូរតួនាទីទៅជាអ្នកនិពន្ធ Script ឱ្យ​គេហរទំព័រ MJQTV ដោយ​បាន​ឃើញ​ពីភាពរីកចម្រើនយ៉ាងរហ័សផ្នែកសមត្ថភាពតែងនិពន្ធ និងដឹកនាំផលិតកម្មវិធីផ្សេងៗ លោក អឿ ស៊ីណា ក៏​ត្រូវ​ដំឡើងតួនាទីជា ផលិតករជាន់ខ្ពស់ ​នៅ​ក្នុង​​ផ្នែក MJQTV។[១១] បន្ទាប់ពីបានបំពេញការងារនេះ​ជាង១ឆ្នាំ លោក​អឿ ស៊ីណា ត្រូវបានផ្លាស់ប្ដូរតួនាទីមកជាអ្នកនិពន្ធជាន់​ខ្ពស់​កម្រិត២​ ​ចាប់ពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច។ លុះក្រោយមកទៀត នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ លោកត្រូវមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី[១២] ប្រគល់តួនាទីថ្មីមួយទៀតជាប្រធានផ្នែកប្រវត្ដិសាស្រ្ដ នៅក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន[១៣]

លោក អឿ ស៊ីណា ក៏ជាមនុស្សម្នាក់ដែលបាន​ប្រមូលចងក្រងស្នាដៃរបស់អ្នកនិពន្ធ គួច ម៉េងលី ចាន់ឌី សម្រាប់ការបោះពុម្ពជាសៀវភៅផងដែរ ក្នុងនោះរួមមាន សៀវភៅ គំនិតរកស៊ី គួច ម៉េងលី[១៤] និង សៀវភៅ កម្រងកំណាព្យពីដួងចិត្ត[១៥] ផងដែរ។​ បន្ថែមពីនេះ ស្នាដៃនិពន្ធ​របស់លោកក៏ត្រូវបានគណៈកម្មការសមូហកម្មមន្តទឹកខ្មៅជ្រើសរើសយកទៅបោះពុម្ពផ្សាយ​រួមគ្នានៅក្នុងសមូហកម្មមន្តទឹកខ្មៅឆ្នាំ២០២១ (ជំនាន់ទី៤)  គឺរឿង ទីប្រឹក្សាព្រះឥន្ទ្រ [១៦]។​

បច្ចុប្បន្ននេះ លោក អឿ ស៊ីណា ក៏ជាសមាជិកនៅក្នុងសមាគមអ្នកនិពន្ធខ្មែរ (Khmer Writers Association)[១៧] និងជាសមាជិកនៅក្នុង សមាគមអ្នកអក្សរសិល្ប៍កម្ពុជា   (Cambodia Literati Association) ផងដែរ។

ស្នាដៃសៀវភៅ

កែប្រែ
  • អឿ ស៊ីណា (២០២១) ''បេះដូងឪពុក"[១៨] Mengly J. Quach University Press, July 2021 ISBN 9789924508212
  • អឿ ស៊ីណា (២០២០) ''កម្រងកំណាព្យ វេជ្ជបណ្ឌិត គួច ម៉េងលី និងខ្ញុំ''[១៩] Mengly J. Quach University Press, July 2021 ISBN 9789924508182
  • អឿ ស៊ីណា (២០២០) ''កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ់''[២០] Mengly J. Quach University Press, July 2021 ISBN 9789924508199

ឯកសារយោង

កែប្រែ
  1. "Mengly J. Quach Education". mjqeducation.edu.kh. Retrieved 2024-02-22.
  2. "សៀវភៅ «បេះដូងឪពុក» និង «ខោអាវចាស់» របស់កវីនិពន្ធ២រូប នឹងដាក់លក់ក្នុងពេលឆាប់ៗ". www.cambolearn.com (in អង់គ្លេស). Retrieved 2024-02-22.
  3. "លោក អឿ ស៊ីណា ពីជីវិតក្មេងស្រុកទន្លេ ក្លាយជាអ្នកនិពន្ធ និងផលិតករកម្មវិធី". mjqtv.asia (in អង់គ្លេស). Retrieved 2024-02-22.
  4. (ជាen) Royal University of Phnom Penh, ២៨ ខែតុលា ២០២៣, https://en.wikipedia.org/w/index.php?title=Royal_University_of_Phnom_Penh&oldid=1182377200, បានយកមក 2024-02-22 
  5. "អ្នកនិពន្ធ​ អឿ ​ស៊ីណា​៖​ ​«​ចង់​ប្រឡូក​ក្នុង​វិ​ស័យ​តែង​និពន្ធ​ ​ត្រូវ​មាន​ចំណុច​ទាំងនេះ​ ​ទើប​ឆ្ងាញ់​ក្នុង​ការ​សរសេរ​»​". rooster.news (in អង់គ្លេស). Retrieved 2024-02-22. {{cite web}}: zero width space character in |title= at position 11 (help)
  6. "ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន". www.mjqeducation.edu.kh (in អង់គ្លេស). Retrieved 2024-02-22.
  7. (ជាkm) គួច ម៉េងលី, ២៨ ខែសីហា ២០២៣, https://km.wikipedia.org/w/index.php?title=%E1%9E%82%E1%9E%BD%E1%9E%85_%E1%9E%98%E1%9F%89%E1%9F%81%E1%9E%84%E1%9E%9B%E1%9E%B8&oldid=299888, បានយកមក 2024-02-22 
  8. Radio, VAYO FM. "យុវជន​បង្ហាញ​សមត្ថភាព​និពន្ធ​រឿង​ខ្លី​​«​វេជ្ជបណ្ឌិត​គួច ម៉េង​លី​និមិត្តរូប​ខ្ញុំ​»​ - វិទ្យុវាយោ". VAYO FM Radio (in អង់គ្លេស). Retrieved 2024-02-23. {{cite web}}: zero width space character in |title= at position 6 (help)
  9. "MJQUP". www.mjquniversitypress.com. Retrieved 2024-02-22.
  10. "The Rooster School Bulletin". rooster.news (in អង់គ្លេស). Retrieved 2024-02-22.
  11. "MJQTV". mjqtv.asia. Retrieved 2024-02-22.
  12. (ជាen) Mengly Jandy Quach, ១០ ខែមករា ២០២៤, https://en.wikipedia.org/w/index.php?title=Mengly_Jandy_Quach&oldid=1194680018, បានយកមក 2024-02-22 
  13. "Mengly J. Quach Education". www.mjqeducation.edu.kh. Retrieved 2024-02-23.
  14. "MJQUP". www.mjquniversitypress.com. Retrieved 2024-02-23.
  15. "MJQUP". www.mjquniversitypress.com. Retrieved 2024-02-23.
  16. "រឿងខ្លី៖ ទីប្រឹក្សា​ព្រះឥន្ទ​". www.cambolearn.com (in អង់គ្លេស). Retrieved 2024-02-23. {{cite web}}: zero width space character in |title= at position 20 (help)
  17. "SBM News". sbm.news. Retrieved 2024-02-23.
  18. "MJQUP". www.mjquniversitypress.com. Retrieved 2024-02-22.
  19. "MJQUP". www.mjquniversitypress.com. Retrieved 2024-02-22.
  20. "MJQUP". www.mjquniversitypress.com. Retrieved 2024-02-22.