ព័ត៍មានអំពីខ្លួនខ្ញុំផ្ទាល់
បទពិសោធន៍ខ្ញុំនៅ ផ្នែកអាយធី
នាងខ្ញុំឈ្មោះ ឌីសុខឡេង ភេទស្រីអាយុ២១ឆ្នាំមានទីកន្លែងកំណើត
នៅភូមិរលួស
ឃុំតាំងយ៉ាបស្រុកព្រៃកប្បាសខេត្តតាកែវ។
ហើយនាងខ្ញុំបានរៀនចប់មធ្យមសិក្សារ
និងបានបន្ដមកចូលរៀននៅ
សាលាដុនបូស្កូកែបរហូតមកដល់សព្វថ្ងៃហើយខ្ញុំ
ជាសិស្សផ្នែកព័ត៍មានវិទ្យានិងភាសារឆ្នាំទី២ ជំនាន់ទី២
នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបដែលនៅ
ជំនាន់នាងខ្ញុំមានសិស្សរួមផ្នែក
ចំនួន២៣ នាក់ក្នុងនោះស្រី១១នាក់និងប្រុស១២នាក់។
ក្នុងអំឡុងពេលដែលខ្ញុំបាន
មកសិក្សារទីនេះខ្ញុំបានទទួលបាននូវបទពិសោធន៍ជាច្រើនដែលមិនធ្លាប់ទទួលបាន
ពីមុនមក។ពេលដំបូងដែលខ្ញុំបានមកដល់សាលានេះ
វាមានសភាពជាសាលាមួយ
ដែលហាក់ដូចជាមានសភាពប្លែកណាស់ចំពោះខ្ញុំអាចនិយាយបានថាមុន
ដំបូងវាពិបាករស់នៅណាស់ទាំងការរស់នៅទាំងការហូបចុកនិងការធ្វើការ.។ក្នុ
ងការរស់នៅក្នុងសាលាចំពោះអ្នកស្នាក់ក្នុងសាលាក៏មានច្បាប់កំណត់ផងដែរ
ដែលក្នុងនោះមានចែងនូវច្បាប់មួយចំនួនទាក់ទងទៅនិងការធ្វើវេនការធ្វើរាត្រី
សួស្ដីនិងវិន័យផ្សេងៗ.....។ ចំពោះការរស់នៅពួកយើងត្រូវរស់នៅលក្ខណៈជាក្រុម(រួម)
ដោយមួយបន្ទប់ពួកយើងរស់នៅមានគ្នា៦នាក់ដែលក្នុងមួយបន្ទប់មានសមាជិក
រស់នៅចម្រុះផ្នែកគ្នា(ផ្នែកសណ្ធារគាពត័មានវិទ្យានិងទំនាក់ទំនងសង្គម
និងសារពត៍មាន)ដែលជាហេតុដែលធ្វើអោយការទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតហើ្យ
ធ្វើឲខ្ញុំបានបំបាត់ភាពកណ្ដោចកណ្ដែងឈប់នឹកផ្ទះនិងគ្រួសារពីព្រោះកាលពីដំបូង
នៅពេលខ្ញុំមកដល់ភ្លាមមិនទាន់ស្គាល់គេវាហាក់ដូចជាកណ្ដោកណ្ដែងខ្លាំងហើ្យនឹក
ផ្ទះទៀតប៉ុន្ដែពេលស្គាល់គេបែរជាលែងអីទៅវិញចំពោះការហូបចុកវិញយើងត្រូវហូប
រួមហើយត្រូវតំរៀបជួរគ្នាដើម្បីរងចាំចុងភៅនិងអ្នកធ្វើវេនដូសបាយនិងម្ហូបអោយ...។
បន្ទាប់ពីបាយរួចសមាជិកម្នាក់ៗក៏ត្រូវមានវេនលាងចាន(វេនពេលព្រឹកនិងវេនពេល
ល្ងាចសម្រាប់អ្នកស្នាក់ក្នុងហើយចំពោះពេលថ្ងៃត្រង់គឺត្រូវធ្វើវេនតាមផ្នែក)
ហើ្យបន្ទាប់មកម៉ោង១១:៣០ពួកយើងញ៉ាំបាយរួចសាលាក៏បានអោយឈប់សំរាករយះពេល១ម៉ោង។
ហើយនៅម៉ោង១២:៣០នាទីពួកខ្ញុំក៏បានចូលរៀនវិញប៉ុន្ដែមុននិងចូលរៀនគឺ
ត្រូវតំរង់ជួរជាមុនសិនដើម្បីអោយលោកគ្រូផ្ដល់ដំបូន្មានខ្លះៗហើយទើបចាប់ផ្ដើមរៀន
រហូតដល់ម៉ោង២:៣០នាទីតែម្ដងទើបចេញលេងរយះពេល១៥នាទីដើម្បីឲយើង
សំរាកលំហែរអារម្មណ៍រឺទិញអីញ៉ាំ...។បន្ទាប់មកទើបចូលរៀនបន្ដទៀតរហូតដល់ម៉ោង៤:00
ទើបកណ្ដឹងចេញពីរៀនហើយឲយើងសំអាតរហូតដល់ម៉ោង4:30ទើបចូលជួរម្ដង
ទៀតបន្ដាប់មកទើបចាប់ផ្ដើមគោរពភ្លេងជាតិម្ដងទៀតជាលើកចុងក្រោយបន្ទាប់មកក៏
បំបែកជួរទៅបន្ទប់រៀងៗខ្លួនហើ្យបន្ទាប់ពីនោះក៏ចាប់ផ្ដើមលេងកីឡារហូតដល់ម៉ោង៥:៣០
នាទីទើបកណ្ដឹងអោយឈប់ហើ្យបន្ទាប់មកចាប់ផ្ដើមសំអាតតាមវេនរហូតដល់ម៉ោង៦:០០
ទើបកណ្ដឹងម្ដងទៀតឲឈប់សំអាតចាប់ផ្ដើមងូតទឹកសំអាតខ្លួនប្រាណ…។
បន្ទាប់មកទៀតនៅម៉ោង៦:៣០នាទីសិស្សទាំងអស់ត្រូវចុះពីបន្ទប់ហើ្យមករៀននៅ
បន្ទប់ពិសេសទាំងអស់គ្នាលុះរហូតដល់ម៉ោង៧:00នាទីក៏មានកណ្ដឹងបន្លឺឡើងឲ
យើងទៅញ៉ាំបាយ…។ហើ្យបន្ទាប់មកទៀតយើងសំរាកប្រហែលជិតមួយ
ម៉ោងគឺម៉ោង៨:00ទើបដល់ពេលធ្វើរាត្រីសួស្ដីប្រហែលជិតកន្លះម៉ោង
ទើបចប់ហើ្យក៏បំបែកគ្នាជាមួយកូនប្រុសទៅរៀនរៀងៗខ្លួនវិញ
រហូតដល់ម៉ោង៩:30នាទីទើបអាចទៅបន្ទប់បាន…។
ហេតុនោះហើ្យទើបខ្ញុំគិតថាសាលាពិតជាល្អណាស់សំរាប់ខ្ញុំនិងសិស្សដ៍ទៃទៀត
ពីព្រោះថានៅពេលរៀនចប់វាធ្វើឲពួកគេមានការងារធ្វើល្អ ហើ្យក្លាយខ្លួនទៅជា
មនុស្សល្អ កូនល្អនៅក្នុងគ្រួសារនិងក្នុងសង្គមជាតិផង…។ហេតុនេះបានជាខ្ញុំនៅតែ
តស៊ូរៀនរហូតដល់ឥឡូវនេះដោយកាលពីមុនខ្ញុំរៀនខ្សោយ
យ៉ាងណាក៏ដោយក៏ខ្ញុំនៅតែស៊ូទ្រាំដោយមិនរាថយឡើយហើយ
នៅពេលរៀនខ្ញុំខិតខំរៀនខ្លាំងណាស់ទាំងងងុយគេងយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែត
ស៊ូរហូតដោយមិនចុះចាញ់អ្វីទាំងអស់ប៉ុន្ដែខ្ញុំឆ្ងល់ណាស់ថាតើហេតុអ្វីបានជាខ្ញុំរៀនចាប់
មិនសូវបានដូចគេទើបនៅពេលប្រលងឆមាសទី១ខ្ញុំវីសតែប្រលងធ្លាក់…យ៉ាងណាមិញ
ក៏ខ្ញុំមិនចុះចាញ់នៅតែតស៊ូរហូតដល់ឆមាសទី២ខ្ញុំវីសតែធ្លាក់ទៀតហើ្យវាក៏មិនខុសពី
ឆមាសទី១ដែរក៏ខ្ញុំនៅតែតស៊ូរហូតដល់ចប់ឆ្នាំទី១នោះថ្វីត្បិតតែវាពិបាកបន្ដិចមែនប៉ុន្ដែ
ខ្ញុំបានដាក់កំរិតខ្លួនឯងថាត្រូវតែខិតខំពីព្រោះថាវាជាឪកាសចុងក្រោយរបស់ខ្ញុំហើ្យសំរាប់
ដុនបូស្កូចំពោះខ្ញុំនេះហើយវាគឺជាអ្វីៗទាំងអស់ហើយសុទ្ធសឹងតែជាបទពិសោធន៍របស់ខ្ញុំ
នៅក្នុងផ្នែកអាយធីទាំងអស់ដែលខ្ញុំមាននេះ។
សាលាបច្ចេកទេសដុនបូស្កូខេត្តកែប
ជាសាខារបស់មូលនិធិដុនបូស្កូកម្ពុជា
ដែលផ្ដល់ឪកាសដល់
យុវជន យុវនារី ក្រីក្រ
អោយទទួលបាននូវជំនាញមួយ
ដើម្បីអោយពួកគាត់ មានការយល់ដឹង
ជំនាញ និងមានគ្មានសម្ថភាព
គ្រប់គ្រាន់សំរាប់ខ្លួន
ហើយនិងអាចជួយដល់ពួកគេ
អាចបំរើ ការងារនៅតាម ក្រុមហ៊ុន
រឺស្ថាប័ននានាដើម្បីជួយ
និងផ្ដល់ឪកាស ដល់យុវជន
យុវនារីក្រីក្រ អោយទទួលបានការ
សិក្សាកាន់តែ ច្រើនឡើងបន្ដទៀត ។
មូលនិធិដុនបូស្កូកម្ពុជា ក៏បានបង្កើតវាឡើង
តាំងពីឆ្នាំ២០១១ មក
រហូតដល់បច្ចុប្បន្ន។បើបងប្អុន
ចាប់អារម្មណ៏ សូមទំនាក់ទំនងមក
កាន់លេខទូរស័ព្ទ៖
នាយក: ០៩៧ ៧៦ ១៤៥ ០០៤/០៩៣ ៤២ ៤១ ៤៣ henglay18@gmail.com
លេខាធិការ: 097 68 14 076, pheaninmich@gmail.com
ការិយាល័យសិក្សា:097 81 35 818, povtuls@gmail.com
សាលាយើងមានជំនាញច្រើនយ៉ាងសំរាប់ជួយដល់យុវជនយុវនារីយើងដូចជា៖
១. ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៏មាន
1.Social communication and Journalism
២.ផ្នែកគ្រប់គ្រងការិយាល័យ
2.Office Administration
៣.ផ្នែកព័ត៏មានវិទ្យានិងភាសា
3.Information Technology and Lan-guage
៤..ផ្នែកអគ្គិសនី
4.Electrical Section
៥..ផ្នែកចុងភៅ
5.Culinary
៦..ផ្នែកអាហារនិងភេសជ្ជ:
6.Food and Beverage
៧..ផ្នែកគេហកិច្ច
7.House Keeping
៨..ផ្នែកការិយាល័យជួរមុខ
8.Front Office
៩.ផ្នែកសិល្ប:
9.Art Communication
១០.ផ្នែកកសិកម្ម
10.Agriculture
យើងដឹងហើយថាកីឡាធ្វើអោយយើងមានសុខភាពល្អ ស្មារតីមាំមួន
ហើយម្យាងទៀតធ្វើអោយយើងមានមិត្តភាពល្អជាមួយ មិត្តភក្តិ
ហេតុនេះយើងទាំងអស់គ្នាត្រូវចូលរួមលេងកីឡាអោយបានទាំងអស់គ្នា។
|