ស្វាគមន៏ការមកកាន់ទំព័រដើមរបស់ខ្ញុំ

កែប្រែ
 
  1. Donbosco-sport
  2. socialcommunicationfirstyear

ខ្ញុំបាទឈ្មោះព្រំ ហល់ មានអាយុ ២១​​ ឆ្នាំ មកពី ខេត្តតាកែវ រៀននៅផ្នែកទំនាក់ទំនងសង្គមឆ្នាំទី ១

ផ្នែកទំនាក់ទំនងសង្គម

កែប្រែ

ផ្នែកទំនាក់ទំនងសង្គម គឺជាផ្នែកមួយដែលបានឡើង នៅខែ តុលា ឆ្នាំ ២០០៧ នៅក្នុង ​សាលាដុនបូស្កូខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ។ ផ្នែកនេះបានចាប់ផ្តើមជាមួយនឹងសិស្សចំនួន ១២នាក់ (ប្រុស) ដែលមកពីគ្រួសារក្រីក្រ ក្នុងគោលបំណង​ផ្តល់អោយ​ពួកគេ​នូវ​ជំនាញបច្ចេកទេស ដែលទាក់ទងនឹងព័ត៌​មានសង្គម និងការផ្សព្វផ្សាយ​ព័ត៌​មានជាដើម។ ផ្នែកទំនាក់ទំនងសង្គមក៏ដូចជាផ្នែកដទៃទៀតដែលមាននៅក្នុងសាលាបច្ចេក ទេសដុនបូស្កូខេត្តព្រះសីហនុដែរ តែកំណត់​ត្រឹមតែ​សិស្ស​ ១២នាក់ទេក្នុងមួយឆ្នាំៗ បន្ទាប់មកដោយមានការរីកចំរើនចំពោះការអប់រំ និងគុណភាពសិក្សា គណៈគ្រប់គ្រងផ្នែកទំនាក់ទំនងសង្គមបាន​ សម្រេចចិត្តជ្រើសរើសសិស្សបន្ថែមរហូតដល់ ២០នាក់ក្នុងមួយឆ្នាំៗ ហើយនឹងមានគំរោងបន្ថែមនូវសិស្សស្រីខ្លះទៀតនៅបន្ទាប់ពីឆ្នាំ២០១១ ព្រោះមុខវិជ្ជាដែលត្រូវសិក្សាក្នុងផ្នែកសមស្របទៅនឹងសិស្សស្រី ហើយបន្ទាប់ពីបញ្ចប់សិស្សស្រីនឹងអាចដើរតួចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ផ្នែកនេះទទួលយុវជន​ដែលមកពីតំបន់​ផ្សេងៗ នៅ ប្រទេស​​​ក​ម្ពុជាមានគ្រួសារមួយចំនួនធំដែលមាន​ជីវភាព​ក្រលំបាកពិសេសនោះ​ គឺមិនមានលទ្ធភាពអោយកូនចូលរៀន នៅសា​លា​ដែលបង់ថ្លៃ​ដើម្បីជាការចូលរួមកសា​ងធនធាន មនុស្ស​នៅប្រទេស​កម្ពុជា​ អោយបានរីកចំរើនឡើងនូវផ្នែកប្រព័ន្ធព័ត៌​មានដូចជា ភាសាអង់គ្លេស ប្រព័ន្ធអ៊ីនធើណែត កាសែត ទស្សនាវដ្តី វិទ្យុ ទូរទ​ស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ។

ដុនបូស្កូពិភពលោកចាប់ផ្តើមអនុវត្តន៍ផ្នែកព័ត៌មាននេះចាប់តាំងពីកិច្ចការដំបូងរបស់លោកឪពុក បងប្រុស ​បងស្រីដែលជាក្រុមគ្រួសារ​​សាឡេស៊ាន នៅប្រទេសអ៊ីតាលីនៅក្នុងសត្សវត្សទី ១៩ ។ ចំពោះដុនបូស្កូលោកបាន​ផ្តល់នូវសំភារៈ​សំខាន់ៗ​ជាច្រើនដែល​ ជាឧបករណ៍សំរាប់បង្ហាត់ បង្រៀនដល់យុវជន ជាពិសេសនោះចំពោះយុវជនដែលក្រីក្រ ។ លោកឪពុក​មាន​ម៉ាស៊ីន​បោះពុម្ព ហើយ​លោកបាន ធ្វើការបោះពុម្ភ សៀវភៅ ទស្សនាវដ្តី ការសែតផ្សេងៗ…។ បន្តិចម្តងៗ អ្នកដឹកនាំក្រុម​គ្រួសារ​សាឡាស៊ាន​ទូទាំងពិភព​លោក បានដាក់ឈ្មោះផ្នែកនេះ ​ថាផ្នែកទំនាក់ទំនងសង្គម (SOCIAL COMMUNICATION SECTION) ទាក់ទង​នឹងផ្នែក​ទំនាក់ទំនងសង្គមនេះដែរ ក៏បានផ្តើមអភិវឌ្ឍអោយមាននៅតាម​បណ្តាប្រទេសមួយ​ចំនួន ដូចជា ភីលីពីន ឥណ្ឌា កូរ៉េខាងត្បូង …ដែល​បណ្តាប្រទេសទាំងនោះកំពុងតែធ្វើ និងអនុវត្តន៍​ផ្នែកនេះយ៉ាងល្អប្រសើរ ដូចជា ការបោះពុម្ព កាសែត​ វីដេអូ ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ … ។

សូមបញ្ជាក់ថា ផ្នែកទំនាក់ទំនងសង្គម គឺទើបតែមានក្នុងសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុតែមួយទេ) ពីមួយឆ្នាំទៅមួយឆ្នាំ ផ្នែកទំនាក់ទំនងសង្គម នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ​មានការ​អភិវឌ្ឍន៍​ឈានទៅមុខយ៉ាង​ ខ្លាំង​ទៅ​លើគុណភាពនៃការ​សិក្សាអប់រំ សីលធម៌ សុជីវធម៌ និងមានការពង្រឹងពីស​ក្តានុពល​​​​ភាព​បច្ចេកទេសរបស់ខ្លួនមាន​ន័យ​ថា ប្រមូលផ្តុំលោកគ្រូអ្នកគ្រូដែលមានជំនាញច្បាស់លាស់ (ខ្មែរ-បរទេស)ទំនាក់ទំនង ភាសាអង់គ្លេស និងសំភារៈឧបករណ៍​ទំនើប​ៗ​ស្របតាមសម័យកាលវិទ្យាសាស្រ្តជាច្រើន ។ លើសពីនេះទៅទៀត ផ្នែកទំនាក់ទំនងសង្គមក៏បានបែងចែកជំនាញធំៗពីរ (ក្នុងឆ្នាំទីពីរ) គឺជំនាញវែបម៉ាស់ស្ទើ (Webmaster) និង កាត់តវីដេអូ វិទ្យុ… (Audio Editor) ទន្ទឹងនឹងនោះផ្នែកក៏នៅតែពង្រឹងមុខវិជ្ជាផ្សេងៗដូចជា៖