ខ្ញុំសិលា ខ្ញុំមានបញ្ហារគ្រួសារ ខ្ញុំមានប្រពន្ធកូនហើយ តែបញ្ហារបែកបាក់គ្រួសារ គឺរឿងមិនយល់ចិត្តគ្នា គាត់បិទសិទ្ធខ្ញុំគាត់ហាមឃាត់ខ្ញុំនឹងមិនចូលចិត្តម្ដាយខ្ញុំ ខ្ញុំខំប្រឹងស្វែងយល់ពីចិត្តគាត់ដែរ ខំធ្វើតាមអ្វីដែលគាត់ត្រូវការ តែនៅតែមានកាឈ្លោះប្រកែកគ្នា រហូតខ្ញុំទ្រាំងនឹងគាត់លែងបានខ្ញុំក៏សម្រាច់ចិត្តដើរចេញ គាត់ក៏និយាយពីហេតុផលថា គាត់ស្រលាញ់ គាត់ប្រច័ណ្ឌរករឿងឈ្លោះ ក៏ព្រោះស្រលាញ់មិនចង់បាត់បង់ ខ្ញុំក៏ស្រលាញ់គាត់ខ្លាំងដែរ តែខ្ញុំមិនបញ្ចេញអោយគាត់ដឹងឡើយ ព្រោះកាហួងហែងខ្លាំងពេកធ្វើអោយមនុស្សដែលយើងស្រលាញ់មាន អារម្មណ៍ថាធុញថប់គ្មានសិរីភាពបណ្ដាលអោយលែងចង់នៅជិត ហើយគាត់មិនស្រលាញ់មិនពេញចិត្តនឹងម្ដាយខ្ញុំទៀត តើនាក់ទាំងអស់គ្នាគិតដូចខ្ញុំអត់ តើនាក់ម្នាក់ចោលម្ដាយខ្លួនឯងកើត ខ្ញុំក៏សារភាពថាខ្លួនខុសដែរ ដែលនិយាយមិនល្អទៅលើគាត់ ចិត្តចង់ត្រលប់ទៅរកគាត់ណាស់ តែចង់អោយគាត់ដឹងខ្លួន តែបើសិនគាត់គិតមិនឃើញនៅតែយកឈ្នះគឺមានតែបែកគ្នា។ តើអោយខ្ញុំធ្វើបែបណាទើបគាត់យល់? ខ្ញុំគ្រាន់តែចង់អោយគាត់លែងស្អប់នឹងខឹងម្ដាយខ្ញុំចង់អោយនាក់ទាំងពីរស្រលាញ់គ្នាដូចដើមតែប៉ុណ្ណឹង។