Khmerintellect
ធម្មនិយាមកម្ម(Normalization)
កែប្រែគ្មានការពិភាក្សាដែលទាក់ទងនឹងការកសាងទំនាក់ទំនងមូលដ្ឋានទិន្នន័យណាដែលបញ្ចប់ដោយគ្មានចំណែកនៃធម្មនិយាមកម្មគ្រោងការណ៍ធម្មនិយាមកម្មចៀសវាងភាពមិនប្រក្រតីនៅពេលបញ្ចូលទិន្នន័យ កែប្រែ និងលុបទិន្នន័យ ដូច្នេះវាជួយថែរក្សាលំនឹងទិន្នន័យក្នុងមូលដ្ឋានទិន្នន័យ ។
សេចក្ដីសង្ខេប
ធម្មនិយាមកម្មគឺជាដំណើរការនៃការចាប់ផ្ដើមករសាងមូលដ្ឋានទិន្នន័យដែលត្រូវផ្លាស់ប្ដូរ ឬ បំបែកធាតុឲ្យទៅជាផ្សេងៗគ្នា ប៉ុន្តែនៅស្មើភាព ។ លទ្ធផលនៃគ្រោងការណ៍ស្មើទៅនឹងទិន្នន័យចាស់ដែលមានន័យថាព័ត៌មានមិនត្រូវបានបាត់បង់នៅពេលដែលវាផ្លាស់ប្ដូរពីមួយទៅមួយ ។ ធម្មនិយាមកម្មមានបីប្រភេទគឺ ៖
- First Normal Form(1NF) និយាយអំពីរចនាសម្ព័ន្ធតារាងដែលដាច់តែឯង ។
- Second(2NF), Third(3NF), និង Boyce-Codd(BCNF) និយាយអំពីទំនាក់ទំនងមួយទៅមួយ និង មួយទៅច្រើន ។
- Fourth (4NF), និង Fifth(5NF) Normal Form ទាក់ទងនឹងទំនាក់ទំនាក់ច្រើនទៅច្រើន ។