Khuon dina
|
|
|
|
ទំព័រគំរូ:ខាងក្រោមនេះជាទំព័ររបស់ខ្ញុំ |
តើអ្នកដឹងទេថា...
សាលាដុនបូស្កូ កែប
សាលាដុនបូស្កូកែប បានបង្កើតឡើងដោយលោកពុកបូស្កូ។ សាលាដុនបូស្កូខេត្តកែបបាន ផ្ដល់ដល់ជំនាញ់ ការអប់រំ សំរាប់ជួយយុវជនក្រីក្រ ក្មេងៗ ដែលមកពីជនបទទីដាច់ស្រយាល តំបន់ឆ្ងាយៗនៃប្រទេសកម្ពុជា។ សាលានេះមានបង្រៀនជំនាញជាច្រើនមុខដូចជាៈ ផ្នែកព៍ត័មានវិជ្ជា ផ្នែកទំនាក់ទំនងសង្គម ផ្នែកសណ្ឋារគារ ផ្នែកគ្រប់គ្រងការរិយាល័យ ផ្នែកសិល្បៈ ផ្នែកចុងភៅ ផ្នែកកសិកម្ម និងផ្នែកអគ្គិសនី។ សាលាដុនបូស្កូជាសាលាដែលបង្រៀនទាំងទ្រឹស្តីទាំងការអនុវត្តន៍ផ្ទាល់។ សាលាបានចូលមកប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១ ដែលដំបូងមាននៅទីក្រុងភ្នំពេញ ។ បន្ទាប់មកក៏មានការបែកសាលាជាច្រើនក្នុងប្រទេស រហូតដល់មកបើកសាខាថ្មីនៅខេត្តកែប ព្រោះថាជាតម្រូវការរបស់យុវជនច្រើន និងភាពជំនាញគុណភាពរបស់សាលា ។ សាលាបានសង្កត់ធ្ងន់ទៅលើការអនុវត្ត ក្រមសីលធម៌ ជំនាញ និងការវឹកហាត់របស់សិស្សនិសិត្ស ។ វិនយ័ ជាកត្តាដែលជំរុញអោយសាលារបស់ដុនបូស្កូ មានកិត្តិយស ក្នុងការអប់រំ និងទទួលស្គាល់ដោយក្រសូង អប់រំ ។ អនាមយ័ គិតពីគុណសម្បត្តិនៃបរិស្ថាននៅក្នុងបរិវានសាលា និងធម្មជាតិស្រស់បំព្រង ។ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានចាប់ផ្តើមកសាងឡើង នាដើមឆ្នាំ២០០៥ មកម្ល៉េះ។ រហូតមកដល់ ដើមឆ្នាំ២០១១នេះ ទើបបានបើកឲ្យប្រើប្រាស់ជាផ្លូវការ ។ ដែលសាលានេះបានបែកសាខាពីសាលាដុនបូស្កូ ខេត្តព្រះសីហនុ ដោយមានចំនួនសិស្សចេះតែកើនឡើងពីរមួយឆ្នាំទៅមួយឆ្នាំ ។ កាលពីដំបូងសាលាមានតែបើកផ្នែក ទំនាក់ទំនងសង្គម ឆ្នាំទី១មានសិស្សចំនួន២០នាក់ ស្រី៦នាក់ និងឆ្នាំទី២មានសិស្ស ១៩នាក់ ស្រី៤នាក់ ដែលមានសរុបទាំងអស់ចំនួន ៣៩នាក់។ បច្ចុប្បន្នសាលាមានអគារាច្រើនខ្នងដូចជា ផ្ទះលោកឪពុករ៉ួ ផ្ទះសាឡេស៊ាន្ត អគាហាត្រាន អគាសម្រាប់សិស្សអគ្គីសនី និង អគាអង្គបុរី។ សព្វថ្ងៃនេះសាលាមានបើកនូវកន្លែង បោកគក់សំលៀក បំពាក់ ថតរូប ហាងកាហ្វេអ៊ីនធើណេតភូមិថ្មី កន្លែងលក់នំនិងភេសជ្ជៈព្រៃធំ មានបង្រៀនកុំព្យូទ័រនិង ភាសាអង្គគ្លេស នៅក្នុងសាលាផ្ទាល់។
ព៍ត័មានផ្ទាល់ខ្លួន
នាងខ្ញុំឈ្មោះ ឃួន ឌីណា ភេទ ស្រី កើតនូវថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ១៩៩៤។ រៀននូវផ្នែកព៍ត៏មានវិជ្ជា ឆ្នាំទី២ នៃសាលាបច្ចេកទេស ដុនបូស្កូកែប។ នាងខ្ញុំមកពីភូមិអូរលួស ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។ ឪពុកឈ្មោះ ឃួន សាមឿន មុខរបរ កសិករ ម្តាយឈ្មោះ កែន សុឡី មុខរបរ កសិករ។ ខ្ញុំមានបងប្អូនចំនួន ៤នាក់ ស្រី២ ប្រុស២ ខ្ញុំជាកូនទី១ នៅក្នុងគ្រួសារ។ កាលពីខ្ញុំរៀននូវថ្នាក់ទី១ដល់ថ្នាក់ទី៦គឺរៀននូវសាលាបឋមសិក្សាដំណាក់កន្ទួត។ ហើយពេលដល់ថ្នាក់ទី៧ដល់ថ្នាក់ទី៩ខ្ញុំបានរៀននូវ អនុវិទ្យាល័យឧត្តមមានជ័យ។ រួចហើយពេលដល់ថ្នាក់ទី១០ ដល់ទី១២ខ្ញុំបានបញ្ចប់ការសិក្សានូវវិទ្យាល័យ ព្រះបិតាជាតិ។ ពេលទំនេរចូលចិត្ត អានសៀវភៅ Search Internet ស្តាប់ចំរៀង មើលទូរទស្សន៍ និងដើរកំសាន្តតាមមាត់សមុទ្រ។ ចំពោះថ្ងៃអនាគតខ្ញុំចង់ធ្វើការនូវក្នុងក្រុមហ៊ុនមួយ។
ការជ្រើសរើសពេលវេលា
ការជ្រើសរើសពេលវេលាឲ្យសមស្របទៅតាមការចាំបាច់ និង កាល:ទេស: គឺជារឿងចាំបាច់។ ក្នុងការសន្ទនា ត្រូវគិតដល់ ពេលវេលាថាតើពេលណា ត្រូវប្រើពេល វេលាប៉ុន្មាន។ រឿងណាមិនសំខាន់មិនត្រូវប្រើពេលវេលាច្រើន រីឯរឿងណាដែល សំខាន់អាចប្រើពេល វេលា ច្រើនតាមការចាំបាច់។ ពេលខ្លះ បើយើងនិយាយច្រើនពេក យូរពេក ការសន្ទនានោះប្រែទៅ ជាអស់សារ:សំខាន់ និង ធ្វើ ឲ្យអ្នកនិយាយទៅជាអស់តំលៃផងដែរ។ ហើយពេលខ្លះ បើយើងនិយាយតិចពេក ឬខ្លីពេកយើង អាចនិយាយមិនអស់សេចក្តី ធ្វើឲ្យគេមិនយល់ ឬជាការមិនឲ្យតំលៃដល់គូរសន្ទនា។ ការនិយាយយូរ ពេក ឬខ្លីពេកសុទ្ឋតែ មិនជួយឲ្យការប្រាស្រ័យទាក់ទងទទួលបានលទ្ឋផលល្អទេ។ យើងត្រូវដឹងផកអាក្រក់នៃការនិយាយយូរពេកគឺធ្វើឲ្យគូរសន្ទនា មានការធុញទ្រាន់ ដែលគេមិន អាចទៅធ្វើអ្វីទៀតបាន។ ការនេះធ្វើឲ្យគេលែងចង់ជួបប្រាស្រ័យទាក់ទង ជាមួយយើងលើ កក្រោយ ទៀត។ អ្នកខ្លះ បាននិយាយ និយាយតែម្នាក់ឯង ហើយពេលខ្លះរកតែគូរសន្ទនា ជំរាបលាក៏មិនបាន។ ដូចនេះ ពេល និយាយស្តីត្រូវចេះមើលពេលវេលា និងលៃលកពេលវេលាឲ្យបានសមស្រប ទៅនឹង កិច្ចការ និងកាល:ទេស:។ ការដែលយើង និយាយតិចពេក ឬខ្លីពេកក៏មិនជាការល្អដែរ ព្រោះនាំឲ្យគូរសន្ទនាយល់ថាយើង វាយឬក ឬយល់ថាគេមិនដល់ខ្លួនដែលធ្វើឲ្យគេ មិនចូលចិត្តយើង ហើយទីបំផុត យើងក្លាយជាជនឯកោ គ្មានអ្នកណារាប់រក។ ការនិយាយត្រូវចេះប្រើពេលវេលាឲ្យសមស្រប ទៅនឹងប្រធានបទនៃការសន្ទនា។ បើនិយាយចប់កិច្ចការហើយ ហើយយើងមានកិច្ចការរវល់រៀងៗខ្លួន គួរតែបញ្ចប់ការសន្ទនាភ្លាម មិនគួរ បង្អូសការសន្ទនាទៀតទេ។ បើឃើញថាគូរសន្ទនាកំពុងជាប់រវល់ បើយើងចាំបាច់ត្រូវនិយាយការជាបន្ទាន់ គួរនិយាយតែ កិច្ចការសំខាន់ៗ ហើយគួរបញ្ចប់ភ្លាម។ បើឃើញគេរវល់ហើយយើងនិយាយកិច្ចការវែងអន្លាយធ្វើឲ្យ គេធុញ ទ្រាន់នាំឲ្យយើងក្លាយ ជាមនុស្សអស់តំលៃចំពោះគេ។ ការចេះប្រើប្រាស់ពេលវេលាឲ្យត្រឹមត្រូវក្នុងការប្រាស្រ័យទាក់ទង គឺជារឿងសំខាន់ណាស់ដែល អាចធ្វើឲ្យអ្នកដទៃ ចេះតែចង់សន្ទនាជាមួយយើងម្តងហើយម្តងទៀត ទោះបីជាគេបានសន្ទនាជាមួយ យើងច្រើនដងមកហើយ គេនៅតែមានអារម្មណ៍ចង់សន្ទនាជាមួយយើងទៀត។ នេះគឺជាគន្លឹះធានានូវ ជោគជ័យក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅ។ ការមិនចេះលៃលកពេលវេលាសមស្របសំរាប់ការសន្ទនា ធ្វើឲ្យការប្រាស្រ័យទាក់ទង របស់ យើងតែងតែបរាជ័យ។ យើងត្រូវតែធ្វើឲ្យ ខ្លួនយើងក្លាយជាគោលដៅដែលគេតែង តែចង់ប្រាស្រ័យ ទាក់ទងជាមួយ ដោយចៀសវាងកុំធ្វើឲ្យគូរសន្ទនាមានការធុញទ្រាន់នឹងយើង ដោយសារយើងមិនចេះ ប្រើប្រាស់ពេលវេលា។ ជាមួយគ្នានេះដែរ ការគោរពពេលវេលាក៏ធ្វើឲ្យការប្រាស្រ័យទាក់ទង របស់យើងទទួលបាន ជោគជ័យផងដែរ។ កាលដែលយើងមិនចេះគោរពពេលវេលា ធ្វើឲ្យមនុស្សម្នាផងទាំងពួងមិនចូលចិត្ត អស់ជំនឿទុកចិត្ត ដែលធ្វើឲ្យយើង ក្លាយជាមនុស្សគ្មានអ្នកណាចង់រាប់រកឡើយ។ ការមិនគោរពពេល វេលាក្នុងការសិក្សា នៅក្នុងជំនួញ ឬនៅក្នុងកិច្ចការងារផ្សេងៗទៀត សុទ្ឋតែធ្វើការងារត្រូវបរាជ័យ ឬខាតបង់។ ការចេះប្រើប្រាស់ពេលវេលា និងចេះគោរពពេលវេលា ធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់យើង ទទួលបានជោគជ័យ និងមានជីវិតរុងរឿង។ បើចេះប្រើពេលវេលាបានត្រឹមត្រូវ ធ្វើឲ្យជីវិតរបស់យើង រស់នៅយ៉ាងសុខសាន្ត តែបើប្រើពេល វេលាមិនបានត្រឹមត្រូវគឺមានន័យថាយើងរស់នៅលើលោក នេះ ដោយឥតប្រយោជន៍។
ក្រុមហ៊ុន Lenovo បង្កើត Smartphone K7T Kingdomយោងតាមគេហទំព័របច្ចេកវិទ្យាចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុន Lenovo បានបង្កើត Smartphone ស៊េរីថ្មីរបស់ខ្លួន គឺ Smartphone K7T Kingdom ។ លក្ខណៈពិសេសរបស់វាគឺ ទំហំអេក្រង់ ២,៥៩០ x ១,៤៤០ ភិចស៊ែល កាម៉េរា៉មានទំហំ ៥ម៉េហ្គាភិចស៊ែល ទំហំ RAM 3GB និងអាចផ្ទុកអង្គចងចាំរហូតដល់ 16GB ។ ប្រភេទ Processor Qualcomm Snapdragon 800 ល្បឿនប្រើប្រាស់ក្នុងកម្រិត 2.26GHz ។ មិនត្រឹមតែប៉ុណ្ណោះ Smartphone ស៊េរីថ្មីនេះ ភ្ជាប់ប្រព័ន្ធ Android 4.4.1 ។ ក្រៅពីលក្ខណៈពិសេសនោះ មិនមានព័ត៌មានណាមួយ ដែលទាក់ទងទៅនឹងរូបរាង ក៏ដូចជាពណ៌របស់វាត្រូវបង្ហើបឱ្យដឹងទេ ។ ក្រុមហ៊ុនអះអាងថា ផលិតផលនេះ នឹងមានវត្តមានលើទីផ្សារក្នុងអំទ្បុងពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលផលិតផលផ្សេងទៀត ត្រៀមនឹងបញ្ចេញលើទីផ្សារផងដែរ ដូចជា Galaxy S5, HTC M8, និង LG G3 ។ក្រុមហ៊ុន Lenovo ជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមបណ្តាក្រុមហ៊ុន ផ្គត់ផ្គង់បច្ចេកវិទ្យាទូរស័ព្ទ Smartphone Android របស់ពិភពលោក ៕ ប្រាសាទសម្បូរព្រៃគុកនឹងត្រូវដាក់បញ្ចូលជាបេតិកភ័ណ្ឌពិភពលោកភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានប្រកាសកាលពីម្សិលមិញ នៅមហាសន្និបាទលើកទី ២០ នៃសមាគមបុរេប្រវតិ្តសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកថា ប្រាសាទសម្បូរព្រៃគុក ខេត្តកំពង់ធំ នឹងជាកន្លែងបន្ទាប់របស់កម្ពុជា ដែលត្រូវដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការ យូណេស្កូ។ ប្រាសាទសតវត្សទី៧ មួយនេះ ដែលកកើតមុនប្រាសាទអង្គរវត្តយ៉ាងតិច ២០០ ឆ្នាំ ត្រូវបានដាក់ទៅអង្គការយូណេស្កូជាបញ្ជីបណ្តោះអាសន្នរបស់កម្ពុជា ក្នុងឆ្នាំ ១៩៩២ ប៉ុន្តែ ការដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកផ្លូវការត្រូវបានផ្អាក ប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក ឯក ថា អ្នកនាំពាក្យរដ្ឋាភិបាល មិនអាចនិយាយបានទេកាលពីម្សិលមិញថាតើអ្វីខ្លះត្រូវផ្លាស់ប្តូរ លើផែនការគ្រប់គ្រងប្រាសាទសម្បូរព្រៃគុក ប៉ុន្តែ លោកបានបញ្ជាក់ថា សំណើ នឹងអាចដាក់«នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ»។ លោកបន្ថែមថា៖ «ខ្ញុំសូមអរគុណចំពោះប្រាសាទសម្បូរព្រៃគុក ខ្ញុំមិនបានមើលឃើញពីការលំបាកទាល់តែសោះ» ក្នុងការដាក់បញ្ចូលក្នុងបញ្ជី«លក្ខណៈវប្បធម៌មាននៅទីនោះ ការអភិរក្សក៏មាន ហើយផែនការគ្រប់គ្រងយើងកំពុងរៀបចំ»។ លោកបន្តថា៖ «ខ្ញុំបានទៅប្រាសាទនោះក្នុងខែធ្នូ ឆ្នាំ១៩៩៩។ ខ្ញុំអាចប្រាប់អ្នក វាអស្ចារ្យ វាជាប្រាសាទប្រវតិ្តសាស្រ្តអស្ចារ្យ ដែលលាក់បាំងក្នុងចំណោមប្រាសាទធំៗ។ ខ្ញុំគិតថា ប្រាសាទអង្គរវត្តអស្ចារ្យចំពោះខ្ញុំ ប៉ុន្តែ ខ្ញុំកាន់តែរីករាយខ្លាំងដែលបានទៅទស្សនាប្រាសាទសម្បូរព្រៃគុកក្នុងខែធ្នូ ឆ្នាំ ១៩៩៩»។ យោងតាមលោក ឯក ថា បានឲ្យដឹងថា រដ្ឋាភិបាលសង្ឃឹមថា ការចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភព លោកនឹងជួយប្រមែប្រមូលនូវការបរិច្ចាគប្រាក់ មកចូលរួមចំណែកស្តារប្រាសាទនេះឡើងវិញ ហើយដើម្បីជំរុញទេសចរណ៍តំបន់នេះឲ្យមានចីរភាព។ កម្ពុជាបានចុះបញ្ជីប្រាសាទចំនួនពីររួចហើយ ក្នុងបញ្ជីរបស់អង្គការយូណេស្កូ គឺប្រាសាទអង្គរវត្ត ចុះបញ្ជីក្នុងឆ្នាំ ១៩៩២ និងប្រាសាទព្រះវិហារ បានចុះបញ្ជីក្នុងឆ្នាំ ២០០៨៕ ប្រវត្តិនៃខេត្តកែបខេត្តកែបទើបតែផ្ទេរពីឈ្មោះក្រុងកែបនាពេលកន្លងទៅប៉ុណ្ណោះ ។ ក្រុងកែបបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង ។ ទីក្រុងនេះបានកែលម្អឱ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណីតមួយក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០ នាសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។ តាមការតំណាលរបស់អ្នកខ្លះ ឈ្មោះទីក្រុងកែបនេះ បានក្លាយពីពាក្យបារាំង ឡឺកាប (Le cap) ប្រែមកជាពាក្យខ្មែរគឺ “ជ្រោយ” ដែលមានន័យថា ដីដុះលយទៅសមុទ្រ ។ តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយ អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម ខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត អាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះសរបស់មេទ័ព នោះមក ជាមួយពលសេនាខ្លួនមួយចំនួន ។ ពេលមេទ័ពផ្អើលឆោឡោដេញតាម ចាប់ ស្តេច សាគររាជ និង ពលសេនាក៏បានភៀស ខ្លួនមកដល់ភូមិភាគនិរតីតំបន់ ឆ្នេរសមុទ្រ ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏ មកដល់ ។ ដោយមានការភិតភ័យស្តេច សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុក ចោលកែបសេះនៅទីនោះ ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះ ហើយយូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យ“កែប”រហូតដល់សព្វថ្ងៃនេះ ។ ស្ថានភាពទូទៅតាមគោលដៅរដ្ឋបាល, ខេត្តកែបជាខេត្តមួយ មានស្ថានភាពការងារ ដូចនឹង ស្ថានភាពការងារនៃមួយខេត្តដែរ។ ខេត្តកែប ត្រូវបានចែកចេញជា ក្រុង១ និងស្រុក១ ក្នុងនោះរួមមាន ៥ ឃុំនិងសង្កាត់៖ 2301 ស្រុកដំណាក់ចង្អើរ - Damnak Chang'aeur 2302 ក្រុងកែប - Kep
|