សូមស្វាគមន៏មកកាន់ទំព័រអ្នកប្រើបា្រស់ មូល ចំរើន,
១១០៨១អត្ថបទជាភាសា ខ្មែរ
ទំព័រគំរូ:ទំព័រចំណងជើង

ពត៌មានអំពីសាលា

សាលាដុនបូស្កូខេត្តកែប គឺជាអង្គការមួយដែល ផ្តល់ការអប់រំ​ និង ជំនាញមួយច្បាស់លាស់ ដល់យុវជនក្រីក្រ នៅក្នុងប្រទេសកម្ពុជា ជាពិសេសតំបន់ដែលនៅជុំវិញខេត្តកែប មានដូចជា ខេត្តកំពត , ខេត្តតាកែវ , ខេត្តព្រៃវែង និង ក្រងព្រះសីហនុ ជាដើម ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុនបូស្កូខេត្តកែប ក៏ជាសាខាសាលាដុនបូស្កូមួយ ក្នុងចំនោម សាលាដុនបូស្កូនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ក៏ដូចជាសាលាដុនបូស្កូនៅទូទាំងពិភពលោក ទាំងមូលទៀតផងដែរ ។ ម្យ៉ាងវិញទៀត សាលាដុនបូស្កូខេត្តកែប គឺជាគ្រឹស្ថានអប់រំ ឧត្តមសិក្សាទីមួយនៅក្នុង ខេត្តកែប ដែលមានគោលដៅ ធ្វើការអប់រំ និង បណ្តំបណ្តាល ជំនាញដល់ យុវជនក្រីក្រ ដែលគ្មានលទ្ធភាព អាចបន្តការសិក្សានៅតាម សកលវិទ្យាល័យនានា អោយមានជំនាញ និង ចំណេះដឹងច្បាស់លាស់ សម្រាប់អនាគតរបស់ពួកគេ ទៅតាមគំនិតរបស់លោកឪពុក ដុនបូស្គូ ។
សាលាដុនបូស្កូបានបង្កើតឡើង នៅលើទឹកដីខេត្តកែប នៅក្នុងឆ្នាំ ២០០២ ដោយសារមូលនិធិដុនបូស្កូកម្ពុជា និង បានធ្វើការបណ្តុះបណ្តាលជំនាញ ដល់យុវនារីមួយចំនូននៅក្នុង ខេត្តកែប និង ខេត្តដែលនៅជុំវិញ ក្នុងជំនាញកាត់ដេរ រហូតដល់ឆ្នាំ ២០១១ ។ មកដល់ឆ្នាំ២០១១ អធិការសាលាដុនបូស្គូ បានយល់ឃើញថា ចំនួនសិស្សជាង ៤០% ដែលបានទៅចុះឈ្មោះប្រឡង ចូលរៀននៅក្នុង សាលាដុនបូស្គូក្រុងព្រះសីហនុ គឺជាយុវជនដែលមកពី តំបន់ដែលនៅជុំវិញខេត្តកែប , ដូច្នេះទើប សាលាដុនបូស្កូកែប បានបង្កើតផ្នែក៣ បន្ថែមទៀតគឺ ផ្នែគទំនាក់ទំនងសង្គមនិងសារព័ត៌មាន , ផ្នែកការិយាល័យជួរមុខ​ និង ផ្នែកគេហកិច្ច ដើម្បីផ្តល់ភាពងាយស្រួល ដល់យុវជនក្រីក្រដែលនៅក្នុងតំបន់នេះ នៅក្នុងការធ្វើការបន្តការសិក្សា នៅក្នុងសាលាដុនបូស្កូ ។ នៅក្នុងឆ្នាំ២០១១ សាលាដុនបូស្កូខេត្តកែបបានទទួលយុវជនក្រីក្រអោយចូលរៀន ចំនូន៤០នាក់ ដែលជាសិស្សជំនាន់ទីមួយក្នុងសាលាដុនបូស្កូកែប ។

ប្រវិត្តិខេត្ត កែប

ខេត្ត​កែបជាខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៤​ដែល​ស្ថិត​នៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានគីឡូ​ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ដែលខុសពីក្រុងព្រះសីហនុ ដែលមានឆ្នេរខ្សាច់ពណ៌សក្បុស។ ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។
ខេត្តកែប​ទើប​តែ​ផ្ទេរ​ពី​ឈ្មោះ​ក្រុងកែប​នាពេល​កន្លង​ទៅ​ប៉ុណ្ណោះ ។ ក្រុងកែប​បាន​កសាង​ឡើង​តាំង​ពី​កំឡុង​ឆ្នាំ ១៩០៨ ក្នុង​សម័យ​អាណានិគម​បារាំង ។ ទីក្រុង​នេះ​បាន​កែ​លម្អ​ឱ្យ​ក្លាយ​ជា​ទីក្រុង​ទេសចរណ៍​ឆ្នេរ​សមុទ្រ​ដ៏​ប្រណីត​មួយ​ក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០ នា​សម័យ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម ។ តាម​ការ​តំណាល​របស់​អ្នក​ខ្លះ ឈ្មោះ​ទីក្រុង​កែប​នេះ ​បាន​ក្លាយ​ពី​ពាក្យ​បារាំង ឡឺ​កាប (Le cap) ប្រែ​មក​ជា​ពាក្យ​ខ្មែរគឺ “ជ្រោយ” ដែល​មាន​ន័យ​ថា ដី​ដុះ​លយ​ទៅ​សមុទ្រ ។ តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយ អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម​ ខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត អាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះសរបស់មេទ័ព នោះមក ជាមួយពលសេនាខ្លួនមួយចំនួន ។ ពេលមេទ័ពផ្អើលឆោឡោដេញតាម ចាប់ ស្តេច សាគររាជ និង ពលសេនាក៏បានភៀស ខ្លួនមកដល់ភូមិភាគនិរតីតំបន់ ឆ្នេរសមុទ្រ ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏ មកដល់ ។ ដោយមានការភិតភ័យស្តេច សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុក ចោលកែបសេះនៅទីនោះ ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះ ហើយយូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យ“កែប”រហូតដល់សព្វថ្ងៃនេះ ។

ពត៌មានអំពីម្ចាស់ វិគីភីឌា

Student IT Section
ខ្ញុំបាទឈ្មោះ មូល ចំរើន ភេទ ប្រុស អាយុ ២៣ឆ្នាំ
ថ្ងៃខែឆ្នាំកំណើត: ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ១៩៩០
ទីកន្លែងកំណើត: សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ
ខ្ញុំមានបងប្អូន ៥នាក់ ប្រុស ១នាក់ជារូបខ្ញុំ​ ស្រី ៤នាក់
ឪពុកឈ្មោះ មូល ចាន់ថុន មុខរបរ ស្លាប់
ម្ដាយឈ្មោះ ហុង វួច មុខរបរ មេផ្ទះ
សព្វថ្ងៃនេះខ្ញុំជាសិស្សរៀននៅ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប រៀនផ្នែកពត៌មានវិទ្យា​ និង ភាសា ពេលបញ្ចប់ការសិក្សាខ្ញុំចង់ក្លាយជា Web Designer និង អ្នកកាសែត។ មិត្តអ្នកអានទាំងអស់អាចទំនាក់ទំនងខ្ញុំបានតាមរយៈ
អ៊ីម៉ែល:muolchamroeun168@gmail.com
Facebook: មូល ចំរើន / H-P: (855) 97 65 44 619

ប្រវិត្តិខេត្ត សៀមរាប

ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យ​នៃប្រទេស ក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្ត​តាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះជាទីតាំងនៃ ប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញនិង ប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំនើនសណ្ឋាគារ ​ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបំរើអោយ​វិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមាន អង្គរធំ កសាងដោយព្រះបាទជ័យវរ្ម័នទី៧ ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅ​ភ្នំពេញនៅឆ្នាំ ១៤៣២ រួចទៅលង្វែក និង ឧដុង្គ និងត្រលប់ទៅភ្នំពេញវិញនៅឆ្នាំ ១៨៦៦។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូ (Henri Mouhot)ក្នុងឆ្នាំ១៨៦០។

រូបសកម្មភាពកសាងសាលា ដុន បូស្កូ

សកម្មភាព បុកអណ្ដូងទឹក
រូបកសាងអាគារអង្គរបូរី

ប្រទេសកម្ពុជាគីជាប្រទេសមួយស្ថិតនៅ

ឆ្នេរសមុទ្រ អូរឈើទាល
រូបភាពវាលស្រែ ខេត្តតាកែវ
ទិដ្ឋភាពនៅលើភ្នំបូគោ ខេត្តកំពត