ឯកសារ:Taksam
ប្រវត្តិរូប

សូមស្វាគមន៏ ការមកកាន់ ខេត្តព្រះសីហនុ

ខ្ញុំបាទឈ្មោះ រត្ន័ តៈសេម ជាសិស្សផ្នែកទំនាក់ទំនងសង្គ នឹង សារពត័មាន ជំនាន់ទី៨ នៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ។ ខ្ញុំមានស្រុកកំណើតនៅទីក្រុង ភ្នំពេញ។












អំពីខេត្ត ព្រះសីហនុ

កែប្រែ

ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលប្រជាជនចូលចិត្តមកកំសាន្តជាច្រើនសន្ធឹកសន្ធាប់ ពីព្រោះខេត្តនេះមានកន្លែងទេសចរណ៍ជាច្រើនដូចជា សមុទ្រដ៏ស្រស់ស្អាត(ដូចជាឆ្នេរអូរឈើទាល, ឆ្នេរអូរត្រេះ, ឆ្នេរ៧ជាន់, ឆ្នេរសុខា នឹងមានកោះជាច្រើនទៀតដែលមានទេសភាពស្អាតហើយផ្លែកភ្នែកជាពុំខាន), រមណីយដ្ឋានក្បាលឆាយ ដែលមានទឹកដ៏សែនត្រជាក់នឹងម្ហូបឆ្ងាញ់ៗនៅកន្លែងនោះ ហើយនិងមានកន្លែងទេសចរណ៍ជាច្រើនកន្លែងទៀត។








ប្រវតិ្តប្រាសាទព្រះវិហារ

កែប្រែ

ប្រាសាទព្រះវិហារគឺស្ថិតក្នុងភូមិស្វាយជ្រុំ, ឃុំកន្ទួត, ស្រុកជាំខ្សាន្ត នៅលើភ្នំដងរែក។ ប្រាសាទព្រះវិហារមានចំងាយ ៤០៥ គីឡូម៉ែតពីទីក្រុងភ្នំពេញ តែបើធ្វើដំណើរពីទីរួមខេត្តព្រះវិហារវិញគឺត្រឹមតែ ១០៨ គីឡូម៉ែតតែប៉ុណ្ណោះ ហើយធ្វើដំណើរតាមផ្លូវលេខ ២១១ ដើម្បីទៅកាន់ស្រុកជាំខ្សាន្ត។ នៅលើភ្នំដងរែកមានជណ្តើរមួយដែលអាចអោយយើងឡើងដល់កំពូលភ្នំ ហើយជាកន្លែលដែលប្រាសាទព្រះវិហារស្ថិតនៅ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្រ្តមួយដែលមានឈ្មោះថា សេការីស្វារៈ គឺមានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី៩ នឹងដើមសតវត្សទី១០ ដោយមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរន្ម័ទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរន្ម័ទី១ (សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទជ័យវរន្ម័ទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩) និងព្រះបាទសូរ្យវរន្ម័ទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០)។ ប្រាសាទនេះប្រគល់អោយប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ ហើយត្រូវទាមទារបានមកវិញដោយការកាត់ក្តីពីតុលាការអន្តរជាតិ ក្រុងឡាអេ (១៥ មិថុនា ១៨៦២) ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។