ខ្មែរ​(កម្ពុជា​)

ប្រវត្តិរូបសង្ខេប

កែប្រែ

ខ្ញុំបាទឈ្មោះ៖ សេន​ វ៉ាន់ឌី
មានថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃសុក្រ​​ ទី៤ ខែសីហា ឆ្នាំ១៩៩៥
ទីកន្លែងកំណើត៖ ភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

 

ប្រវត្តិសិក្សា

កែប្រែ

សាលាបឋមសិក្សាហ៊ុនសែនព្រៃនប់

កែប្រែ

រយៈពេល៦ឆ្នាំ ខ្ញុំបានសិក្សានៅសាលាបឋមសិក្សាហ៊ុនសែនព្រៃនប់ ប៉ុន្តែក្នុងអំឡុងពេលដែលខ្ញុំរៀននៅថ្នាក់ទី២ ខ្ញុំបានប្ដូរសាលាទៅរៀននៅសាលាបឋមសិក្សាហ៊ុនសែនទំនប់រលក ដែលស្ថិតក្នុងទីរួមខេត្តព្រះសីហនុ។ ឆ្លងការសិក្សា និងរៀននៅទីនោះអស់រយៈពេល១ឆ្នាំ ខ្ញុំក៏បានផ្លាស់មករៀននៅសាលាបឋមសិក្សាហ៊ុនសែនព្រៃនប់វិញ រហូតបញ្ចប់ការសិក្សាថ្នាក់បឋម។

អនុវិទ្យាល័យហ៊ុនសែនព្រៃនប់

កែប្រែ

ពេលដែលបញ្ចប់ការសិក្សានៅថ្នាក់បឋម ខ្ញុំក៏បានចូលរៀននៅថ្នាក់អនុវិទ្យាល័យគិតចាប់ពីឆ្នាំ២០០៨រហូតដល់ឆ្នាំ២០១១។ ការសិក្សានៅថ្នាក់អនុវិទ្យាល័យ ខ្ញុំទទួលបានលទ្ធផលល្អមធ្យម ព្រោះខ្ញុំពុំសូវមានពេលគ្រប់គ្រាន់ដើម្បីទៅសាលារៀន។

វិទ្យាល័យហ៊ុនសែនព្រៃនប់

កែប្រែ

ឆ្លងកាត់ការសិក្សារយៈពេល៣ឆ្នាំនៅវិទ្យាល័យ ជាចុងក្រោយខ្ញុំក៏បានប្រលងជាប់ថ្នាក់វិទ្យាល័យ

ខ្ញុំបានមកប្រលងដើម្បីចូលរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប។​ បច្ចប្បន្នខ្ញុំបានកំពុងរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប​ ផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន។ វាគឺមានភាពសប្បាយរីករាយណាស់ក្នុងការរស់នៅក្នុងសាលា ពួកយើងទាំងអស់គ្នាដែលស្នាក់នៅក្នុងសាលា គឺមានភាពរួសរាយ គោរព ស្រឡាញ់ ជួយគ្នាទៅវិញទៅមក ប្រៀបបានដូចជាបងប្អូន។ ការរស់នៅក្នុងសាលាបច្ចេកទេសដុនបូស្កូខេត្តកែប គឺបីដូចជាជីវិតដែលយើងនឹបានជួបនៅថ្ងៃអនាគត នេះគឺជាការបង្រៀនអោយយើងស្គាល់ និងអោយយើងចេះពីការរស់នៅនៃជីវិតពិតរបស់យើង ក៏ដូចជាមនុស្សទូទៅផងដែរ។

ប្រវត្តិការងារ

កែប្រែ

ពេលដែលខ្ញុំរៀននៅថ្នាក់អនុវិទ្យាល័យ រហូតដល់ថ្នាក់វិទ្យាល័យ ខ្ញុំបានធ្វើការងារមួយចំនួន៖

កម្មករសំណង់

កែប្រែ

ដោយសារខ្វះខាត់ថវិការក្នុងការសិក្សា ឈ្លៀតពេលទំនេរពីការសិក្សា ខ្ញុំបានទៅធ្វើការសំណង់នៅតាមកន្លែងជាច្រើន​ មិនថាឡើយនៅក្បែរផ្ទះ ឬមួយក៏នៅឆ្ងាយពីផ្ទះ។

អ្នករត់តុ

កែប្រែ

ខ្ញុំបានធ្វើជាអ្នករត់តុនៅក្នុងហាងបាយមួយកន្លែងនៅក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ​ រយៈពេល៣ខែ។ ពេលសំរាក់ពីការងារ​ ខ្ញុំបានចូលរៀនភាសាអង់គ្លេសនៅសាលាភាសាអង់គ្លេសក្រុងឡុង ដែលមានទីតាំងស្ថិតនៅជិតកន្លែងដែលខ្ញុំធ្វើការ។

កម្មកររោងចក្រ

កែប្រែ

វិសមកាលចំនួន៣ខែ ខ្ញុំអាចមានពេលវេលាដើម្បីធ្វើការរកប្រាក់បានមួយចំនួនមកផ្គត់ផ្គង់ជីវៈភាពគ្រួសារ និងការសិក្សារបស់ខ្ញុុំផងដែរ។ ក្នុងការធ្វើការជាកម្មកររបស់គេ វាមានភាពលំបាកបន្តិចបន្តួច។

គ្រួសារ

កែប្រែ

សមាជិកគ្រួសាររបស់ខ្ញុំមានចំនួន៦នាក់, មានបងប្អូនចំនួន៤នាក់, ស្រី១នាក់, ខ្ញុំជាកូនទី២
ឪពុកឈ្មោះ៖ សេន​ វិបុល គាត់មានមុខរបរជាអ្នកនេសាទ
ម្ដាយឈ្មោះ៖មួង ចាន់ធូ គាត់ជាស្រ្តីមេផ្ទះ
បងស្រីរបស់ខ្ញុំឈ្មោះ៖សេន ចាន់ដារ៉ា សព្វថ្ងៃកំពុងរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ផ្នែកទំនាក់ទំនងសង្គម
ប្អូនប្រុសរបស់ខ្ញុំឈ្មោះ៖សេន សុវ៉ាន់ដា​កំពុងរៀននៅអនុវិទ្យាល័យហ៊ុនសែនព្រៃនប់
ប្អូនប្រុសពៅឈ្មោះ៖ សេន វ៉ាន់ឌីកំពុងរៀននៅសាលាបឋមសិក្សាហ៊ុនសែនព្រៃនប់។