ប្រវត្ដិរូបសង្ខប

កែប្រែ

អំពីខ្លួនខ្ញុំ

កែប្រែ
 

សូរស្ដីមិត្ដភក្ដិទាំងអស់គ្នាដែល មានវត្ដមាននៅគេហទំព័រវីគីភីឌាទាំអស់ ខ្ញុំបាទឈ្មោះចាន់ ភក្ដី ភេទប្រុសសព្វថ្ងៃមានទីលំនៅភូមិ​ ស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្ដ កំពត​ ខ្ញុុំមានបងប្អូនចំនួន៧ នាក់ប្រុស ៥នាក់ ស្រី ២នាក់ ខ្ញុំជាកូនទី​៥ ក្នុងគ្រូសារ ឪពុកឈ្មោះនី​ ប៊ុនថា​​​ មុខរបរ កសិករ ម្ដាយឈ្មោះខឹម សៀក មុខរបរ​កសិករ សព្វថ្ងៃខ្ញុំរៀននៅសាលាបច្ចេកទេសដុន បូស្កូ ខេត្ដកែប រៀនផ្នែកទំនាក់ទំនងសង្គមឆ្នាំទី ជំនាន់ទី៤ មូលហេតុដែលខ្ញុំរៀនផ្នែកទំនាក់ទំនងសង្គមព្រោះខ្ញុំចង់ធ្វើជាអ្នកកាត់តវីដេអូ ឌីសាញ នឹងជាអ្នកកាតសែត ហើយគោលបំនងរបស់ខ្ញុំនៅពេលអនាគតក្រោយពីបញ្ចប់ការសិក្សានៅ សាលាបច្ចេកទេស ដុនបូស្កូ ខេត្ដកែប ខ្ញុំចង់ធ្វើជាអ្នកកាត់តវីឌីអូម្នាក់នៅតាមស្ថនីយ៍ទូរទស្សន៍ផ្សងៗនៅព្រះរាជាណាចក្រកម្ពុជា។

ប្រវត្ដិនៃការសិក្សា

កែប្រែ

ថ្នាក់បឋម

កែប្រែ

ខ្ញុំរៀនមានការលំបាកច្រើនខ្វះសំភារៈសិក្សាមួយចំនួនពិសេសគឺនៅពេលនោះខ្ញុំគ្មានកងជិះនិងគេគឺត្រូវដើរទៅរៀនជារៀងរាល់ថ្ងៃហើយចំងាយផ្លូវពីផ្ទះទៅសាលាមានចំនួន៣គីឡូម៉ែត្រហើយសាលាដែលខ្ញុំរៀនគឺសាលាបឋមសិក្សាហ៊ុនសែនកោះស្លាគឺសិក្សារយះពេល៦ ឆ្នាំគិតពីឆ្នាំ២០០២ដល់ឆ្នាំ២០០៨ នៅពេលនោះដែរគ្រូសាររបស់ខ្ញុំមានការលំបាក់ច្រើនទាំងជីវភាព និងការរស់នៅប្រចាំថ្ងៃតែទោះជាយ៉ាងណាក៏ដោយក៏ឪពុកម្ដាយខ្ញុំនៅតែជំរុញអោយខ្ញុំទៅសិក្សាជានិច្ច។

នៅវិទ្យាល័យ

កែប្រែ

ខ្ញុំរៀននៅវិទ្យាល័យចំណេះដឹងទូទៅនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសន្ដហ្រង់ស្វ័ររយះពេល៦ ឆ្នាំហើយសាលានោះដែរស្ថិតនៅខេត្ដតាកែវដែលជាស្រុកកំណើតរបស់ខ្ញុំនិងឪពុកម្ដាយខ្ញុំ ពេលនោះខ្ញុំបានទៅស្នាក់នៅជាមួយអ៊ុំរបស់ខ្ញុំដើម្បីសិក្សា មធ្យបាយធ្វើដំណើររបស់ខ្ញុំគឺដើរទៅសាលា​​ហើយមានចំងាយ​​ ១៥០០ម៉ែត្រពីផ្ទះ​ សាលមានទីធ្លាធំទូលាយមានទាំងទីលានកីឡាមានដូចជាៈ កីឡាបាល់ទាត់បាល់ទះ នឹងបាល់បោះ និងងមាន៧កម្រិតសិក្សាមានមតេយ្យសិក្សា នឹងថ្នាក់ទី៧ ដល់ថ្នាក់ទី១២ សាលាមានបណ្ណាល័យសម្រាប់អោយសិស្សខ្ចីសៀវភៅទៅមើលនៅផ្នះហើយនឹងសៀវភៅពុម្ភគឺសាលាអោយខ្ចីហើយនៅចុងឆ្នាំត្រូវយកមកសងសាលាវិញ មិនតែប៉ុណ្ណើសាលាក៏មានកុំព្យូទ័រចំនួន២០ គ្រឿងសម្រាប់អោយសិស្សសិក្សាហើយនៅបំណាច់ឆ្នាំសាលាក៏មានចែករង្វាន់ដល់សិស្សពូកែចាប់ពីលេខមួយដល់លេខ៣​ ព្រមទាំចែកទៅតាមមុខជំនាញទៅគឺជំនាញកសិកម្ម និងជំនាញលេខាធិការ នៅក្នុងនោះខ្ញុំបានជ្រើសរើសយកជំនាញកសិកម្មហើយជំនាញនេះខ្ញុំរៀនពីពីការដាំដំណាំ ថែទាំដំណាំ ចិញ្ចឹមសត្វនឹងរបៀបថែទាំសត្វរបៀបជ្រើសរើសពូជសត្វ ចំនែកនៅថ្ងៃសៅរ៍ មានការធ្វើពលកម្មរយះពេល១ម៉ោងចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៨ព្រឹក ចំណែកការប្រលងសញ្ញបត្រមធ្យមសិក្សាទុតិយ្យភូមិខ្ញុំប្រលងខ្ញុំប្រលងនៅអង្គតាសោមដែលមានសិស្សប្រលង ប្រហែល៣០០០នាក់នៅក្នុងបណ្ឌលប្រលងពេលនោះដែរខ្ញុំបានប្រលងជាប់ខ្ញុំមានការសប្បាយរីករាយជាខ្លាំងចំពោះលទ្ធផលរបស់ខ្ញុំទោះជាប់ចំណាត់ថ្នាក់ទាបក៏ដោយហើយឪពុករបស់ ម្ដាយរបស់ខ្ញុំមានការសប្បាយចិត្ដនៅពេលដែលខ្ញុំបានប្រលងជាប់ហើយគាត់និងអោយខ្ញុំបន្ដការសិក្សារហូតបានការងារធ្វើ។

នៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្ដកែប

កែប្រែ

នៅពេលដែលខ្ញុំបានចូលមកដាក់ពាក្យប្រលងជាលើកដំបូងខ្ញុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានមកដុនបូស្កូ​​ ហើយទន្ទឹមនិងគ្នានេះដែរខ្ញុំក៏បានប្រលងជាប់ដូចអ្វីដែលខ្ញុំចង់បាន ដូចបំណងរបស់ខ្ញុំមែនហើយមកដល់ចុងខែធ្នូឆ្នាំ២០១៤ នេះខ្ញុំបានសិក្សាអស់រយះពេល២ ខែមកហើយ មូលហេតុដែលខ្ញុំជ្រើសរើសផ្នែកទំនាក់ទំនងសង្គមពីព្រោះខ្ញុំចង់ធ្វើជាអ្នកកាត់តវីដេអូ កាមមេរ៉ា ឌីសាញនិងចង់ធ្វើជាអ្នកកាសែត ហើយខ្ញុំនិងខិប្រឹងប្រែងរៀនសូត្រឲ្យអស់ពីសមត្ថភាពរបស់ខ្ញុុំដើម្បីជាឲ្យមានចំណេះនិងជំនាញមួយយ៉ាងពិតប្រាកដនៅពេលដែលខ្ញុំបានបញ្ចប់ពីសាលាបច្ចេក ទេស ដុនបូស្កូ មិនតែប៉ុណ្ណោះខ្ញុំសង្ឃឹមថាពេលខ្ញុំចប់ពីសាលាច្ចេកទេសដុន បូស្កូ​ ខេត្ដកែប នេះខ្ញុំនឹងមានចំនេះនិងជំនាញមួយពិតប្រាកដហើយធ្វើការទៅតាមជំនាញនោះដើម្បីជួយដល់ខ្លួនឯង គ្រួសារ ក៏ដូចជាជួយអភិវឌ្ឍន៍ ដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ។