កុមារកំព្រានៅកម្ពុជា សព្វថ្ងៃនេះកុមានៅប្រទេសកម្ពុជា​ ជាច្រើនដែលគ្មាន ពុក​ ម្តាយ កុមាដែលពុកម្តាយបោះបង់ចោល​ និង ជីវភាពនៅក្នុងគ្រួសារក្រីក្រដូចឆ្នោះកុមាមានអត្តាកើនឡើងជាច្រើននៅកម្ពុជា។​ ដោយឡែក ឥឡូវនេះក៊មានអង្គការខ្លះកុំពុងស្វាតស្វែងដើម្បីស្វែងរកជួយកុមាទាំងនោះអោយរួចផុតពីរភាពក្រីក្រទុក្ខលំ បាក់គឺគេត្រូវចុះជួយទៅតាមកន្លែងដែលកុមារស់នៅដើម្បីជូយដូចជាការ បង្រៀន​ ជាភាសារអង្គគ្លេស ភាសារខ្មែរ អប់រំអនាម័យសុខភាព និងផ្តល់ជា សំភារ:បន្តីចបន្តួច។ ជួយកុមាក្រីក្រ និង ជួយយុវ ជនក្រី ក្រអោយពួកគេមានកាងារធ្វើដើម្បីជួយដល់ប្រទេសជាតិ ។ ខ្ញុំ សូមអំពាវនាវដល់សព្វរស់ជនដែលនៅ ក្នុងប្រទេស និង ក្រៅប្រទេស សូមជូយកុមាទាំងនោះផងព្រោះពួកគេមានទុក្ខលំបាក់ខ្លាំងណាស់ពួកគេ សង្ឈឹមទៅលើអស់លោកជាសព្វរស់ជននេះទេ។ ចិញ្ជឹមគោរញីថែទាំព្យាបាល់​​​ ក្រហេតុពីខ្ជឹល មានត្បិតឧស្សា អ្នកមានប្រាជ្ញាមិនស្មើរអ្នកមានគុំនិត្យ សំណូក់សំណាង សំណូក់សូកសាងក៊កើតពីរគឹត កាលបុណ្យជាតិមុន ពីព្រេងអណ្តិត កើតរូបគំនិត្យ ទើបកើតសំណាង់។ កុំណាព្យនេះដក់ស្រង់ពីរ សៀវភៅ OPreachy


ស្នេហ៏ក្រោមពន្លឺព្រះច័ន្ទ កាលដើមឡើយមានការស្រឡាញ់ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ រស់នៅ​លើកោះ​ដ៏សែន​សុខសាន្តមួយ។ថ្ងៃមួយផែនដីប្រកាសថា កោះសុខសាន្ត​នឹងលិច សូមអ្នកទាំងអស់គ្នាចាក​ចេញឲ្យឆាប់រហ័សបំផុត ។ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ សុទ្ធតែមានឧបករណ៍​ចម្លងរៀងខ្លួន លើកលែងតែការស្រឡាញ់ ដែលកំពុងភ័យស្វែងរកជំនួយព្រោះ​កោះ​លិច​កាន់តែ​លឿនទៅៗ ។ ខណៈពេលនោះ ការស្រឡាញ់ឃើញ​សំពៅ​របស់ មាន ជឹះកាត់ ក៏ស្រែកសួរ « បង​មាន… សូមជួយចម្លងខ្ញុំផងបានទេ ?» មាន​បានឆ្លើយថា «ទេទេ! សំពៅ​ខ្ញុំ​ពោរពេញ​ទៅដោយ​ទ្រព្យសម្បត្តិ គ្មានចន្លោះណា​សម្រាប់​បងទេ!» ហើយ មានក៏ជិះហួស​បាត់ទៅ ។ មួយសន្ទុះ​ក្រោយមក ក្រ ក៏បណ្ដែតក្បូនមក ការស្រឡាញ់ ឃើញក៏​ស្រែកអង្វរ «បង ក្រ … សូមជួយចម្លងខ្ញុំផង​បានទេ ពេលនេះកោះលិចផុតជើងខ្ញុំ​ហើយ!» ក្រ «សូមទោស! កន្លែងខ្ញុំចង្អៀតណាស់ គ្មានចន្លោះ​ណា​​ដឹកបងទេ!» រួច ក្រ ក៏ជិះហួស​បាត់ទៅ ។ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ មកជាបន្ត​បន្ទាប់ ប៉ុន្តែម្នាក់រវល់​តែសប្បាយក្អាកក្អាយ ម្នាក់ទៀត​រវល់​តែ​កើតទុក្ខ ឈ្ងោកមុខ​មិនបានលឺការស្រឡាញ់​ស្រែកហៅទេ ។ ចំណែក ច្រណែន ប្រច័ណ្ឌ ពួកគេមិនឲ្យការស្រឡាញ់​ទៅ​ជាមួយទេ ព្រោះ ការ​ស្រឡាញ់​គឺ​ជាសត្រូវ​របស់ ពួកគេ ។ ទឹកលិច​កាន់តែជ្រៅទៅៗ​ ត្រឹមចង្កេះ ត្រឹមទ្រូង​របស់ការ​ស្រឡាញ់​ហើយ… ការស្រឡាញ់គិតថា គេនឹងគ្មានជីវិត​រស់នៅបាន​នោះទេ គេរំលឹករឿង​គ្រប់បែប​យ៉ាង​កាលពីរស់នៅលើ ​កោះសុខសាន្ត​ជាមួយ​គ្នា គឺ​ពួកគេ​ទាំងអស់​គ្នា​សុទ្ធតែ​ត្រូវការ​ ការស្រឡាញ់​ទាំងអស់គ្នា ហេតុអ្វី​បានជាពេលមាន​អាសន្ន​ពួកគេ​ធ្វើបែប​នេះ​ទៅវិញ ។ ការស្រឡាញ់​អស់សង្ឃឹម​ខ្លាំងណាស់ ទឹកភ្នែក​រលីងរលោង​រៀបនឹងស្រក់​ចុះមក ឯទឹក​ក៏រៀបលិច​ជិតផុត​រូបគេ​ទៀត ស្រាប់តែ​មានដៃមួយ​មកចាប់​ទាញ​ដៃការស្រឡាញ់យ៉ាង​ណែន ហើយ​និយាយ​ថា បងអាចទៅ​ជាមួយខ្ញុំបាន ខ្ញុំនឹង​ជួយចម្លងបង​ ការពារ​បងឆ្លងទៅ​ដល់ត្រើយ​សុខសាន្តម្ខាងទៀត ។ ការស្រឡាញ់ អរណាស់​ រំភើបណាស់ ភ្លេចខ្លួន​ក៏មកដល់​ច្រាំងរួចចុះទៅ ឯសំពៅ​របស់គេ​ម្នាក់​នោះក៏ថយ​ទៅវិញ​បាត់ដែរ។ ការស្រឡាញ់​ពិបាកចិត្ត​ម្ដងទៀត ព្រោះខ្លួនរវល់តែ​អរពេក មិនទាន់​នឹង​បាន​អរគុណគេ ហើយមិនទាំង​នឹងស្គាល់ថា​គេ​នោះ​ជានរណាទៀត! គេដើរ​បណ្ដើរ​សួរខ្លួន​ឯង​បណ្ដើរ បន្ទោសខ្លួន​ឯង បណ្ដើរ ហើយក៏ជួប​នឹង​បង​ វីសដុម ក៏សួរ តើបង​ដឹងថា​គេ​ជានរណា​ទេ ? ខ្ញុំចង់អរគុណ​គាត់! វីសដុម ញញឹម ហើយ​ក៏និយាយថា​ គេមិន​ត្រូវការ​អ្វី​ពីបង​នោះទេ សុំត្រឹមតែ​បង​មានសេចក្ដី​សុខ​ទៅ​ នោះគេ​សប្បាយចិត្ត​ណាស់ទៅហើយ ។ គេ​នោះ​គឺ​ជាពេលវេលា មានតែ​ពេលវេលា​ទេ​ទើបដឹងថា ការស្រឡាញ់​ត្រូវការ​អ្វី! មានតែ​ពេលវេលា​ទេ​ទើបដឹងថា ការស្រឡាញ់​មានតម្លៃ​កម្រិត​ណា៕