ឧបោសថាទិបុច្ឆាវិសជ្ជនា

សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

ឧបោសថាទិបុច្ឆាវិសជ្ជនា [៩០] ឧបោសថកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ បវារណាកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ តជ្ជនីយកម្ម។បេ។ និយស្សកម្ម។បេ។ បព្វាជនីយកម្ម។បេ។ បដិសារណីយកម្ម។បេ។ ឧក្ខេបនីយកម្ម។បេ។ បរិវាសទាន (ការឲ្យបរិវាស)។បេ។ មូលាយប្បដិកស្សនា។បេ។ មានត្តទាន។បេ។ អព្ភាន។បេ។ ឧបសម្បទាកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការរម្ងាប់តជ្ជនីយកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការរម្ងាប់និយស្សកម្ម។បេ។ ការរម្ងាប់បព្វាជនីយកម្ម។បេ។ ការរម្ងាប់បដិសារណីយកម្ម។បេ។ ការរម្ងាប់ឧក្ខេបនីយកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ សតិវិន័យ មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។បេ។ អមូឡ្ហវិន័យ។បេ។ តស្សបាបិយសិកា។បេ។ តិណវត្ថារកៈ។បេ។ ការសន្មតិភិក្ខុឲ្យជាអ្នកប្រដៅភិក្ខុនី។បេ។ ការសន្មតិភិក្ខុឲ្យនៅប្រាសចាកត្រៃចីវរ។បេ។ ការសន្មតិសន្ថ័ត។បេ។ ការសន្មតិភិក្ខុឲ្យជាអ្នកចោលរូបិយៈ។បេ។ ការសន្មតិភិក្ខុឲ្យជាអ្នកប្រគល់សាដក។បេ។ ការសន្មតិភិក្ខុឲ្យជាអ្នកប្រគល់បាត្រ។បេ។ ការសន្មតិឈើច្រត់។បេ។ ការសន្មតិសង្រែក។បេ។ ការសន្មតិឈើច្រត់ និងសង្រែក មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។

[៩១] សួរថា ឧបោសថកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ឆ្លើយថា ឧបោសថកម្ម មានសេចក្តីព្រមព្រៀងជាខាងដើម មានការធ្វើជាកណ្តាល មានការបញ្ចប់ជាទីបំផុត។ បវារណាកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ បវារណាកម្ម មានសេចក្តីព្រមព្រៀងជាខាងដើម មានការធ្វើជាកណ្តាល មានការចប់ជាទីបំផុត។ តជ្ជនីយកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ តជ្ជនីយកម្ម មានវត្ថុ និងបុគ្គលជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។ និយស្សកម្ម។បេ។ បព្វាជនីយកម្ម បដិសារណីយកម្ម ឧក្ខេបនីយកម្ម បរិវាសទាន មូលាយប្បដិកស្សនា មានត្តទាន អព្ភាន មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ អព្ភាន មានវត្ថុ និងបុគ្គលជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។ ឧបសម្បទាកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ឧបសម្បទាកម្ម មានបុគ្គលជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។ ការរម្ងាប់តជ្ជនីយកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការរម្ងាប់តជ្ជនីយកម្ម មានការប្រព្រឹត្តវត្តដោយល្អជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។ ការរម្ងាប់និយស្សកម្ម។បេ។ បព្វាជនីយកម្ម បដិសារណីយកម្ម ឧក្ខេបនីយកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការរម្ងាប់ឧក្ខេបនីយកម្ម មានការប្រព្រឹត្តវត្តដោយល្អជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។ សតិវិន័យ មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ សតិវិន័យមានវត្ថុ និងបុគ្គលជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។ អមូឡ្ហវិន័យ។បេ។ តស្សបាបិយសិកា តិណវត្ថារកៈ ការសន្មតិភិក្ខុឲ្យជាអ្នកប្រដៅភិក្ខុនី ការសន្មតិភិក្ខុឲ្យនៅប្រាសចាកត្រៃចីវរ ការសន្មតិសន្ថ័ត ការសន្មតិភិក្ខុឲ្យជាអ្នកចោលរូបិយៈ ការសន្មតិភិក្ខុឲ្យជាអ្នកប្រគល់សាដក ការសន្មតិភិក្ខុឲ្យជាអ្នកប្រគល់បាត្រ ការសន្មតិឈើច្រត់ ការសន្មតិសង្រែក ការសន្មតិឈើច្រត់ និងសង្រែក មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការសន្មតិឈើច្រត់ និងសង្រែកមានវត្ថុ និងបុគ្គលជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។

បករណៈសំដែងអំពីអំណាចប្រយោជន៍

[៩២] ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់សាវ័កទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង គឺដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីនៅសប្បាយដល់សង្ឃ១ ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស១ ដើម្បីនៅជាសុខស្រួល ដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់១ ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន១ ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក១ ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង១ ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង១ ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះដល់វិន័យ១។

[៩៣] អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា សប្បាយដល់សង្ឃ អំណាចប្រយោជន៍ណាសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិន នូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួល ដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាឡើង អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីតម្កល់នៅមាំ នៃព្រះសទ្ធម្ម អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីតម្កល់នៅមាំ នៃព្រះសទ្ធម្ម អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ។

[៩៤] អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា សប្បាយដល់សង្ឃ អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួល ដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ។

[៩៥] អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា ជាសេចក្តីល្អដល់សង្ឃ។

[៩៦] អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីញុំាងជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីញុំាងជន ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា ជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា ជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានអៀនខ្មាស អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងជនទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម។

[៩៧] ក្នុងបករណៈ សំដែងអំណាចប្រយោជន៍ (នេះ) បណ្ឌិតត្រូវដឹងថា មានអត្ថ១រយ ធម៌១រយ និរុត្តិ២រយ និងញាណ៤រយ។

ចប់ បករណៈ អំពីអំណាចប្រយោជន៍។

ចប់ មហាវគ្គ (ពួកធំៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃបករណៈ អំពីអំណាចប្រយោជន៍នោះដូច្នេះ

[៩៨] មុនដម្បូងនិយាយអំពីបុច្ឆាក្នុងវារៈទាំង៨យ៉ាង១ តមកទៀត និយាយអំពីវិសជ្ជនាក្នុងវារៈ៨យ៉ាង ក្នុងបច្ច័យទាំងឡាយ១ និយាយអំពីវារៈ១៦ របស់ភិក្ខុទាំងឡាយ១ និយាយអំពីវារៈ១៦របស់ភិក្ខុនីទាំងឡាយ១ និយាយអំពីប្រភេទជាចន្លោះនៃបេយ្យាលៈ១ និយាយអំពីការស្រង់សេចក្តីមួយៗ ឡើងទៅ១ និយាយអំពីបវារណា១ និយាយអំពីអំណាចប្រយោជន៍១ និយាយអំពីការរួបរួមសេចក្តីដែលជាពួកធំៗ១។

ឯកសារ​យោង កែប្រែ

  1. ព្រះត្រៃបិដក > វិន័យបិដក > បរិវារវគ្គ