បាតិមោក្ខ
និយមន័យ កែប្រែ
ពាក្យថា បាតិមោក្ខ (Patimokkha) ឬ បាដិមោក្ខ ជាពាក្យក្នុងភាសាបាលី ចំណែកក្នុងភាសាសំស្ក្រឹតគេហៅថា ប្រាតិមោក្ស ។ បាដិមោក្ខ គឺជាបាលីពុទ្ធបញ្ញត្តិជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុ ឬភិក្ខុនីនៅក្នុងពុទ្ធសាសនាថេរវាទសូត្រនៅក្នុងទីប្រជុំសង្ឃរាល់កន្លះខែម្តង ។ សម្រាប់ភិក្ខុ មានវិន័យ ២២៧ សិក្ខាបទ (ច្បាប់) ដែលពួកលោកត្រូវសូត្រជុំគ្នា ចំណែកភិក្ខុនី មានវិន័យ ៣១១ សិក្ខាបទ ដែលត្រូវសូត្រ ។
បរាជិក (Parajika) ៤ កែប្រែ
- ការសេពមេថុនធម្ម (ការរួមភេទ)
- ការកាន់យកទ្រព្យសម្បត្តិដែលគេមិនបានប្រគេន
- ការសម្លាប់សត្វ
- ការពោលពាក្យអួតអាងអំពីគុណវិសេសដែលមិនមាននៅក្នុងខ្លួន។
សង្ឃាទិសេស (Sanghadisesa) ១៣ កែប្រែ
- ភិក្ខុក្លែងញ៉ាំងទឹកសុក្កៈឲ្យកំរើកឃ្លាតចាកទីត្រូវសង្ឃាទិសេស (សុក្កចិសដ្ឋិ) ។
- ភិក្ខុមានតម្រេក ចាប់ពាល់កាយស្រ្ដីត្រូវសង្ឃាទិសេស (កាយសំសគ្គ) ។
- ភិក្ខុមានតម្រេក និយាយពាក្យអាក្រក់ចំពោះនិមិត្ដស្រ្ដី ត្រូវសង្ឃាទិសេស (ទុដ្ឋុល្លវាចា) ។
- ភិក្ខុមានតម្រេក និយាយល្បួងស្រ្ដីឲ្យបម្រើខ្លួនដោយកាម ត្រូវសង្ឃាទិសេស (អត្ដកាមបារិចរិយា) ។
- ភិក្ខុនិយាយដឹកនាំឲ្យបុរស និង ស្រ្ដីបានគ្នាជាប្ដីប្រពន្ធ ត្រូវសង្ឃាទិសេស (សញ្ចរិត្ដ) ។
- ភិក្ខុធ្វើកុដិបូកដោយកំបោរ ឬដីស្អិត ដែលមិនមានអ្នកណាជាម្ចាស់របស់ សម្រាប់ជាទីនៅរបស់ខ្លួន ។ ត្រូវធ្វើឲ្យត្រូវនឹងប្រមាណ គឺបណ្ដោយ ១២ ចំអាម ទទឹង ៧ ចំអាម ដោយចំអាមព្រះសុគត ។ កាលដែលនឹងធ្វើនោះ ត្រូវឲ្យសង្ឃសំដែងទីឲ្យជាមុនសិន ។ បើមិនបានឲ្យសង្ឃសំដែងឲ្យក្ដី ធ្វើឲ្យកន្លងហួសប្រមាណក្ដី ត្រូវសង្ឃាទិសេស (សញ្ញាចិកា) ។ សិក្ខាបទនេះហៅថាកុដិការក៏បាន ។
- បើកុដិដែលធើ្វនោះ មានទាយកជាម្ចាស់របស់ ធ្វើឲ្យកន្លងហួសប្រមាណនោះបាន ប៉ុន្តែត្រូវឲ្យសង្ឃសំដែងទីឲ្យជាមុន ។ បើមិនបានឲ្យសង្ឃសំដែងទីឲ្យ ត្រូវសង្ឃាទិសេស (មហល្លក) ។
- ភិក្ខុក្រោធខឹងនឹងភិក្ខុឯទៀត ហើយក្លែងចោទគេ ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវសង្ឃាទិសេស (អមូលក) ។
- ភិក្ខុក្រោធខឹងភិក្ខុឯទៀត ហើយក្លែងរកលេសមកចោទ គេដោយអាបត្ដិបារាជិក ត្រូវសង្ឃាទិសេស (អញ្ញភាគិយ) ។
- ភិក្ខុព្យាយាមបំបែកសង្ឃឲ្យបែកគ្នា ភិក្ខុដទៃហាមប្រាមមិនស្ដាប់ ។ សង្ឃបានសូត្រសមនុភាសនកម្មដើម្បីឲ្យលះបង់ ។ បើមិនលះបង់ទេ ត្រូវសង្ឃាទិសេស (សង្ឃភេទ) ។
- ភិក្ខុប្រព្រឹត្ដតាមភិក្ខុដែលបំបែកសង្ឃនោះ ភិក្ខុដទៃហាមប្រាមមិនស្ដាប់ ។ សង្ឃបានសូត្រសមនុភាសនកម្មដើម្បីឲ្យលះបង់ បើមិនលះបង់ ត្រូវសង្ឃាទិសេស (ភេនាវត្ដក) ។
- ភិក្ខុមានជាតិជាអ្នកប្រដៅក្រ ភិក្ខុឯទៀតឃាត់មិនស្ដាប់ ។ សង្ឃបានសូត្រសមនុភាសនកម្មដើម្បីឲ្យលះបង់ ។ បើមិនលះបង់ ត្រូវសង្ឃាទិសេស (ទុព្វចជាភិក) ។
- ភិក្ខុទ្រុស្ដត្រកូល គឺភិក្ខុដែលប្រចុបប្រចែងគ្រហស្ដ ។ សង្ឃបានបណ្ដេញចេញពីវត្ដ ហើយត្រឡប់ជាតិះដៀលសង្ឃវិញ សង្ឃបានសូត្រសមនុភាសនកម្មដើម្បីឲ្យលះបង់ ។ បើមិនលះបង់ ត្រូវសង្ឃាទិសេស (កិលទូសក) ។
ចាប់តាំងពី សុក្កវិស្សដ្ឋិ រហូតដល់ អញ្ញភាគិយ សិក្ខាបទទាំង ៩ នេះឈ្មោះថា បថមាបត្ដិកា ព្រោះត្រូវក្នុងគណដែលកន្លងជាដំបូង ។ ក្រៅពីនេះ ៤ សិក្ខាបទទៀតឈ្មោះថា យាវតភិយកា ព្រោះត្រូវក្នុងគណដែលសង្ឃសូត្រ សមនុភាសនកម្ម ។ ចប់អនុស្សាវនជាគម្រប់ ៣ ។
អនិយត (Aniyata) ២ កែប្រែ
និស្សគ្គិយបាចិត្តិយៈ (Nissaggiya pacittiya) ៣០ កែប្រែ
==បាចិត្តិយៈ (Pacittiya) ៩២==បាចិត្តយ
បដិទេសនិយៈ (Patidesaniya) ៤ កែប្រែ
សេខិយវត្តៈ (Sekhiyavatta) កែប្រែ
សារូប (Sāruppa) ៥៦ កែប្រែ
អាកប្បកិរិយាត្រឹមត្រូវ (proper behavior) ២៦ កែប្រែ
ភោជនបតិសំយុត្តៈ (Bhojanapatisamyutta) ៣០ កែប្រែ
ធម្មទេសនាបតិសំយុត្ត (Dhammadesanāpatisamyutta) ១៦ កែប្រែ
បកិណ្ណកៈ (Pakinnaka) ៣ កែប្រែ
អធិករណសមថៈ (Adhikarana-samatha) ៧ កែប្រែ
ឯកសារយោង កែប្រែ