LibreOffice
LibreOffice (បញ្ចេញសម្លេងជា /ˌliː.brəˈɒ.fɪs/) គឺជាឈុតកម្មវិធីការិយាល័យមួយ ដែលជាកំណែក្រោយ និងជាឈ្មោះថ្មីរបស់កម្មវិធី OpenOffice.org ។ ហើយ LibreOffice គឺជាគម្រោងរបស់ក្រុម The Document Foundation ដែលជាគម្រោងថ្មីបន្ទាប់ពីគម្រោង OpenOffice.org ដែលត្រូវបាន Oracle ទិញផ្ដាច់មុខ។ នៅពេលបច្ចុប្បន្ន ក្រុមអ្នកអភិវឌ្ឍន៍គម្រោង OpenOffice.org នានាបាននាំគ្នាមកអភិវឌ្ឍលើ LibreOffice ជំនួសវិញ។ LibreOffice ក៏ជាប្រភេទកម្មវិធីកូដបើកចំហផងដែរ។ កម្មវិធីនេះអាចប្រើបាននៅលើប្រព័ន្ធប្រតិបត្តិការទាំងបីគឺ៖ Mac OS X, Linux, Windows។
ទីកន្លែងចាប់ផ្ដើមនៃ LibreOffice 3.4.0 | |
អ្នកអភិវឌ្ឍ | The Document Foundation |
---|---|
ចេញផ្សាយដំបូង | 25 មករា 2011 |
ស្ថានភាពអភិវឌ្ឍ | សកម្ម |
សរសេរក្នុង | C++, ភាសា Java |
ប្រព័ន្ធប្រតិបត្តិការ | លីនុច Unix Mac OS X BSD Windows |
Platform | Cross-platform |
មានជា | ពហុភាសា |
ប្រភេទ | ឈុតកម្មវិធីការិយាល័យ |
អាជ្ញាបណ្ណ | GNU LGPLv3 [១] |
គេហទំព័រ | [១] |
កម្មវិធីអនុវត្តដែលមានបញ្ចូលមកស្រាប់
កែប្រែផ្នែកកម្មវិធីរបស់ LibreOffice មានដូចទៅនឹងផ្នែករបស់ OpenOffice.org ផងដែរ, ដែលមានដូចជា៖
- LibreOffice សំណេរ គឺជាកម្មវិធីសម្រាប់វាយអត្ថបទ (word processor) នៅក្នុង LibreOffice, ដែលមានក្បួនប្រើប្រាស់ស្រដៀងទៅនឹង Microsoft Word ឬ WordPerfect ហើយប្រភេទឯកសាររបស់ LibreOffice ក៏អាចបើកបាននៅក្នុង Microsoft Word ឬ WordPerfect ដែរ។ វាក៏មានសភាពលក្ខណៈដូចទៅនឹង ឧបករណ៍កែសម្រួល WYSIWYG ដែរ។[៦]
- LibreOffice Calc គឺជាកម្មវិធី សៀវភៅបញ្ជី (spreadsheet) ដែលស្រដៀងទៅនឹង Microsoft Excel ឬ Lotus 1-2-3 ដូច្នោះដែរ។ ហើយកម្មវិធីនេះក៏មានលក្ខណៈពិសេសប្លែកៗមួយចំនួនផងដែរ, ដែលមានរួមបញ្ចូលទាំងប្រព័ន្ធ កំណត់ក្រាបដោយស្វ័យប្រវត្តិ ដោយពឹងផ្អែកទៅលើព័ត៌មានដែលមាន។[៦][៧] LibreOffice Calc នៅមានក្បួនមួយហៅថា "Solver" តែវាមានលក្ខណៈខុសប្លែកពីនៅក្នុង OpenOffice.org តែបន្តិចបន្តួចប៉ុណ្ណោះ។[ត្រូវការអំណះអំណាង]
- LibreOffice Impress គឺជាកម្មវិធីធ្វើបទបង្ហាញ ដែលប្រហាក់ប្រហែលទៅនឹង Microsoft Powerpoint។ អត្ថបទបទបង្ហាញ អាចនាំចេញជាឯកសារប្រភេទ SWF, អាចមើលបាននៅលើគ្រប់កុំព្យូទ័រ ដែលបានដំឡើង Adobe Flash រួចហើយ។[៦][៨] LibreOffice Impress ក៏មានបញ្ចូលនូវសភាព 3D transition ផងដែរ។[ត្រូវការអំណះអំណាង]
- LibreOffice Base គឺជា កម្មវិធីគ្រប់គ្រងមូលដ្ឋានទិន្នន័យ ដែលស្រដៀងទៅនឹង Microsoft Access។ LibreOffice Base អនុញ្ញាតឲ្យបង្កើត និង គ្រប់គ្រងមូលដ្ឋានទិន្នន័យ, ការរៀបចំបែបបទ (form) ដែលផ្ដល់ឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការចូលទៅកាន់ទិន្នន័យ។ ដូចទៅនឹង Access ដែរ កម្មវិធីនេះអាចប្រើជាផ្នែកខាងមុខ (front-end) សម្រាប់ប្រព័ន្ធ មូលដ្ឋានទិន្នន័យផ្សេងៗ, ដែលមានរួមបញ្ចូលដូចជាមូលដ្ឋានទិន្នន័យរបស់ Access (JET), ប្រភពទិន្នន័យ ODBC, និង MySQL ឬ PostgreSQL។[៦][៩]
- LibreOffice Draw គឺជា កម្មវិធីកែសម្រួលក្រាហ្វិកវ៉ិកទ័រ និងជាកម្មវិធីគូសដ្យាក្រាម ស្រដៀងទៅនឹងកម្មវិធី Microsoft Visio ដែរ ហើយអាចប្រៀបផ្ទឹមលក្ខណៈពិសេសទៅនឹងកំណែដំបូងរបស់ CorelDRAW។ កម្មវិធីនេះផ្ដល់នូវចំណុចប្រទាក់រវាងរូបសណ្ឋាន (shape) មួយៗ, ដែលមាននៅក្នុងទីតាំងរចនាបឋបន្ទាត់ និង ជួយសម្រួលដល់ការគូរសំណង់ ដូចជា flowcharts ជាដើម។ ហើយក៏មានរួមបញ្ចូលនូវលក្ខណៈពិសេសមួយចំនួន ស្រដៀងទៅនឹងកម្មវិធីផ្សព្វផ្សាយ ដូចជា Scribus និង Microsoft Publisher។[១០]
- LibreOffice Math គឺជាកម្មវិធីដែលត្រូវបានរចនាឡើង ដើម្បីសរសេរ ឬ កែសម្រួលរូបមន្តគណិតវិទ្យា។ កម្មវិធីនេះប្រើនូវ variant របស់ XML ដើម្បីបង្កើតរូបមន្ត ដូចដែលបានកំណត់នៅក្នុង OpenDocument ។ រូបមន្តទាំងនេះអាចនឹងត្រូវបានភ្ជាប់ចូលទៅក្នុងឯកសារអត្ថបទផ្សេងៗ នៅក្នុងឈុតកម្មវិធី LibreOffice ដូចជាឯកសារដែបង្កើតដោយ Writer ឬ Calc, ដោយធ្វើការបង្កប់រូបមន្តនោះទៅក្នុងឯកសារអត្ថបទទាំងនោះ។[១១]
LibreOffice មានភ្ជាប់មកជាមួយឧបករណ៍បង្កើត PDF និងឧបករណ៍ នាំចូល PDF ។
ឯកសារយោង
កែប្រែ- ↑ The Document Foundation (2007). "GNU LGPL License". Retrieved 7 January 2011.
{{cite web}}
: Unknown parameter|month=
ignored (help) - ↑ "Features/LibreOffice". fedoraproject.org. Retrieved 2 April 2011.
- ↑ "Linux Mint 11 "Katya" released". The H. Heinz Heise. 2011-05-26. Retrieved 2011-05-29.
- ↑ "openSUSE 11.4 Will Be First To Roll Out With LibreOffice". opensuse.org. 2011-03-07. Retrieved 2011-05-18.
- ↑ "Features/Office applications". ubuntu.com. Retrieved May 3, 2011.
- ↑ ៦,០ ៦,១ ៦,២ ៦,៣ Cite error: Invalid
<ref>
tag; no text was provided for refs namedLOFeatures
- ↑ "LibreOffice Calc". Archived from the original on 2011-11-20. Retrieved 2011-07-15.
- ↑ "LibreOffice Impress". Archived from the original on 2011-11-17. Retrieved 2011-07-15.
- ↑ LibreOffice Base Archived 2012-01-07 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ "LibreOffice Draw". Archived from the original on 2011-11-20. Retrieved 2011-07-15.
- ↑ "LibreOffice Math". Archived from the original on 2011-11-23. Retrieved 2011-07-15.