លីអូណែល មេសស៊ី
លីអូណែល មេសស៊ី (កើតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៨៧) ជាកីឡាករបាល់ទាត់អាជីពអាហ្សង់ទីន បច្ចុប្បន្នលេងនៅក្លឹប អុីនទើរ ម៉ាយមី របស់ប្រទេស អាមេរិក និង លេងឲ្យក្រុមជំរើសជាត់អាហ្សង់ទីន។ គាត់លេងក្នុងមុខងារជាខ្សែប្រយុទ្ធ និង មានតួនាទីជាប្រធានក្រុម ក្រុមជំរើសជាតិអាហ្សង់ទីន។
ត្រឹមអាយុ២១ឆ្នាំ មេសស៊ីស្ថិតនៅចំណោមកីឡាករដែលត្រូវជ្រើសរើសឲ្យទទួលពានរង្វាន់បាល់មាស (បាឡុងដ័រ) និង កីឡាករលេងបានល្អបំផុតប្រចាំឆ្នាំរបស់ហ្វីហ្វា (FIFA)។ នៅឆ្នាំបន្ទាប់ គឺឆ្នាំ២០០៩ គាត់ក៏បានឈ្នះពានរង្វាន់បាល់មាស (បាឡុងដ័រ) និង កីឡាករលេងបានល្អបំផុតប្រចាំឆ្នាំរបស់ហ្វីហ្វា ជាលើកដំបូង។ មួយឆ្នាំក្រោយមក គាត់ក៏ឈ្នះពាន់រង្វាន់ ហ្វីហ្វាបាឡុងដ៏រ ២០១០ (ពានរង្វាន់ហ្វីហ្វាបាល់មាស FIFA Ballon d'or) ដែលគាត់ជាកីឡាករដំបូងគេដែលបានឈ្នោះពាននេះ និងឈ្នះជាប់ៗគ្នា ក្នុងឆ្នាំ២០១០ ២០១១ និង ២០១២។ គាត់ឈ្នះពានកីឡាលេងល្អជាងគេនៅអ៊ឺរ៉ុបរបស់យូអិហ្វា (UEFA) រដូវកាល ២០១០-១១។ ត្រឹមអាយុ២៤ឆ្នាំ មេសស៊ីបានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបានច្រើនជាងគេរបស់ក្លឹបបារសេឡួណាសម្រាប់ការប្រកួតជាផ្លូវការ។ នៅខែកញ្ញាឆ្នាំ២០១៤ គាត់រកបានគ្រាប់ទី៤០០ គិតទាំងនៅក្នុងក្លឹបនិងក្រុមជំរើសជាតិ។ នៅខែវិច្ឆិកា គាត់ក៏ក្លាយជាកីឡាករដែលបានស៊ុតបញ្ចូលទីបានច្រើនជាងគេនៅឡា លីហ្គា (លីកកំពូលរបស់អេស្ប៉ាញ)។ ត្រឹមថ្ងៃទី០៤ ខែធ្នូ ២០២២ គាត់រកបាន ៧៨៩គ្រាប់ សម្រាប់អាជីពបាល់ទាត់។