Pleng Music Awards (PMAs) គឺជាកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីកម្ពុជាប្រចាំឆ្នាំ ដែលជាទូទៅធ្វើឡើងនៅរដូវក្ដៅ ដែលទើបតែបង្កើតឡើងដោយ Smart Music ក្នុងឆ្នាំ 2022 នេះ សម្រាប់ Pleng ទាំងអ្នកឈ្នះ និងការតែងតាំងត្រូវបានជ្រើសរើសដោយសមាជិកនៃឧស្សាហកម្មតន្ត្រី ដោយផ្អែកលើការសម្តែងពាណិជ្ជកម្ម ដូចជាការលក់ និងការចាក់ផ្សាយ ។ ការចាប់ផ្ដើមដំបូងនៃពានរង្វាន់តន្ត្រីឆ្នាំ 2022 នេះ អ្នកឈ្នះត្រូវបានកំណត់ដោយការស្ទង់មតិសាធារណៈជន និងអ្នកគាំទ្រ ដែលអាចបោះឆ្នោតតាមរយៈគេហទំព័រ PMAs Archived 2022-03-08 at the វេយប៊ែខ ម៉ាស៊ីន. ។[១]

Pleng Music Awards
ឈ្មោះ​ផ្លូវការណ៍ ពានរង្វាន់តន្ត្រីភ្លេង
ឈ្មោះហៅកាត់ (PMA)
ប្រទេសកម្ពុជា កម្ពុជា
រៀបចំដោយ Smart Axiata
ពានសម្រាប់ សមិទ្ធិផលឆ្នើមសម្រាប់សិល្បករកម្ពុជា
ឆ្នាំចាប់ផ្ដើម 2022
គេហទំព័រ Pleng Music Awards Archived 2022-03-08 at the វេយប៊ែខ ម៉ាស៊ីន.

ការពិពណ៌នា កែប្រែ

Overview

កម្មវិធីពានរង្វាន់តន្ត្រីដ៏ធំប្រចាំប្រទេសកម្ពុជា គឺពានរង្វាន់ Pleng Music Awards 2022 ដែលនាំមកជូនដោយក្រុមហ៊ុន Smart Axiata និងរៀបចំដោយ Pleng បង្កើតឡើងដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃនិង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមាននៅក្នុងកម្មវិធីទូរស័ព្ទ Pleng ។[២]

លោក Feiruz Ikhwan នាយកប្រតិបត្ដិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងដាក់ដំណើរការកម្មវិធី Pleng ដើម្បីឱ្យតន្ត្រីករ និងសិល្បករខ្មែរ បង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេទៅកាន់អ្នកស្រឡាញ់តន្ត្រីរាប់លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពានរង្វាន់ Pleng Music Awards 2022 គឺជាឱកាសដ៏ល្អមួយទៀត ដែលក្រុមហ៊ុន Smart Axiata បានបង្កើត ដើម្បីត្រួសត្រាយផ្លូវសម្រាប់តារាកំពូលៗកម្ពុជាទទួលបានការទទួលស្គាល់ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ យើងក៏យល់ឃើញថាពានរង្វាន់ Pleng Music Awards ជាការសម្ដែងនូវអំណរគុណរបស់យើង ចំពោះការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យតន្ត្រីដែលបន្តលេចធ្លោនៅកម្ពុជា» ។ ពានរង្វាន់ដែលអាចឱ្យទស្សនីយជនចូលរួមបោះឆ្នោត ដើម្បីស្វែងរកជ័យលាភីទាំងអស់មានចំនួន ៧ ប្រភេទ រួមមាន៖ «បទចម្រៀងប្រចាំឆ្នាំ» «បទចម្រៀងរួមគ្នាប្រចាំឆ្នាំ» «សិល្បការិនីប្រចាំឆ្នាំ» «សិល្បករប្រចាំឆ្នាំ» «សិល្បករ សិល្បការិនីថ្មីប្រចាំឆ្នាំ» «វីដេអូចម្រៀងប្រចាំឆ្នាំ» និង «ក្រុមតន្ត្រីប្រចាំឆ្នាំ»។ ពានរង្វាន់ពិសេសចំនួន ៣ ប្រភេទដ៏ទៃទៀត រួមមាន «បទចម្រៀងមានអ្នកស្ដាប់ច្រើនបំផុត» «សិល្បការិនីស្តាប់ច្រើនជាងគេ » «សិល្បករស្តាប់ច្រើនជាងគេ» និង «ពានរង្វាន់សមិទ្ធិផលដ៏អស្ចារ្យនៃជីវិត»។

ជ័យលាភីពានរង្វាន់ទាំង៧ នឹងត្រូវបានកំណត់ដោយការបោះឆ្នោតរបស់សាធារណជន (ស្មើនឹង 40 ភាគរយនៃពិន្ទុសរុប) ដោយការដាក់ពិន្ទុពីអ្នកជំនាញក្នុងវិស័យតន្រ្តី (ស្មើនឹង 40 ភាគរយនៃពិន្ទុសរុប) និងចំនួនសរុបនៃការស្តាប់របស់សិល្បករ សិល្បការិនី និងបទចម្រៀងនៅលើ Pleng app (ស្មើនឹង 20 ភាគរយនៃពិន្ទុសរុប) ។ អ្នកគាំទ្រអាចចាប់ផ្តើមបោះឆ្នោតគាំទ្រនៅក្នុង Pleng app ដោយគ្រាន់តែចុះឈ្មោះជាមួយលេខទូរសព្ទរបស់ពួកគេ (អាចចូលរួមបោះឆ្នោតបានគ្រប់ប្រព័ន្ធទូរសព្ទទាំងអស់) ហើយក៏អាចបន្តស្ដាប់បទចម្រៀងរបស់សិល្បករ សិល្បការិនី ដែលពួកគេចូលចិត្តបន្ថែម (ដើម្បីបង្កើនចំនួននៃការគាំទ្រ) ។[៣]

ប្រភេទពានរង្វាន់បច្ចុប្បន្ន កែប្រែ

Current award categories

ពានរង្វាន់ Awards
បទចម្រៀងប្រចាំឆ្នាំ Song of the Year
បទចម្រៀងរួមគ្នាប្រចាំឆ្នាំ Best Collaborative Song Of The Year
សិល្បការិនីប្រចាំឆ្នាំ Female Artist of the Year
សិល្បករប្រចាំឆ្នាំ Male Artist of the Year
សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ New Artist of the Year
វីដេអូចម្រៀងប្រចាំឆ្នាំ Music Video of the Year
ក្រុមចម្រៀងប្រចាំឆ្នាំ Band of the Year
បទចម្រៀងស្តាប់ច្រើនជាងគេ Most Listened Songs
សិល្បការនីស្តាប់ច្រើនជាងគេ Most Listening Female Artist
សិល្បករស្តាប់ច្រើនជាងគេ​​​ Most Listening Male Artist
អ្នកបង្កើតមាតិកាប្រចាំឆ្នាំ Content Creator of The Year

បេក្ខភាពប្រជែងពាន កែប្រែ

Trophy Candidates

អ្នកឈ្នះ និង ត្រូវបានរាយបញ្ជីមុនគេ ហើយរំលេចជាអក្សរដិត ។ ដោយឡែក​ក្នុងចំណោម​ពាន​រង្វាន់ទាំងអស់ សុទ្ធតែ​សម្រិតសម្រាំងជាពិសេស​ចំពោះអ្នកដែល​មាន​ស្នាដៃអស្ចារ្យ និងអ្នកដែល​បាន​ពលីកម្លាំងកាយចិត្តក្នុង​ការលើកតម្កើងវិស័យសិល្បៈខ្មែរកន្លងមកនេះ។ ប្រភព: បេក្ខភាពប្រជែងពាន ៖[៤]

បទចម្រៀងប្រចាំឆ្នាំ

Song of The Year

បទចម្រៀងរួមគ្នាប្រចាំឆ្នាំ

Best Collaborative Song Of The Year

  • «ប្រហុក» តន់ ច័ន្ទសីម៉ា និង ព្រាប សុវត្ថិ
  • «ពេលដែលអូនភ្ញាក់ពីគេង» អ៊ុក សុវណ្ណារី
  • «ខកខាន» ស៊ូលី ផេង
  • «Bad Boy» Tempo Tris
  • «ឆ្ពោះទៅមុខរួមគ្នា» ស៊ូលី ផេង, វុទ្ធា, ប្រុសឡា, Reezy, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, ក្រុមតូច, Ruthko
  • «Are You Okay» តន់ ច័ន្ទសីម៉ា
  • «រកស៊ីជាមួយយក្ស» តន់ ច័ន្ទសីម៉ា និង ព្រាប សុវត្ថិ
  • «Top Of The Lady» ទេព បូព្រឹក្ស
  • «ប្រហុក» តន់ ច័ន្ទសីម៉ា និង ព្រាប សុវត្ថិ
  • «Sorry Dad I’m Bad» 4T5 និង Jennie
  • «ឆ្ពោះទៅមុខរួមគ្នា» ស៊ូលី ផេង, វុទ្ធា, ប្រុសឡា, Reezy, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, ក្រុមតូច, Ruthko
  • «ទេព ធីតា» Ran និង Heng
  • «រកស៊ីជាមួយយក្ស» របស់ តន់ ច័ន្ទសីម៉ា និង ព្រាប សុវត្ថិ
  • «អាណាចក្រអ្នកចម្បាំង» ចិត្ត កញ្ចនា, G-Devith និង 4T5
សិល្បៈការិនីប្រចាំឆ្នាំ

Female Artist of the Year

សិល្បៈករប្រចាំឆ្នាំ

Male Artist of the Year

  • តន់ ច័ន្ទសីម៉ា
  • មាស សុខសោភា
  • អ៊ុក សុវណ្ណារី
  • ទេព បូព្រឹក្ស
  • ចិត្ត កញ្ចនា
  • រ៉ាប៊ី
  • ខេម
  • ប្រុសឡា
  • ស៊ូលី ផេង
  • Tempo Tris
  • 4T5
  • ហេង ពិទូ
សិល្បៈករ-សិល្បៈការិនីថ្មីប្រចាំឆ្នាំ

New Artist of the Year

វីដេអូចម្រៀងប្រចាំឆ្នាំ

Music Video of the Year

  • អ៊ុក សុវណ្ណារី
  • លាន បញ្ចនីត
  • KingChi
  • Reezy
  • MC Sey
  • Ruthko
  • «Are You Okay» តន់ ច័ន្ទសីម៉ា
  • «Bad Boy» Tempo Tris
  • «Top Of The Lady» ទេព បូព្រឹក្ស
  • «Sathuk» Reezy
  • «ឆ្ពោះទៅមុខរួមគ្នា» ច្រៀងដោយ ស៊ូលី ផេង, វុទ្ធា, ប្រុសឡា, Reezy, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, ក្រុមតូច, Ruthko
  • «The Truth» Sin Sethsochata
  • «Rip» សុវណ្ណារី, RAWYER, SNOOGA
  • «ផ្កាក្នុងរបង» ក្រុមតូច
ក្រុមចម្រៀងប្រចាំឆ្នាំ

Band of the Year

បទចម្រៀងស្តាប់ច្រើនជាងគេ

Most Listened Songs

សិល្បការនីស្តាប់ច្រើនជាងគេ

Most Listening Female Artist

សិល្បករស្តាប់ច្រើនជាងគេ​​​

Most Listening Male Artist

អ្នកបង្កើតមាតិកាប្រចាំឆ្នាំ

Content Creator of The Year

ឯកសារយោង កែប្រែ

  1. Smart (2022) Pleng Music Awards Archived 2022-03-08 at the វេយប៊ែខ ម៉ាស៊ីន., Website: smart.com.kh
  2. ខេមបូណូមីស (2022) Pleng Music Awards 2022, Website: cambonomist.com, Pub;ication: រក្សាសិទ្ធិគ្រប់យ៉ាង © 2022 ខេមបូណូមីស
  3. Thmey Thmey (2022) Pleng ប្រកាសបេក្ខភាពសិល្បករ និងសិល្បការិនី ដែលត្រូវបានជ្រើសរើសសម្រាប់ Pleng Music Awards 2022 ដែលជាពានរង្វាន់តន្ត្រីដ៏ធំប្រចាំកម្ពុជា, Website: thmeythmey.com, Publication: Februry 22, 2022
  4. Sabay News (2022) ក្រៅពីពានធំៗ ១០ ហើយ Pleng Music Awards 2022 នៅមានពានសំខាន់ ១ ទៀតលើសអស្ចារ្យ, Website: news.sabay.com.kh, Publication: March 13, 2022 © All rights reserved by Sabay